គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តបំពេញយោបល់ទៅលើសេចក្ដីព្រាងបណ្ដាសារលិខិតឯកទេសបទ

កាលពីថ្ងៃទី ២០ ខែកុម្ភៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងអង្គប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីបំពេញយោបល់ទៅលើសេចក្ដីព្រាងបណ្ដាសារលិខិតឯកទេសបទនិងផ្ដល់ យោបល់ចំពោះបណ្ដាខ្លឹមសារតាមសិទ្ធិអំណាច។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិ ការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញធ្វើអធិបតីអង្គប្រជុំ។

anh tin bai

 

ចូលរួមអង្គប្រជុំ មានសមមិត្តង្វៀងមិញត្វឹង នាយករងនាយកដ្ឋានមូលដ្ឋាន ៣ ប្រធាន គណៈចាត់តាំងមជ្ឈិមបក្ស សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធា នក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំង ហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តមួយអន្លើដោយបណ្ដា សមមិត្តជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។

ក្នុងអង្គប្រជុំ បណ្ដាសមមិត្តជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តសង្កេតពិនិត្យរួចផ្ដល់ យោបល់ទៅលើកម្មវិធីត្រួតពិនិត្យ ឃ្លាំមើលឆ្នាំ ២០២៤ របស់គណៈកម្មាធិការបក្សខេ ត្ត គណៈអចិន្រ្តៃយ៍បក្សខេត្ត កម្មវិធីធ្វើការសម្រាប់ឆ្នាំ ២០២៤ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត របាយកាណ៍បូកសរុបលទ្ធផលអនុវត្តសារាចរលេខ ៣៥ -CT/TW ចុះថ្ងៃ ទី ៣០ ខែឧសភា ឆ្នាំ ២០១៩ របស់ការិយាល័យនយោបាយស្ដីពីការចាត់តាំងមហា សន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចេញផ្សាយសារបណ្ណស្ថាប័ន អង្គភាព ភាគចំណែ ក តួនាទីសំខាន់ សម្ងាត់ក្នុងកិច្ចការពារនយោបាយផ្ទៃក្នុងខេត្តត្រាវិញ ផែនការអនុវត្ត សេចក្ដីកំណត់លេខ ១៣១-QĐ/TW ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ របស់ ការិយាល័យនយោបាយស្ដីពីការក្ដាប់សិទ្ធិអំណាច បង្ការប្រឆាំងអំពើពុករលួយ អស កម្មក្នុងការងារត្រួតពិនិត្យ ឃ្លាំមើល អនុវត្តការពិន័យបក្សនិងក្នុងសកម្មភាពអធិការ កិច្ច ត្រួតពិនិត្យការទូទាត់ថវិការដ្ឋ។

នៅក្នុងអង្គប្រជុំ យោងតាមយោបល់ដែលបានបំពេញរបស់បណ្ដាសមមិត្តជាសមាជិក គណៈអចិន្រ្តៃយ៍បក្សខេត្ត សមមិត្តង៉ូជីកឿងបានសន្និដ្ឋាន ចង្អុលការជាក់ស្ដែងចំពោះ សាលិខិតឯកទេសបទនីមួយៗ។

ក្នុងអង្គប្រជុំ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តក៏បានផ្ដល់យោបល់ទៅលើរបាយការណ៍បូក សរុបលទ្ធផលពិនិត្យលិខិតវាយតម្លៃ រៀបប្រភេទគុណភាពឆ្នាំ ២០២៣ ចំពោះសមូ ហភាព បុគ្គលក្នុងប្រព័ន្ធនយោបាយ ឆ្លងសេចក្ដីព្រាងបណ្ដាសេចក្ដីសម្រេចបង្កើត បណ្ដាអនុគណៈចង្អុលការមហាសន្និបាតបក្ស អាណត្តិកាល ២០២៥-២០៣០ និង ខ្លឹមសារសំខាន់ៗមួយចំនួនផ្សេងទៀតស្ថិតក្នុងសិទ្ធិអំណាចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745