ប្រកាសរតនវត្ថុថ្នាក់ជាតិស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកចូវថាញ់
សប្តាហ៍កន្លងហើយ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញចាត់តាំងពិធីប្រកាស និងទទួលសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់រតនវត្ថុថ្នាក់ជាតិស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកចូវថាញ់។
anh tin bai

ឈុតសម្តែង “សម្លងឃឹម”។

អញ្ជើញចូលរួមមានសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត និងបណ្តាមូលដ្ឋានក្នុងខេត្ត។

របាយការណ៍ដំណាក់កាលកសាងសំណុំលិខិតស្នើទទួលស្គាល់ និងវិធីសាស្ត្រអភិរក្ស និងអភិវឌ្ឍន៍តម្លៃរតនវត្ថុថ្នាក់ជាតិស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកចូវថាញ់ សមមិត្តថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញបានឱ្យដឹងថា៖

កេរដំណែលបុរាណវត្ថុវិទ្យាកំពែងវត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម)នៅភូមិព្រះស្រែអា ឃុំលឿងហ្វាស្រុកចូវថាញ់បានដំណើរការស្ទាបស្ទង់ជីកគាស់រានដីកាលពីឆ្នាំ ២០១៤ ហើយបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់គឺជាកេរដំណែលថ្នាក់ជាតិឆ្នាំ ២០១៧។

anh tin bai

ស្រាវជ្រាវមាសសន្លឹកចូវថាញ់ ត្រាវិញ។ 

យោងលើមូលដ្ឋានជ្រើសរើសបណ្តាវត្ថុតាងឆ្នើមៗ ឆ្លើយតបបណ្តាសម្បទាទទួលស្គាល់រតនវត្ថុថ្នាក់ជាតិតាមសេចក្តីកំណត់ ក្រុមប្រឹក្សាវិទ្យាសាស្ត្របេតិកភណ្ឌសារមន្ទីរបានឯកភាពជ្រើសរើសក្រុមវត្ថុតាងស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកដែលមានឆ្លាក់ក្បាច់រចនាប័ទ្មត្របកផ្កាឈូក និងរូបសំណាកដំរីនៅនឹងវត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម)ដំណាក់កាលវប្បធម៌អូរកែវមានយុគសម័យសតវត្សរ៍ទី ៧-៩ រួមមានវត្ថុតាង ០៩ បានស្នើបង្កើតសំណុំលិខិតទទួលស្គាល់រតនវត្ថុថ្នាក់ជាតិលើកទី ១២ ឆ្នាំ ២០២៣។  

anh tin bai

តំណាងចូលរួមពិធីប្រកាស។ 

ជាមួយនឹងបណ្តាតម្លៃលក្ខណៈពិសេសឆ្នើម ក្រុមវត្ថុតាងស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកចូវថាញ់បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់គឺជារតនវត្ថុថ្នាក់ជាតិលើកទី ១២ ឆ្នាំ ២០២៣ នៅនឹងសេចក្តីសម្រេចចិត្តលេខ ៧៣/QĐ-TTg ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤។  នេះគឺជារតនវត្ថុថ្នាក់ជាតិទីពីរដែលបានទទួលស្គាល់នៅនឹងត្រាវិញ។  មុននោះ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់រតនវត្ថុថ្នាក់ជាតិរូបសំណាកលិង្គ-យោនី  ដែលបានជីកគាស់រានដីនៅនឹងបុរាណដ្ឋានវត្ថុវិទ្យាលឺវគឺ ២ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវដែរ។

anh tin bai

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញថ្លែងយោបល់ចង្អុលការ។

 ថ្លែងយោបល់ក្នុងពិធីនេះ សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់បណ្តាការខិតខំប្រឹងប្រែងរបស់មន្ទីរវប្បធម៌ កីឡា-ទេសចរណ៍ និងបណ្តាអង្គការចាត់ បុគ្គលដែលមានការទាក់ទិនក្នុងការងារការពារ អភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃបេតិកភណ្ឌវប្បធម៌របស់ខេត្តកន្លងហើយ។  

ដើម្បីអនុវត្តល្អជាងទៀតការងារការពារ អភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺបណ្តារតនវត្ថុថ្នាក់ជាតិដែលបានទទួលស្គាល់នៅលើភូមិសាស្ត្រខេត្ត  សមមិត្តឡេថាញ់បិញសំណូមពរបង្កើនការងារព័ត៌មាន ផ្សព្វផ្សាយជាច្រើនរូបភាពដើម្បីលើកកម្ពស់ការយល់ដឹងរបស់បណ្តាថ្នាក់ បណ្តាផ្នែក និងប្រជាជនអំពីអត្ថន័យ សារសំខាន់របស់តម្លៃបេតិកភណ្ឌវប្បធម៌និយាយរួម តម្លៃរបស់រតនវត្ថុថ្នាក់ជាតិនិយាយដោយឡែក។

anh tin bai

ដោយបានការអនុញ្ញាតរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រទានជូនសេចក្តីសម្រេចចិត្តទទួលស្គាល់រតនវត្ថុថ្នាក់ជាតិស្រាវជ្រាវប្រមែប្រមូលមាសសន្លឹកចូវថាញ់ដល់គណៈនាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញ។

 បង្កើនការងារការពារ អភិរក្សបណ្តារតនវត្ថុថ្នាក់ជាតិ បេតិកភណ្ឌវប្បធម៌។ វិនិយោគសម្ភារឧបករណ៍ធានាសុវត្ថិភាព សន្តិសុខ លក្ខណៈថែរក្សាសមស្រប ពង្រីកយ៉ាងអតិបរមាតម្លៃបណ្តារតនវត្ថុថ្នាក់ជាតិ។ ស្រាវជ្រាវអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពតាំងពិព័រណ៍ ជាពិសេសគឺតាំងពិព័រណ៍បណ្តារតនវត្ថុថ្នាក់ជាតិដែលបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់។

សមមិត្តឡេថាញ់បិញសំណូមពរបន្តស្រាវជ្រាវប្រមែប្រមូល ពិនិត្យឡើងវិញ និងជ្រើសរើសបណ្តាវត្ថុតាងឆ្នើមៗ ឆ្លើយតបបណ្តាសម្បទាដើម្បីបង្កើតសំណុំលិខិតស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់រតនវត្ថុថ្នាក់ជាតិ ដើម្បីអភិរក្ស និងលើកតម្កើងបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌វៀតណាម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340