មហាសឺនថុង (១៩១០-១៩៩៧)
លោក មហាសឺនថុង មានឈ្មោះពិតគឺ សឺនថុង ហៅម៉ើយតាំង កើតថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ១៩១០ ក្នុងគ្រួសារកសិករខ្មែរម្នាក់ នៅយ៉ុងត្រាញ់  តឹបង៉ាយ ង៉ាយឡុង ខ័ណ្ឌទីវកឹន។ លោកបានទៅរស់នៅភូមិញ៉ីទ្រឿង  វិញឡើយ ខ័ណ្ឌកូវង៉ាង ខេត្តត្រាវិញ។ ជាកុលបុត្រខ្មែរម្នាក់ កាលនៅជាវ័យកុមារលោកបានឪពុកម្តាយឲ្យរៀនសូត្រធម៌អាថ៌ វិន័យតាមផ្លូវព្រះពុទ្ធសាសនា។ អាយុ ១៤ឆ្នាំ លោកចូលបួសជាសមណេរនៅវត្តចុងទ័ព ដោយឃើញលោកមានបញ្ញាឈ្លាសវៃ ឧស្សាហ៍ព្យាយាមរៀនសូត្រ ទើបឆ្នាំ ១៩២៦ ព្រះចៅអធិការវត្តចុងទ័ព ម៉ាយតឹនញ៉ើន បញ្ជូនលោកទៅប្រទេស ថៃឡង់ រៀនភាសាបាលី។ អស់រយៈកាលរៀនសូត្រភាសាបាលី ធម៌អាថ៌វិន័យ ១០ឆ្នាំនៅប្រទេសថៃឡង់  ពេលបញ្ចប់ការសិក្សា លោក សឺនថុង បានបំពាក់នាមឡើងជាមហា។
មួយរយៈកាលក្រោយមក លោក និមន្តមកប្រទេសវិញ ដើរបង្រៀនភាសារបាលី  ធម៌អាថ៌វិន័យនៅវត្ត បាយ៉ាម នៅភូមិ ដូងចូវ ស្រុកថ្កូវ ខេត្តត្រាវិញ។ ព្រះអង្គជាមហា១អង្គក្នុងចំណោម    មហាទាំងឡាយ មានសេចក្តីស្នេហាជាតិ។ ទោះបីបួសក្នុងព្រះពុទ្ធសាសនា ប៉ុន្តែលោកមានចិត្តស្នេហាមាតុភូមិ ស្នេហាប្រទេសជាតិ លោកមិនចូលដៃចូលជើងជាមួយពួកអាណានិគមន៍បារាំងឡើយ។ ពេលបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បដិសន្ធិឡើង លោក ចាប់ផ្តើមចូលរួមក្នុងបណ្តាការចលនាស្នេហាជាតិ ដំបូងគឺចូលរួមចលនាយុវជនឈានមុខនៅឃុំតឹបង៉ាយ។
ឆ្នាំ ១៩៤៦ លោកចូលរួមសមាគមចលនាយុវជនឃោសនាត្រាវិញ ដោយដោយលោកមានកិត្តិយសជាមួយយុវជន ព្រមទាំងព្រះសង្ឃ ឆ្លងតាមការចលនារបស់លោក មានព្រះសង្ឃ និងយុវជនជាច្រើនអង្គនិងរូបបានចូលរួមបដិវត្តន៍។ ដល់ខែ កក្កដា ឆ្នាំ ១៩៤៧ គណៈកម្មាធិការតស៊ូរដ្ឋបាលខេត្តត្រាវិញ បង្កើតគណៈនយោបាយខ្មែរ លោក សឺនភឿករដ្ឋ ធ្វើជាប្រធាន, លោក សឺនថុង ធ្វើជាអនុប្រធាន។ ចុងឆ្នាំ ១៩៤៨ សមាគមគាំទ្រកងទ័ពខ្មែរឥស្សរខេត្តត្រាវិញបានបង្កើត អាស្រ័យលោកអាចារ្យថាច់សុខធ្វើជាប្រធាន, លោក មហាថុង ធ្វើជាអនុប្រធាន។ ឆ្នាំ ១៩៤៩ លោកមហាថុង ជំនួសលោកអាចារ្យសុខ កាន់ដំណែងជាប្រធានសមាគមន៍ខ្មែរឥស្សរ។ 
ចុងឆ្នាំ ១៩៤៩ លោកបានចាត់ទៅជាមួយគណៈប្រតិភូកម្មាភិបាលវៀតណាម ទៅបំពេញការងារនៅប្រទេសកម្ពុជាចំនួន ៣ខែ។ លោកធ្វើសកម្មភាពយ៉ាងសកម្ម, ព្រោះសេចក្តីសាមគ្គីរវាងជនជាតិទាំង២ វៀតណាម-កម្ពុជា។ ឆ្នាំ ១៩៥០ លោកមហាសឺនថុង បានបញ្ជូនទៅប្រទេសកម្ពុជាម្តងទៀត ចូលរួមសន្និសិទ្ធបង្កើតគណៈកម្មាធិការជនជាតិរំដោះកម្ពុជា។
ឆ្នាំ ១៩៥១ មហាសឺនថុង បានបញ្ជូនទៅប្រទេសកម្ពុជា ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ង្វៀនវ៉ាំនង្វៀន ធ្វើជាប្រធាន មានសមាជិក ៨៥នាក់ ទៅសួរសុខទុក្ខកងទ័ពឥស្សរ។ កំពុងបំពេញកាតព្វកិច្ចអន្តរជាតិ។ តាមរយៈដំណើរទស្សនកិច្ច ការងារនេះ លោកមហាសឺនថុងបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈកាល២ឆ្នាំជាបន្តបន្ទាប់។ លោកសកម្មភាពពីខេត្តកំពង់ឆ្នាំង ដល់ទន្លេសាប, បាត់ដំបង។
ដោយមានការយល់ដឹងដ៏ជ្រាលជ្រៅពីប្រទេស ប្រវត្តិសាស្រ្ត  ប្រវេណី និងក្តីជំនឿរបស់ប្រជាពលរដ្ឋកម្ពុជា, ដើរទៅដល់ណា មហាសឺនថុង សុទ្ធតែមានការរួមចំណែកពង្រឹងធ្លុងមហាសាមគ្គីវៀតណាម - កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ជាក់ច្បាស់ពីការតស៊ូ សាមគ្គីភាពក្នុងការប្រយុទ្ធរបស់កងទ័ពឥស្សរៈ (វៀតណាម) ក្នុងបុព្វហេតុប្រឆាំងអាណានិគមរបស់បដិវត្តន៍កម្ពុជា។ ឆ្នាំ ១៩៥៤ មហាសឺនថុង បានតែងតាំងចូលក្នុងគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។ លោកបានចាត់អោយទទួលបន្ទុកការងារចលនាខ្មែរ ហើយជាកម្មាភិបាលមួយក្នុងចំណោមកម្មាភិបាលរបស់បក្ស សកម្មភាពសាធារណៈ មានកេរ្តិ៍ឈ្មោះសុសសាយក្នុងជនរួមជាតិខ្មែរ។ 
       ក្នុងឆ្នាំ ១៩៥៦-១៩៥៧ អំឡុងពេលអាមេរិក-យេម ស្ថាបនានិងពង្រឹងក្បាលម៉ាស៊ីនរដ្ឋអំណាច, លោកមហាសឺនថុង, ឆ្លងតាមរយៈសកម្មភាពរបស់ខ្លួនពីបណ្តាវត្ត លោកបានចលនាប៉ូលិសអាយ៉ងនៅតំបន់ដែលលោកទទួលបន្ទុកបានស្ទើតែទាំងអស់។ លោក បានប្រារព្ធជាច្រើនពិធីបុណ្យវិសាខបូជា បានបញ្ចូលនូវខ្លឹមសារ «ប្រឆាំងនឹងសង្គ្រាម គាំទ្រសន្តិភាព» ។ ក្នុងពិធីបុណ្យនៅវត្តថើមរើម (Thơm-Rơm) មានប្រជាជនចូលរួមជាង៣លាននាក់, លោក មហាថុង ទទួលបានជោគជ័យក្នុងការកោះហៅប្រជាជនខ្មែរគាំទ្រសន្តិភាព បញ្ចប់សង្គ្រាម។ ដំណាងរបស់រាជាណាចក្រកម្ពុជាយកសុន្ទរៈកថានេះទៅឃោសនា ផ្សព្វផ្សាយនៅទឹកដីប្រាង្គប្រាសាទ។
ឆ្នាំ ១៩៥៧ អនុវត្តគោលការណ៍ “ស្ងប់ស្ងៀម”,   លោកមហាសឺនថុង បានបញ្ជូនទៅធ្វើការងារចលនាខ្មែរនៅសុកត្រាំង។ នៅទីនេះ កិត្តិយសរបស់ លោកមហាសើងថុង ក្នុងព្រះសង្ឃ បញ្ញាវន្តជនជាតិខ្មែរ បានជួយអោយលោក មានការងាយស្រួលក្នុងការចលនាមហាជន។ នេះជារយៈពេលនៃការចលនាបដិវត្តន៍ភាគខាងត្បូងជួបការលំបាកច្រើន អាស្រ័យគោលនយោបាយ “តូកុង, យៀតកុង”  របស់អាមេរិក-យេម។ លោក បានព្រះសង្ឃ ប្រជាជនជួយការពារយឺតយោង ហើយប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ ឆ្នាំ ១៩៥៩ លោក បានគណៈកម្មាធិការបក្សដកឡើងធ្វើការនៅគណៈចលនាកងទ័ពតំបន់តីណាមបូ។
ឆ្នាំ ១៩៦០ ជាសមាជិករណសិរ្សតំបន់តីណាមបូ។ ដល់ឆ្នាំ ១៩៦៧ លោកបានតែងតាំងកាន់ដំណែងជាអនុប្រធានគណៈកម្មាធិការរណសិរ្សភូមិដំបន់តីណាមបូ ទទួលបន្ទុកការងារខ្មែររបស់តំបន់ ទន្ទឹមនោះ លោកនឹងជាអនុប្រធានគណៈកម្មាធិការបដិវត្តន៍តំបន់តីណាមបូ។ ឆ្នាំ១៩៧១ លោក មហាសឺនថុង បានទទួលឋានៈនាទីចូលក្នុងគណៈកម្មាធិការបក្សដំបន់តីណាមបូ ទទួលបន្ទុកការងារចលនាខ្មែររបស់គណៈកម្មាធិការបក្សរហូតដល់ឆ្នាំ ១៩៧៥។
ក្រោយពីថ្ងៃដែលប្រទេសជាតិបានរំដោះ លោកបានវិលមកធ្វើការនៅខេត្តវិញ។ ពេលបង្កើតខេត្តគឺវឡុង ឆ្នាំ ១៩៧៦ លោក ជាសមាជិកបក្សខេត្ត បានតែងតាំងកាន់ដំណែងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នឹងជាដំណាងរដ្ឋសភា នីតិកាលទី៦ ទី៧ ហើយជាអនុប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា (នីតិកាលទី៧)។
ជីវិតរបស់លោកមហាសឺនថុង ចាប់តាំងពីថ្ងៃលាចាគសិក្ខាបទ ដើរតាមមាគ៌ាបដិវត្តន៍របស់បក្សនិងអំហូ រួមសុខ រួមទុក្ខជាមួយជនរួមជាតិ ជាមួយសមមិត្ត។ លោក រស់នៅដោយសុចរិត, ស្មោះត្រង់, សាម្មាញ។ លោក និយាយពូកែភាសាថៃ, យល់ជ្រៅជ្រះភាសាបាលី, ធម៌អាថ៌វិន័យ, ពេលណាក៏ដោយ លោកបានយកចំណេះដឹងរបស់ខ្លួនប្រើប្រាស់ត្រូវតាមគោលដៅ, ត្រូវតាមទីកន្លែង, សុភាពរាបសា ទើបបានព្រះសង្ឃ និងជនរួមជាតិខ្មែរស្រឡាញ់,ទំនុកចិត្ត។
ទោះជានៅបណ្តាឆ្នាំចុងក្រោយនៃឆាកជីវិត គឺក្នុងវ័យចូលនិវត្តន៍ក៏ដោយ  ប៉ុន្តែ លោកមហាសឺនថុង នៅតែមិនបដិសេធចំពោះភារកិច្ចណាក្នុងការអនុវត្តន៍គោលនយោបាយជនជាតិ, គោលនយោបាយសាសនារបស់បក្ស។
អាស្រ័យដោយអាយុចាស់ កម្លាំងខ្សោយ លោកទទួលអនិច្ចកម្មនៅថ្ងៃទី ២៥ មេសា ឆ្នាំ ១៩៩៨, ក្នុងជន្មាយុ៨៧ឆ្នាំ។ លោកមហាសឺនថុងបានបក្ស និងរដ្ឋជូនគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់ជាច្រើនដូចជាៈ
- គ្រឿងឥស្សរិយយសរំដោះ លេខ១
 - គ្រឿងឥស្សរិយយសប្តេជ្ញាឈ្នះលេខ១
- គ្រឿងឥស្សរិយយតស៊ូលេខ១ (ប្រឆាំងបារាំង)
- គ្រឿងឥស្សរិយយសតស៊ូប្រឆាំងអាមេរិក លេខ១
- គ្រឿងឥស្សរិយយសឯករាជ្យ លេខ១
- សញ្ញាសម្គាល់អាយុៈបក្ស ៤០ឆ្នាំ
ឆ្នាំ ១៩៥២ គណៈកម្មាធិការរដ្ឋបាលណាមបូប្រទានជូនលោកប័ណ្ណសរសើរ «អំពីស្នាដៃកសាងសាមគ្គីភាពខ្មែរ-វៀតណាម»៕
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340