ជួបជុំអ្នកកាសែត សិល្បៈករ សិល្បការិនី និងកងជួរបញ្ញាវន្ត

កាលពីសៀលថ្ងៃទី១៩ ខែកុម្ភៈ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ចាត់តាំងពិធីជួបជុំអ្នកកាសែត សិល្បៈករ សិល្បការិនី និងកងជួរបញ្ញាវន្តដើមនិទារដូវយ៉ាបទិន ឆ្នាំ២០២៤។

anh tin bai

តំណាងចូលរួមពិធីជួបជុំ

អញ្ជើញចូលរួមពិធីមានលោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោក ឡេវ៉ាំនហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងវ៉ាំនទ្រៀក មាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្ត អ្នកស្រី យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេថាញ់បិញ មាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ត្រឹងក្វឹកត្វឹង មាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត លោក គឹមរឿង មាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជានានៃគណៈកម្មាធិការបក្សខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងតំណាងជិត ៣០០រូប តំណាងឲ្យកងជួរអ្នកកាសែត សិល្បៈករ សិល្បការិនី និងកងជួរបញ្ញាវន្តក្នុងខេត្ត។

នៅក្នុងបរិយាកាសដ៏កត់ក្តៅនៅបណ្តាថ្ងៃដើមឆ្នាំថ្មី តំណាងគ្រប់រូបចូលរួមពិធីជួបជុំបានស្តាប់តំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ សាលាឧត្តមវិជ្ជាជីវៈ មាគមអក្សរសិល្បិ៍វិចិត្រសិល្បៈ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ល។ របាយការណ៍ពីលទ្ធផលលេចធ្លោរបស់អង្គភាពក្នុងឆ្នាំ ២០២៣ ទន្ទឹមនឹងនោះ មានសំណើមួយចំនួនស្នើឡើងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។

anh tin bai

លោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត ថ្លែងយោបល់នៅពិធីជួបជុំ

ថ្លែងយោបល់នៅពិធីជួបជុំ អនុលេខាបក្សខេត្ត ឡឹមមិញដាំង បានផ្តល់ជូនព័ត៌មានសង្ខេបពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការពារជាតិ ការងារសាងបក្ស ក្រសាប្រព័ន្ធយោបាយរបស់ខេត្តត្រាវិញនៃឆ្នាំកន្លងទៅហើយ។ ទន្ទឹមនឹងនោះលោកបានបញ្ជាក់ថា បណ្តាលទ្ធផលខាងលើមានការរួមចំណែកវិជ្ជមានពីកងកម្លាំងអ្នកកាសែត សិល្បៈករ សិល្បការិនី និងកងជួរបញ្ញាវន្តរបស់ខេត្ត។

ក្នុងរយៈពេលខាងមុខ អនុលេខាបក្សខេត្ត ស្នើដល់បណ្តាស្ថាប័នសាព៌ត៌មានត្រូវតែប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការចាត់តាំងអនុវត្តមានប្រសិទ្ធភាពនូវភាកិច្ចសំខាន់ប្រការ និងភារកិច្ចទម្លុះទម្លាយប្រការដែលបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចចិត្តហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី១១ អាណត្តិកាល ២០២០-២០២៥ អនុវត្តល្អបាចនាប្រតិបត្តិការរបស់គណៈកម្មាធិការបក្សខេត្ត «សាមគ្គី ក្រឹត្យវិន័យ ធ្វើកម្មភាព ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍» ឃោសនា ចលនាប្រជាជនកម្មចូលរួមកសាងជនបទថ្មី»

កងកម្លាំងអ្នកកាសែត អ្នកយកព័ត៌មានត្រូវតែលត់ដំឬទ្ធានុភាពយោបាយ ក្រមសិលធម៌វិជ្ជាជីវៈ មុខជំនាញ យើងត្រូវតែធ្វើឲ្យសាព័ត៌មានពិតបានក្លាយជាស្ពានភ្ជាប់វាងគណៈកម្មាធិការបក្ស រដ្ឋាអំណាច ប្រជាជន និងជាបណ្តាញរិះគន់សង្គមដ៏សំខាន់

កងកម្លាំងសិល្បករ សិល្បការិនីបន្តរវៀសរវៃជាងនេះទៀតជាមួយភាពប្រែប្រួលនៃសង្គម បន្តនិពន្ធថែមវណ្ណកម្មអក្សរសិល្បិ៍ វិចិត្រសិល្បៈឲ្យបានច្រើនជាងនេះទៀតមានតម្លៃមនោគមវិជ្ជា សិល្បៈ ពោពេញដោយលក្ខណៈសញ្ញាផ្លាស់ថ្មី និងដាស់សតិបំផុសនូវចំណង់ប្រាថ្នាឈានឡើង កសាងមាតុភូមិត្រាវិញកាន់តែសម្បូរ ស្រស់ស្អាត។

កងជួរបញ្ញាវន្តខេត្តត្រូវសកម្មចូលរួមបណ្តាសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្ត ធ្វើសេនាធិការ ផ្តល់យោបល់ រិះគន់ រួមបំពេញយោបល់ចូលគោលការណ៍ កម្មវិធី គ្រោងផែនការពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខរបស់ខេត្ត។

សមាគមអ្នកកាសែតខេត្ត មាគមអក្សសិល្បិ៍វិចិត្រសិល្បៈ សហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសបន្តពង្រឹងការងារផ្លាស់ថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការ ពិតបានជាក្លាយជាអង្គភាពរឹងមាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំ សាមគ្គី លើកកំពស់បញ្ញា សមត្ថភាពច្នៃប្រឌិត និងការទទួលខុសត្រូវរបស់មាជិកនីមួយៗចំពោះការអភិវឌ្ឍន៍របស់ខេត្តយើង។

នៅក្នុងកាសនេះ អនុលេខាបក្សខេត្ត ឡឹមមិញដាំង ជូនពរកងជួរអ្នកកាសែត សិល្បករ សិល្បការិនីរបស់ខេត្តមានសុខភាពមាំមួន សុមង្គលនិងជោគជ័យ។ សូមជូនពរបុព្វហេតុសាព័ត៌មានដិវត្តន៍ វិទ្យាសាស្រ្តបច្ចេកទេស វប្បធម៌ សិល្បៈរបស់ខេត្តយើងក្នុងឆ្នាំថ្មីមានជំហានទម្លុះទម្លាយថ្មី ពោរពេញដោយភាពរុងរឿង និងជ័យជម្នះ

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745