សមមិត្តប្រធានរដ្ឋ តូឡឹម អញ្ជើញមកធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ
កាលពីរសៀលថ្ងៃទី ខែកក្កដា សមមិត្តប្រធានរដ្ឋ តូឡឹម ធ្វើធិបតីនៅពិធីធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ដើម្បីស្តាប់របាយការណ៍ពីស្ថានភាពការពារជាតិ សន្តិសុខ កែតម្រង់យុត្តិធម៌ កិច្ចការបរទេសស្ថានភាពការពង្រីកសេដ្ឋកិច្ច - សង្គម កសាងបក្ស និងប្រព័ន្ធយោបាយរបស់ខេត្ត។ អញ្ជើញចូលរួមជាមួយក្រុមប្រតិភូការងារនៅមាននាយករដ្ឋមន្ត្រី ត្រឹងហុងហា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម ទទួលនិងធ្វើការជាមួយក្រុមប្រតិភូមានលេខាបក្សខេត្ត ង៉ូជីកឿង បណ្តានុលេខាបក្សខេត្ត បណ្តាមាជិកណៈចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័នខេត្ត
anh tin bai

ទិដ្ឋភាពនៅពិធីធ្វើការ។

នៅពិធីធ្វើការ លេខាបក្សខេត្ត ង៉ូជីកឿង បានរបាយការណ៍ពីលទ្ធផលលេចធ្លោមួយចំនួនក្នុងការងារកសាងបក្ស និងពង្រីកសេដ្ឋកិច្ច - សង្គម ៦ខែដើមឆ្នាំ យោងតាមនោះ វិស័យសេដ្ឋកិច្ចកំពុងតែស្តារឡើងវិញ និងរីកចម្រើន សម្ទុះកំណើនតម្លៃ GRDP សម្រេចបាន ១០,២៧% (ប្រៀបជាមួយរយៈពេលដូចគ្នាកើន ,៧៤%) នាំមុខតំបន់វាលទំនាបទន្លេគឺវឡុង វិស័យវប្បធម៌ សង្គមមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ ផ្តោតលើការដឹកនាំនុវត្តបណ្តាគោលយោបាសុខុមាលភាពសង្គម កាត់បន្ថយត្រាគ្រួសារក្រីក្រ (បច្ចុប្បន្ននៅមានគ្រួសារក្រីក្រចំនួន .៤១៦គ្រួ ស្មើនឹងត្រា ,១៩% ប្រៀបជាមួយចំនួនគ្រួសាររួមក្នុងខេត្ត) សន្តិសុខ និងការពារជាតិបានរក្សាខ្ជាប់ខ្ជួន និងលំនាង។ បណ្តាកម្មភាពកិច្ចការបរទេសបានពង្រឹង។ល។

anh tin bai

សមមិត្ត ង៉ោជីកឿង លេខាបក្សខេត្ត របាយការណ៍នៅពិធីធ្វើការ។

នៅក្នុងពិធីធ្វើការនេះដែរ លេខាបក្សខេត្ត ក៏បានរបាយការណ៍ពីខ្លឹមសារ សំណើមួយចំនួនដែលបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចង្អុលការសន្និដ្ឋាននៅពិធីធ្វើការកាលពីដើមខែតុលា ឆ្នាំ២០២៣។ ស្នើប្រធានរដ្ឋ តូឡឹម មានយោបល់ជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន បន្តជួយខេត្តត្រាវិញ ជម្នះការលំបាក ជំរុញគម្រោងការផ្លូវគមនាគមន៍មួយចំនួន និងទាញយកផលនីហរ័ណថាមពលកើតឡើងវិញ

ជាក់ស្តែង ខេត្តស្នើឧបត្ថម្ភជួសជុល និងវិនិយោគផ្លូវជាតិលេខ៥៣ (កំណាត់ផ្លូវជៀសវាងទីក្រុងត្រាវិញ) មានប្រវែងចំនួន .៣៤៦គីឡូម៉ែត្រ។ ថែទាំ និងជួសជុលផ្លូវជាតិលេខ៦០ ដែលមានស្រាប់ ដើម្បីធានាសុវត្ថិភាពរាចរណ៍។ ទន្ទឹមនឹងនោះ ស្នើឱ្យស្រាវជ្រាវទ្រង់ទ្រាយទិសដៅផ្លូវពីស្ពានដាយង៉ាយដល់ស្ពានកោចៀនតាមស្តង់ដារផ្លូវល្បឿនលឿន ដើម្បីវិនិយោគជួយខេត្តត្រាវិញអភិវឌ្ឍន៍

anh tin bai

លោកប្រធានរដ្ឋ តូឡឹម ស្នើដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្លែងមតិពីបណ្តាសំណើរបស់ខេត្តត្រាវិញ។

ខេត្តក៏សំណើបំពេញបន្ថែមនូវផែនការកំពង់ផែសមុទ្រ (ជាកម្មសិទ្ធិរបស់កំពង់ផែមុទ្រត្រាវិញ) នៅលំឆ្នេរសមុទ្រកិញដាវត្រាវិញ សម្រាប់ទួលប៉ាល់ដែលមានចំណុះច្រើនពី ៥០.០០០ តោនឡើងទៅ ដើម្បីបម្រើតំបន់សេដ្ឋកិច្ចឌិញអាងដោយផ្ទាល់ ឧបត្ថម្ភហិរញ្ញវត្ថុមួយចំណែកដើម្បីកសាងអាងស្តុកទឹកសាបនៅលើព្រែកឡាងថែត្រាវិញ។

ក្រៅពីនោះ ខេត្តក៏ស្នើសុំគោលការណ៍នុវត្តគម្រោងការលក់អគ្គិនីពីខេត្តត្រាវិញទៅប្រទេសសិង្ហបុរី ទន្ទឹមនឹងនោះ ណែនាំដល់ខេត្តស្នើសុំសាកល្បងសម្រាប់ម្ចាស់វិនិយោគទាញយកផលថាមពលវាយោអគ្គិនីលក់អគ្គិនីដោយផ្ទាល់ទៅរោងចក្រលិត Hydrogen (មិនឆ្លងបណ្តាញអគ្គិសនីជាតិ)

anh tin bai

សមមិត្ត ឡេអាញ់ត្វឹង អនុរដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹកជញ្ជូន ថ្លែងមតិចំពោះសំណើរបស់ខេត្តក្នុងវិស័យគមនាគមន៍។

នៅពេលធ្វើការ ថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័នមជ្ឈិមបានឆ្លើយតប ផ្តល់ជូនព័ត៌មានអំពីដំណើរការនុវត្តបណ្តាសំណើបស់ខេត្តទៅតាមការសន្និដ្ឋានបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទន្ទឹមនឹងនោះ ណែនាំដល់ខេត្តនូវដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាដែលជាប់ជំពាក់នាពេលបច្ចុប្បន្ន

anh tin bai

សមមិត្ត ផាងធីថាំង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ថ្លែងមតិពីបណ្តាសំណើរបស់ខេត្តពីបញ្ហាទាញយកផល នាំចេញថាមពលកកើតឡើងវិញ។

anh tin bai

សមមិត្ត ឡេកុងថាញ់ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានថ្លែងយោបល់។

anh tin bai

សមមិត្ត ត្រឹងហុងហា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ថ្លែងយោបល់នៅពិធីធ្វើការ។

ថ្លែងយោបល់នៅពិធីធ្វើការ សមមិត្តប្រធានរដ្ឋ តូឡឹម បានបញ្ជូនវាចាសួសុខទុក្ខដោយរាក់ទាក់របស់អគ្គលេខាបក្ស ង្វៀងភូត្រុង ជូនដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ។

ប្រធានរដ្ឋបានកំណត់ត្រា និងសរសើរនូវបណ្តាលទ្ធផលដែលខេត្តត្រាវិញសម្រេចបានលើគ្រប់វិស័យការងារក្នុង ខែដើមឆ្នាំ ២០២៤

ក្នុងអំឡុងពេលខាងមុខ សមមិត្តប្រធានរដ្ឋ តូឡឹម ស្នើខេត្តត្រូវផ្តោសំខាន់លើការខំប្រឹងប្រែងពង្រីកនូវបណ្តាលទ្ធផលសម្រេចបាន និងខិតខំបង្កើតសមិទ្ធផលដើម្បីអបអរសាទរអនុស្សាវរីយ៍ឆ្នាំទី ១២៥ទិវាបង្កើតខេត្តឡើងវិញ។

ផ្តោតសំខាន់លើបណ្តាគម្រោងហេដ្ឋាចនាសម្ព័ន្ធសំខាន់ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្តោតលើការដោះស្រាយនូវបញ្ហាប្រឈមនិងអាកាសធាតុប្រែប្រួល ទឹកប្រៃជ្រាបចូលជ្រៅ យកចិត្តទុកដាក់អនុវត្តទម្រង់សេដ្ឋកិច្ចសមូហភាពប្រកបដោយប្រសិទ្ធភាព។

បន្តវិនិយោគលើវិស័យឧស្សាហកម្មនៅជនបទ យកចិត្តទុកដាក់ទៅលើការបង្វែប្តូររនាសម្ព័ន្ធផលិតកម្ម រចនាសម្ព័ន្ធពលកម្ម និយកចិត្តទុកដាក់ដល់ការពង្រីកគំរូសេដ្ឋកិច្ចមូភាព និងវិសាលភាពផលិតកម្មប្រមូលផ្តុំ។

anh tin bai

លោកប្រធានរដ្ឋ តូឡឹម ថ្លែងយោបល់ចង្អុលការនៅពិធីធ្វើការ។

ទន្ទឹមនឹងនោះ សមមិត្តប្រធានរដ្ឋ ស្នើខេត្តបន្តផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម លប់បំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិរក្សអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅលើភូមិសាស្រ្តខេត្ត និងថែរក្សាសុភាពប្រជាជន។

ខេត្តត្រូវផ្តល់អាទិភាពដល់ការអនុវត្តន៍ផ្លាស់ប្តូរឌីជីថល ផ្សព្វផ្សាយអនុវត្តគម្រោងការលេខ០៦។ បន្តពង្រឹងសន្តិសុខការពារជាតិ សាងតំបន់ការពាររឹងមាំ ព្រមទាំងរក្សាខ្ជាប់ខ្ជួនសន្តិសុខយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

បន្តអនុវត្តកែតម្រង់យុត្តិធម៌នៅមូលដ្ឋាន។ ធ្វើល្អការងារកសាងបក្ស សាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ បង្កា ប្រឆាំងអំពើពុកលួយអសកម្ម ជ្រោងខ្ពស់ស្មារតីហ៊ានគិត ហ៊ានធ្វើ បន្តលើកកម្ពស់ថាមវន្ត ច្នៃប្រតិដ្ឋនៃរដ្ឋអំណាចមូលដ្ឋាន។

ទន្ទឹមនឹងនោះ សមមិត្តប្រធានរដ្ឋ តូឡឹម ក៏ស្នើដល់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា យកចិត្តទុកដាក់ជួយឧបត្ថម្ភ លប់បំបាត់ការលំបាក ជាប់ជំពាក់ទាន់ពេល បង្កលក្ខណៈងាយស្រួលដើម្បីខេត្តត្រាវិញភិវឌ្ឍន៍ជាងនេះទៀត

សមមិត្តប្រធានរដ្ឋ តូឡឹម ជឿជាក់ទៅលើបក្ខភាគនិងប្រជាខេត្តត្រាវិញនឹងពង្រីកប្រវេណីបដិវត្តន៍ជាមួយនឹងស្មារតីមិនរអែងការលំបាក បន្តសាមគ្គីឯភាពគ្នា រួមកម្លាំងកាយកម្លាំងចិត្តជាមួយគ្នា បន្តបង្កើតថ្មី មាហរកម្ម និងភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយ គ្រប់វិស័យ នុវត្តប្រកបដោយជោគជ័យនូវបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តបស់ហាសន្និបាតបក្ខភាគខេត្តបានដាក់ចេញ សាងខេត្តត្រាវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរ ស្រស់ស្អាត ប្រជាជនមានជីភាពធូរធារ សុភមង្គល រួមចំណែកជាមួយនឹងទូទាំងប្រទេសនុវត្ត ជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ បស់បក្ស

នៅក្នុងកាសនេះ សមមិត្តប្រធានរដ្ឋ តូឡឹម បានជូនខេត្តនូវស្ថានីវិទ្យុចំនួន .៤០០គ្រឿង សម្រាប់ឧបត្ថម្ភដល់ការងារផ្សព្វផ្សាយព័ត៌មានដល់ជនរួមជាតិភាគតិចនៅមូលដ្ឋាន៕

anh tin bai

លោកប្រធានរដ្ឋ តូឡឹម ប្រគល់ជូនដល់ខេត្តត្រាវិញនូវស្ថានីវិទ្យុចំនួន .៤០០គ្រឿង

anh tin bai

លោកប្រធានរដ្ឋ តូឡឹម ប្រគល់ជូនខេត្តត្រាវិញនូវផ្ទាំគំនូរខុទ្ទកាល័យប្រធានរដ្ឋ។

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340