បូកសរុបលទ្ធផល ០៥ឆ្នាំ ការងារកសាងបក្ស និង ១៥ឆ្នាំអនុវត្តលក្ខន្តិកៈបក្ស
កាលពីថ្ងៃទី ២ ខែមេសា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈប្រតិបត្តិការបក្ខភាគទូលាយបូកសរុបលទ្ធផល ០៥ ឆ្នាំការងារកសាងបក្ស (២០២១-២០២៥) និង ១៥ ឆ្នាំអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥)។ 
anh tin bai

ទិដ្ឋភាពសន្និបាត។  

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ  សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីសន្និបាត។

តាមសេចក្តីរបាយការណ៍ក្នុងសន្និបាត អស់រយៈកាល ០៥ ឆ្នាំកន្លង អនុវត្តការងារកសាងបក្ស គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ដឹកនាំ ចង្អុលការចាត់តាំងផ្សព្វផ្សាយសិក្សាស្រាវជ្រាវ អនុវត្តពង្រីកលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយអនុវត្តភារកិច្ចនយោបាយ និងធ្វើសកម្មភាពជាក់ស្តែងនៅនឹងមូលដ្ឋាន ស្ថានប័ន អង្គភាព រួមចំណែកបង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងការចាត់តាំងអនុវត្តភារកិច្ចនយោបាយ។

ទន្ទឹមនឹងនោះ ប្រមូលផ្តុំបំពាក់បំប៉ន អប់រំលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញ ការពារគ្រឹះស្ថានរបស់បក្ស ពហុសណ្ឋានខ្លឹមសារ និងរូបភាពរៀនសូត្រ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់បក្ស។ ចេញផ្សាយគម្រោងការផ្លាស់ប្តូរថ្មីការងារសតិអារម្មណ៍របស់បក្ខភាគខេត្តត្រាវិញក្នុងស្ថានភាពថ្មី។ គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដឹកនាំអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១១ ទី ១២ សេចក្តីសន្និដ្ឋានលេខ ២១-KL/TW សន្និបាតលើកទី ៤ គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីកសាង រៀបចំបក្ស និងប្រព័ន្ធនយោបាយ។

អំពីការធ្វើលម្អិតលក្ខន្តិកៈបក្ស គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចេញផ្សាយឯកសារជាច្រើនស្តីពីការងារកសាងបក្ស និងប្រព័ន្ធនយោបាយ ក្នុងនោះមានបណ្តាគោលការណ៍ សេចក្តីសម្រេចចិត្តដើម្បីដឹកនាំអនុវត្តបណ្តាភារកិច្ចថ្មី បង្កមូលដ្ឋាននយោបាយយ៉ាងសំខាន់ដើម្បីជំរុញមាំការងារកសាង រៀបចំបក្ស។

ការងារផ្សព្វផ្សាយអនុវត្តលក្ខន្តិកៈបក្សតែងបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងបក្សប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តល្អ។ ក្រឹត្យក្រម វិន័យ ល័ក្ខការណ៍កសាងបក្សបានរក្សាលំនឹង ពិសេសគឺឥតងាករេទស្សនៈបក្សដឹកនាំផ្ទាល់ លើគ្រប់វិស័យ។ ការងារបក្ខជនបានអនុវត្តម៉ឺងម៉ាត់ សិទ្ធិរបស់បក្ខជនតែងបានអនុវត្តគ្រប់គ្រាន់ មានគុណភាព ប្រសិទ្ធភាពអនុវត្តភារកិច្ចរបស់បក្ខជនបានលើកកម្ពស់។  

anh tin bai

សមមិត្តលេខាបក្សខេត្តសន្និដ្ឋានសន្និបាត ។

ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងប្រមូលផ្តុំប្រាជ្ញាពិភាក្សាបណ្តាលទ្ធផលដែលសម្រេចបានក៏ដូចជាបណ្តាការលំបាក អន់ខ្សោយក្នុងពេលកន្លង។  ទន្ទឹមនឹងនោះ ដាក់ចេញបណ្តាសំណើស្នើអំពីការងារកសាងបក្ស និងបំពេញបន្ថែម កែប្រែលក្ខន្តិកៈបក្ស។

សន្និដ្ឋានសន្និបាត សមមិត្តលេខាបក្សខេត្តង៉ូជីកឿងសំណូមពរអនុវត្តល្អជាងទៀតការងារកសាងបក្ស និងអនុវត្តលក្ខន្តិកៈបក្ស។ បន្តបញ្ជាក់តួនាទីដឹកនាំលើគ្រប់វិស័យរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ចំពោះប្រព័ន្ធនយោបាយ និងសង្គម បញ្ជាក់ការងារកសាងបក្ស អនុវត្តលក្ខន្តិកៈបក្សគឺជាភារកិច្ចយ៉ាងសំខាន់។ ការងារកសាងបក្ស រៀបចំបក្សគប្បីរួមចំណែកយ៉ាងសំខាន់ទៅក្នុងការពង្រឹង និងលើកកម្ពស់ក្តីជំនឿរបស់ប្រជាជនជាមួយបក្ស។ អនុវត្តម៉ឺងម៉ាត់បែបបទធ្វើការ បណ្តាល័ក្ខការណ៍កសាងបក្ស និងបណ្តាសេចក្តីកំណត់របស់បក្ស។ រក្សាខ្ជាប់ និងបង្កើនភាពសាមគ្គី ឯកភាពក្នុងបក្ស។  បង្កើនភារកិច្ច ប្រសិទ្ធភាពសហការរវាងបណ្តាផ្នែក បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចត្រឹមត្រូវតាមការកំណត់ បែបបទ ដិតដល់មូលដ្ឋាន រកឃើញ និងពិន័យទាន់ពេលបណ្តាបញ្ហាមានកើតឡើងក្នុងភាពជាក់ស្តែងរបស់ភារកិច្ចដែលបានប្រគល់ជូន។

សមមិត្តលេខាបក្សខេត្តសំណូមពរគប្បីបន្តលើកកម្ពស់គុណភាពការងារអប់រំនយោបាយ សតិអារម្មណ៍ សីលធម៌ របៀបរស់នៅជូនកម្មាភិបាល បក្ខជន។  ធ្វើលម្អិត និងចាត់តាំងអនុវត្តល្អបណ្តាសារាចរ សេចក្តីសម្រេចចិត្ត សេចក្តីកំណត់របស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្តស្តីពីការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ ។ ផ្លាស់ប្តូរថ្មីវិធានការដឹកនាំ ជំរុញមាំការកែតម្រង់រដ្ឋបាលក្នុងបក្ស។  ជ្រួតជ្រាបច្បាស់ស្ថានភាពកងជួរកម្មាភិបាលខេត្តយើង ក្តាប់ខ្ជាប់គោលដៅ ទស្សនៈ ភារកិច្ច វិធានការដែលបានចែងក្នុងសេចក្តីសម្រេចចិត្ត សារាចរ សេចក្តីកំណត់ និងឯកសារចង្អុលការរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្តស្តីពីការងារកសាងបក្ស។  អនុវត្តដោយឥតងាករេល័ក្ខការណ៍ដែលមិនសម្រេចលក្ខណៈ និងសម្បទាតាមសេចក្តីកំណត់គឺមិនត្រូវតែងតាំង តែងតាំងសាឡើងវិញឬឧទ្ទេសនាមកម្មាភិបាលចេញឈរឆ្នោត។

ពង្រីកតួនាទីស៊ើបអង្កេតឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន តួនាទីស៊ើបអង្កេតឃ្លាំមើល ប្រតិកម្មរបស់រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមចូលរួមកសាងបក្ស រដ្ឋអំណាច។ បន្តផ្លាស់ថ្មី និងបង្កើនការងារអធិការកិច្ច ត្រួតពិនិត្យ ស៊ើបអង្កេតឃ្លាំមើល។ ពិនិត្យវិនិច្ឆ័យទាន់ពេលកម្មាភិបាល បក្ខជនបំពានក្រឹត្យក្រមវិន័យរបស់បក្ស៕ទិដ្ឋភាពសន្និបាត។

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312