ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទទួលក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្តវិញឡុង មកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យតេត

កាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានទទួលក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ដឹកនាំដោយលោក ង្វៀងវ៉ាំងល្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ធ្វើជាប្រធានក្រុមមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត។

anh tin bai

 

លោក ង្វៀងវ៉ាំងល្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ជូនអំណោយដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។

ក្នុងបរិយាកាសរីករាយនៃនិទាឃរដូវយ៉ាបធិន ២០២៤ ថ្នាក់ដឹកនាំទាំង២ខេត្ត ត្រាវិញនិងវិញឡុងបានផ្តល់ជូនព័ត៌មានសង្ខេបពីបណ្តាសមិទ្ធិផលពង្រីកសេដ្ឋកិច្ច-សង្គមដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនទាំង២ខេត្តសម្រេចបានក្នុងឆ្នាំ២០២៣។

ជំនួសមុខក្រុមប្រតិភូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ង្វៀងវ៉ាំនល្វៀក បានផ្តាំផ្ញើបិយវាចាប្រសិទ្ធពរឆ្នាំថ្មីដល់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញ ជូនពរខេត្តបន្តទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងឆ្នាំ២០២៤។

ឆ្លើយតបទៅនឹងវាចាជូនពរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំង ថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អរបស់ថ្នាក់ដឹកនាំខេត្តវិញឡុង ទន្ទឹមនឹងនោះ សង្ឈឹមថាក្នុងអំឡុងពេលខាងមុខ ខេត្តទាំងពីរនឹងបន្តរឹតចំណងសាមគ្គីភាព និងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

នៅក្នុងឱកាសដើមឆ្នាំថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំង ប្រសិទ្ធពរជូនបណ្តាសមមិត្តក្នុងក្រុមប្រតិភូការងារទទួលអំណរនិទាឃរដូវយ៉ាបធិន ២០២៤ បានជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ការងារគ្រប់យ៉ាងបានសម្រេចដូចបំណង។ លោកក៏ប្រសិទ្ធពរជូនខេត្តវិញឡុងសម្រេចភារកិច្ចនយោបាយឆ្នាំ ២០២៤ អនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតសេចក្តីសម្រេចចិត្តដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745