ខែមករា ឆ្នាំ ២០២៤៖ ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍មានការកើនឡើងយ៉ាងខ្លាំង

កាលពីព្រឹកថ្ងៃទី កុម្ភៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតបូកសរុបស្ថានភាពការងារខែករា កសាងកម្មវិធីការងារសម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៤ របស់គណៈកម្មាធិការបក្សខេត្ត។ មមិត្ត ង៉ូជីកឿង មាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តនិងបណ្តាសមមិត្តជាអនុលេខាបក្សខេត្តរួមធ្វើអធិបតីសន្និបាត។

anh tin bai

ទិដ្ឋភាពសន្និបាត

ក្នុងខែមករា ឆ្នាំ ២០២៤ គណៈកម្មាធិកាបក្សខេត្តបានដឹកនាំ ចង្អុលការដល់គ្រប់លំដាប់ថ្នាក់ ស្ថាប័នផ្តោតលើការបូកសរុបឆ្នាំ ២០២៣ និងវាយតម្លៃ បែងចែកគុណភាពរបស់អង្គការ បុគ្គល ផ្សព្វផ្សាយបណ្តាកម្មភាពអំណរបក្ស អំណរនិទាដូវយ៉ាបទិន ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្សព្វផ្សាយភារកិច្ចយោបាយ បណ្តាវិធានការ ដំណោះស្រាយជម្រុញល្បើនពង្រីកសេដ្ឋកិច្ច-សង្គមចាប់ផ្តើមពីដើមឆ្នាំ និងទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។

ជាក់ស្តែង បានផ្តោតលើការជម្រុញមាំផលិតកម្មកសិកម្ម ចុះពូជស្រូវ បានដំណើរការលូបង្ហូរទឹកដើមផ្លូវជាប្រចាំ សម្រួល ស្តុកទឹកសាប ទប់ស្តាត់ទឹកប្រៃ ទឹកជំនោរខ្ពស់ដើម្បីបម្រើដល់ការផលិត។ ជម្នះទាន់ពេលវេលានូវការខូចខាតអាស្រ័យបាក់ស្រុតដី ជំនួយដល់គ្រួសារជួបគ្រោះថ្នាក់ប៉ាល់នេសាទនៅមុទ្រ។ វិស័យចិញ្ចឹមសត្វពង្រីកស្ថិរភាព បណ្តាជម្ងឺគ្រោះថ្នាក់លើហ្វូងបសុសត្វបានគ្រប់គ្រងល្អ។ ទិន្នផលត្រីនិងអាហារសមុទ្រសរុបបានជាង .៩០០ តោន

សកម្មភាពផលិតកម្មឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង។ សន្ទស្សន៍លិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងជាង ៨៦% ប្រៀបនឹងរយៈពេលដូចគ្នានេះ។ តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង .០០០លានដុង (កើនឡើង ៣៩,១១% ធៀបនឹងរយៈពេលដូចគ្នា) ផលិតផលមួយចំនួនបានកើនឡើងយ៉ាងខ្លាំង។

ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍កើនឡើងយ៉ាងខ្លាំង។ បានកសាង ៣៨ ទីកន្លែងលក់ទំនិញលំនឹងថ្លៃទីផ្សារនៅក្នុងកាសបុណ្យតេត រុបកម្រិតចរាចរ ទំនិញលក់រាយ និងប្រាក់ចំណូលសេវាកម្មលក់រាយបានប៉ាន់ប្រមាណមានសម្រេចបានជាង .០០០ ពាន់លានដុង (កើនឡើង ១៤.៧៨% ធៀបនឹងរយៈពេលដូចគ្នា) ចំណូលថវិកាសរុបសម្រេចបានជាង ៨៤០ពាន់លានដុង សម្រេចបាន ,១៨% នៃការប៉ាន់ប្រមាណ។ ភ្ញៀវទេសចរណ៍ចូលមកខេត្តដើម្បីទេសចរណ៍ និងស្នាក់នៅជាង ៤៦.២០០នាក់ (កើនឡើងជិត ,% ធៀបនឹងខែមុន)

ការងារកសាងជនបទថ្មី បន្តទទួលបានការយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្ត ដើម្បីលើកកំពស់គុណភាពបណ្តាលក្ខឋានទៅតាមក្របខ័ណ្ឌថ្មី យកចិត្តទុកដាក់លើការកសាងជនបទជឿនលឿន ខ្នាតគំរូ។ ការពង្រីកអាជីវកម្ម ចាប់ផ្ដើមអាជីវកម្មត្រូវបានយកចិត្តទុកដាក់។ ការបើកប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់នៅតាមស្ថាប័ន និងអាជីវកម្មបានដាស់តឿនអនុវត្តទាន់ពេលពេលវេលា។ បណ្តាបទល្មើស បាយមុសង្គម បានបន្តផ្តោតលើកាលុបបំបាត់ ទប់ស្កាត់ និងបង្ក្រាបទាន់ពេល

នៅក្នុងសន្និបាត តំណាងគ្រប់រូបបានផ្តោតលើការពិភាក្សាអំពីបញ្ហានៃសកម្មភាពគិតគូរដល់គ្រួសារគោលនយោបាយ ការកៀរគរថវិកា និងផ្តល់ជូនអំណោយតេតដល់គ្រួសារក្រីក្រ ក្បែរក្រីក្រ បណ្តាមុខសញ្ញាទួលគាំពារសង្គម បញ្ហាប្រាក់ខែរង្វាន់សម្រាប់កម្មករ ការងាររៀបចំបាញ់កាំច្រួចផ្កាភ្ញីនៅទីក្រុងត្រាវិញ និងទីផ្សាររួមខេត្តយ្វៀហាយបានរៀបចំត្រឹមត្រូវ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ បាយមុខសង្គម សុវត្ថិភាពចរាចរណ៍ ការបង្ការ និងពន្លត់អគ្គីភ័យ ការងារត្រៀមប្រយុទ្ធ ការរៀបចំជ្រើសរើសកងទ័ព។

anh tin bai

សមមិត្ត ងោជីកឿង លេខាបក្សខេត្ត ថ្លែងយោបល់ចង្អុលការសន្និបាត

ចង្អុលការភារកិច្ចក្នុងរយៈពេលខាងមុខ លេខាបក្សខេត្ត ង៉ូជីកឿង ស្នើដល់មន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋានត្រូវចាត់តាំងអនុវត្តល្អ ដើម្បីរៀបចំទទួលអំណរនិទារដូវយ៉ាប់ទិន ឆ្នាំ២០២៤។  រៀបចំនូវខ្លឹមសារឲ្យបានល្អសម្រាប់បម្រើដល់ម័យប្រជុំទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត រួសរាល់សម្រេចផែនការអនុវត្តគ្រោងផែនការខេត្តត្រាវិញ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជម្រាបជូនរដ្ឋាភិបាលអនុម័ត និងពង្រឹងការគ្រប់គ្រងរដ្ឋពីធនធាន និងបរិស្ថាន។

ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការផលិតកម្មកសិកម្ម ជម្ងឺនៅលើដំណាំ សត្វចិញ្ចឹម និងទឹប្រៃជ្រាបចូលជ្រៅ។ គាំទ្រ ជួយដល់ប្រជាជនប្រើប្រាស់លិតផល OCOP លើទីផ្សារ។ ផ្តោតយ៉ាងខ្លាំងក្លាក្នុងការងារសាងជនបទថ្មីនៅស្រុកថ្កូវ និងជនបទថ្មីលើកកម្ពស់កម្រិតនៅស្រុកទីវកឹង កូវកែ។ ដាស់តឿន ដោះស្រាយបណ្តាសំណង់ គម្រោងការនៅយឺតគម្រោងពេល។ បន្តផ្តោតលើការទាក់ទាញភ្ញៀវទេសចរណ៍មកខេត្តទស្សនា និងស្នាក់នៅ យកចិត្តទុកដាក់ ក្នុងការសន្ទនាជាមួយប្រជាជន ដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោស និងរក្សាខ្ជាប់ខ្ជួនសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291743