ឯកភាពឆ្លងលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុងសម័យប្រជុំលើកទី ១៣

កាលពីថ្ងៃទី ២០ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីស្តាប់គណៈកម្មាធិការបក្សផែនមហាជនក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍បណ្តាខ្លឹមសារត្រៀមបម្រុងជម្រាបជូនសម័យប្រជុំលើកទី ១៣ (សម័យប្រជុំឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ 

anh tin bai

 

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ធ្វើជាអធិបតីសន្និបាត។អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្តង្វៀងមិញត្វឹង អនុប្រធាននាយកដ្ឋានភូមិភាគលេខ ៣

 នៃគណៈចាត់តាំងមជ្ឈិមបក្ស គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិនដល់លិខិតជម្រាប ការិយាល័យគណៈកម្មាធិការបក្សខេត្ត ការិយាល័យក្រុមប្រតិភូមិតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត។ 

 

anh tin bai

 

ស្ថិតក្នុងសន្និបាតនេះ បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់លើលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី៖ (១) ពន្យារពេលអនុវត្ត និងរំសាយផែនការវិនិយោគសាធារណៈឆ្នាំ២០២៣ ឆ្លងទៅឆ្នាំ ២០២៤ (២)  អំពីការប្រគល់ តម្រែតម្រង់ផែនការវិនិយោគសាធារណមធ្យមទុនថវិកាខេត្តដំណាក់កាល ២០២១-២០២៥ (លើកទី ៥) (៣)  តម្រែតម្រង់ផែនការវិនិយោគសាធារណទុនថវិកាខេត្តឆ្នាំ ២០២៤ (លើកទី ១) (៤) ការកំណត់ច្បាស់លាស់បណ្តាភារកិច្ចចំណាយស្តីពីការពារបរិស្ថាននៅលើភូមិសាស្ត្រខេត្តត្រាវិញ (៥)  ឆ្លងផែនការប្រើប្រាស់ដីធ្លី (២០២១-២០២៥) ខេត្តត្រាវិញ (៦) ឆ្លងតម្លៃផលិតផល សេវាកម្មផលប្រយោជន៍ធារាសាស្ត្រឆ្នាំ ២០២៤ នៅលើភូមិសាស្ត្រខេត្តត្រាវិញជាក់ច្បាស់ (៧) ឆ្លងការងារចាត់តាំង រៀបចំឡើងវិញមូលនិធិឧបត្ថម្ភពង្រីកសហករណ៍ខេត្តត្រាវិញ  (៨) កំណត់តម្លៃសេវាកម្មពិនិត្យជំងឺ ព្យាបាលជំងឺដែលមិនស្ថិតក្នុងក្របខ័ណ្ឌទូទាត់ប្រាក់របស់មូលនិធិគាំពារសុខាភិបាល ប៉ុន្តែមិនមែនជាមុខសញ្ញាពិនិត្យជំងឺ ព្យាបាលជំងឺតាមតម្រូវការ និងពេលអនុវត្តចំពោះបណ្តាមូលដ្ឋានពិនិត្យជំងឺ ព្យាបាលជំងឺរបស់រដ្ឋដែលស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងរបស់ខេត្តត្រាវិញ (៩) កំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងសាលាសកលរដ្ឋដែលមិនទាន់ធានាបានការចំណាយប្រចាំនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២៣-២០២៤។ (១០) កំណត់កម្រិតចំណាយអនុវត្តការងារផ្សព្វផ្សាយ សាយភាយ អប់រំច្បាប់ សម្បទាច្បាមច្បាប់ និងសម្រុះសម្រួលនៅមូលដ្ឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ (១១) ឧបត្ថម្ភថវិកាជួសជុលព្រះវិហារវត្តកប្បព្រឹក្ស (បាឆាវ) ភូមិបាឆាវ ឃុំគីមស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ (១២)  ផ្តល់សច្ចាប័នចំនួនក្របខ័ណ្ឌកម្មាភិបាល បុគ្គលិកក្នុងបណ្តាស្ថាប័ន អង្គការចាត់តាំងរដ្ឋបាលរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ស្រុកឆ្នាំ ២០២៤ (១៣)   ផ្តល់សច្ចាប័នចំនួនមនុស្សធ្វើការ (ក្របខ័ណ្ឌនិយោជិត) ដែលទទួលប្រាក់ខែពីថវិការដ្ឋនៅក្នុងបណ្តាអង្គភាពបុព្វហេតុរដ្ឋដែលធានាមួយចំណែកចំណាយប្រចាំដោយខ្លួនឯង អង្គភាពបុព្វហេតុរដ្ឋអាស្រ័យដោយថវិការដ្ឋធានាចំណាយប្រចាំ និងបណ្តាសមាគមដែលបានបក្ស រដ្ឋប្រគល់ភារកិច្ចនៅមូលដ្ឋានឆ្នាំ ២០២៤។ (១៤)  ការប្រគល់ចំនួនកម្មាភិបាល បុគ្គលិកថ្នាក់ឃុំ និងចំនួនមនុស្សធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំឆ្នាំ ២០២៤ សម្រាប់បណ្តាអង្គភាពរដ្ឋបាលស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទខេត្តត្រាវិញ (១៥) កែប្រែបំពេញបន្ថែមខ្ទង់ទី ១ មាត្រាទី ១ សេចក្តីសម្រេចចិត្តលេខ ១៩/២០២២ /NQ-HĐND ចុះថ្ងៃទី ០៩/១២/២០២២ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់គាំពារសុខាភិបាលជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចដែលមិនស្ថិតក្នុងមុខសញ្ញាថវិការដ្ឋបង់ប្រាក់ និងឧបត្ថម្ភកម្រិតបង់ប្រាក់គាំពារសុខាភិបាលនៅលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល ២០២៣-២០២៥។ 

 

anh tin bai

 

បន្ទាប់ពីបានស្តាប់គណៈកម្មាធិការបក្សផែនមហាជនក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែករបាយការណ៍ និងអធិប្បាយខ្លឹមសារមួយចំនួនដែលទាក់ទិនដល់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តាប់បណ្តាគណៈកម្មការក្រុមប្រឹក្សាខេត្តរបាយការណ៍លទ្ធផលពិនិត្យផ្ទៀងផ្ទាត់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត សមមិត្តង៉ូជីកឿងរួមជាមួយនឹងបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ពិនិត្យផ្ទៀងផ្ទាត់ឯកភាពឆ្លងលិខិត ១៥ ច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តដែលបានពោលមកខាងលើដើម្បីត្រៀមបម្រុងសម័យប្រជុំលើកទី ១៣ (សម័យប្រឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទិ ១០

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745