ខេត្តត្រាវិញ៖ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្ទុះកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់វាលទំនាបទន្លេគឺវឡុង
anh tin bai

ទិដ្ឋភាពសន្តិបាត។

សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយអនុលេខាគណៈកម្មាធិការបក្សខេត្តធ្វើជាអធិបតីសន្និបាត។

 ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ស្ថានភាពសេដ្ឋកិច្ច សង្គម កសាងប្រព័ន្ធនយោបាយ ការពារជាតិ សន្តិសុខលើភូមិសាស្រ្ត សម្រេចលទ្ធផលសកម្ម ជាពិសេសគឺសម្ទុះកំណើនសេដ្ឋកិច្ច(GRDP)សម្រេច ១៣,៩៣% ជាឆ្នាំដំបូងបង្អស់មានសម្ទុះកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ១ ខ្ពស់បំផុតចាប់ពីដើមអាណត្តិកាលមកទល់ពេលនេះ ជាខេត្តដែលមានសម្ទុះកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់វាលទំនាបទន្លេគឺវឡុង ឈរលំដាប់ថ្នាក់លេខ ២ នៃទូទាំងប្រទេស។

សរុបតម្លៃផលិតកសិកម្មកើន ២,៧៥% ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំ ២០២៣។ ការរចនាសម្ព័ន្ធកសិកម្មឡើងវិញ បង្វែរការផលិតបានផ្ដុំយកចិត្តទុកដាក់ បណ្ដាប្រភេទអាសន្នរោគលើដំណាំ សត្វចិញ្ចឹមជាសារវន្តបានទប់ស្កាត់។ កាងារធារាសាស្រ្តវាលស្រែតែងបានយកចិត្តទុកដាក់ ធានាគ្រប់ប្រភពទឹកបម្រើឱ្យការផលិត ប្រជុំជីវភាពរបស់ប្រជាជន ជាពិសេសគឺដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈបានពង្រីកឥទ្ធិពលយ៉ាងច្បាស់ក្នុងការបង្ការ ទប់ស្កាត់ភាពរាំងស្ងួត ទឹកប្រៃ ខ្វះទឹក។ អាស្រ័យហេតុនោះ បង្កើនបានផ្ទៃដី ទិន្នផល បរិមាណផល កសិករផលិតស្រូវបានផលខ្ពស់ លក់បានថ្លៃខ្ពស់។

សន្ទស្សន៍លេខផលិតឧស្សាហកម្មកើន ១០២,៦៦% តម្លៃផលិតឧស្សាហកម្ម ស្ថាបនា កើន ៣០,១៩% ប្រៀបជាមួយរយៈពេលតែមួយ តម្លៃពាណិជ្ជកម្ម សេវាកម្ម កើន ៣,០៣% ប្រៀបជាមួយរយៈពេលតែមួយ។ បន្តពង្រីកផលិតផល OCOP កសាងស្លាកយីហោ ពាណិជ្ជសញ្ញា គិតមកទល់ពេលនេះ ទូទាំងខេត្ត មានផលិតផល OCOP ចំនួន ២៩៥ ផលិតផល កើន ៤៣ ផលិតផលប្រៀបជាមួយចុងឆ្នាំ ២០២៣។

anh tin bai

ប្រមូលថវិកាសរុបចំនួន ៥.៩៧៧ ពាន់លានដុង សម្រេច ៤៣,៧៦% នៃគម្រោងថវិកា កើន ៣០,៨១% ប្រៀបជាមួយរយៈពេលតែមួយ។ ក្នុងនោះ ប្រមូលថវិកាក្នុងខេត្ត(គិតដល់ថ្ងៃទី ២៥/៣/២០២៤)ចំនួន ១.៩១៧ ពាន់លានដុង សម្រេច ៣០,៨២%នៃគម្រោងថវិកា។ ប្រមូលតាមរយៈគយចំនួន ៣៥៣,៨ ពាន់លានដុង សម្រេច ២៧,៤៥% នៃផែនការ (សរុបរូបីយប័ណ្ណអាហ-នីហរ័ណចំនួន ២៦៤ USD)។

រំសាយកសាងស្ថិរវន្ត(គិតដល់ថ្ងៃទី ២៦/៣/២០២៤) សម្រេច ២១% នៃផែនការ (រយៈពេលតែមួយសម្រេច ១២,៦% នៃផែនការ) រៀបលំដាប់ថ្នាក់ទី ២០ ប្រៀបជាមួយទូទាំងប្រទេស។ ផ្ដល់សច្ចាប័នផែនការប្រើប្រាស់ដីឆ្នាំ ២០២៤ នៃ ៩/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ចាត់តាំងផ្សព្វផ្សាយតម្រែតម្រង់គម្រោងផែនការប្រើប្រាស់ដីដល់ឆ្នាំ ២០៣០ ថ្នាក់ស្រុក។ បន្តអនុវត្តល្អបណ្ដាដំណោះស្រាយកែប្រែសន្ទស្សន៍លេខសមត្ថភាពប្រជែង(PCI, PAPI, SIPAS) សន្ទស្សន៍លេខថ្មីច្នៃប្រតិដ្ឋ(PII) ឆ្នាំ ២០២៣ ទើបបានប្រកាស ខេត្តត្រាវិញរៀបចំណាត់ថ្នាក់ ៣៦/៦៣ ក្នុងទូទាំងប្រទេស និង ៨/១៣ ខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ទាក់ទាញវិនិយោគ ពង្រីកអាជីវកម្ម សេដ្ឋកិច្ចសហការបន្តផ្ដុំយកចិត្តទុកដាក់។ ក្នុងត្រីមាសទី ១ ទាក់ទាញ ៣ គម្រោងការវិនិយោគក្នុង និងក្រៅប្រទេស(ខ្ពស់ជាងប្រៀបជាមួយរយៈពេលតែមួយចំនួន ២ គម្រោងការ) ពង្រីកថ្មីអាជីវកម្ម ១២០ កន្លែង សហករណ៍ ៥ កន្លែង។

បណ្ដាវិស័យវប្បធម៌ អប់រំ ដោះស្រាយការងារធ្វើ ថែទាំសុខភាពប្រជាជន គោលនយោបាយសម្រាប់អ្នកមានសគុណ ជនជាតិ សាសនា សន្តិសុខសង្គម បាន យកចិត្តទុកដាក់អនុវត្តល្អ។ ដឹកនាំផ្សព្វផ្សាយអនុវត្តល្អបណ្ដាកិច្ចការលើវិស័យកសាងបក្ស កសាងប្រព័ន្ធនយោបាយ។ ផ្សព្វផ្សាយ ជ្រួតជ្រាប ទាន់ពេល និងបូកសរុបបឋម បូកសរុបបញ្ចប់បណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត។ ការងារត្រួតពិនិត្យ ឃ្លាំមើលផ្សព្វផ្សាយអនុវត្តត្រូវតាមផែនការ(ត្រួតពិនិត្យអង្គការចាត់តាំងបក្ស ៧ កន្លែង បក្ខជន ២០ រូប ឃ្លាំមើលអង្គការចាត់តាំងបក្ស ១ កន្លែង បក្ខជន ១៣ រូប អនុវត្តការ ពិន័យបក្ខជន ១២ រូប)។ ចាត់តាំងផ្សព្វផ្សាយឃ្លាំមើលការរបាយការណ៍ទ្រព្យសម្បត្តិ កម្រិតចំណូលឆ្នាំ ២០២៤ របស់កម្មាភិបាល ៣៦ រូប។

ថ្លែងយោបល់ក្នុងសន្និបាត លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង សំណូមពរបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ មូលដ្ឋាន ផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្តល្អសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៤ របស់គណៈកម្មាធិការបក្សខេត្ត ជាពិសេសអនុវត្តមានបប្រសិទ្ធភាពភារកិច្ចសំខាន់ ៦ យ៉ាង ភារកិច្ចទម្លុះទម្លាយ ៣ យ៉ាង បណ្ដាកម្មវិធីគោលដៅជាតិ ធានាការផ្លាស់ប្ដូរសកម្មតាមរយៈត្រីមាស ខែនីមួយៗ។ ផ្ដុំអនុវត្តល្អការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ។ អនុវត្តល្អការងារកសាងអង្គការចាត់តាំង ការងារកម្មាភិបាល សម្រេចគម្រោងផែនការឋានៈការងារ គម្រោងផែនការគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស បណ្ដាតំណែងថ្នាក់ដឹកនាំស្នូលអាណត្តិកាល ២០២៦-២០៣១។ អនុវត្តល្អការងារជម្នះគុណវិបត្តិ តាមរយៈការពិនិត្យ ទិតៀន ស្វ័យទិតៀនសមូហភាព និងបុគ្គលឆ្នាំ ២០២៣។ ផ្ដុំអនុវត្តល្អបណ្ដាផ្នែកការងារត្រៀមបម្រុងឱ្យមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់។ បន្តផ្សព្វផ្សាយអនុវត្តទម្រង់ “សាខាបក្សល្អបួនយ៉ាង” “បក្ខភាគល្អបួនយ៉ាង” ការប្រគល់ការងារចំពោះបក្ខជននៅឃុំ សង្កាត់ ទីប្រជុំជនទទួលបន្ទុកគ្រួសារ ក្ដាប់យក ម្ចាស់ការកំណត់ទិសដៅមតិសង្គមឱ្យបានទាន់ពេលក្នុងកម្មាភិបាល បក្ខជន និយជិត បុគ្គលិក និងទូទាំងសង្គម។ ផ្ដុំឧបត្ថម្ភកសាងតំបន់ចិញ្ចឹម តំបន់ដាំ មានលេខកូដ ប្រភពភូមិសាស្រ្តច្បាស់លាស់ដើម្បីលើកកម្ពស់តម្លៃ គុណភាពមុខទំនិញ និងពង្រីកទីផ្សារប្រើប្រាស់ យកចិត្តទុកដាក់ពង្រីកផលិតផល OCOP និងឧបត្ថម្ភផលិតផល OCOP ពង្រីកទីផ្សារ។ យកចិត្តទុកដាក់កសាងជនបទថ្មី ប្រមូលផ្ដុំកម្លាំងយ៉ាងប្ដូរផ្ដាច់ដើម្បីសម្រេចលក្ខឋានខេត្តជនបទថ្មី ធានាសម្រេចគោលដៅសេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313