ធានាសុវត្ថិភាពចរាចរណ៍ផ្លូវទឹកក្នុងរដូវភ្លៀង

តាមការវាយតម្លៃពីនគរបាលតម្រួតចរាចរណ៍នៃគរបាលខេត្ត សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លើផ្លូវទឹក គណៈពេលនីមួយៗនៅតែមានភាពស្មុគស្មាញ សិការភ្ញាក់រលឹកគោរពតាមបទប្បញ្ញត្តិនៃច្បាប់នៅលើផ្លូវទឹករបស់អ្នកបើកបរ ម្ចាស់ជលយានមិនទាន់ខ្ពស់ទេ នៅតែមានការបំពាន និងមានហានិភ័យអាចកើតមានគ្រោះថ្នាក់។

anh tin bai

 

យោងតាមរបាយការណ៍ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅលើវិស័យផ្លូវទឹក នគរបាលតម្រួតចរាចរណ៍នៃនគរបាលខេត្ត បានរៀបចំការល្បាត និងត្រួតពិនិត្យបានជាង ១.៣០០ករណី រកឃើញ និងដោះស្រាយបាន ៧៧១ណី និងដកហូតប័ណ្ណបើកបរ លិខិតបញ្ជាក់នុវត្តការងារជាបណ្ដោះអាសន្នគ្រប់ប្រភេទចំនួន ៧៤៨ច្បាប់ និងជលយាន បានផាកពិន័យជាទឹកប្រាក់សរុបជាង ២,៣ពាន់លានដុង។ ទន្ទឹមនឹងនោះ នៅទាំងសហការជាមួយអធិការដ្ឋាននៃមន្ទីរគមនាគមនិងដឹកជញ្ជូន ផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវទឹកបានរៀបចំកម្លាំងល្បាតជាង ៦០វេនល្បាត បានត្រួតពិនិត្យ ដោះស្រាយការបំពានចំនួន ៣២ ករណី ជាមួយទឹកប្រាក់ពិន័យជាង ១១២ លានដុង។  

ទន្ទឹមនឹងនោះ នគរបាលតម្រួតចរាចរណ៍នៅទាំងម្ចាស់ការក្តាប់ស្ថានភាពនៅតាមផ្លូវទឹក ផ្សព្វផ្សាយបទប្បញ្ញត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវទឹក បង្ការ ប្រយុទ្ធប្រឆាំងការទាញយកផលរ៉ែខុសច្បាប់ចំពោះអ្នកបើកបរចំនួន ១.៦០០លើកនាក់ និងម្ចាស់ជលយាន ឆ្លងតាមនោះ រួមចំណែកយ៉ាងកម្មក្នុងការធានាស្ថិរភាពនៃស្ថានភាពសុវត្ថិភាពចរាចរណ៍នៅលើផ្លូវទឹក បានប្រជាជនឯកភាព និងវាយតម្លៃខ្ពស់។

លោក យឿងវ៉ាំងហ្វាយ នៅភូមិឡុងដាយ ឃុំឡុងឌឹក ទីក្រុងត្រាវិញបានឲ្យដឹង នៅតំបន់ប្រជាជនភាគច្រើនធ្វើការនេសាទ នគរបាលតម្រួតចរាចរណ៍តែតែផ្សព្វផ្សាយ ចលនានៅពេលធ្វើដំណើរតាមទូក ត្រូវបំពាក់អាវសុវត្ថិភាព ដើម្បីធានាសុវត្ថិភាព។ ពេលខ្ញុំចេញទៅមាត់ទន្លេធំ ទោះបីស្ទូច ឬទាញសំណាញ់ នៅពេលចេញទៅទឹកក៏ស្ងប់ ប៉ុន្តែពេលយើងអនុវត្ត ខ្យល់និងរលកបោកបក់មកដល់យើងមិនអាចទាយទុកជាមុនបានទេ ដូច្នេះយើងត្រូវបំពាក់អាវការពារសុវត្ថិភាព ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់យើង។

ដោយមានការប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នគរបាលតម្រួតចរាចរណ៍ខេត្តបានចុះតាមដងទន្លេ និងតាមដានយ៉ាងដិតដល់ក្នុងការត្រួតពិនិត្យ និងក្រើនរំលឹកដល់អ្នកបើកបរ ម្ចាស់កំពង់ផែដឹកអ្នកដំណើរ និងមធ្យោបាយដឹកជញ្ជូនទំនិញនៅតាមទន្លេត្រូវគោរពយ៉ាងម៉ឹងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូទឹក ជាពិសេសត្រូវត្រៀមខ្លួននិងប្រុងប្រយ័ត្នប្រសិនបើមានខ្យល់ព្យុះ។

 

anh tin bai

 

នៅលើដងទន្លេហូវស្ថិតទីប្រជុំឌិញអាន ស្រុកថ្កូវ ក៏ដូចជាតំបន់កំពង់ផែត្រីឌិញអានមានកប៉ាល់ និងទូកជាច្រើនឆ្លងកាត់ បោះយុថ្កាដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដោយមានស្មារតីម្ចាស់ការទប់ស្កាត់ ដើម្បីសន្តិភាពតាមដងទន្លេ យុទ្ធជននៃប៉ុស្តិ៍គរបាលផ្លូវទឹកឌិញអាន បានបង្កើនការល្បាត ក្រើនរំលឹក និងផ្សព្វផ្សាយដល់ម្ចាស់កំពង់ផែ និងប្រជានេសាទ គោរពតាមបទបញ្ញត្តិច្បាប់យ៉ាងម៉ឹងម៉ាត់ បំពាក់គ្រប់គ្រាន់ឧករណ៍សង្គ្រោះជីវិត។

ទន្ទឹមនឹងជាមួយការងារផ្សព្វផ្សាយ នគរបានតម្រួតនៃនគរបាលខេត្តនឹងបន្តពង្រឹងការល្បាត ត្រួតពិនិត្យ និងប្តេជ្ញាដោះស្រាយយ៉ាងម៉ឹងម៉ាត់ចំពោះបទល្មើសតាមក្រុមប្រធានបទ ដោយផ្តោតលើកាបំពាន ដែលជាមូលហេតុអាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដូចជា ដឹកទំនិញហួសពីកម្រិតខ្សែទឹក សុវត្ថិភាព បើកបរជលយានដោយគ្មានសញ្ញាបត្រ វិញ្ញាបនបត្រមុខជំនាញ។ល។

តាមការព្យាករណ៍ ឈានចូលរដូវភ្លៀងអាកាសធាតុមានការប្រែប្រួលស្មុគស្មាញសំណើដល់បណ្តាម្ចាស់ជលយាន និងអ្នកចូលរួមចរាចរណ៍ យកចិត្តទុកដាក់ តាមដាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពមានជាប់ទាក់ទងនឹងការព្យាករណ៍អាកាសធាតុប្រចាំថ្ងៃ ជាពិសេសគឺក្នុងអំឡុងពេលអាកាសធាតុអាក្រក់ ភ្លៀងធំ ខ្យល់បក់ខ្លាំងបណ្តាជលយានមិនត្រូវបាននុញ្ញាតឱ្យចរាចទេ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវស្នាក់នៅកន្លែងមានសុវត្ថិភាព។  ក្មួយៗសិស្សានុសិស្សឈប់សម្រាករៀន ហើយតម្រូវការសម្រាប់ការធ្វើដំណើរ ការកម្សាន្ត ប្រជុំជីវភាពនិងទេសចរណ៍អាចនឹងមានលទ្ធភាពកើនឡើង អាស្រ័យហេតុនេះម្ចាស់ជលយាននិងពុកម្តាយដែលមានកូនចូលរួមចរាចរនៅតាមផ្លូវទឹក ក្រើនរំលឹកជាប្រចាំនិងបំពាក់ឧបករណ៍គ្រប់គ្រាន់ដល់កុមារ ដើម្បីកាពារឧប្បត្តិហេតុមិនឲ្យកើតឡើង។ ការិយាល័យនគរបាលតម្រួតនៃនគរបាលខេត្តមានផែនការត្រៀមគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ជលយាន នៅពេលមានអាកាសធាតុអាក្រក់ ឬមានឧបទ្ទវហេតុកើតឡើងនៅតំបន់ទន្លេហូវ និងទន្លេកោចៀន ដើម្បីកាត់បន្ថយការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិចុះនៅកម្រិតទាបបំផុត។

អ្នកបើកបរ និងម្ចាស់ជលយាន ជាពិសេសគឺកំពង់ផែអ្នកដំណើរឆ្លងកាត់ទន្លេ ចូរបង្កើនស្មារតីទួលខុសត្រូវ និងគោរយ៉ាងម៉ឹងម៉ាត់ទៅនឹងបទប្បញ្ញត្តិនៃច្បាប់នៅពេលធ្វើដំណើរឆ្លងកាត់ទន្លេ រួមដំណើរ សហការយ៉ាងសកម្មជាមួយកងកម្លាំងនគរបាលតម្រួតចរាចរណ៍ ដើម្បីធានាសុវត្ថិភាពលើផ្លូវទឹក ជាពិសេសក្នុងដូវភ្លៀងធ្លាក់ និងខ្យល់ព្យុះ៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340