អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង អញ្ជើញទៅសួរសុខ ទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី

កាលពីថ្ងៃទី ៩ ខែមេសា សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្ស ខេត្ត រួមជាមួយបណ្ដាសមាជិកក្នុងក្រុម អញ្ជើញទៅសួរសុខទុក្ខ ប្រគេន ជូនទេយ្យវត្ថុ ដល់ បណ្ដាវត្ត គ្រួសារកម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរលើភូមិសាស្រ្តទីក្រុងត្រាវិញ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរឆ្នាំ ២០២៤។

anh tin bai

អនុលេខាបក្សខេត្តឡឹមមិញដាំងសួរសុខទុក្ខព្រះឧបជ្ឈាយ៍ថាច់វ៉ាយ។

សមមិត្ត ឡឹមមិញដាំង រួមជាមួយបណ្ដាសមាជិកអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យ វត្ថុព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តអង្គររាជបូរី(អង្គ) សង្កាត់ទី ៨  ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធាន អចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅងធិការវត្តពោធិ សាល រាជ(កំពង់) សង្កាត់ទី ១។

សួរសុខទុក្ខ ប្រសិទ្ធពរបណ្ដាសមមិត្តកម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរ និងគ្រួសារបណ្ដាសមមិត្ត៖ ឡឹមភូ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំនៃរដ្ឋសភា សើងមិញថាំង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័នមជ្ឈិម ថាច់ហែន អតីតអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត សើងធីអាញ់ហុង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត អតីតប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។

នៅបណ្ដាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្ត ឡឹមមិញដាំង បានកត់សម្គាល់ និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគ របស់បណ្ដាសមមិត្តកម្មាភិបាលចូលនិវត្តន៍ ការរួមវិភាគទានយ៉ាងសកម្ម របស់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈអារាមាភិបាលបណ្ដាវត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជនរួមជាតិពុទ្ធបរិស័ទក្នុងពេលកន្លង បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច វប្បធម៌ សង្គមមិនបង្អង់បានរីកចម្រើន។

 

anh tin bai

អនុលេខាបក្សខេត្តឡឹមមិញដាំងសួរសុខទុក្ខព្រះឧបជ្ឈាយ៍ថាច់ សុខសាន្ត។

សមមិត្តសម្ដែងក្ដីសង្ឃឹម បណ្ដាសមមិត្តកម្មាភិបាលចូលនិវត្តន៍ ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ គណៈអារាមាភិបាលគ្រប់រូប សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជនរួមជាតិពុទ្ធបរិស័ទ បន្តពង្រីកប្រពៃណីប្រពៃណីស្នេហាជាតិ សាមគ្គី រក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ល្អល្អះរបស់ជនរួមជាតិ គិតគូរពង្រីកសេដ្ឋកិច្ច កសាងជីវភាពគ្រួសារកក់ក្ដៅ សុភមង្គល។

ឱកាសនេះ អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង ប្រគេន ជូនទេយ្យវត្ថុមួយចំណែកដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ កម្មាភិបាលចូលនិវត្តន៍ គណៈអារាមាភិបាលគ្រប់រូប សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ប្រសិទ្ធពរប្រគេន ជូនព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ កម្មាភិបាលចូលនិវត្តន៍ ជនរូមជាតិពុទ្ធបរិស័ទទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ ប្រកបដោយក្ដីរីករាយ កក់ក្ដៅ និងសុភមង្គល៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340