គណៈកម្មាធិការប្រជាជនខេត្តបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៤

កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើអធិបតីអង្គប្រជុំបូកសរុបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមីនា និងត្រីមាសទី ឆ្នាំ២០២៤។

anh tin bai

 

អញ្ជើញចូលរួមមានអ្នកស្រីយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ឡេថាញ់បិញ ង្វៀងគ្វិញធៀន ង្វៀងទ្រុងហ្វាង និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ស្ថានភាពសេដ្ឋកិច្ច-សង្គមខែមីនា និងត្រីមាសទី ឆ្នាំ២០២៤ មានភាពលំនឹងជាសារវន្ត និងកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា។

កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ប៉ាន់ស្មានប្រមាណសម្រេចបាន ១៥,២៥% ក្នុងនោះ តំបន់ កើន,៨៨% តំបន់ កើន៤៨,៨២% និងតំបន់ កើន ,០៦%

ប្រមូលថវិកាប៉ាន់ស្មានសម្រេចប្រមាណជាង .៣៤០ពាន់លានដុង ភាគលាភត្រួតត្រីមាសទី ប្រមូលបានជាង .៩២០ពាន់លានដុង សម្រេច ៣៦,០៤%នៃការប៉ាន់ស្មានប្រមាណ កើន,៧៥% ប្រៀបជាមួយដំណាក់កាលដូចគ្នា។ ចំណាយថវិកាជាង៦២០ពាន់លានដុង ភាគលាភត្រួតត្រីមាសទី១ចំណាយជិត .១៦០ពាន់លានដុង កើន ៣៨,៦៦%ប្រៀបជាមួយដំណាក់កាលដូចគ្នា។

តម្លៃផលិតកសិកម្ម រុក្ខាប្រមាញ់ និងជលផលក្នុងត្រីមាសទី១ ប៉ាន់ស្មាន សម្រេចប្រមាណជាង .៧៤០ពាន់លានដុង សម្រេច ២០.៩១% នៃផែនការ កើនឡើង ,% ប្រៀបនឹងរយៈពេលដូចគ្នានេះ។ អំពីការសាងជនបទថ្មី មាន ៨៥/៨៥ ឃុំជនបទថ្មី ឃុំចំនួន ៤៨ សម្រេចលក្ខឋានជនបទថ្មីលើកកំពស់ និងឃុំចំនួន សម្រេចប្រមាណជនបទថ្មីខ្នាតគំរូ ខេត្តសម្រេចបាន៥/ ភាគកម្រិត។

ផលិតឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង សន្ទស្សន៍ផលិតឧស្សាកម្មកើន ៥៧% តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេចប្រមាណជាង៣.៧៦០ ពាន់លានដុង កើន ៤៧,៩៧% ភាគលាភត្រួតត្រីមាសទី សន្ទស្សផលិតឧស្សាហកម្មកើន ១០២,៦៦% តម្លៃផលិតឧស្សាហកម្មជាង .៣៩០ពាន់លានដុង សម្រេច ២៣,២៩% នៃផែនការ កើន ២៦,០៣% ប្រៀបជាមួយដំណាក់កាលដូចគ្នា។

ការលក់រាយមុខទំនិញសរុបរួម និងប្រាក់ចំណូលពីសេវាកម្មក្នុងខែប៉ាន់ស្មានសម្រេចប្រមាណជាង .000 ពាន់លានដុង ភាគលាភត្រួតត្រីមាសទីសម្រេច ជាង ១៥.៣២០ ពាន់លានដុង សម្រេច ២៥,៨២% នៃផែនការ កើន ១៤,១៣% ប្រៀបនឹងរយៈពេលដូចគ្នា។

ការងារក្តាប់ស្ថានភាពផលិតនៅតាមសហគ្រាស ពង្រីកផលិតផល OCOP និងវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងការរបស់វិនិយោគិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង បណ្តាសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ ថែទាំសុខភាពប្រជាជន អនុវត្តលើកកំពូលវាយបង្ក្រាបឧក្រិដ្ឋជនទួលបានលទ្ធផលសំខាន់ជាច្រើន។ ចាត់តាំងប្រគល់ទទួលកងទ័ពឆ្នាំ ២០២៤ សម្រេច១០០% គោលដៅប្រគល់។

ក្រៅពីនោះ ក្នុងខែមីនា បង្កការងារធ្វើថ្មីជូនពលករជាង .៥៩១នាក់ បញ្ជូនពលករចំនួន ៧៦ នាក់ទៅធ្វើការនៅប្រទេសក្រៅមានពេលកំណត់ ភាគលាភត្រួតត្រីមាសទី១ ដោះស្រាយការងារធ្វើថ្មីជូនពលករចំនួន .៤៤៧នាក់ សម្រេច ២៣,%នៃផែនការ បញ្ជូនពលករចំនួន ៣៥៧នាក់ទៅធ្វើការនៅប្រទេសក្រៅមានពេលកំណត់ សម្រេច ៣៩,%នៃផែនការ។

ទន្ទឹមជាមួយលទ្ធផលសម្រេចបាន ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅមានកំណត់មួយចំនួនដូចជា កម្រិតទឹកប្រៃកើនឡើងខ្ពស់នៅតាមច្រកព្រែកមួយចំនួនអាស្រ័យដោយអាកាសធាតុក្រៅខ្លាំង។ ទឹកជំនោរខ្ពស់បណ្តាលឲ្យបាក់ស្រុតទំនប់ច្រាំងមួយចំនួន បង្កអន្តរាយដំណាំ ផ្ទះមួយចំនួនរបស់ប្រជាជន។ ជំងឺគ្រោះថ្នាក់មួយចំនួននៅលើដំណាំ សត្វចិញ្ចឹមកើតឡើងវិញដូចជា ជំងឺជ្រូតអាហ្វ្រិក ជំងឺឆ្កែឆ្កួត បង្កូវក្បាលខ្មៅបំផ្លាញដូង។ល។

anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជជាជនខេត្ត ថ្លែងការណ៍នៅអង្គប្រជុំ។

ថ្លែងយោបល់ចង្អុលការនៅសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងបណ្តាមូលដ្ឋានតាមដានដិតដល់ស្ថានភាពផលិតកសិកម្ម ផ្តោតលើការកំណត់តំបន់ និងដោះស្រាយដាច់ស្រេចជំងឺជ្រូកអាហ្រ្វិក ដង្កូវក្បាលខ្មៅបំផ្លាញដូងជាដើម។ ពង្រឹងការផ្សព្វផ្សាយចាក់ថ្នាំបង្កាសត្វចិញ្ចឹម យកចិត្តទុកដាក់បង្ការជំងឺគ្រោះថ្នាក់នៅពេលវេលាផ្លាស់ប្តូរដូវកាល។

ជំរុញសម្ទុះអនុវត្តកម្មវិធីគោលដៅជាតិចំនួន ពង្រឹងការគៀងគរ រួមបញ្ចូលបណ្តាប្រភពកម្លាំងកសាង និងលើកកម្ពស់គុណភាពបណ្តាលក្ខឋានរបស់ឃុំ ស្រុកជនបទថ្មី ជនបទថ្មីលើកកម្ពស់។ បង្ហើយនូវគម្រោងការបង្កើតមន្ទីរពេទ្យស្តារនីតិសម្បទាចំណុះមន្ទីរសុខាភិបាល ដោយមានគ្រែចំនួន៣០០។

ពង្រឹងការងារយាមល្បាត គ្រប់គ្រងក្តាប់ស្ថានការណ៍ ធានាសន្តិសុខយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សម្រេចគម្រោងការ ការអនុម័តគម្រោងការការងារ ជំរុញមាំកំណែនទម្រង់រដ្ឋបាល ផ្តោតលើវិធានការកែលម្អចំណាត់ថ្នាក់បណ្តាសន្ទស្ស PCI, PAPI, Par Index, SIPAS ។ល។

ទន្ទឹមនឹនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរគណៈចង្អុលការស្តីពីការប្រយុទ្ធប្រឆាំងការទាញយកជលផលសមុទ្រខុសច្បាប់ មិនបាយការណ៍ និងមិនទៅតាមការកំណត់ ព្រមទាំងបណ្តាអង្គភាពមានជាប់ពាក់ព័ន្ធពង្រឹងការងារព័ត៌មាន ឃោសនាដើម្បីលុបការព្រមាន «កាកលឿង» របស់គណៈកម្មាធិការអឺរុប៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312