ស្ងើចសរសើរដល់សមូហភាព ៦៥ កន្លែង និងបុគ្គល ១១០ រូបដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយច្បាប់តម្រូតសមុទ្រវៀតណាមដំណាក់កាល ២០១៨-២០២៣

កាលពីថ្ងៃទី ២៦ ខែមីនា ក្រសួងការពារជាតិចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផល ០៥ ឆ្នាំអនុវត្តគម្រោងការផ្សព្វផ្សាយ សាយភាយច្បាប់តម្រូតសមុទ្រវៀតណាមដំណាក់កាល ២០១៩-២០២៣។   ឧត្តមសេនីយ៍ឯកបម្រុង វ៉មិញលឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាអធិបតី។

anh tin bai

 

ទិដ្ឋភាពអង្គប្រជុំនៅមណ្ឌលខេត្តត្រាវិញ។

នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមាន សមមិត្តឡេថាញបិញ សមាជិកអចិន្ត្រៃយ៍បក្ស អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតី។ សមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វរសេនីយ៍ឯក ង្វៀងឌឹកមិញអនុលេខាបក្ស មេបញ្ជាកបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តរួមចាមួយនឹងបណ្តាតំណាងមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាប៉ុស្តិ៍កងទ័ពការពារព្រំដែននៅលើភូមិសាស្ត្រខេត្ត។

ក្រោយរយៈកាល ០៥ ឆ្នាំដែលបានអនុវត្តច្បាប់តម្រូតសមុទ្រវៀតណាមបានស៊ីជម្រៅទៅក្នុងជីវភាព។ ការយល់ដឹង ប្រតិបត្តិតាមច្បាប់របស់កម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រាប់ជាន់ថ្នាក់ ពិសេសគឺអ្នកនេសាទតែងប្រតិបត្តិតាមបណ្តាសេចក្តីកំណត់របស់ច្បាប់ និងបណ្តាសេចក្តីកំណត់ដែលពាក់ព័ន្ធដល់ច្បាប់តម្រូតសមុទ្រវៀតណាម មិនបញ្ឈប់បានលើកកម្ពស់ សន្សឹមៗនឹងកាត់បន្ថយបណ្តាករណីបំពាន់ច្បាប់។

ស្ថានភាពបំពាន់ច្បាប់នៅលើសមុទ្ររបស់អ្នកនេសាទ ប្រជាជន ពិសេសគឺបំពាន់ច្បាប់អំពីរត់គយ ក្លែងបន្លំពាណិជ្ជកម្ម ទាញយកជលផលមិនស្របច្បាប់ មិនរបាយការណ៍ និងមិនអនុវត្តតាមការកំណត់ (IUU) អន្តោប្រវេសន៍-និវាសប្រវេសន៍ខុសច្បាប់ ឧក្រឹដ្ឋជនគ្រឿងញៀននៅលើសមុទ្របានត្រួតពិនិត្យហ្មត់ចត់ និងវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់។ ការងារផ្សព្វផ្សាយគម្រោងការឥទ្ធិពល និងជំរុញទឹកចិត្តអ្នកនេសាទស្វាហាបចេញទៅលំហច្បាមសមុទ្ររួមចំណែកកសាងប្រព័ន្ធការពារជាតិទូទាំងប្រជាជន សន្តិសុខប្រជាជននៅលើសមុទ្របានរឹងមាំ។ ទន្ទឹមនឹងនោះ តស៊ូបដិសេធច្រានចោលដោយមានប្រសិទ្ធភាពនៃបណ្តាទស្សនៈខុសឆ្គង កលល្បិចមូលបង្កាច់បង្កិនបង្ខូចរបស់បណ្តាអានុភាពជាអមិត្ត ប្រតិរិយាឱកាសនយោបាយអំពីកោះសមុទ្រវៀតណាម។ល។

ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានរួមយោបល់វិភាគធ្វើឱ្យច្បាស់បណ្តាលទ្ធផលដែលគម្រោងការសម្រេចបាន ទន្ទឹមនឹងនោះសំណើស្នើឱ្យបន្តផ្សព្វផ្សាយគម្រោងការក្នុងបណ្តាឆ្នាំបន្តបន្ទាប់។

សន្និដ្ឋានសន្និបាត ឧត្តសេនីយ៍ឯកបម្រុង វ៉មិញលឿងបានបញ្ជាក់ថា៖ លទ្ធផលអនុវត្តគម្រោងការបានរួមចំណែកទៅក្នុងការផ្សព្វផ្សាយដើម្បីទុកឱ្យបណ្តាប្រទេសនៅលើពិភពលោក និងក្នុងតំបន់បានជ្រួតជ្រាបច្បាស់ គ្រប់គ្រាន់អំពីគោលនយោបាយ នីតិប្បញ្ញត្តិគ្រប់គ្រង ការពារកោះសមុទ្រវៀតណាមនិយាយរួម ច្បាប់តម្រូតសមុទ្រវៀតណាមនិយាយដោយឡែក។ កសាងរូបភាពវៀតណាមគឺជាប្រទេសជាតិស្រឡាញ់សន្តិភាព ជាសមាជិករបស់សន្ធិសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជានិច្ចកាលមានភារកិច្ច គោរព អនុវត្តម៉ឺងម៉ាត់តាមបណ្តាកិច្ចសន្យាអន្តរជាតិ និងត្រៀមលក្ខណៈរួមជាមួយនឹងសហគមន៍អន្តរជាតិទប់ទល់ជាមួយនឹងបណ្តាការសាកល្បងរួមគ្នា ឆ្ពោះដល់គោលដៅរក្សាខ្ជាប់លំនឹងសមុទ្រ សន្តិភាព សមាហរ័ណ និងអភិវឌ្ឈន៍ស្ថិរភាព។

ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាននៅពេលអនាគត ឧត្តមសេនីយ៍ឯកបម្រុងវ៉មិញលឿងសំណូមពរថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំបណ្តាស្ថាប័នអង្គភាពក្នុង និងក្រៅកងទ័ពគប្បីបន្តយកចិត្តទុកដាក់ដឹកនាំចង្អុលការការងារផ្សព្វផ្សាយ សាយភាយ អប់រំច្បាប់ ច្បាប់តម្រូតសមុទ្រវៀតណាម លើកកម្ពស់ការយល់ដឹងជាងទៀតអំពីទីតាំង អត្ថន័យ សារសំខាន់របស់ការងារផ្សព្វផ្សាយ អនុវត្តច្បាប់តម្រូតសមុទ្រស្តីពីទីតាំង តួនាទី សមត្ថកិច្ច សិទ្ធិអំណាច ភារកិច្ចរបស់កងតម្រូតសមុទ្រវៀតណាម ទៅក្នុងបុព្វហេតុគ្រប់គ្រង ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។ អំពីការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ អំពីភារកិច្ចកសាងកងកម្លាំងតម្រូតសមុទ្រវៀតណាម “បដិវត្តន៍ រៀបរយ ចំណាន ទំនើម” ធ្វើជាស្នូលក្នុងការប្រតិបត្តិច្បាប់នៅលើសមុទ្រ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅលើបណ្តាតំបន់សមុទ្រវៀតណាម។  លើកកម្ពស់កិច្ចសហការរវាងបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម និងមូលដ្ឋានជាមួយនឹងបណ្តាអង្គភាពកងទ័ពក្នុងការផ្សព្វផ្សាយ សាយភាយច្បាប់តម្រូតសមុទ្រវៀតណាមដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍ភារកិច្ចនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាចលនាប្រឡងប្រណាំង កិច្ចចលនានៅនឹងមូលដ្ឋាន និងអង្គភាពយោធា។ ទន្ទឹមនឹងនោះ ដឹកនាំចង្អុលការអនុវត្តពហុសណ្ឋានបណ្តារូបភាព ទម្រង់ផ្សព្វផ្សាយ សាយភាយច្បាប់តម្រូតសមុទ្រវៀតណាម ធានាសមស្របជាមួយនឹងមុខសញ្ញា ភូមិសាស្ត្រ មូលដ្ឋាន អង្គភាពដើម្បីធានាឱ្យកម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនលើកកម្ពស់ការយល់ដឹងអំពីច្បាប់សមុទ្រ និយាយរួម ច្បាប់តម្រូតសមុទ្រវៀតណាមនិយាយដោយឡែក។

 នាឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិបានជូនប័ណ្ណសរសើរដល់សមូហភាព ៦៥ កន្លែង និងបុគ្គល ១១០ រូបដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយច្បាប់តម្រូតសមុទ្រវៀតណាមដំណាក់កាល ២០១៨-២០២៣។ ទន្ទឹមនឹងនោះ ស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរដល់សមូហភាព ០២ កន្លែង និងបុគ្គល ០៣ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគម្រោងការ៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313