រាត្រីចូលឆ្នាំថ្មីយ៉ាបទិន ២០២៤

កាលពីរាត្រីថ្ងៃទី ០៩ ខែកុម្ភៈ (ត្រូវនឹងថ្ងៃសុក្រ ១៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧) ស្ថិតនៅនឹងទីលានមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងពិធីទទួលឆ្នាំថ្មីយ៉ាបទិន ២០២៤។  

anh tin bai

ឈុតសម្តែងអំណរបក្សអំណរនិទាឃរដូវយ៉ាបទិនឆ្នាំ ២០២៤។

បណ្តាសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ង្វៀតវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមមិត្តសមាជិកអចិន្ត្រៃយ៍បក្សខេត្ត កម្មាភិបាលចូលនិវត្តន៍ អតីតថ្នាក់ដឹកនាំខេត្ត តំណាងបណ្តាមន្ទីរគណៈផ្នែកខេត្តរួមជាមួយនឹងប្រជាជនខេត្តត្រាវិញអញ្ជើញចូលរួមយ៉ាងច្រើនអធិក។

 

anh tin bai

តំណាងចូលរួមកម្មវិធី។

ដោយមានជាង ២០ ឈុតសម្តែងវិសេសវិសាលជាមួយនឹងបធានបទស្ងើចសរសើរបក្សកុម្មុយនិស្តវៀតណាម ស្ងើចសរសើរអ៊ំហូ ស្ងើចសរសើរភាពផ្លាស់ថ្មីរបស់ប្រទេសជាតិសោភ័ណភាពនិទាឃរដូវ មាតុភូមិត្រាវិញ។ល។

anh tin bai

ឈុតសម្តែងរបាំប្រណាំងទូក ង។

ស្ថិតក្នុងរាត្រីទទួលឆ្នាំថ្មីនេះ សមមិត្តឡេវ៉ាំហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តអានលិខិតប្រសិទ្ធពរឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ និទាឃរដូវយ៉ាបទិនឆ្នាំ ២០២៤ គឺជាការវាយតម្លៃគំនូសបញ្ជាក់ជាងពាក់កណ្តាលអាណតិ្តកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញខិតខំបញ្ចេញកម្លាំងប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យគោលដៅ ភារកិច្ចឆ្នាំ ២០២៤ និងគោលដៅមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ដែលបានដាក់ចេញ ខិតខំលើកស្ទួយត្រាវិញសម្រេចជនបទថ្មីមុនឆ្នាំ ២០២៥។  

anh tin bai

សមមិត្តឡេវ៉ាំហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានលិខិតប្រសិទ្ធពរឆ្នាំថ្មី ២០២៤។

 អំណរនិទាឃរដូវថ្មី ក្តីជំនឿថ្មី ថាមពលថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងអំពាវនាវទូទាំងប្រជាជន ទូទាំងកងទ័ពខេត្តយើង បណ្តាអ្នកមានស្រុកកំណើតមាតុភូមិត្រាវិញកំពុងរស់នៅ បំពេញការងារ រៀនសូត្រនៅក្រៅខេត្ត និងក្រៅប្រទេសគប្បីបន្តអនុវត្តគោលលំនាំ “សាមគ្គី-ក្រឹត្យវិន័យ-ធ្វើសកម្មភាព-ច្នៃប្រតិដ្ឋ-ទម្លុះទម្លាយឆ្ពោះទៅមុខ-អភិវឌ្ឍន៍” រួមកម្លាំងកាយ កម្លាំងចិត្តឆ្លងកាត់ការទុក្ខលំបាក សាកល្បង បញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្ម ផលិត ធ្វើអាជីវកម្ម អនុវត្តប្រិតសំចៃ អនុវត្តសេចក្តីប្រាថ្នាកសាងមាតុភូមិត្រាវិញសប្បូណ៍រុងរឿង សុភមង្គល។ ទន្ទឹននឹងនោះ ប្រសិទ្ធពរដល់ជនរួមជាតិទាំងមូល សមមិត្តប្រកបដោយក្តីរីករាយ សុខភាពមាំមួន សុភមង្គល និងជោគជ័យ។

បញ្ចប់កម្មវិធីគឺជាឈុតបាញ់កាំជ្រួចភ្លឺចិញ្ចាចព្រោងព្រាតលើព្ធដ៏វេហាស៍បង្កជាបរិយាកាសសប្បាយរីករាយ មោទនភាពក្តីសង្ឃឹមថ្មី សម្ទុះជំរុញថ្មី ជោគជ័យថ្មី៕ 

anh tin bai

ឈុតបាញ់កាំជ្រួចអំណរឆ្នាំថ្មី។

Phương An

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745