គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រារព្ធមហាពិធីវិសាខបូជាឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨

កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ស្ថិតនៅវត្តលឿងស្វៀង (សង្កាត់ទី១ ទីក្រុងត្រាវិញ) គណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ បានប្រារព្ធឡើងយ៉ាងមហោឡារិកនូវមហាពិធីវិសាខបូជាឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ គ្រិស្តរាជ ២០២៤។

anh tin bai

មមិត្ត ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនផ្កាអបអរសារទរមហាពិធីវិសាខបូជា។

អញ្ជើញចូលរួមពិធីមានព្រះឧបជ្ឈាយ៍ ធិចតឹមឡិញ គណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រវិញ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមនិជាប្រធានគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ មាជិកគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាម អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ ធិចផាបហ្វែ នុប្រធានគណៈអភិបាលនិងជាប្រធានគណៈសង្ឃមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ។

ខាងថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមហាពិធីវិសាខបូជាមានមមិត្ត ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មមិត្ត ង្វៀងវ៉ាំងឃីម ប្រធានគណៈវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត មមិត្ត ថាច់ប៊ូយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បណ្តាថ្នាក់ដឹកនាំឆ្លងតាមដំណាក់កាល ព្រះសង្ឃ ពុទ្ធបរិស័ទនៅលើភូមិសាស្រ្តខេត្តចូលរួមយ៉ាងកុះករ។

anh tin bai

ឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមនិជាប្រធានគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ ថ្លែងសុន្ទរកថានៅពិធីវិសាខបូជា។

នៅក្នុងហាពិធីវិសាខបូជា ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាម ប្រធានគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញបានអានសាលិខិតជាផ្លូវការនៃហាពុទ្ធរាជ ២៥៦៨ របស់សម្តេចព្រះសង្ឃរាជនៃមាគមព្រះពុទ្ធសានាវៀតណាម និងអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទប្តេជ្ញាចិត្តអធិដ្ឋានសូមបញ្ចប់នូវសង្គ្រាម គំនុំគំគួនក្លាយជាហោសិកម្ម រីកសាយភាយសេចក្តីស្រឡាញ់ដល់សត្វលោកទាំងអស់ ឆ្លុះបំភ្លឺពិភពលោកនេះដោយពន្លឺនៃក្តីមេត្តា និងបញ្ញា ដើម្បីឲ្យពុទ្ធសាសនិកទាំងអស់ជុំវិញពិភពលោកបានរួបរួម រស់នៅជាមួយគ្នាដោយមានចិត្តប្រណី ស្ថានាពិភពលោកប្រកបដោយសន្តិភាព និងសុភមង្គល។

anh tin bai

ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ មាជិកគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាម អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ ថ្លែងសុន្ទរកថាពុទ្ធរាជ ២៥៦៨។

នៅមហាពិធី ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ មាជិកគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាម អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈអភិបាលមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញ ថ្លែងសុទ្ទថាមហាពិធីវិសាខបូជាឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ គ្រិស្តសរាជ ឆ្នាំ២០២៤។ ព្រះតេជគុណ ធិចភឿកង្វៀន អនុប្រធានគណៈអភិបាលនិងជាប្រធានគណៈកម្មការព្រះធម៌ទេសនានៃមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញថ្លែងពីអត្ថន័យនៃហាវិសាខបូជា ពុទ្ធសករាជ ២០៦៨ របស់ប្រធានគណៈកម្មការព្រះធម៌ទេសនាមជ្ឈិមមាគមព្រះពុទ្ធសានាវៀតណាម។

ថ្លែងយោបល់នៅហាពិធី លោក ឡេវ៉ាំងតិញ ប្រធានគណៈធម្មការនៃមន្ទីរហាផ្ទៃបានឲ្យដឹង៖ មហាពិធីវិសាខបូជាគឺជាពិធីមួយដ៏សំខាន់ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នៃព្រះពុទ្ធគឺ ព្រះអង្គប្រសូតិ ត្រាស់ដឹងជាព្រះពុទ្ធ និងចូលបរិនិព្វាន។ នេះក៏ជាកាសដើម្បីរំលឹកឡើងវិញប្រវត្តិសាស្រ្ត ២០០០ឆ្នាំ នៃព្រះពុទ្ធសានាវៀតណាម។

anh tin bai

មមិត្ត ឡេវ៉ាំងតិញ ប្រធានគណៈធម្មការនៃមន្ទីរមហាផ្ទៃថ្លែយោបល់នៅពិធីវិសាខបូជា។

ទន្ទឹមនឹងនោះ លោកស្ងើចសរសើរនិងវាយតម្លៃខ្ពស់មាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញជានិច្ចកាលពង្រីកស្មារតីសាមគ្គី នាព្រះសង្ឃ ពុទ្ធបរិស័ទក្នុងខេត្តចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុផ្លាស់ថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្ត បានរួមចំណែកជាច្រើនដល់នាបដិវត្តន៍របស់មូលដ្ឋាន  និងអនុវត្តល្អបណ្តាកម្មភាពសប្បុធម៌ដូចជា៖ ផ្ទះបាយសប្បុរសធម៌នៅមន្ទីរពេទ្យថ្នាក់ខេត្ត ថ្នាក់ស្រុក។ ប្រគល់ប័ណ្ណធានារ៉ាប់ រងសុខភាពជូនអ្នកមានស្ថានភាពលំបាក គិតជាទឹកប្រាក់សរុបប្រមាណជិត ១០០ពាន់លានដុង។ល។ រួមចំណែកកសាងជនបទថ្មី ធានាសន្តិសុខសង្គម និងស្ថិរភាពសណ្តាប់ធ្នាប់ និងសន្តិសុខនៅលើភូមិសាស្រ្តខេត្ត។

លោកជឿជាក់ថា ព្រះសង្ឃគ្រប់អង្គ និងប្រជាពុទ្ធរិស័ទក្នុងខេត្តបន្តរក្សា និងពង្រីកប្រវេណី «ការពាជាតិ សន្តិសុខប្រជាជន» និងបាវនា «ផ្លូវធម៌ - ជនជាតិ - សង្គមនិយម» របស់សមាគមព្រះពុទ្ធសាសនាវៀតណាមក្នុងយុគសម័យថ្មី។  ពង្រីកប្រវេណីនិងស្មារតីស្នេហាជាតិ បណ្តាតម្លៃសីលធម៌ វប្បធម៌និងប្រភពធនធាននៃព្រះពុទ្ធសាសនាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ល។

anh tin bai

ពិធីការស្រង់ទឹកព្រះនៅមហាពិធីវិសាខបូជា។

នៅហាពិធី ជំនួសមុខថ្នាក់ដឹកនាំខេត្ត លោកង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាតំណាងបានជូនបាច់ផ្កាអបអរសាទរហាពិធីវិសាខបូជា។ល។

គណៈអភិបានមាព្រះពុទ្ធសានាវៀតណាមបានផ្តើមពិធីសូត្រមន្ត ស្រង់ទឹកព្រះ សូមបួងសួងឲ្យប្រទេសជាតិបានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍

anh tin bai

ក្រុមប្រតិនៃគណៈអភិបាលមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ អញ្ជើញទៅអុជធូប និងដាក់កម្រងផ្កានៅទីសក្ការបូជាលោកប្រធានហូជីមិញ។

មុននឹងប្រព្រឹត្តឡើងហាពិធី ក្រុមប្រតិភូនៃគណៈអភិបានមាគមព្រះពុទ្ធសានាវៀតណាមខេត្តត្រាវិញដឹកនាំដោយព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ធ្វើជាប្រធានក្រុម បានិងមន្តនិងអញ្ជើញទៅអុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដើម្បីរំលឹកដល់ស្នាដៃធំធេងរបស់លោកប្រធានហូជីមិញ និងវីរយុទ្ធជនពលីនៅទីសក្ការៈអ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលីខេត្តនៅឃុំឡុងឌឹក ទីក្រុងត្រាវិញ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340