ឡឹមផៃ (កើតឆ្នាំ ១៩០៩)

កាល​ពី​កុ​មារ​​ នៅ​​ខេត្ត​ត្រា​វិញ​​លោក ​​​​សិក្សា​​នៅ​សា​សាប​ឋម​សិក្សា​ ង្វៀង​វ៉ាំង​ចឿង។ ក្រោយ​មក​​​លោក​ឡើង​​​ទៅ​​សាយ​ហ្គង​សិក្សា​​នៅ​សា​​លា​ ​យ៉ា​ឡុង​ហ៊ុក​ដឿង​(សា​​លា​​ប​ឋម​សិក្សា​​តឺ​​ធុក ទល់​មុខ​ឧ​ទ្យាន​តាវ​​ដាង​​នា​បច្ចុប្បន្ន)។

ដោយ​​ឆាប់​មាន​​សេច​​ក្តី​ស្នេ​​ហា​ជាតិ​ឡើង​សាយ​​ហ្គង​ លោក​​បាន​​ចូល​រួម​​​ក្នុង​​​ច​ល​នា​សិស្ស​​ប្រ​ឆាំង​បា​រាំង។ ថ្ងៃ​ទី​២៤ មី​នា ឆ្នាំ​១៩២៦ អ៊ំ​​ផាង​​ចូវ​​ទ្រិញ​​​ ​ទ​ទួល​ម​រ​ណភាព​​​​លោក​ឡឹ​ម​​ផៃ បាន​​ដឹក​នាំ​សិស្ស​បំ​​ផ្លាញ​ក្លោង​ទ្វា​​ចេញ​​ទៅ​ចូល​​រួម​ធ្វើ​​បា​​តុ​កម្ម ដើម្បី​​កាន់​ទុក្ខ​អ៊ំ​​​ផាង​​ចូវ​ទ្រិញ។ អា​ស្រ័យ​​ដោយ​ទង្វើ​​នេះ​​លោក​​ត្រូវ​​បណ្តេញ​​មិន​​ឲ្យ​សិក្សា​នៅ​​សា​​លា​នេះ​ទៀត។

ប៉ុន្មាន​ឆ្នាំ​​ក្រោយ​មក (ឆ្នាំ​១៩២៩) គ្រួ​សារបាន​ធ្វើ​សំ​ណុំ​ឯ​កសារ​​​បញ្ជូន​​​លោក​​ទៅ​​ប្រ​ទេស​​​បា​រាំង​សិក្សា។ លោក​​សិក្សា​​នៅ​​សា​លា Lycée Montaigne នៅ​រាជ​ធា​នី​បា​រីស ហើយ​បាន​​ប្រ​ឡង​​ជាប់​ទុ​តិ​​យ​ភូមិ (Bachelier Deuxième partie) នៅ​ឆ្នាំ​១៩៣៦។ ក៏​នៅ​​ក្នុង​ឆ្នាំ​នេះ​ដែរ ពេល​​បាន​​ដឹង​អ្នក​​ម្តាយ​​មាន​ជម្ងឺ​ធ្ងន់​ លោក​​វិល​មក​​ប្រ​ទេស​​វិញ។ ពេល​អ្នក​​ម្តាយជា​សះ​​ស្បើយ ដើម្បី​តប​ស្នង​សង​គុណចំ​ពោះ​​អ្នក​​ម្តាយ តាម​ទំនៀម​ទម្លាប់​​រ​បស់​ជន​រួម​ជាតិ​ខ្មែរ​ លោក​សូម​​ចូល​​​បួស​​នៅ​​វត្ត​ពោធិ​សា​លារាជ កំ​ពង់ខេត្ត​ត្រា​វិញ។ នៅ​​ទី​​នេះ លោក​​បាន​​ប្រ​​យុទ្ធ​​ត​ស៊ូ​ដោយ​​ផ្ទាល់​ ​ប្រ​ឆាំង​ជា​មួយ​​មន្ត្រី​បា​រាំង​នៅ​ប្រ​ទេស​យើង ដើម្បី​ការ​ពារ​​ជំ​នឿ​​របស់​ជន​ជាតិ។​ ពិ​សេស​ គឺ​​ការ​ប្រ​​យុទ្ធ​ត​ស៊ូ​ប្រ​ឆាំងជា​ការ​​វាយ​ព័ន្ធ​​លើ​ព្រះ​សង្ឈ។ លោក​​បាន​​ច​ល​នា​​ព្រះ​សង្ឈ ប្រ​ជា​ពុទ្ធ​​ប​រិ​ស័ទ​ជា​​ច្រើន​អង្គ​​និង​រូប​​ឡើង​ទៅទី​ស្នាក់​ការ​ខេត្ត​​បង្កសម្ពាធ បង្ខំ​ឲ្យ​​ពួក​វា​​ត្រូវតែ​អត់​ឱន​។  
អា​ស្រ័យ​ដោយ​​​មាន​ដំ​ណើរ​​ការ​​ត​ស៊ូ​​ជា​​មួយ​អា​​ណា​​និ​គម​​បា​រាំង​ក្រោយ​​ពី​លា​​ចាក​​សិក្ខា​​បទ គ​ណៈ​កម្មា​ធិ​ការ​បក្ស​​ភូមិ​ភាគ​​ បាន​បញ្ជូន​កម្មា​ភិ​បាល​​ចុះ​​ទៅ​​ទាក់​ទង​​ជា​មួយ​​លោក​ធ្វើ​​​​មូលដ្ឋាន​​សម្រាប់​​​​​ប​ដិ​​វត្ត។ ជំ​​ហ៊ាន​​ដំ​បូងធ្វើ​មូលដ្ឋាន​​ លោក​​បាន​​រៀប​​ចំ​​បិទ​​​ប​ដា​​ផ្សព្វ​​ផ្សាយ​ រាយ​​ខិត​​ប័ណ្ណ​​អំ​ពាវ​​នា​វ​​រំ​សាយ​​ស​មា​គម​​តែ, ទន្ទឹមនឹង​​​នោះ​ លោក​​នៅ​ធ្វើ​​​ការ​ទំ​នាក់​ទំ​នង បញ្ជូន​​លិ​ខិត សារ​សម្ងាត់​ទៀត​ផង​។ ការ​ងារ​​បញ្ជូន​​​សារ​ពេល​​នេះ​​​​​មាន​​ការ​ជួប​​​លំ​បាក​​ច្រើន​។ ខ្សែ​ផ្លូវ​ពី​​​ដា​​ឡុក ទៅ​លឿង​ហ្វា ស៊ុង​​ឡុក ពេល​​ណា​​ក៏​​​មាន​​ពួក​ស​​ត្រូវ​ឆែក​​ឆេរ មាន​​តែ​លោក​​​ម្នាក់​គាត់​ទេទើប​​អ​នុ​វត្ត​បញ្ជូន​សារ​​​​បាន​​​សុ​​វត្ថិ​ភាព។

ឆ្នាំ​ ១៩៤៥ ប​​ដិ​វត្ត​​ខែ​​សី​​ហា​​ទ​ទួល​​បាន​​ជោគ​​ជ័យ ត្រា​​វិញ​​ដណ្តើម​បាន​​រដ្ឋ​អំ​​​ណាច​ លោក ឡឹម​​​​​ផៃ​​​​ចូល​រួម​​ក្នុង​ក្រុម​​យុ​វ​ជន​​ឈាន​​មុខ​បន្ទាប់​ពី​នោះ​​លោក​​បាន​​បោះ​​ឆ្នោត​​​ធ្វើ​ជា​​អ​នុ​ប្រ​ធាន​គ​ណៈ​​កម្មា​ធិ​​ការ​ប្រ​​​​យុទ្ធ​​​​​​ត​ស៊ូ​​រដ្ឋ​​បាល​​ខេត្ត​ត្រា​​វិញ​ (ប្រ​ធាន​​គឺ​​​លោក ង្វៀន​​វ៉ាំ​ទ្រី)។ លោក​​​​បាន​​បញ្ចូល​​ក្រប​​ខ័ណ្ឌ​​បក្ស​កុម្មុ​​និស្ត​​​ឥណ្ឌូ​​ចិន​​​​ថ្ងៃ​ទី​​៤ ខែ​មេ​​សា ឆ្នាំ ១៩៤៦។ នៅ​ក្នុង​​ដំ​ណាក់​​កាល​នេះ​ក្នុង​តួ​​នា​ទី​​ជា​​អ្នក​​ដឹក​នាំ និង​ជា​បញ្ញា​វន្ត​​ជន​ជាតិ​ខ្មែរ​​មួយរូប ស​ម​មិត្ត​​ឡឹម​​​​ផៃ​​បាន​​រួម​ចំ​​ណែក​​មិន​តិច​ទេ​ចូល​ក្នុង​​សេច​ក្តី​សម្រេច​​​ក្រុម​​ប្រឹក្សា​យោ​ធា​​ប្រ​ជា​ជន​​ខេត្ត​ត្រា​វិញ។ សេច​ក្តី​​សម្រេច​​​មាន​​ខ្លឹម​សារ​​​សំ​ខាន់​៣​យ៉ាងនោះ​​គឺ «ច​ល​​នា​​ព្រះ​​ចៅ​អ​ធិ​​ការ​​និង​ប​ដិ​វត្ត​​រំ​​ដោះ​​​ជាតិ​​​​បណ្តា​​ប្រ​ទេស​ឥណ្ឌូ​ចិន​ទាំង៣​​។ ច​ល​នាអ្នក​ស្នេ​ហា​ជាតិ ​បញ្ញា​វន្ត​​​ជា​ជន​ជាតិ​​​ខ្មែរ​​ចូល​រួម​​ដើម្បី​​​បុព្វ​​ហេតុ​​ប​ដិ​វត្ត​រួម។ ទន្ទឹមនឹង​​​នោះ «ប្រ​ដាប់​​អា​វុធ​​ឃោ​ស​នា​​ប​​ដិ​វត្ត​​​រំ​ដោះ​​ ជន​​ជាតិ​ទាំង​​៣។ ប្រ​​ដាប់​អា​វុធ​​វាយ​បា​​រាំង​​​ការ​​ពារ​​ការ​ផលិតបង្ក​បង្កើន​ផល ការ​ពារ​ទ្រព្យ​សម្បត្តិ​​​ ជី​​វិត​​​ប្រ​ជា​ជន»។ 

 ផ្តើម​ពី​​សេច​ក្តី​​សម្រេច​​ខាង​លើ​​ព្រម​ជា​មួយ​កិ​​ត្យា​​នុ​ភាព​​​​​រ​បស់​​ស​ម​មិត្ត​​ ឡឹម​​​ផៃ ទាក់​ទាញ​​បាន​​​អ្នក​​ស្នេ​​ហា​ជាតិ បញ្ញា​វន្ត​មេ​ដៀន ព្រះ​​សង្ឃ​ និង​​​​ជន​រួម​​ជាតិ​​ខ្មែរ​​​ជា​​​ច្រើន​អង្គ​​និង​រូប​​ចូល​​រួម​​ត​ស៊ូ​បង្ក​​មូលដ្ឋាន​​បង្កើត​​​ស​​មា​គម​​​គាំ​​​ទ្រ​​កង​​ទ័ព​​ឥ​ស្ស​រៈ​(Issarak) និង​​ក្រុម​ប្រ​​ដាប់​​អា​​វុធ​​ឃោ​​ស​នា​​​ខ្មែរ-វៀត​អង្គ​ភាព​ទ័​ចម្រុះ​

ឆ្នាំ​​ ១៩៤៨​ ដោយ​​តម្រូវ​ការ​​​​ការ​​​ងារ​បក្ស​បានចាត់​​​​​បញ្ជូន​​ស​ម​មិត្ត​ ឡឹម​​ផៃ​​ ទៅ​​​​កៅ​​មៀង​​​(ប្រ​ទេស​​​​កម្ពុជា) ទ​ទួល​​ភា​​រ​កិច្ច​​ជា​​អ​នុ​ប្រ​ធានភូមិ​ភាគ​​តី​ណាម​ ស​មា​ជិក​គណៈ​ក្រម​​ការ​​ទូ​ទាំង​​ប្រ​ទេស​​កម្ពុជា (ប្រ​ធា​ន​រដ្ឋ​​គឺ​​​​លោក​សឺន​​ង៉ុក​មិញ)​ស​​កម្ម​ភាព​​នៅ​​ប្រ​ទេស​​កម្ពុ​ជា លោក យក​​នាម​ចន្ទ​រង្សី។

ដើម​ឆ្នាំ​ ១៩៥៤​លោក​​ដឹក​នាំ​​គ​ណៈ​ប្រ​តិភូ​​ជន​ខ្ពស់​​រ​បស់​ប្រ​ទេស​​កម្ពុជា​​​​មួយ​​ក្រុម រួម​​មាន​​១៦​​រូប ទៅ​​​សម្ព័ន្ធភូមិ​ភាគ​៥ ​បំ​ពាក់​បំ​ប៉ន។ ពេល​នេះ​ ដើម្បី​​​ត្រៀម​​​ចូល​រួម​​​សន្និ​​សីទ​ Gionevơ រដ្ឋា​ភិ​បាល​បណ្តុះ​អា​​សន្ន​​​កម្ពុ​ជា​​​បាន​​បង្កើត​ ស​​ម​មិត្ត​​ឡឹម​ផៃ​ ​​​​បាន​​​តែង​តាំង​​កាន់​​​​​ដំ​ណែង​​ជា​​រដ្ឋ​មន្ត្រី​​ក្រ​សួង​​សេដ្ឋ​​កិច្ច-ហិរញ្ញ​​វត្ថុ។ ប៉ុន្តែ ក្រោយ​​មក​​​​ ដោយ​​តម្រូវ​​ការ​ត្រូវ​តែ​​​​រៀប​ចំ​​គណៈ​បក្ស​​ប្រ​​ជា​ជន​​ប​​ដិ​វត្ត​​កម្ពុជា​​​ចេញ​​សា​ធា​រណៈ​​​ទើប​​លោក​​មិន​ទៅ​​ចូល​​រួម​​​អង្គ​សន្និ​សីទ។ ​​

បន្ទាប់​ពី​​សន្ធិ​សញ្ញា ស​ម​មិត្ត​​​​ឡឹម​​ផៃ​ បាន​​ថ្នាក់ដឹក​​នាំ​​​​ចង្អុល​​ការ​​​​​ឲ្យ​រៀប​ចំ​​កង​កម្លាំង​​កម្មា​ភិ​​បាល​​​ខ្មែរ​បញ្ជូន​ទៅ​ភាគ​​ខាង​ជើង។ កង​​កម្លាំង​នេះ មាន​​ជាង ១.៤០០​​នាក់​ ចេញ​​ពី​ស៊ុង​​​​ដុក (កា​ម៉ាវ) តាម​​ក​ប៉ាល់ Kylinsky​​រ​បស់​ប្រ​ទេស​​ប៉ូ​ឡូញ​​​ទៅ​ភាគ​​ខាង​​ត្បូង​ចូល​​សំ​ចត​​នៅ​កំ​​ពង់​ផែ​​សឹម​​សឺន (ថាញ់​ហ្វា)។ នៅ​ទី​នេះ​ លោក​​រួម​ជា​មួយ​​​លោក សឺន​​ង៉ុក​​មិញ​ផ្តូច​​​​ផ្តើម​​ក​សាង​​​ការដ្ឋាន ៩០០B នៅ​​ទ្រិញ​​ដៀន ដើម្បី​​កង​កម្លាំង​ការ​​ងារ​​មាន​ស្ថេរ​ភាព​​ រៀន​សូត្រ។​​

ឆ្នាំ ១៩៥៨ ពេល​​ការដ្ឋាន​​៩០០B ផ្លាស់​ទៅ​ភូ-​​ថ ស​ម​មិត្ត​​ឡឹម​​​ផៃ​បាន​​បញ្ជូន​ទៅ​ទ​​ទួល​ការ​ងារ​​​នៅ​​គ​ណៈ​កម្មា​ធិ​ការ​​ទំ​នាក់​ទំ​នង​​​ខាង​​​ក្រៅ​​មជ្ឈិម។ ចាប់​តាំង​ពី​​ឆ្នាំ ១៩៥៩ ដល់​ពេល​​ចូល​និ​វត្ត (ឆ្នាំ ១៩៧៥) លោក បាន​​ទ​ទួល​​ភា​រ​ជា​​​អ​​នុ​ប្រ​ធាន​​គ​ណៈ​កម្មា​ធិ​ការ​ជន​ជាតិ​រ​បស់​​ក្រុម​ប្រឹក្សា​​រដ្ឋា​ភិ​បាល ហើយ​ជា​​ស​មា​ជិក​គ​ណៈ​ជន​​ជាតិ​​​រ​បស់​​មជ្ឈិម​​បក្ស។

លោក​​ជា​​តំ​​ណាង​រាស្រ្ត​​នី​តិ​​កាល​ទី​៣, ៤, ៥ អង្គ​ភាព​​​ខេត្ត​​​ឡាវ​​​កាយ។ ក្នុង​​ដំ​ណើរ​ការ​​ស​កម្ម​ភាព​​ប​ដិ​វត្ត លោក​​បាន​​ប្រ​ទាន​​គ្រឿង​​ឥ​ស្សរិយយស​​ថ្លៃ​​​ថ្នូរ​​ជា​​ច្រើន​​ដូច​ជាៈ

-គ្រឿង​​ឥ​ស្ស​រិយ​យស​​​ត​ស៊ូ​​លេខ​​១។

-គ្រឿង​សម្គាល់​ កំពែងស្ពាន់នៃ ​​មា​តុ​ភូមិ

-គ្រឿង​​​ឥ​ស្ស​រិយ​យស​​ពល​កម្ម​​លេខ​​១​

-សញ្ញា សម្គាល់​​អា​​យុ​បក្ស ៤០​ឆ្នាំ, ៥០​ឆ្នាំ

ក្នុង​គ្រឿង​​​ឥ​ស្ស​រិយ​យស​​​ត​ស៊ូ​​លេខ​១​​រ​បស់​លោក​​​នៅ​​ឆ្នាំ​១៩៦១ អា​​​ស្រ័យ​​ដោយ​លោក​​ប្រ​ធាន​​ហូ​​ជី​​មិញ​​​ចុះ​​ហត្ថ​លេ​ខា​​​ដោយ​​​មាន​តួ​​អក្សរ «មាន​​ស្នា​​ដៃ​​​ក្នុង​​ការ​ត​ស៊ូ​យូរ​អង្វែង​ និង​​អង់​​អាច​​​រ​បស់​ជន​ជាតិ»។​

ធ្លាប់​ទ​ទួល​​​បន្ទុក​​​ហើយ​​សម្រេច​​នូវ​​​ភា​​រ​កិច្ច​សំ​ខាន់​ៗ​​ជា​​ច្រើន​​ក្នុង​​រដ្ឋា​ភិ​បាល​​វៀត​​ណាម និង​​កម្ពុ​ជា​ ស​ម​មិត្ត​​ឡឹម​​​​​ផៃ​ពិត​​ជា​​បក្ខ​ជន​​​ឆ្នើម​​១​រូប​​រួម​ចំ​ណែក​​ដ៏​ធំ​ធេង​​ក្នុង​ការ​ងារ​​​ក​​សាង​​​ផែន​​ម​ហា​សា​មគ្គី​ជន​ជាតិ និង​​ក្នុង​​បុព្វ​​ហេតុ​រំ​ដោះ​​ប្រ​ទេស​ជាតិ៕

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340