ផាមថាយបឿង
ផាមថាយបឿង, ហៅ ឡេថាញ់ញ៉ឹន កើតឆ្នាំ ១៩១៥ នៅឃុំម៉ីកឹម ស្រុកកាងឡុង ខេត្តត្រាវិញ។ ឳពុកលោក គឺ ផាមទើយ ធ្វើជាអ្នកគូលីធ្វើថ្នាល់ស្ទាត់ជំនាញ នៅត្រាវិញ។ អាស្រ័យដោយជីវភាពសេដ្ឋកិច្ចគ្រួសារ ពេលកុមារ បឿង មានអាយុទើបតែ ១៥ឆ្នាំ ទៅធ្វើជាគូលីដើម្បីចិញ្ចឹមខ្លួន។ ជាអ្នកប្រាជ្ញា និងឧស្សាហ៍ព្យាយាមពលកម្ម, រៀនពូកែ, ទើបមួយរយៈកាលក្រោយ កុមារ បឿង បានក្លាយជាជាងកំបោរមានមុខជំនាញ បង្គួរ។
ឆ្នាំ ១៩៣៧ ចលនា ឥណ្ឌូចិនដាយហោយ ពីបណ្តាទីក្រុងធំៗ ចុះទៅដល់ស្រុករបស់កុមារ បឿង។ ការធ្វើបាតុកម្មជាច្រើនលើក អំពាវវនាវទាមទាឲ្យមានសេរីភាព, ប្រជាធិបតេយ្យ, ទាមទាកែលម្អជីវភាពរស់នៅ អាស្រ័យអ្នកកុម្មុយនិស្តទាំងឡាយនៅត្រាវិញផ្តួចផ្តើមគំនិត្យ ទាក់ទាញបានប្រជាជនជាច្រើនគ្រប់ជាន់ស្រទាប់ចូលរួម ក្នុងចំណោមនោះមានយុវជនគូលីជាងកំបោរ ផាមថាយបឿង។ ដោយមានការភ្ញាក់រលឹកទាន់ពេល ឆ្នាំ ១៩៣៨ បង ចូលរួមក្នុងក្រុមសមាគម អាយហ៊ឺវ និងចលនាយ៉ាងសកម្មក្នុងចំណោមជាងសិប្បកម្មនៅភូមិភាគ។ ខែមិថុនា ឆ្នាំ ១៩៣៨ ផាមថាយបឿង បានបញ្ចូលក្នុងក្របខ័ណ្ឌបក្សកុម្មុយនិស្តវៀតណាម។ ដើមឆ្នាំ១៩៣៩ ជាសមាជិកនៃគណៈកម្មាធិការបក្សខេត្តបណ្តោះអាសន្នរបស់ខេត្តត្រាវិញ។
ដើមឆ្នាំ ១៩៤០ លោកបានតែងតាំងជាលេខានៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។ ក្នុងពេលនោះ, បេនត្រែ-ជាខេត្តមានព្រំប្រទាល់ភ្ជាប់ជាមួយខេត្តត្រាវិញគឺទន្លេកោចៀន - ឆ្លងតាមបណ្តាលើកភេរវកម្មរបស់អាណានិគមបារាំង, ភាគច្រើនមូលដ្ឋានបក្សនៅទីនេះត្រូវវាយបែកបាក់ខ្ចាត់ខ្ចាយ, លេខាបក្សខេត្តព្រមទាំងសមាជិកបក្សខេត្ត និងស្រុក ជាច្រើននាក់បានជាប់ក្នុងបណ្តាញចារកម្មរបស់បារាំង។ ចំពោះស្ថានភាពនោះ, គណៈកម្មាធិការបក្សដំបន់ភាគខាងត្បូងបានបញ្ជូន ផាមថាយបឿង ទៅទទួលនាទីជាលេខាបក្សខេត្តបេនត្រែ។ រួមជាមួយបណ្តាសមមិត្តនៅមកក្រោយពីភេរវកម្មរបស់អាណានិគមបារាំង, លោក ចាប់ផ្តើមពង្រឹងការចលនា កសាងឡើងវិញមូលដ្ឋានបក្សនៅតាមបណ្តាស្រុក ម៉កាយ, យ៉ុងទ្រោម, បាទ្រី។ល។ 
ដល់ពេលដែលកុប្បកម្មណាមគីផ្ទុះឡើង (១៩៤០) បក្ខភាគខេត្តបេនត្រែ ចលនាមហាជនធ្វើការបះក្រោកគាំទ្រយ៉ាងសកម្មនូវបញ្ជារបស់ គណៈកម្មាធិការបក្សដំបន់ភាគខាងត្បូងដាក់ចេញ។ ការធ្វើកុប្បកម្មត្រូវបរាជ័យ ពួកអាណានិគមបារាំងធ្វើការគៀបត្បិតយ៉ាងឃោឃៅព្រៃផ្សៃ,។ ផាមថាយបឿង ព្រមទាំងបណ្តាសមាជិកក្នុងខេត្តបេនត្រែត្រូវអាណានិគមនិយមបារាំចាប់បានស្ទើរតែទាំងអស់។ នៅក្នុងពន្ធនាគាររបស់ចក្រពត្តិត្រូវខ្មាំងធ្វើទុក្ខបុកម្និញយកចម្លើយ ផាមថាយបឿង ត្រូវពួកវាដាក់ទារុណកម្មស្លាប់ទៅរស់ឡើងជាច្រើនលើក ប៉ុន្តែលោកនៅតែមានឆន្ទប្តូរផ្តាច់មិនរាយការណ៍ប្រាប់ឲ្យដឹងពីប្រការអ្វីមួយដែលទាក់ទិនដល់ចលនាឡើយ។ លោកផាមថាយបឿង ត្រូវតុលាការរបស់អាជ្ញាធម៌អាណានិគមបារាំងកាត់ទោស ជាប់ពន្ធនាគារ១០ឆ្នាំ និងបានបញ្ជូនទៅដាក់នៅពន្ធនាគារ កូនដាវ។ 
ពេលបដិវត្តន៍ខែសីហាទទួលបានជោគជ័យ រដ្ឋអំណាចបដិវត្តន៍បានបញ្ជូនគណៈប្រតិភូមួយក្រុមនិងមធ្យោបាយទៅកោះ កូនដាវ ដើម្បីយកបណ្តាសមមិត្តត្រូវឃុំឃាំងវិលមកដីគោកវិញ។ លោកផាមថាយបឿង វិលចូលមកដីគោកក្នុងនាវាដំបូងបង្អស់។ ទើបតែមកដល់ខេត្ត ពិតមែនតែខ្លួនប្រាណរបស់លោកនៅស្លេកស្លាំង កម្លាំងនៅខ្សោយ ប៉ុន្តែដោយឃើញស្ថានភាពជាចាំបាច់ លោក ក៏ចាប់ដៃចូលក្នុងការងារភ្លាម។ ក្នុងនាមតួនាទីជាអនុលេខាធិការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ផាមថាយបឿង ព្រមទាំងបណ្តាសមមិត្តថ្នាក់ដឹកនាំស្នូលរបស់ខេត្ត ចាប់ដៃចូលក្នុងការកសាងរដ្ឋអំណាចថ្មី ពង្រឹងរណសិរ្សសាមគ្គីជនជាតិ ទន្ទឹមនឹងនោះក៏ចាត់តាំងបើកថ្នាក់ហ្វឹកហាត់យោធា, នយោបាយមានរយៈកាលខ្លី ដើម្បីតទល់ជាមួយល្បិចកលវាទីរបស់អាណានិគមបារាំង។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ ១៩៤៥ ពួកខ្មាំងបារាំងផ្ទុះកាំភ្លើងវាយយកសៃហ្គង បន្ទាប់ពីនោះបើកទូលាយចេញណាមបូទាំងមូល។ ក្នុងដំណាក់កាលធ្វើជាលេខាធិការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ (ឆ្នាំ ១៩៤៦-១៩៤៨) ផាមថាយបឿង មានទស្សនវិស័យទូលំទូលាយ ដាក់ចេញមារគា និង គោលនយោបាយ ត្រឹមត្រូវ ដូចជាពង្រឹងធ្លុងមហាសាមគ្គីជនជាតិ (ត្រាវិញមានជនរួមជាតិខ្មែររស់នៅកុះករ និងមានសាសនាច្រើន), អនុវត្តគោលនយោបាយបដិវត្ត, កសាងកងកម្លាំងប្រដាប់អាវុធភូមិភាគ។ល។ អាស្រ័យហេតុនោះ អនុវត្តគោលនយោបាយវាយពួកមេឌៀន យកដីស្រែចែកជូនប្រជាជនតាមកិច្ចចង្អុលការបដិវត្ត កសាងកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន។ល។ អាស្រ័យហេតុនោះ បានជំរុញចលនាធ្វើសង្រ្គាមនៅខេត្តត្រាវិញឆាប់បានចូលក្នុងការមានស្ថេរភាព, រដ្ឋអំណាចបដិវត្តបានពង្រឹងជាសន្សឹមៗ។ ឆ្នាំ ១៩៤៨ លោកបានបោះជ្រើសចូលក្នុងគណៈកម្មាធិការបក្សដំបន់ គឺដំបន់លេខ៨, បានចាត់ឲ្យទទួលបន្ទុកចំនួន៣ខេត្តនោះគឺ វិញឡុង, ត្រាវិញ និងខេត្តបេនត្រែ។ ក៏នៅក្នុងខែមិថុនា ឆ្នាំនេះដែរ លោកបានគណៈកម្មាធិការបក្សដំបន់ ចង្អុលការអោយទទួលនាទីធ្វើជាលេខាធិការស្តីទីលេខានៃគណៈកម្មាធិការបក្សខេត្តបេនត្រែ។ 
ខែតុលា ឆ្នាំ១៩៤៩ ផាមថាយបឿង បានតែងតាំងតួនាទីបន្ថែមចូលក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សដំបន់  ភូមិភាគទី៨, ទទួលបន្ទុកការងាររៀបចំអង្គការបុគ្គលិក។ ដើមឆ្នាំ១៩៥៣ បានបញ្ជូនទៅចូលរួមសិក្ខាសាលាកែតម្រូវរបស់មជ្ឈិម បើកនៅតំបន់ទំនាក់ទំនង៥។ បន្ទាប់ពីសន្ធិសញ្ញា Genève (ខែកក្កដា ១៩៥៤) សមមិត្តនាំមុខគណៈប្រតិភូរបស់មជ្ឈិមដើរផ្សព្វផ្សាយពីសន្ធិសញ្ញាផ្អាកសង្គ្រាមនៅតាមបណ្តាខេត្ត វិញឡុង, ត្រាវិញ, បេនត្រែ។
ចាប់តាំងពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៥៩ លោក ជាសមាជិកគណៈកម្មាធិការបក្សណាមបូ នឹងជាលេខាធិការសហភាពខេត្តភាគខាងលិច។
ក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី៣ របស់បក្សពលកម្មវៀតណាម សមមិត្តបានបោះឆ្នោតជាសមាជិកបម្រុងចូលក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្ត មានជើងក្នុងមជ្ឈិមទីស្តីការភាគខាងត្បូង។
ឆ្នាំ ១៩៦៣ ទទួលបន្ទុកការងារទទួលអាវុធ ជួយកម្លាំងតាមផ្លូវសមុទ្រទៅកាន់សមរភូមិភាគខាងត្បូង។ ចុងឆ្នាំ ១៩៦៥ ជាសមាជិកអចិន្ត្រៃយ៍ទីស្តីការភាគខាងត្បូង។ ឆ្នាំ ១៩៦៩ ធ្វើជាលេខានៃគណៈកម្មាធិការភូមិ៩។ ខែ មីនា ឆ្នាំ ១៩៧២ ជាសមាជិកពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ សមមិត្តទទួលមរណភាពនៅថ្ងៃទី២៩ មករា ឆ្នាំ ១៩៧៤ នៅដំបន់មូលដ្ឋានតស៊ូនៅភូមិភាគ៩។ ជីវិតរបស់សមមិត្តគឺជាគំរូដ៏ត្រចះត្រចង់សម្រាប់អោយប្អូនៗ ជនរួមជាតិ គោរព រៀនសូត្រនិងយកតម្រាបតាម៕
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340