ភូមិរបរនំអន្សមត្រាកួនឈានចូលរដូវតេត

បណ្តាថ្ងៃជិតដល់តេតង្វៀងដាង ប្រជាជននៅភូមិរបរនំអន្សមត្រាកួននៅឃុំគីមហ្វា ស្រុកកូវង៉ាងកំពុងតែមមាញឹកក្នុងការរៀបចំរៀបវត្ថុះធាតុដើមវេចនំអន្សម ដើម្បីប្រគល់ឲ្យបានទាន់ពេលទៅតាមការដាក់ទិញពីអតិថិជននៅក្នុងនិងក្រៅខេត្ត

នំអន្សមត្រាកួនបានល្បីឈ្មោះចាប់តាំងពីឆ្នាំ ១៩៧០ អស់រយៈកាលជាង៤០ឆ្នាំ បង្កើតនិងពង្រីក របរវេចនំអន្សមនៅឃុំគីមហ្វា ស្រុកកូវង៉ាងបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់ភូមិរបរប្រវេណីនៅឆ្នាំ២០១១។

លោក ហ្វិញក្វាងសី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំកីមហ្វាបានឲ្យដឹង បច្ចុប្បន្នភូមិរបរមានគ្រឹះស្ថាននំអន្សមចំនួន៧។ ជារៀងរាល់ឆ្នាំ បណ្តាគ្រឹះស្ថានលិតនំបានជាង ២៥៥.០០០នំ។

ឈានចូលរដូវតេត(ចូលឆ្នាំចិន) បណ្តាគ្រឹះស្ថាននំអន្សមត្រាកួនកាន់តែមានភាពមមាញ៉ឹកជាងមុនដើម្បីផ្តោតលើការផលិតនំទៅតាមការដាក់បញ្ជាទិញរបស់អតិជននៅទីជិតទីឆ្ងាយ។ នេះគឺជាពេលវេលាកំពូលនៃឆ្នាំ ចំនួននំដែលលក់ចេញស្រូបត្រាប្រមាណ៧០% នៃបរិមាណនំលក់ចេញក្នុងមួយឆ្នាំ

នំអន្សមត្រាកួនបានអតិថិជនជាច្រើនចូលចិត្ត ស្វែងរកទិញដោយសារតែមានរសជាតិពិសេសដោយឡែករបស់វា មុននេះ នំអន្សមមានតែស្នូលសណ្តែក សាច់លាយខ្លាញ់ជ្រូក ស្នូលចេក។ បន្តិចម្ដងៗ ដោយមានការច្នៃប្រឌិតពីអ្នកវេច នំអន្សមត្រាកួនត្រូបានផ្សំបន្ថែមជាមួយពងទាប្រៃ ដើម្បីបង្កើតរស់ជាតិឈ្ងុយឆ្ងាញ់។ ក្រៅពីនោះ អង្ករដំណើបបានធ្វើពីគ្រឿងផ្សំធម្មជាតិ មិនត្រឹមតែនាំមកនូវរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ នៅថែមទាំងបង្កើតពណ៌ដ៏ទាក់ទាញផ្នែកទៀតផង។

នៅចុងឆ្នាំ២០១៣ នំអន្សមត្រាកួនបានទទួលស្គាល់តទត្តកម្មអាស៊ីពីម្ហូបអាហារ និង អំណោយពិសេសរបស់វៀតណាមទៅតាមក្របខ័ណ្ឌឯតទត្តកម្មម្ហូបអាហារអាស៊ី និងផលិតផលពិសេសអាស៊ីឆ្នាំ ២០២៣។ នេះជាសញ្ញារីករាយសម្រាប់ភូមិរបរប្រវេណីនេះកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត

ខាងក្រោមនេះគឺជារូបភាពបានកត់ត្រានៅភូមិរបរប្រវេណីនំអន្សមត្រាកួននៅបណ្តាថ្ងៃជិតបុណ្យចូលឆ្នាំចិន

anh tin bai

 

បរិយាកាសធ្វើការងាររីករាយនៅគ្រឹះស្ថាន ហាយតឹម (ភូមិត្រាកួន ឃុំមីហ្វា) កម្មករកំពុងមមាញឹកក្នុងការរៀបចំវេចទៅតាមការដាក់បញ្ជាទិញជាង២០០នំដើម្បីប្រគល់ជូនអតិថិជននៅទីក្រុងហូជីមិញ។

 

anh tin bai

 

គ្រឹះស្ថាននំអន្សម ទ្រុងថាវ (ភូមិត្រាកួន ឃុំមីហ្វា) នៅក្នុងឱកាសបុណ្យតេតនេះផលិតជាង៥.០០០នំដើម្បីផ្គត់ផ្គង់ទៅទីផ្សារបណ្តាខេត្ត ទីក្រុងជិតខាង និងប្រព័ន្ធផ្សារទំនើបជាច្រើនទៀតនៅទីក្រុងហូជីមិញ។

 

anh tin bai

 

ក្នុងឱកាសបុណ្យតេតនេះ លោកថាច់វុយ ម្ចាស់គ្រឹះស្ថាននំអន្សមមីងទ្រើន (ភូមិគីមកូវ ឃុំមីហ្វា) កៀងគរកម្មករជិត១៥នាក់រៀបចំវេចប្រគល់អតិថិជនបានទាន់ពេល។

 

anh tin bai

 

ស្លឹកចេកបានធ្វើអនាម័យជ្រះស្អាត កាត់ត្រូវតាមខ្នាតត្រៀមរៀបចំវេច។

 

anh tin bai

 

អង្ករដំណើបដែលគេប្រើសម្រាប់វេចគឺជាអង្ករដំណើបដែលទន់ បានលាយពណ៌ពីគ្រឿងផ្សំធម្មជាតិគួរជាទីគយគន់។

 

anh tin bai

 

ការរួមបញ្ចូលគ្នានៃពងទាប្រៃជាមួយសាច់ខ្លាញ់ជ្រូក សណ្តែកបានបង្កើតជារសជាតិឈ្ងុយឆ្ងាញ់។ នេះជាចំណុចពិសេសដោយឡែកនៃនំអន្សមនៅភូមិត្រាកួន។

 

anh tin bai

 

បណ្តាវគ្គរៀបចំវេចសុទ្ធតែបានអនុវត្តមធ្យ័ត ដើម្បីធ្វើនំអន្សមឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

 

anh tin bai

 

វេចនំក៏ជាវគ្គមួយដ៏សំខាន់ គឺវេចកុំឲ្យធូររលុងពេកឬ ក៏តឹង ពេកវាអាចធ្វើឲ្យនំ មិនសូវមានរសជាតិ ឆ្ងាញ់។

 

anh tin bai
 

នំវេចរួមស្រេច វៀបចំយកទៅស្ងោរ ក្នុងនំនីមួយៗមានទម្ងន់ប្រមាណ១គីឡូក្រាម។

 
anh tin bai

 

នំបានស្ងោរពី៨ដល់១០ម៉ោង បន្ទាប់មកស្រង់ចេញដាក់សម្រកទឹកឲ្យស្ងួតនិងវេចខ្ចប់។

 

anh tin bai

 

បណ្តាដុំនំសន្សមរៀបចំផ្ញើជូនអតិថិជន។

 

anh tin bai

 

សន្សមមានស្នូលបីពណ៌បានធ្វើពីគ្រឿងផ្សំធម្មជាតិគួរឲ្យទាក់ទាញ ជាក្តីមោទនភាពរបស់ប្រជាជននៅភូមិត្រាកួននិយាយដោយឡែក និងប្រជាជនត្រាវិញនិយាយរួម។

Phương An

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745