ត្រាវិញស្វែងរកដំណោះស្រាយដើម្បីលើកកម្ពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាល និងសមត្ថភាពប្រកួតប្រជែង

ការខិតខំលើកកម្ពស់ចំណាត់ថ្នាក់នៃសន្ទស្សន៍លេខ សំដៅលើកំណែទម្រង់រដ្ឋបាល និងកែលម្អរិយាកាសវិនិយោគធ្វើអាជីកម្មជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ប្រសើរជាងការប្រជែងតំណែងក្នុងតារាងចំណាត់ថ្នាក់ទូទាំងប្រទេស។ បានបញ្ជាក់ដោយប្រធានណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង លើកឡើងនៅក្នុងសន្និបាតដើម្បីលើកកម្ពស់ចំណាត់ថ្នាក់បណ្តាសន្ទស្សន៍លេខ PCI, PGI, PAR Index, SIPAS, PAPI ក្នុងឆ្នាំ ២០២៤។

anh tin bai

មិត្ត ឡេវ៉ាំងហាំង ថ្លែងយោបល់នៅសិក្ខាសាលា

កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតលើកកម្ពស់ចំណាត់ថ្នាក់សន្ទស្សន៍លេខសមត្ថភាពប្រណាំងប្រជែង (PCI) សន្ទស្សន៍លេខបៃតង (PGI) សន្ទស្សន៍កំណែទម្រង់រដ្ឋបាល (PAR Index) សន្ទស្សន៍លេខពេញចិត្តរបស់ប្រជាជន អង្គការចំពោះសេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (SIPAS) សន្ទស្សន៍លេខប្រសិទ្ធភាពគ្រប់គ្រង និងរដ្ឋបាលសាធារណៈ (PAPI)

អញ្ជើញចូលរួមសិក្ខាសាលាមានមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងវ៉ាំងទ្រៀក សមាជិកគណៈចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អ្នកស្រី យឿងធីង៉ុកធើ សមាជិការគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ឃុំ សង្កាត់ ទីប្រជុំជន បណ្តាអាជីវកម្ម ម្ចាស់វិនិយោគ។ល។

បណ្តាវាក្មិនកិត្តិយសរួមមានមមិត្ត ដៅអាញ់ត្វឹង អគ្គលេខាធិការរង ប្រធាននាយកដ្ឋានច្បាប់នៃសម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) មិត្ត ផាមមិញហុង ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាល ក្រសួងមហាផ្ទៃ បណ្ឌិត ង្វៀងថាញ់យ៉ាង ក្រុមប្រឹក្សាគ្រប់គ្រង និងរដ្ឋបាលសាធារណៈ វិទ្យាស្ថាននយោបាយជាតិហូជីមិញ។

ថ្លែងយោបល់បើកអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានបញ្ជាក់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ កំណត់ត្រានូវការខិតខំប្រឹងប្រែងដែលបណ្តាផ្នែក បណ្តាថ្នាក់បានខិតខំអនុវត្តក្នុងការលើកកម្ពស់បណ្តាសន្ទស្សន៍នារយៈកាលកន្លងទៅ។ ប៉ុន្តែ ការប្រែប្រួល និងអស្ថិរភាពក្នុងគុណភាពនៃការគ្រប់គ្រង កែលម្អរិយាកាសវិនិយោគ និងកំណែទម្រង់រដ្ឋបាលរបស់ខេត្ត នៅតែមិនទាន់ជម្នះល្អនៅឡើយ។

ឆ្លងតាមអង្គសន្និបាតនេះ ជាមួយស្មារតីឈានឡើង ត្រាវិញមានគោលបំណងបានស្តាប់ការវិភាគស៊ីជម្រៅ ហ្មត់ចត់ និងស្មោះត្រង់ដើម្បីដឹងថាខេត្តធ្វើបានល្អកន្លែងណា និងរបាំង ដែនកំណត់នៅខ្លឹមសារណាខ្លះ ទំនួលខុសត្រូវបស់មូភាព បុគ្គលណា។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានសង្កត់ធ្ងន់ថា «ការខិតខំកែលម្អចំណាត់ថ្នាក់សន្ទស្សន៍ខាងលើ សំដៅលើគោលដៅធំ គឺកំណែទម្រង់រដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកដល់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត នេះមិនមែជាការប្រជែងយកតំណែងថ្នាក់ជាតិទេ»

anh tin bai

តំណាងចូលរួមសិក្ខាសាលា។

ឆ្នាំ ២០២៣ សន្ទស្សន៍ PCI របស់ខេត្តត្រាវិញជាប់ចំណាត់ថ្នាក់ ២៤/៦៣ នៃខេត្ត ក្រុងទូទាំងប្រទេស ដោយទួលបានពិន្ទុសរុប ៦៧,៤៦ កើនឡើង ចំណាត់ថ្នាក់ និង ,៤ពិន្ទុ ធៀបនឹងឆ្នាំ ២០២២។ សន្ទស្សន៍ PGI កើនឡើ ,២៧ ពិន្ទុ បានចំណាត់ថ្នាក់ ១៣/៦៣ នៃខេត្ត ក្រុងទូទាំងប្រទេស ធ្លាក់ចុះ ១២ពិន្ទុ ធៀបនឹងឆ្នាំ២០២២។

សន្ទស្សន៍ PAR Index របស់ខេត្តត្រាវិញ បានឈរណាត់ថ្នាក់ ៤៨/៦៣ ខេត្ត ទីក្រុង ដោយមានពិន្ទុសរុប ៨៧,៧៩/១០០ កើនឡើង ចំណាត់ថ្នាក់ និង២,៧៩  ពិន្ទុ ធៀបនឹងឆ្នាំ ២០២២។ លទ្ធផលសន្ទស្សន៍ SIPAS ឆ្នាំ ២០២៣ ខេត្តត្រាវិញ សម្រេចបានអត្រា ៨៤.៥៨% ជាប់ចំណាត់ថ្នាក់ ១៥/៦៣ ខេត្តក្រុងទូទាំងប្រទេស ចំពោះសន្ទស្សន៍ PAPI ខេត្តសម្រេចបាន៤០,១៤៣៣ពិន្ទុ ទាបជាង ,៥៨ពិន្ទុ ធៀបជាមួយឆ្នាំ ២០២២ ជាប់ចំណាត់ថ្នាក់ទី ៥៤ នៅក្នុងប្រទេស។

យោងតាមប្រសាសន៍របស់សមមិត្ត ដៅអាញ់ត្វឹង អគ្គលេខាធិការរង ប្រធាននាយកដ្ឋានច្បាប់ VCCI តាមដានពីលទ្ធផលសន្ទស្សន៍ PCI ក្នុងប៉ុន្មានឆ្នាំថ្មីនេះ ត្រាវិញមានភាពទម្លុះទម្លាយលើគុណភាពចង្អុលប្រតិបត្តិការ ជាទូទៅបណ្តា សន្ទស្សន៍មាសភាគមានការផ្លាស់ប្តូរជាវិជ្ជមាន ជាពិសេស ពេលវេលាអនុវត្តនីតិវិធីរដ្ឋបាលកាន់តែខ្លី ត្រួតពិនិត្យតិចជាង បន្ទុកធ្ងន់លើអាជីវកម្មបានត្រូវបានកាត់បន្ថយ ការបង្ខិតជិតដីធ្លីមាននិន្នាការកាន់តែអំណោយផល។ល។ ប៉ុន្តែវិកាការចំណាយក្រៅផ្លូវការមានសញ្ញាកើនឡើង អាជីវកម្មនៅតែប្រឈមនឹងការរំខាន ពិសេសក្នុងវិស័យន្ធដារ។ល។

anh tin bai

សមមិត្ត ដៅអាញ់ត្វឹង អគ្គលេខាធិការរង ប្រធាននាយកដ្ឋានច្បាប់ VCCI វាយតម្លៃពីលទ្ធផលនៃសន្ទស្សន៍PCI និងPGI របស់ខេត្តត្រាវិញ។

តំណាង VCCI បានផ្តល់អនុសាសន៍ថា ក្នុងអំឡុងពេលខាងមុខ ខេត្តត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងរដ្ឋអំណាចមូលដ្ឋានជិតស្និទ្ធជាមួយប្រជាជន និងអាជីវកម្ម សម្រួលអង្គភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ បន្តកែទម្រង់នីតិវិធីរដ្ឋបាល កាត់បន្ថយបន្ទុកចំណាយដល់អាជីកម្ម បណ្តាកម្មវិធីគាំទ្រអាជីកម្ម ត្រូវផ្តោតលើការដោះស្រាយបញ្ហាលំបាកដែលអាជីវកម្មកំពុងជួបប្រទះ។ល។ ទាក់ទងនឹងសន្ទស្សន៍ PGI ខេត្តចាំបាច់ត្រូវនុវត្តល្អនូវស្តង់ដា និងបទប្បញ្ញត្តិលើការការពាររិស្ថាន ផ្តោតលើការទាក់ទាញគម្រោងការវិនិយោគអាជីវកម្មប្រកបដោយការទួលខុសត្រូវ ដឹកនាំនិងជំរុញអាជីវកម្មលើកកម្ពស់បច្ចេវិទ្យា វិនិយោគទៅតាមទិសដៅជិតស្និទ្ធជាមួយរិស្ថាន។ល។

anh tin bai

មមិត្ត ផាមមិញហុង ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាលវិភាគលទ្ធផលសន្ទស្សន៍ PAR Indexនិង SIPAS

នៅអង្គសិក្ខាសាលា តំណាងគ្រប់រូបនៅទាំងបានស្តាប់លោក ផាមមិញហុង ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាល និងបណ្ឌិត ង្វៀងថាញ់យ៉ាង វិទ្យាស្ថានយោបាយជាតិហូជីមិញ វិភាគលម្អិតអំពីលទ្ធផលនៃកំណែទម្រង់រដ្ឋបាលរបស់ខេត្ត តាមរយៈសន្ទស្សន៍ PAR ចំនួន ៣ សន្ទស្សន៍ SIPAS, PAPI ឆ្លងតាមការវិភាគបង្ហាញថា វិសាលភាពសម្រាប់ខេត្តដើម្បីកែលម្អសន្ទ្សន៍នៅតែមានទំហំធំ ក្នុងឆ្នាំ២០២៤ ត្រាវិញត្រូវកំណត់ឱ្យបានច្បាស់លាស់នូវអាទិភាពកម្មភាពសម្រាប់ឆ្នាំនីមួយ និងទូទាំងដំណាក់កាល។ បង្កើតយន្តការសហការវាងភ្នាក់ងារបង្គោលលើ PAPI, PCI, PAR index, SIPAS និង DTI (សន្ទស្សន៍ផ្លាស់ប្តូរឌីជីថល) ដើម្បីធ្វើសមកាលកម្មសកម្មភាព និងផលប៉ះពាល់ សាកល្បងបណ្តាគំរូ បៀបធ្វើថ្មី កំណត់យ៉ាងច្បាស់នូវតួនាទី និងខ្លឹមសារត្រួតពិនិត្យរបស់រណសិរ្សមាតុភូមិ។ល។

anh tin bai

បណ្ឌិត ង្វៀងថាញ់យ៉ាង វិទ្យាស្ថានយោបាយជាតិហូជីមិញ បានដាក់ចេញសំណើរ បទពិសោធន៍ជាច្រើនសម្រាប់ខេត្តដើម្បីលើកកម្ពស់សន្ទស្សន៍ PAPI

ថ្លែងយោបល់សន្និដ្ឋាន ប្រធាគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះការវិភាគត្យានុម័ត គុណភាព និងអនុសាសន៍ជាក់ស្តែង ប្រកបដោយអត្ថន័យរបស់វាគ្មិនសម្រាប់ខេត្តត្រាវិញ។

លោកស្នើដល់បណ្តាតំណាងមន្ទីរ គណៈ ស្ថាប័នខេត្ត តំណាងថ្នាក់ស្រុក ថ្នាក់ឃុំ ត្រូវហ្មឹងម៉ាត់ទទួលនូវបណ្តាមេរៀន និងអនុសាសន៍របស់វាគ្មិនយល់បានត្រឹមត្រូវ យល់ឃើញយ៉ាងពេញលេញ នុវត្តឱ្យបានល្អចូលក្នុងភាពជាក់ស្តែងនៃកាងារ សម្រេចគោលដៅ និងភារកិច្ចដែលបានប្រគល់ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រតិបត្តិការ និងបម្រើដល់ប្រជាជន និងអាជីវកម្ម។ ស្មារតីទូទៅគឺយកប្រសិទ្ធភាពធ្វើជាគោលដៅ និយាយដើរទន្ទឹមគ្នានឹងកម្មភាព ទម្រង់ដើរទន្ទឹមគ្នានឹងខ្លឹមសារ។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តមានគោលបំណងរួមដំណើរជាមួយអាជីវកម្ម ផ្ទៀងស្តាប់រួមគ្នា និងយល់ដឹង  ចែករំលែកទស្សនៈរួមគ្នានិងធ្វើកម្មភាព ធ្វើការរួមគ្នា ទទួលផលជាមួយគ្នា ជ័យជម្នះរួមគ្នា និងភិវឌ្ឍន៍រួមគ្នា ឆ្ពោះដល់ការសាងខឿនរដ្ឋបាលប្រកបដោយភាពស្វាហាប់ ពង្រីកសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340