សមមិត្តប្រធានរដ្ឋ តូឡឹម អញ្ជើញមកសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រខេត្តត្រាវិញ
ក្នុងដំណើរការបំពេញការងារនៅខេត្តត្រាវិញ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឧត្តមសេនីឯក តូឡឹម សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ សាធាររដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទៅសួរសុខទទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅលើភូមិសាស្រ្តស្រុកចូវថាញ់ និងទីក្រុងត្រាវិញ។
anh tin bai

លោកប្រធានរដ្ឋ តូឡឹម អុជធូបរំលឹកវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ស៊ើងកាង។

អញ្ជើញចូលរួមជាមួយក្រុមប្រតិភូនៅមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តត្រាវិញ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តវរសេនីយ៍ឯក  ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្ត។

សមមិត្តប្រធានរដ្ឋ តូឡឹម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារសមមិត្ត ឧត្តមសេនីយ៍ទោ ស៊ើងកាង វីរកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតអគ្គនាយករងនៃនាយកដ្ឋានសន្តិសុប្រជាជន II នៃក្រសួងនគរបាល អតីតនាយកនគរបាលខេត្តត្រាវិញ នៅអនុសង្កាត់ទី៤ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ វីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជនង្វៀងធីទ្រឿងសង្កាត់ទី ៧។

នៅទីនេះ សមមិត្តប្រធានរដ្ឋ តូឡឹម បានទៅសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះសុខភានៃបណ្តាសមាជិកគ្រួសារ កំណត់ត្រានូវការរួមចំណែកបស់គ្រួសារក្នុងបុព្វហេតុសាង និងការពារមាតុភូមិ ទន្ទឹមនឹងនោះ លោងសង្ឃឹមថា បណ្តាមាជិកគ្រួសារនឹងបន្តថែរក្សា ពង្រីកប្រវេណីដិវត្តន៍ បន្តរួមចំណែកដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងរួមជាមួយរដ្ឋអំណាចសាងមាតុភូមិត្រាវិញ កាន់តែរីកចម្រើនឡើង

 

anh tin bai

លោកប្រធានរដ្ឋ ទូឡឹម ជូនអំណោយដល់គ្រួសារលោក វ៉វ៉ាំងរៀត។

នៅក្នុងកាសនេះដែរ សមមិត្តប្រធានរដ្ឋ តូឡឹម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារលោក វ៉វ៉ាំងរេត (នៅអនុសង្កាត់ទី៤ ទីប្រជុំជនចូវថាញ់) ជាគ្រួសារជនជាតិខ្មែរ ជួបលំបាកអំពីលំនៅឋាន បានឧបត្ថម្ភផ្ទះក្នុងគម្រោងការកសាងផ្ទះចំនួន ១.៣០០ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារគោលនយោបាយមានការជួបលំបាកអំពីលំនៅឋានអាស្រ័យដោយក្រសួងនគរបាលចលនាឧបត្ថម្ភ និងខេត្តត្រាវិញបដភាគ «មូលនីធិសុខុមាលភាពសង្គម»

បានដឹងថា គិតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តត្រាវិញបានកសាងសម្រេចផ្ទះចំនួន ៨០០ខ្នង បានពិនិត្យទទួលស្កាល់ និងប្រគល់ឱ្យប្រើប្រាស់បានជិត ៥០០ខ្នង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340