ព្រមានអំពីឧបាយកលក្នុងការជួលសិស្សបើកគណនីធនាគារដើម្បីរឹបយកទ្រព្យសម្បត្តិ
នារយៈពេលថ្មីៗនេះ នៅតាមមូលដ្ឋានមួយចំនួនក្នុងទូទាំងប្រទេស បានកើតឡើងស្ថានភាពបណ្តាមុខសញ្ញាលួងលោម អូសទាញសិស្សអនុវិទ្យាល័យ  វិទ្យាល័យដែលបានផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋចូលរួមក្នុងការទិញ លក់ ព័ត៌មានផ្ទាល់ខ្លួន និងបើកគណនីធនាគារ ដើម្បីទទួលប្រាក់បោកប្រាស់ បណ្តាលឲ្យមានការលំបាកដល់ស្ថាប័នសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងតាមដានឧក្រិដ្ឋជន
anh tin bai

ការទិញ និងលក់គណនីធនាគារ គឺជាទង្វើបំពានត្រូវច្បាប់ហាមប្រាម។

 

ល្បិចកលរបស់មុខសញ្ញាគឺលួងលោម អូសទាញក្មេងមិនទាន់ពេញវ័យមានអាយុពី១៤ឆ្នាំ ដែលបានផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ជាសិស្សនៃសាលាអនុវិទ្យាល័យ វិទ្យាល័យ បើកគណនីធនាគារគឺដើម្បីគោលដៅបោកប្រាស់រឹបយកទ្រព្យសម្បត្តិលើលំហបណ្តាញ។ បណ្តាមុខសញ្ញាបានផ្តល់ឲ្យសិស្សទូរស័ព្ទចល័តមានស៊ីមស្រាបទៅធនាគារធ្វើនីតិវិធីបើកគណនី ចុះឈ្មោះសេវា InternetBanking, SMSBanking បន្ទាប់មកសំណូមឲ្យសិស្សប្រគល់ទូរស័ព្ទ លេខសម្ងាត់ OTP នៃគណនីធនាគារដែលបានចុះឈ្មោះ និងព័ត៌មានមានជាប់ពាក់ព័ន្ធដល់មុខសញ្ញា។ សម្រាប់គណនីដែលបានចុះឈ្មោះដោយជោគជ័យនីមួយៗ សិស្សនឹងទទួលបានប្រាក់កម្រៃពី២០០.០០០ ដល់ ៥០០.០០០ដុង។

ទន្ទឹមមឹងនោះ ដើម្បីទប់ទល់ជាមួយនឹងដំណោះស្រាយសុវត្ថិភាព រក្សាសម្ងាត់គណនីដោយជីវមាត្ររបស់ធនាគារ មុខសញ្ញាស្នើឲ្យសិស្សផ្តល់ទិន្នន័យមុខបន្ថែមដោយរបៀបថតលំនាំរូប និងមុខពេញលេញ (រួមទាំងមុខមើលទៅត្រង់ មុខផ្អៀងទៅឆ្វេង មុខផ្អៀងទៅស្តាំ។ល។) ដើម្បីឲ្យមុខវិជ្ជាអាចប្រើបណ្តាគណនីនេះ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការបានងាយស្រួលក្នុងការប្រព្រឹត្តអំពើបំពានច្បាប់។

នគរបាលខេត្តត្រាវិញសន្និដ្ឋាន នេះជាល្បិចកលប្រព្រឹត្តបទល្មើសថ្មី សំដៅទៅលើក្មេងជំទង់ និងសិស្សានុសិស្ស ប្រសិនបើប្អូនៗមិនបានផ្សព្វផ្សាយ និងព្រមានទាន់ពេលទេ គឺនឹងងាយត្រូវបណ្តាមុខសញ្ញាលួងលោម អូសទាញចូលក្នុងការទិញ លក់ព័ត៌មានគណនីធនាគារ ជំនួយដោយអចេនាដល់បណ្តាមុខសញ្ញាបំពានទោសឆបោកដណ្តើមយកទ្រព្យសម្បត្តិសមស្រប ក៏ដូចជាអំពើខុសច្បាប់ទៃទៀត។

អំពីស្ថានភាពខាងលើ ដើម្បីរួមចំណែកលើកកំពស់ការយល់ដឹង និងការប្រុងប្រយ័ត្នរបស់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យនៅលើភូមិសាស្រ្តអំពីវិធីសាស្ត្រ និងកលល្បិចបោកប្រាស់ខាងលើ នគរបាលខេត្តត្រាវិញ ស្នើល់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ចង្អុលការដល់ស្ថាប័ន និងអង្គភាពសមត្ថកិច្ចរៀបចំការឃោសនា និងផ្សព្វផ្សាយដល់ សិស្សានុសិស្សនៃសាលាអនុល័យ វិទ្យាល័យនៅលើភូមិសាស្រ្តខេត្តក្តាប់ច្បាស់លាស់ពីវិធីសាស្រ្ត និងកលល្បិចនៃឧក្រិដ្ឋជនទាំងនេះ។ ទន្ទឹមនឹងនោះ ត្រូវផ្សព្វផ្សាយ ចលនាដល់ប្អូនៗសកម្មចូលរួមយ៉ាងក្នុងការថ្កោលទោសពីឧក្រិដ្ឋជនគណពេលដែលត្រូវមុខសញ្ញាអាក្រក់លួងលោម អូសទាញទិញ លក់ព័ត៌មានផ្ទាល់ខ្លួន និងគណនីធនាគារ ដើម្បីស្ថាប័នសមត្ថកិច្ចដោះស្រាយបានទាន់ពេលវេលា។

មន្ទីរព័ត៌មាន និងទូរគមនាគមន៍ ពង្រឹងការងារឃោសនា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយមហាជន  ជាពិសេសគឺមាតាបិតាសិស្ស និងប្អូនៗសិស្សសាលាអនុវិទ្យាល័យ វិទ្យាល័យនៅលើភូមិសាស្រ្តខេត្ត ក្តាប់បានអំពីវិធីសាស្ត្រ និងលិ្បចកលបោកប្រាស់ទាំងនេះ ដើម្បីម្ចាស់ការបង្ការ និងលើកកម្ពស់ការយល់ដឹងក្នុងការប្រុងប្រយ័ត្ន។

 ទន្ទឹមនឹងនោះ ស្ថាប័ននគរបាលព្រមានដល់ប្រជាជនត្រូវប្រុងប្រយ័ត្នក្នុងការបើក ប្រើប្រាស់ គ្រប់គ្រងគណនីទូទាត់ ប័ណ្ណធនាគារ និងឯកសារសម្គាល់អត្តសញ្ញាណ។ មិនអនុវត្តនូវអំពើទិញ លក់ ដោះដូរ ឲ្យខ្ចី ឲ្យជួលគណនីទូទាត់ កាតធនាគារ ឯកសារអត្តសញ្ញាណ។ ប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនឯកជន (រួមទាំងទិន្នន័យមុខ) និងគណនីធនាគាររបស់ខ្លួន ជៀសវាងការចូលដៃជួយឧក្រិដ្ឋជន ឬពាក់ព័ន្ធនឹងអំពើខុសច្បាប់។ មានវិធានការដើម្បីធានាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន មិនចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគារជាមួយមនុស្សចម្លែកនៅលំហបណ្តាញ។ និយាយថាទេចំពោះពាក្យសំណើ "ឲ្យជួល" ឬ "លក់" គណនីធនាគារដើម្បីទទួលអត្ថប្រយោជន៍ហិរញ្ញវត្ថុ។

ប្រសិនបើបាត់ឯកសារអត្តសញ្ញាណ ឬប័ណ្ណធនាគារ ប្រជាជនត្រូវជម្រាបជូន ទៅស្ថាប័នមត្ថកិច្ច ដើម្បីធ្វើលិខិតស្នាមមកវិញ  និងជូនដំណឹងទៅធនាគារដើម្បីបិទកាត។ នេះគឺជាមូលដ្ឋានដើម្បីបញ្ជាក់ម្ចាស់ឯកសារអត្តសញ្ញាណ និងកាតធនាគារមិនទាក់ទងទៅនឹងប្រតិបត្តិការក្នុងអំឡុងពេលដែលបាត់។ នៅពេលរកឃើញសញ្ញាទាក់ទងនឹងសកម្មភាពទិញ និងលក់គណនីធនាគារ ប្រជាជានត្រូវជូនដំណឹងជាបន្ទាន់ដល់ស្ថាប័នគរបាលដែលនៅជិតបំផុតដើម្បីការស៊ើបអង្កេត និងបញ្ជាក់ច្បាស់៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340