ទទួលស្គាល់ស្រុកកូវកែ និងទីវកឹងសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលត្រឹងលឺវក្វាងចុះហត្ថលេខាលើបណ្តាសេចក្តីសម្រេចចិត្តលេខ ៥៤៧/QĐ-TTg និងលេខ ៥៤៨/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ ០២ ស្រុករបស់ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៣។
anh tin bai

កំណាត់ផ្លូវជនបទថ្មីឃុំតាមង៉ាយ ស្រុកកូវកែ។

ជាក់ស្តែងនោះគឺ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ស្រុកកូវកែ និងស្រុកទីវកឹង ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២៣។

គណៈកម្មាធិការប្រជាជនខេត្តត្រាវិញមានភារកិច្ចប្រកាស និងស្ងើចសរសើរត្រឹមត្រូវតាមការកំណត់ ចង្អុលការគណៈកម្មាធិការប្រជាជនស្រុកកូវកែ និងស្រុកទីវកឹងបន្តរក្សាខ្ជាប់ និងលើកកម្ពស់បណ្តាលក្ខឋាន យកចិត្តទុកដាក់ដល់លក្ខឋានផលិត និងបរិស្ថានដើម្បីធានាភាពស្ថិរភាពក្នុងការកសាងជនបទថ្មី។

ដោយបញ្ជាក់បានថាការកសាងជនបទថ្មីគឺជាកិច្ចការធ្វើប្រចាំគ្មានពេលបញ្ចប់ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកកូវកែតែងប្រមូលផ្តុំរាល់ប្រភពធនធាន ប្តេជ្ញាចិត្តអនុវត្តសម្រេចគោលដៅកសាងស្រុកជនបទថ្មីលើកកម្ពស់ ក្នុងនោះ ប្រមូលផ្តុំលើភារកិច្ចពង្រីកសេដ្ឋកិច្ច លើកកម្ពស់ប្រភពចំណូលជូនប្រជាជន។ គិតមកដល់ពេលនេះ ស្រុកកូវកែមាន ១០/១០ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ០៨/១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ០១/០១ ទីប្រជុំជនសម្រេចសម្បទាអារ្យធម៌ទីក្រុង។ គុណភាពរបស់បណ្តាឃុំដែលបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់តែងបានកើនឡើង។ ចំពោះស្រុកកសាងជនបទថ្មីលើកកម្ពស់ ស្រុកអនុវត្តសម្រេចសារវន្ត ០៩/០៩ លក្ខឋាន។

ស្រុកច្បាមខ្ជាប់គោលដៅពង្រីកការផលិតមុខទំនិញកសិកម្មស្ថិរភាព ប្រប្រមូលផ្តុំពង្រីកការផលិត បង្វែររចនាសម្ព័ន្ធពូជឈើដាំ បង្កើតតំបន់ផលិតប្រមូលផ្តុំ តំបន់ជំនាញមានសមត្ថភាពនីហរ័ណ មានតម្លៃសេដ្ឋកិច្ចខ្ពស់។ ឆ្នាំ២០២៣ ប្រភពចំណូលលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៧៦,៥ លានដុង តំបន់ជនបទសម្រេច ៧០,១៨ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

 

anh tin bai

ហេដ្ឋារចនាសម្ព័ន្ធគមានគមន៍ទីប្រជុំជនទីវកឹងបានលើកកម្ពស់ និងបើកទូលាយ។

 ស្រុកទីវកឹងជាអង្គភាពថ្នាក់ស្រុកដំបូងបង្អស់របស់ខេត្តត្រាវិញបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋានស្រុកជនបទថ្មីនាឆ្នាំ ២០១៨។

ដោយបញ្ចាក់បានថាការកសាងជនបទថ្មីគ្មានពេលបញ្ចប់ ផ្តើមពីការជោគជ័យពីការកសាងជនបទថ្មី បណ្តាមូលដ្ឋានក្នុងស្រុកបន្តប្រមូលផ្តុំរាល់ប្រភពអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មីលើកកម្ពស់ និងសម្រេចបានបណ្តាលទ្ធផលគួរកត់សម្គាល់ ឆ្លងតាមនោះ បង្កបានទិដ្ឋភាពថ្មី ជីវភាពថ្មីនៅលើភូមិសាស្ត្រស្រុកទីវកឹង។  គិតមកដល់ពេលនេះ ស្រុកមាន ០៩/០៩ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ០៧/០៩ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ក្នុងនោះ មាន ០៦ ឃុំ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១-២០២៥។ ដោយឡែក ទីប្រជុំជន ០២ គឺទីប្រជុំជនទីវកឹង និងកូវក្វាងបានទទួលស្កាល់សម្រេចសម្បទាអារ្យធម៌ទីក្រុង។ បច្ចុប្បន្ននេះ មាន ០៩/០៩ ឃុំអនុវត្តការលើកកម្ពស់គុណភាពសម្រេចបាន ១៩/១៩ លក្ខឋានឃុំជនបទថ្មី មាន ០៧/០៧ ឃុំលើកកម្ពស់គុណភាពសម្រេចបាន ១៩/១៩ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់តាមកន្សោមលក្ខឋានដំណាក់កាល ២០២១-២០២៥ មានឃុំ ០១  សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូអំពីអប់រំ។
ឆ្នាំ ២០២៣ តម្លៃផលិតរបស់ស្រុកសម្រេចជាង ១០.០០០ ពាន់លានដុង សម្ទុះកំណើនគិតជាមធ្យមសម្រេច ១៣,៥៩%។ ប្រភពចំណូលលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៧៦ លានដុង តំបន់ជនបទសម្រេច ៧៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ អត្រាគ្រួសារក្រីក្រពហុសណ្ឋានស្រូបយកអត្រា ១,៩៨%៕

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293341