ង្វៀនថៀងថាញ់(កើតឆ្នាំ១៩១៩)
វីរភាពពលកម្មគ្រូពេទ្យប្រជាជន សាស្រ្តាចារ្យ-វេជ្ជបណ្ឌិត ង្វៀន ថៀន ថាញ់ ជាអ្នកវិទ្យាសាស្រ្តម្នាក់បានបណ្តុះបណ្តាលក្នុងសាលាមានបែបផែនត្រឹមត្រូវ, ក្នុងវ័យវឌ្ឍនាការពីភាពជាក់ស្តែងក្នុងសមរភូមិ លោកមានការរួមវិភាគមិនតិចឲ្យបុព្វហេតុអភិវឌ្ឍន៍វេជ្ជសាស្រ្តរបស់ប្រទេសជាតិនៅលើវិស័យព្យាបាលរោគវិនិច្ឆ័យ ធ្វើការដកពិសោធវិទ្យាសាស្រ្តបង្ហាត់បង្រៀនបណ្តុះបណ្តាលទាំងការងារចំណេះដឹងទូទៅ អំពីវេជ្ជសាស្រ្តជូនដល់ប្រជាជន គ្រប់ស្រទាប់។  អាចនិយាយបានថាលោកជាអ្នកវិទ្យាសាស្រ្តម្នាក់ ចេះប្រើប្រាស់រៀបចំពេលវេលាសម្រាប់ឲ្យខ្លួនរបស់លោកឈានដល់ថ្នាក់កំពូលអំពីវិទ្យាសាស្រ្ត ដើម្បីបុព្វហេតុការពារថែទាំសុខភាពប្រជាជាតិវៀតណាម។
លោក ង្វៀន ថៀន ថាញ់ នៅមាននាមមួយចំនួនទៀតគឺ ង្វៀន ម៉ិញ ញ៉ឹន , ង្វៀន ត្រា វិញ ក្នុងបណ្តាឆ្នាំប្រឆាំងជាមួយអាណានិគមនិយមបារាំង និងពួកចក្រពត្តិអាមេរិកនៅលើសមរភូមិណាមបូ លោក កើតឆ្នាំមមែ ១៩១៩ នៅភូមិ ភឿងត្រា, តុងប៉ិញហ្វា សព្វថ្ងៃជា ឃុំភឿងថាញ់ ស្រុកកាងឡុង, ខេត្ត ត្រាវិញ ។ លោកឪពុករបស់លោកគឺ លោក ង្វៀន វ៉ាំង ទ័រ ជាគ្រូបង្រៀនម្នាក់បង្រៀនសាលាបឋមសិក្សាថ្នាក់ខេត្ត លោកជាអ្នកមានការប្តេជ្ញាដល់ការអភិវឌ្ឍន៍សុខភាពវេជ្ជសាស្រ្ត មានពេលខ្លះបានក្លាយជាថៅកែកីឡាបាល់ទាត់ដំបូងបំផុតរបស់ខេត្តត្រាវិញ។ ព្រមជាមួយនោះលោកថែមទាំងចូលរួមប្រាស្រ័យបណ្តាចលនាផ្សព្វផ្សាយអក្សរសាស្រ្ត ក៏ទុកដូចជាចលនាប្រជាធិបតេយ្យរបស់បក្សទៀតផង។   ហេតុដូច្នេះ លោកគ្រូមានកិត្តិនាមល្បីរន្ទឺ បានបណ្តាកម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យ និងបណ្តាអ្នកមានវ័យចាស់នៅត្រាវិញរំលឹកជានិច្ច។ ម្តាយរបស់លោកគឺយាយ ង្វៀន ធី ថាង ជានារីកសិករម្នាក់ ប៉ិនប្រសពការងារផ្ទះ ជានិច្ចកាលខិតខំពលកម្មផលិតបង្ករបង្កើនផលយ៉ាងទុក្ខលំបាកចិញ្ចឹមកូនៗទាំង៩នាក់ រៀនសូត្របានក្លាយជាមនុស្សមានប្រយោជន៍ជូនសង្គម។
ដល់អាយុ៦ឆ្នាំ ង្វៀន ថៀន ថាញ់ បានឪពុកម្តាយឲ្យចូលរៀននៅសាលាបឋមសិក្សាត្រាវិញ ក្នុងថ្នាក់ដែលឪពុករបស់លោកបង្រៀនផ្ទាល់។ ក្រោយពីរៀនចប់កម្រិតបឋមសិក្សា លោក បានបញ្ជូនទៅរៀន Colègge de  នៅ ម៉ីថរ ដើម្បីរៀន បាង ថាញ ចុង រួចចូលរៀន lycée Pétrus ký (សព្វថ្ងៃជាសាលា ឡេ ហុង ផុង ទីក្រុងហូជី មិញ)  ដើម្បីរៀនបញ្ចប់កម្មវិធីវិទ្យាល័យ ជាមួយនិងលោក បា ថាញ់ ជាសិស្សរួមថ្នាក់ដំបូងនៅ ឥណ្ឌូចិន មិនបានទទួលសញ្ញាប័ត្រវិទ្យាល័យរបស់បារាំងសេស ព្រោះក្នុងវគ្គសិក្សានោះមានការបែងចែកវណ្ណ, រដ្ឋបានឯកភាពនូវសញ្ញាប័ត្រវិទ្យាល័យ ជាមួយសញ្ញាប័ត្រវិទ្យាល័យកំរិតអាទិភាព។ សិស្ស ង្វៀន ថៀង ថាញ់ បានស្ថាប័នបញ្ជាការអប់រំឥណ្ឌូចិន ជ្រើសជូនអាហាររូបករណ៍ឲ្យទៅប្រទេសបារាំងរៀនសាលាយោធា  នយោបាយ, ផ្នែកធនាគារ ដើម្បីបណ្តុះបណ្តាលយុវ័យជាធ្វើជាបរិវាថ្មី បំពេញបន្ថែមឲ្យក្បាលម៉ាស៊ីនសក្តិភូមិរបស់អណានិគមនិយមបារាំង។ លោក ង្វៀន ថៀង ថាញ់ និងគ្រួសារហ្មឹងហ្មាត់ប្រកែក ។ ទើបលោកឡើងរថភ្លើងទៅហាណូយ ប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត (ក៏នៅឆ្នាំសិក្សានេះបណ្តាសាលាចំណុះហាណូយ កំរិតឧត្តមជំនាញបណ្តុះបណ្តាលគ្រូពេទ្យដុងយឿង (ឥណ្ឌូចិន)បានបង្កើនឡើងជាសាលាសាកលវិទ្យាល័យវេជ្ជសាស្រ្ត ជំនាញបណ្តុះបណ្តាលវេជ្ជបណ្ឌិត) ។ នៅទីនេះ និស្សិត ង្វៀន ថៀង ថាញ់ បានជំរើសក្នុងរបបស្នាក់នៅខាងក្រៅនិងខាងក្នុងរបស់មន្ទីរពេទ្យ។
 នៅចុងឆ្នាំបញ្ចប់នៅសាលាមហាវិទ្យាល័យវេជ្ជសាស្រ្តហាណូយរបស់និស្សិត ង្វៀន ថៀង ថាញ់ ក៏ពិតជាបណ្តាឆ្នាំផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីស្ថានភាព ជះឥទ្ធិពលដ៏ធំធេងដល់ជោគវាសនារបស់ប្រទេសជាតិ និងដំណើរការបដិវត្តន៍ ។   ជប៉ុនឈានជើងចូលមកឥណ្ឌូចិន។ បក្សយើងបង្គាប់ការយ៉ាងសកម្មបំរុងដណ្តើមរដ្ឋអំណាច, បណ្តាដំបន់យុទ្ធសាស្រ្តត្រូវបានបង្កើតឡើងដោយសម្ងាត់នៅដំបន់ព្រៃភ្នំ វៀត-បាក់, រណសិស្សវៀតមិញបានបង្កើត អំពាវនាវប្រជាជនទាំងមូលសាមគ្គី ហើយហ្វាស៊ីស្តជប៉ុនត្រូវរដ្ឋប្រហារ… ចំពោះស្ថានភាពនោះ ក្រុមនិស្សិតនៅហាណូយបានស្រែកអំពាវនាវនិស្សិតវៀតណាមភាគខាងត្បូង «ត្រូវតែប្រឈមមុខមកភាគខាងត្បូង» ហេតុនេះ មាននិស្សិតយ៉ាងច្រើនដែលល្បីឈ្មោះដូចជា ឡឺវ ហឺវ ភឿក, ម៉ាយ វ៉ាំង បូ, ហ្វិន វ៉ាំង តៀង, ត្រឹន ប៊ូវ កីម, ឈប់រៀនចេញទៅភាគខាងត្បូងកសាងចលនាបដិវត្តន៍។ និន្នាការទាំងនោះបានជះឥទ្ធិពលដ៏ខ្លាំងក្លាដល់និស្សិត ង្វៀន ថៀង ថាញ់ ប៉ុន្តែបងមានការងារធ្វើរបស់ខ្លួន នោះគឺខិតខំរៀនសូត្រអោយចប់ថ្នាក់ ចំពោះមុខទាក់ទងជាមួយកម្មាភិបាលវៀតមិញ ជួយទិញនិងណែនាំរបៀបប្រើប្រាស់បណ្តាមុខថ្នាំ ក៏ទុកដូចត្រៀមជាស្រេចចូលទៅដំបន់យុទ្ធសាស្រ្តពេលដែលប្រទេសជាតិត្រូវការ។
ថ្ងៃទី១៩/៨/១៩៤៥ វេជ្ជបណ្ឌិតវ័យក្មេង ង្វៀន ថៀង ថាញ់ សកម្មចូលរួមក្បួនបាតុកម្មដណ្តើមរដ្ឋអំណាច។ ក្រោយមកបងបានបោះជ្រើសជាដំណាងក្រុមប្រឹក្សាប្រជាជនមន្ទីពេទ្យ បាត់ម៉ាយ ដែលជាកន្លែងបងកំពុងសកម្មភាព។ ក្នុងខណៈស្នូរកាំភ្លើងនៅណាមបូបានផ្ទុះឡើង ង្វៀន ថៀង ថាញ់ បានចលនានិស្សិតរៀនថ្នាក់យោធាឡើងផ្លូវមកភាគខាងត្បូងប្រយុទ្ធ។ ខែតុលាឆ្នាំ១៩៤៥ ង្វៀន ថៀង ថាញ់ ចូលរួមសាខាកងទ័ព មានឈ្មោះថា ណាមតៀងវីយ៉ឹន ដើម្បីប្រជាជនគឺចូលរួមក្នុងកងជួរបងកងទព័អ៊ុំហូ។

ចូលរួមក្នុងក្រុម ណាម តៀង ដើម្បីប្រជាជន ក្តីប្រាថ្នាធំបំផុតរបស់ វេជ្ជបណ្ឌិតវ័យក្មេង ង្វៀន ថៀង ថាញ់ គឺបានវិលត្រឡប់មកស្រុកកំណើតជាទីស្នេហា ដើម្បីយកសមត្ថភាព មុខវិជ្ជារបស់ខ្លួនបំរើសម័យសង្គ្រាមប្រយុទ្ធរបស់កម្មាភិបាល យុទ្ធជននិងបងប្អូនជនជាតិ។ ក៏ប៉ុន្តែមកដល់ដំបន់ភូមិភាគទី៥ ចំពោះសំណុំពរចាំបាច់របស់សមរភូមិស្រែកហៅ វេជ្ជបណ្ឌិតង្វៀន ថៀង ថាញ់ បានសំរេចកំណត់នៅមកវិញបំរើពេទ្យយោធាដំបន់ទី៥។ នៅទីនេះបងបានកសាងក្រុមវះបំរើអោយសង្គ្រាមបូកែវ ។ ក្រោយមកបងជាប្រធានក្រុមវះកាត់ A ធានាអោយពេទ្យយោធាភាគខាងជើងក្នុងសង្គ្រាម ថឿ ថៀង។ 
រហូតដល់ចុងឆ្នាំ ១៩៤៧ វេជ្ជបណ្ឌិត ង្វៀន ហ៊ឺវ ងៀប អគ្គអធិការនាយកដ្ឋានពេទ្យយោធា សំរេចកំណត់បញ្ជូនវេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់ ទៅប្រតិបត្តិការក្នុងសមរភូមិនៅភាគខាងត្បូង(ណាមបូ)។ លោកវេជ្ជបណ្ឌិត ថាញ់ បានចាត់អោយទទួលជាប្រធានផ្នែកពេទ្យយោធា ដំបន់ទី៩ រួចក៏បានក្លាយជាប្រធានការរិយាល័យពេទ្យយោធាដំបន់ភូមិភាគបច្ចិមទិសណាមបូ។
នៅដំបន់វាលរាបទន្លេគឺវឡុង វេជ្ជបណ្ឌិតពេទ្យយាធាវ័យក្មេង ង្វៀន ថៀង ថាញ់ ប្រៀបបានដូចជាត្រីប្រទះទឹកសប្បាយជាទីបំផុត។ ពេលថ្ងៃក៏ទុកដូចពេលយប់ បងបានបញ្ចេញកម្លាំងកសាងប្រពន្ធកងជួរពេទ្យយោធា ធ្វើសង្រ្គាមនៅបណ្តាអង្គភាពកងទព័ប្រយុទ្ធដូចនៅបណ្តាខេត្តនានា បណ្តាស្រុកចំណុះតំបន់គ្រប់គ្រង។ លោកចូលរួមប្រាស្រ័យ សង្រ្គោះព្យាបាល ផ្ទាល់អោយកម្មាភិបាល យុទ្ធជន ប្រជាជនជាច្រើនរូបត្រូវរបួសអំពីគ្រាប់រំសេវរបស់ខ្មាំង ព្រមទាំងបណ្តាជម្ងឺមួយចំនួនដែលធ្លាប់តែកើតមាននៅតំបន់អេក្វាទ័រ។ នៅដើមឆ្នាំ ១៩៥០ ក្នុងដំណើរទៅប្រតិបត្តិការនៅខេត្តត្រាវិញ ជួបនិងសត្រូវកំពុងរាតត្បាត វេជ្ជបណ្ឌិត ថាញ់ ត្រូវខ្មាំងចាប់។ ពួកវាបានចាប់បងដាក់គុគ អស់ពីគុកមួយដល់គុគមួយនៅខេត្តត្រាវិញ,កឹន ថើ, វិញឡុង រហូតដល់គុគ សាយហ្គងក៏មាន។ នៅកន្លែង សួរចំឡើយ Virgile  បណ្តាទាហានជាអាសារពន្ធនាគារមានភាពស្រឡាំងកាំងបំផុត ព្រោះបានឮអ្នកគុគវ័យក្មេងនិយាយភាសាបារាំងពូកែរអិលដូចទឹក និងខិតខំអានផ្ទៀងផ្ទាត់ទំព័រកាសែត ឬក៏ឯកសារណាមួយដែលបងទទួលបាន។ សួរទៅទើបដឹងថាអ្នកគុគវ័យក្មេងនេះហើយជាវេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់។ ឆ្លងតាមរយៈជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិតង្វៀន ថៀង ថាញ់ សន្សឹមៗ បណ្តាទាហានអាសារគុកយល់ឃើញថា គឺគេហ្នឹងហើយកំពុងរួមប្រាស្រ័យបង្ក្រាបឈ្លានពានជនជាតិមួយមានប្រវេណីវប្បធម៌ ចេះគោរព ស្រឡាញ់ប្រកបដោយចិត្តមេត្តា និងសច្ចៈធម៌ស្រឡាញ់សន្តិភាព។ ក្នុងបណ្តាបងៗទាហានអាសារពន្ធនាគារបរទេសទាំងនោះ ក្នុងនោះមានម្នាក់ជានិស្សិតផ្នែកវេជ្ជសាស្រ្តបានងំជំនួយ ដោយវិធីទិញនិងផ្ទេរជំនួយឯកសាររបាយការណ៍វិទ្យាសាស្រ្តនៅលើវិស័យសុខាភិបាលអោយវេជ្ជបណ្ដិត ថាញ់ ។ ដោយមាន ឆន្ទៈយល់ឃើញថាប៉ុន្មានឆ្នាំនេះអាស្រ័យមានលក្ខណៈលំបាករបស់សង្រ្គាម ទើបខ្លួនលោកមិនបានជិតដិតជាមួយសមិទ្ធិផលវិទ្យាសាស្រ្តថ្មីបំផុត ឆ្លៀតពេលវេលានៅក្នុងគុក និងបានការជួយឧត្ថម្ភរបស់ទាហានអាសាពន្ធនាគារបរទេសនោះ វេជ្ជបណ្ឌិត ថាញ់ បញ្ចេញកម្លាំងអាន និងធ្វើការពិសោធ ស្វែងយល់រៀនសូត្រ… បងជឿជាក់ថា ដល់ពេលចេញពីគុក បងនឹងមានចំណេះដឹងថ្មីបងនឹងព្យាបាលមានប្រសិទ្ធិភាពជាងក្នុងយុទ្ធសាស្រ្តប្រយុទ្ធអង់អាចក្លាហានរបស់ប្រទេសជាតិរបស់ខ្លួន។ 
ផ្តើមពីសៀវភៅកាសែតដែលបងបានទាហានជួយទិញអោយ វេជ្ជបណ្ដិត ង្វៀន ថៀង ថាញ់ ចៃដន់អានបានអត្ថបទរបស់ H.Vachon បាននិយាយដល់ប្រសិទ្ធភាពក្នុងពេលដែលអនុវត្តជាក់ស្តែង វិធានការ Filatov។ ថ្វីតត្បិតតែដូច្នោះ Vachon គួរប្រុងប្រយត្ន័នៅពេលយើងសំគាល់ថាវិធានការនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ ចាំបាច់ពិនិត្យជាសក្ខី ចាំបាច់ពិនិត្យជាភស្តតាង។ ជាមួយនឹងការដែលឆាប់យល់ដឹងរបស់អ្នកវិទ្យាសាស្រ្តវ័យក្មេងបានជ្រួតជ្រាបតាមលទ្ធិសម្ភារៈនិយមស្របនឹងក្រិត្យក្រមបរានុម័ត វេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់ អះអាងថា នេះជាសមិទ្ធិផលថ្មីរបស់វេជ្ជសាស្រ្ត និងវត្ថុបំណងសម្រាប់អនុវត្តជាក់ស្តែងក្នុងលក្ខណៈយុទ្ធសាស្រ្តប្រយុទ្ធក្នុងសង្រ្គាមភាគខាងត្បូងគឺជាការងារធំធេងណាស់។ ផ្តើមពីនោះ លោកបានយកចិត្តទុកដាក់ ធ្វើការដកពិសោធវិធានការនេះទាំងទ្រឹះស្តី និងក្នុងស្ថិតិធ្វើការដកពិសោធ។ 
ក្រោយពេលចេញពីគុគ (វេជ្ជបណ្ឌិត  ថាញ់ បានបារាំងដោះលែង បន្ទាប់ពីយើងដោះលែងលោក វរសេនីយឯកវេជ្ជបណ្ឌិតពេទ្យយោធា Duris ត្រូវចាប់ក្នុងសមរភូមិព្រំដែន) វេជ្ជបណ្ឌិត  ង្វៀន ថៀង ថាញ់ ចាប់ផ្តើមអនុវត្តវិធានការ Filatov ក្នុងភាពជាក់ស្តែងដើម្បីព្យាបាល។ ក្រោយមកទៀតនាឳកាសទិវាកំណើតលោកប្រធាន ហូ ជី មិញ ១៩ ឧសភា ១៩៥១ វេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់ អត្ថាធិប្បាយបង្ហាញ់អំពីវិទ្យាសាស្រ្តអំពីមូលបទអនុវត្តវិធានការ និងទ្រឹស្តី  Filatov ចំពោះកម្មាភិបាលពេទ្យយោធា យុទ្ធជនពិការ កម្មាភិបាលរបស់ខេត្ត កឹន ធើ នៅវិជ្ជាស្ថានពេទ្យយោធាតំបន់បច្ចិមទិស។ ថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ ១៩៥១ វិធានការ Filatov ពេញសិទ្ធិបានយកមកអនុវត្តក្នុងការព្យាបាលក្នុងសមរភូមិបច្ចិមទិសភាគខាងត្បូងនាំមកនូវលទ្ធផលជាទីគាប់ចិត្ត បានធ្វើអោយអ្នកជំងឺរីករាយគ្រូពេទ្យសប្បាយចិត្តប្រជាជនមានជំនឿ។ 
ក្នុងកំឡុងពេលនៅក្នុងគុករបស់បារាំង បានឃើញផ្ទាល់ភ្នែកនូវគំរូអង់អាចស្មោះត្រង់ក៏ទុកដូចជាទឹកចិត្តស្មោះត្រង់អស់ពីចិត្តពលីដើម្បីសមមិត្ត ដើម្បីប្រជាជនរបស់បក្សកុម្មុយនិស្ត បានឋិតក្នុងទស្សនៈ បញ្ញាវ័ន្តវ័យក្មេង  ង្វៀន ថៀង ថាញ់ កោតសរសើរ។ ចេញពីគុក លោកបានបញ្ចេញកម្លាំងខិតខំលត់ដំដើម្បីស្ថិតក្នុងកងជួរបក្ស។ ដល់ឆ្នាំ ១៩៥២ វត្ថុបំណងនោះបានក្លាយជាការពិត បងបានក្លាយជាបក្សកុម្មុយនិស្តនៅសមរភូមិបច្ចិមទិស។ 
ឆ្នាំ១៩៥៤ វេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់ បានប្រមូលផ្តុំតាមកាលកំណត់ដែលប្រទេសជាតិស្រែកហៅឡើងទៅភាគខាងជើង។ ដោយមានបទពិសោធជាក់ស្តែងក្នុងការព្យាបាល នៅក្នុងសមរភូមិ រយៈកាលកន្លងបានជួយអោយវេជ្ជបណ្ឌិត ថាញ់ ក្លាយជាវេជ្ជបណ្ឌិតពូកែផ្នែករោគវិនិច្ឆ័យ។ មិនត្រឹមតែមានក្តីស្កប់ស្កល់ចិត្តនូវចំណេះដឹងដែលខ្លួនធ្វើបានតែប៉ុណ្ណោះ បង បានរៀនសូត្រតាមរយៈសៀវភៅ កាសែត ឯកសារ ទុកដូចជាបំពេញបន្ថែមក្នុងរយៈកាល៩ខែនៅក្នុងសមរភូមិ។ ការខិតខំឈានឡើងរបស់វេជ្ជបណ្ឌិត ង្វៀន ថៀង ថាញ់ បានក្លាយជាគំរូអោយដល់បណ្តាគ្រូពេទ្យវ័យក្មេង។ រយៈកាលមិនយូរ បងបានបក្ស និងរដ្ឋជ្រើសអោយទៅធ្វើកម្មសិក្សាអំពីមូលបទទ្រឹស្តី Pavlov នៅវិជ្ជាស្ថានចលនាសរសៃវិញ្ញាណជាន់ខ្ពស់នៅសហភាពសូវៀត។ ឆ្នាំ ១៩៦០ លោក ង្វៀន ថៀង ថាញ់ ការពារជ័យជំនះនិក្ខេបបទបណ្ឌិតវេជ្ជសាស្រ្ត។ និក្ខេបទនេះ បានវេជ្ជសាស្រ្តវិទ្យាសាស្រ្តលើទូទាំងពិភពលោកនិយាយរួម ចំពោះមិត្តគ្រូពេទ្យសហភាពសូវៀតនិយាយដោយឡែកវាយតម្លៃខ្ពស់។ បន្ទាប់មកទៀតបងនៅសហភាពសូវៀតមួយរយៈ ដើម្បីបង្កើនចំណេះដឹងបន្ថែមអំពីមុខវិជ្ជាវេជ្ជសាស្រ្តវិនិច្ឆ័យចលនាសរសៃវិញ្ញាណជាន់ខ្ពស់ជាវិស័យដ៏ថ្មីថ្មោងបំផុតចំពោះវេជ្ជសាស្រ្តប្រទេសវៀតណាមសម័យនោះ។ 
ចំពោះលទ្ធភាពនៃការយល់ដឹងប្រកបដោយញាណអំពីវិទ្យាសាស្រ្តរហ័សរហួន និងអាកប្បកិរិយាពលកម្មព្យាយាមម៉ឹងម៉ាត់មានវិធានការ បណ្តាលក្ខណៈ ដើម្បីក្លាយជាអ្នកវិទ្យាសាស្រ្តពិតប្រាកដ ចំពោះវិទ្យាសាស្រ្តសហភាពសូវៀត និងបក្ស រដ្ឋាភិបាលបានស្នើអនុបណ្ឌិត ង្វៀន ថៀង ថាញ់ អនុវត្តនិក្ខេបបទបណ្ឌិត ក៏ប៉ុន្តែបងប្រកែកដើម្បីវិលត្រឡប់មកប្រទេសវិញ។ លោកច្រើននិយាយកំប្លែងថា «ជីវិតខ្ញុំនៅមាននិក្ខេបបទធំមួយទៀត នោះគឺសុខភាពរបស់យុទ្ធជនជំងឺ ពិការរបស់ជនជាតិ សមមិត្ត នៅតំបន់ភាគខាងត្បូងកំពុងស្ថិតនៅក្នុងផ្សែងភ្នក់ភ្លើងសង្រ្គាម»។ 
ក្នុងពេលជាមួយនោះដែរ មិត្តប្រចាំជីវិតរបស់លោក គឺ គិលានុបដ្ឋាកយិការក្នុងសមរភូមិ យឿង ធី ម៉ិញ (មានភូមិកំណើតនៅឃុំអាងទ្រឿង ស្រុកកាងឡុង) ជានិច្ចកាលដើរតាមគំរូប្តី ចិញ្ចឹមកូនតូច រៀនសូត្របណ្តើរ ខំរៀនមុខវិជ្ជាបណ្តើរ ចាប់តាំងពីកម្មវិធីកំរិតមធ្យមចប់ឈានដល់កំរិតមហាវិទ្យាល័យវេជ្ជសាស្រ្តតាមប្រពន្ធជំនាញ។ 
ឆ្នាំ ១៩៦៤ សម័យសង្រ្គាមប្រឆាំងជាមួយចក្រពត្តិអាមេរិករបស់ប្រជាជនភាគខាងត្បូងមួយថ្ងៃកាន់តែកាចសាហៅ បានដាក់អោយវិស័យវេជ្ជសាស្រ្តទូទាំងពិភពលោកមានបញ្ហាជាច្រើនចាំបាច់ផ្តុំកម្លាំងដោះស្រាយ។ នោះគឺ ជំងឺគ្រុនឈាមកំពុងរាតត្បាត ជំងឺធ្វើអោយថមថយកម្លាំង ដោយមកពីការហូបចុកខ្វះខាតក្នុងបរិស្ថានព្រៃឈើ ទឹកមានជាតិពុល….។ ជាមួយនឹងចំណេះដឹងដែលលោកបានរៀននោះ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ ក្លាហានចូលរួមសមរភូមិប្រៀបបានដូចជាប្អួនៗកុមារជាសិស្សសាលា ឈានជើងចូលក្នុងសាលារៀនធំ ជាក់ស្តែងក្នុងសម័យប្រយុទ្ធ។ 
ចូលក្នុងសមរភូមិ បញ្ហាដំបូងដែលអនុបណ្ឌិត ង្វៀន ថៀង ថាញ់ ផ្តុំកម្លាំងពិសោធគឺការព្យាបាល បង្ការ ជំងឺគ្រុនឈាមអោយកម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងដំបន់រំដោះ។ ចាប់ពីវិធានការព្យាបាលនៅបណ្តាប្រទេសជឿនលឿនបានដាក់ចេញលក្ខណៈខ្វះខាតរាប់រយចំពូកនៅសមរភូមិវៀតណាម លោក រួមចំណែកកសាងវិធីព្យាបាលសមស្រប។ ក្នុងនោះ គឺយកចិត្តទុកដាក់ទាំងពីរផ្នែកលើកកំពស់ស្ថានភាពអ្នកជំងឺ និងប្រើប្រាស់ថ្នាំព្យាបាលសមស្របសុវត្ថិភាព និងមានប្រសិទ្ធិភាព។ 
ឆ្នាំ១៩៦៧ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ បន្តការរៀនសូត្រជំនាញអំពីមូលបទជំងឺគ្រុនឈាម។ លើកនេះ លោករួមជាមួយសមូហភាពមន្ទីរពេទ្យយោធា K71  ធ្វើរការដកពិសោធនិងអោយអនុវត្តព្យាបាលជំងឺថមថយកម្លាំងអាស្រ័យជំងឺគ្រុនឈាមនៅភូមិសាស្រ្តមានបងប្អូនទានហ៊ានថ្មី ដោយវិធីគួបផ្សំប្រភេទថ្នាំ អិន សូលីន (Insuline)បំប៉នជាមួយ ថ្នាំ ផា រ៉ា តូ(Filatov ) ផ្សំនៅនឹងកន្លែង ដើម្បីបំប៉នអោយសារពាង្គកាយអ្នកជំងឺទាំង  Glucose និង Fructose។
មិនបង្អង់ត្រឹមនោះ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ រួមជាមួយសមូហភាពមន្ទីរពេទ្យ k71 ចាប់តាំងពីឆ្នាំ១៩៦៨ ព្យាបាលបានទាំងអស់នូវវិធានការព្យាបាលជំងឺគ្រុនឈាម។ ចាប់តាំងពីនោះរហូតដល់សង្រ្គាមបានបញ្ចប់ មន្ទីរពេទ្យ K71 បានអនុវត្តព្យាបាលរោគវិនិច្ឆ័យអោយអ្នកជំងឺចំនួន ១១៣ នាក់ កាត់បន្ថយអត្រាស្លាប់ទាបជាងពីរដងប្រៀបធៀបជាមួយចំនួនលេខដែលនៅបណ្តាប្រទេសវិទ្យាសាស្រ្តជឿនលឿន។

ឆ្នាំ ១៩៧០ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ បានបំពាក់ងារធ្វើជាអនុប្រធានចាំការអចិន្ត្រៃយ៍ពេទ្យយោធាដំបន់ និងទទួលបន្ទុកប្រធានវិជ្ជាស្ថាន K71។
ជាមួយនឹងបញ្ញាឈ្លាសវៃ គំនិតវៃឆ្លាតរបស់អ្នកវិទ្យាសាស្រ្តសម្បូរដោយកាច្នៃប្រតិដ្ឋនឹងធ្លាប់បានឆ្លងកាត់ចាប់ពីបណ្តាឆ្នាំ១៩៧១-១៩៧២ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ យល់ឃើញនូវបញ្ហាមួយដ៏ធំធេង កំពុងដាក់ចេញអោយវិស័យវេជ្ជសាស្រ្តវៀតណាមគឺត្រូវរក្សា និងពង្រឹងសុខភាពជូនបណ្តាសមមិត្ត កម្មាភិបាលដឹកនាំរបស់បក្ស និងរដ្ឋ អាយុកាន់តែចាស់ប៉ុន្តែគាត់ខំធ្វើការប្រយុទ្ធក្នុងលក្ខណៈខ្វះខាត ទុក្ខលំបាក។ ក្នុងតួនាទីជាប្រធានវិជ្ជាស្ថាន K71  លោកបានផ្តុំកម្លាំងស្វែងយល់ជាក់ស្តែងជាមួយបណ្តាសមមិត្តកម្មាភិបាល បណ្តាអ្នកដែលជាប្រធានក្នុងតំបន់។ បន្ទាប់មកទៀតលោកជានិច្ចកាលស្វែងរកបណ្តាប្រទេសមានសមត្ថភាពវប្បធម៌ខ្ពស់អំពីមុខជំនាញព្យាបាល និងបង្ការជំងឺ ដែលល្បីឈ្មោះនោះដូចជាប្រទេស សហភាពសូវៀត ប្រទេសសាធារណដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ ប្រទេសជប៉ុនជាដើម... 
ក្រោយពីឆ្នាំ ១៩៧៥ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ បានគណៈលេខាមជ្ឈិមបក្សសំរេចកំណត់ ទទួលនាទី ប្រធានក្រុមប្រឹក្សាភិបាលសុខភាពមជ្ឈិម និងជានាយកមន្ទីរពេទ្យ ថុង ញ៉ឹក។ នេះជាភារៈកិច្ចចម្បងអំពីសកម្មភាពថែរក្សាសុខភាពកម្មាភិបាលកំរិតមធ្យម កម្មាភិបាលជាន់ខ្ពស់និងភ្ញៀវអន្តរជាតិ។ 
 ឆ្នាំ១៩៨០ អនុបណ្ឌិត ង្វៀន ថៀង ថាញ់ បានរដ្ឋប្រទានជូនមុខងារជាសាស្រ្តាចារ្យ ក្នុងលើកតាំងមុខងារដំបូងរបស់រដ្ឋ។ 
ឆ្នាំ ១៩៨២ សាស្រ្តាចារ្យ  ង្វៀន ថៀង ថាញ់ បានរួមសហការជាមួយសហគ្រាសថ្នាំមជ្ឈិមលេខ២៤ ធ្វើរការពិសោធសំរេចជោគជ័យ និងផលិតថ្នាំថ្មីពីរប្រភេទនោះគឺ Kaglutam (គឺ Kalium Glutamat) និង Spirulina Linavina ( Spirualina របស់វៀតណាមផលិត) មានលទ្ធភាពព្យាបាលជំងឺមួយចំនួនដូចជាជំងឺថ្លើម ទន្ទឹមនោះក៏ការពារសុខភាពចំពោះមនុស្សមានវ័យចាស់។ 
 ឆ្នាំ ១៩៨៦ សាលាវិទ្យាល័យវេជ្ជសាស្រ្តទីក្រុង ហូ ជី មិញ បង្កើតដេប៉ាតឺម៉ង់វិទ្យាសន្សំអាយុ នេះជាលើកដំបូងនៅវៀតណាមអំពីបញ្ហាសន្សំអាយុ និងការពារថែរទាំសុខភាពអ្នកមានវ័យចាស់បានយកមកបង្រៀននៅសាកលវិទ្យាល័យ បានក្លាយជាដេប៉ាតឺមង់ដោយឡែក។ ឈរជាតួនាទីអ្នកឯកទេសផ្នែកវេជ្ជសាស្រ្ត ក៏ទុកដូចជាអ្នកដំបូងជាគ្រឹះអោយផ្នែកវិទ្យាសាស្រ្តនេះ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ ជាអ្នកអចិន្ត្រៃដេប៉ាតឺម៉ង់នោះ។  ចាប់តាំងពីពេលនោះមកដល់សព្វថ្ងៃមានថ្នាក់រៀនវេជ្ជបណ្ឌិតឯកទេសខាងសន្សំអាយុ បានចេញសាលារួមចំណែកយ៉ាងសំខាន់អោយបុព្វហេតុការពារ និងថែរក្សាសុខភាពអ្នកមានវ័យចាស់នៅគ្រប់ខេត្តភាគខាងត្បូង។ 
ឆ្នាំ ១៩៨៩ ពេលអាយុលោកបានឈានចូល៦០ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ បានបក្សនិង រដ្ឋអោយឈប់ទទួលភារៈកិច្ចនាទីនាយកមន្ទីរពេទ្យ ថុង ញ៉ឹក និងប្រធានប្រឹក្សាភិបាលសុខភាពមជ្ឈិម ដើម្បី លោកធូរស្រាលការងារ។ ពិតមែនតែបានឈប់សម្រាកពេញសិទ្ធិតែដោយស្មារតីពលកម្មរបស់អ្នកវិទ្យាសាស្រ្តលោកបានផ្តុំកម្លាំងបញ្ញាស្មារតីធ្វើការពិសោធនូវលើវិស័យសន្សំអាយុ។ 
ក្នុងខណៈជីវភាពសេដ្ឋកិច្ចប្រទេសជាតិមានការផ្លាសថ្មីតាមទិសដៅសកម្ម កម្រិតរស់នៅរបស់សង្គមមួយថ្ងៃកាន់តែខ្ពស់ គឺផ្នែកជំនាញរបស់អាយុ មួយថ្ងៃកាន់តែលើកកំពស់តួនាទី។ ឆ្នាំ ១៩៨៩ ក្រសួងសុខាភិបាលបង្កើតមជ្ឈមណ្ឌលសន្សំអាយុនៅទីក្រុង ហូ ជី មិញ ។ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ បានទទួលនាទីអចិន្ត្រៃយ៍ដេប៉ាតឺម៉ង់សន្សំអាយុ សាលាមហាវិទ្យាល័យ វេជ្ជសាស្រ្តទីក្រុង ហូ ជី មិញ មានក្រសួងសុខាភិបាលសម្រេចចិត្ត ចាត់អោយលោកទទួលនាទីនាយកមជ្ឈមណ្ឌលនេះ។
ខែវិច្ឆិកាឆ្នាំ ១៩៩៧ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ ឈរនាទី ជាអ្នកឯកទេសផ្នែកសន្សំអាយុ ម៉្យាងទៀតលោកបានបំពេញបន្ថែមក្នុងក្រុមប្រឹក្សាភិបាលនៃការការពារសុខភាពមជ្ឈិមភាគខាងត្បូង។
ក៏នៅក្នុងដំណាក់កាលនេះដែរ ក្នុងមហាសន្និបាតអតីយុទ្ធជនវៀតណាមទូទាំងប្រទេស វរសេនីឯក សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ បានមហាសន្និបាតជំនឿបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការអាណត្តិកាល (១៩៩៧-២០០២)។ 
ជាមួយនឹងទឹកចិត្តស្រឡាញ់មាតុភូមិកំណើតដ៏ស្មោះស្ម័គ គឺពីរអាណត្តិកាលរដ្ឋសភាបន្តបន្ទាប់គឺ ទីVIនិងVII លោកបានមកឈរឆ្នោតនៅខេត្តគឺវឡុង នឹងបានប្រជាជនជំនឿបោះជ្រើសជាអ្នកដំណាងរដ្ឋសភា។ នៅអាណត្តិកាលទី៦ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌សង្គម និងក្នុងអាណត្តិកាលទី៧លោកទទួលនាទីជាអនុប្រធានគណៈកម្មាធិការវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់រដ្ឋសភា។
អស់មួយជីវិត សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់អាចដឹងច្បាស់ថាបុព្វហេតុបដិវត្តន៍ និងបុព្វហេតុវិទ្យាសាស្រ្តជានិច្ចជាប់ទាក់ទិនជាមួយគ្នា។ លោកបានជ្រើសយកអស់មួយជីវិតបដិ  វត្តរបស់លោកគឺផ្នែកវិទ្យាសាស្រ្ត និងលោកមានការយល់ឃើញថាវិទ្យាសាស្រ្តជាផ្លូវមួយប្រសើរបំផុតដើម្បីលោកបំរើបដិវត្តន៍បំរើប្រជាជន។ គិតមកដល់ថ្ងៃនេះពិតមែនតែអាយុរបស់លោកឈានដល់៨០ឆ្នាំ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ តែងរក្សាបានសុខភាពល្អគំនិតវៃ ឆ្លាតរហ័សរហួនចាំបាច់ក្នុងវិទ្យាសាស្រ្តក៏ទុកដូចជាទឹកចិត្តពលី និងអស់ពីចិត្តរបស់អ្នកបដិវត្តន៍។
បុព្វហេតុវិទ្យាសាស្រ្តសាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់សំខាន់បំផុតគឺ៖
លោកជានិច្ចកាលខិតខំបញ្ចេញកម្លាំងជម្នះទុក្ខលំបាក ឈានឡើងថ្នាក់កំពូលអំពីវិទ្យាសាស្រ្ត។ ចាប់តាំងវ័យជំទង់ដល់អាយុចាស់ចូលនិវត្ត នៅពេលណាកន្លែងណាលោកតែងឆ្លៀតពេលដើម្បីរៀនសូត្រធ្វើការពិសោធ ទោះជានៅក្នុងគុករបស់អាណានិគមបារាំងក្នុងសង្រ្គាមឬក៏អ្នកឯកទេស។ ដោយស្មារតីនោះលោកតែងជានិច្ចកាលចាប់យកតាមការឈ្លាសវៃពិសេសចំពោះបញ្ហាធំបាន និងកំពុងដាក់ចេញអោយខឿនវិទ្យាសាស្រ្តរបស់ប្រទេសជាតិដូចជាការអនុវត្តវិធានការFilatov, ការព្យាបាលជំងឺគ្រុនឈាម និងការប្រតិកម្មរបស់វាក្នុងលក្ខណៈជាក់ស្តែងក្នុងប្រយុទ្ធឬក៏បញ្ហាសន្សំអាយុ...គឺលោកបានដាក់បញ្ហាចំពោះខ្លួនលោក ត្រូវតែឈានឡើងចាប់យកបណ្តាបញ្ហានោះដើម្បីបំរើល្អជូនមាតុភូមិ, ជូនប្រជាជន។
ចំពោះសាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ ចំណេះដឹងមានលក្ខណៈបុរាណសាស្រ្ត និងមានបទពិសោធក្នុងការព្យាបាលជាក់ស្តែងតែងតែមានតម្លៃ។ អាស្រ័យហេតុនេះបន្ទាប់ពីលោកបានសកម្មដុះខាត់ចំណេះដឹង លោកតែងជានិច្ចកាលព្យាបាលរោគវិនិច្ឆ័យ។ លោកជានិច្ចកាលតែងមានមុខជាប្រចាំកន្លែងក្តៅក្នុងសមរភូមិ លោកព្យាបាលដោយផ្ទាល់ ដើម្បីធ្វើការប្រៀបធៀប បំពេញបន្ថែមនូវចំណេះដឹងដែលរៀនតាមសៀវភៅ ។មិនតែប៉ុណ្ណោះ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់តែងតែរៀនសូត្រនូវបទពិសោធពីរៀមច្បង ពីមិត្តរួមរបរនិងបណ្តាអ្នកគ្រូពេទ្យវ័យក្មេងសព្វថ្ងៃនេះ។
ជាអ្នកវិទ្យាសាស្រ្តពិតប្រាកដ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ តែងតែយកចិត្តទុកដាក់សកម្មភាពបណ្តុះបណ្តាល បំពាក់បំប៉នមិត្តរួមកងជួរនិងជំនាន់មិត្តគ្រូពេទ្យខាងក្រោយ។ បណ្តាចំណេះដឹងដែលលោករៀន, ធ្វើការដកពិសោធនិងប្រិតសំចៃបាន តែងបានផ្សព្វផ្សាយអស់ពីចិត្តដល់អ្នកខាងក្រោយ។ អាស្រ័យហេតុនេះ ទោះជាស្ថិតក្នុងស្ថានភាពតឹងរឹងក្នុងបណ្តាឆ្នាំសម័យសង្រ្គាមប្រឆាំងអាណានិគមនិយមបារាំង នៅដំបន់នីរតីទិស ឬក៏សង្រ្គាម     យុទ្ធសាស្រ្តមជ្ឈិម លោកតែងស្វែងរកគ្រប់មធ្យោបាយ និងគ្រប់ពេលវេលាដើម្បីបើកវគ្គបណ្តុះបណ្តាល, បំពាក់បំប៉នកម្មាភិបាលសុខាភិបាល។ ក្រោយមកនេះក្នុងលក្ខណៈប្រទេសជាតិសន្តិភាព សំខាន់បំផុតក្នុងពេលលោកចូលនិវត្ត,ការបង្ហាត់បង្រៀន,បណ្តុះបណ្តាលជាប្រការមួយដ៏សំខាន់របស់លោក។ មិនត្រឹមតែប៉ុណ្ណោះ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ ថែមទាំងបានសរសេរជាសៀវភៅ,ឯកសារអំពីវេជ្ជសាស្រ្ត ដើម្បីបំរើប្រជាជនវៀតណាមគ្រប់ជាន់ស្រទាប់។ 
អាស្រ័យដោយមានការរួមចំណែកដ៏ធំធេងនោះហើយ សាស្រ្តាចារ្យ ង្វៀន ថៀង ថាញ់ បានរដ្ឋស្ងើចសរសើរកិត្តិនាមវីរពលកម្មឆ្នាំ១៩៨៥។
ឆ្នាំ១៩៨៩ លោកបានរដ្ឋស្ងើចសរសើរកិត្តិនាមគ្រូពេទ្យប្រជាជន។
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293341