ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅគោរពបូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលីខេត្ត
អំណរអនុស្សាវរីយ៍ឆ្នាំទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/០២/១៩៣០-០៣/០២/២០២៤) និងទទួលអំណរនិទាឃរដូវយ៉ាបទិនឆ្នាំ២០២៤។ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដឹកនាំដោយសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត អញ្ជើញទៅដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធអ៊ំហូបូជនីយដ្ឋានអ៊ំ 
anh tin bai

ក្រុមប្រតិភូដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធអ៊ំហូបូជនីយដ្ឋានអ៊ំ។ 

anh tin bai

ថ្នាក់ដឹកនាំខេត្តបានដាំដើមឈើគង្គាសិលទុកជាអនុស្សាវរីយ៍នៅក្នុងមណ្ឌលសួនច្បារកេរដំណែលប្រវត្តិសាស្ត្របូជនីយដ្ឋានលោកប្រធានហូជីមិញ

 

និងបូជនីយដ្ឋានវីរយុទ្ធជនពលីខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។

ស្ថិតនៅនឹងបូជនីយដ្ឋាន ថ្នាក់ដឹកនាំខេត្តបានដាក់កម្រងផ្កាអុជធូបសម្តែងនូវទឹកចិត្តដឹងគុណូបការចំពោះលោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលបានបរិច្ចាគ ពលីឆាក់ជីវិតដើម្បីបុព្វហេតុបដិវត្តន៍។  ទន្ទឹមនឹងនោះ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តបានសន្យានឹងបន្តអនុវត្តល្អបណ្តាពាក្យទូន្មានរបស់អ៊ំហូ និងស្នងបន្តគំរូវីរយុទ្ធជនពលីដើម្បីកសាងប្រទេសជាតិនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ សប្បូណ៍រុងរឿង។

anh tin bai

ថ្នាក់ដឹកនាំខេត្តអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។

នាឱកាសនេះដែរ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តបានដាំដើមឈើគង្គាសិលទុកជាអនុស្សាវរីយ៍នៅក្នុងមណ្ឌលសួនច្បារកេរដំណែលប្រវត្តិសាស្ត្របូជនីយដ្ឋានលោកប្រធានហូជីមិញ៕

anh tin bai

តំណាងគោរពវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី។

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745