យកតម្រាបតាមគំរូអ៊ំ - យុវជនត្រាវិញស្ម័គ្រចិត្តដើម្បីសហគមន៍

«ទីណាត្រូវការទីនោះមានយុជន ទីណាលំបាកទីនោះមានយុវជន» - ខិតខំដោយឥតឈប់ឈរ បញ្ចេញកម្លាំងលត់ដំ រៀនសូត្រនិងយកតម្រាបតាគំរូអ៊ំ យុវជនត្រាវិញផ្សព្វផ្សាយទម្រង់ជាច្រើន កិច្ចការការងារជាក់ស្តង។ លេចធ្លោគឺរាល់នាធ្វើសកម្មភាពបដិវត្តន៍ កម្មវិធីធ្វើសកម្មភាពជាមួយយុវជន។ ឆ្លងតាមរយៈនេះ លើកកម្ពស់ តួនាទីឈានមុខរបស់មាជិកសម្ព័ន្ធយុជន រួមកម្លាំងសាងមាតុភូមិពីមួយថ្ងៃកាន់តែមានការផ្លាស់ប្តូរ សម្បូរណ៌ ស្រស់ស្អាត។

anh tin bai

 

«អុជបំភ្លឺផ្លូវតាមភូមិស្រុក»និង «ផ្លូវទង់ជាតិ» ភ្ជាប់រវាងភូមិក្រលើ និងភូមិភោ ឃុំអានក្វាងហឺវ ជាសំណង់មួយក្នុងបណ្តាសំណង់របស់យុជនមានអត្ថន័យជាក់ស្តែងបម្រើដល់ជីភាពរស់នៅរបស់ប្រជាជន។ ក្នុងខែយុជនឆ្នាំនេះ សម្ព័ន្ធយុជនស្រុកសហការជាមួយឃុំអានក្វាងហឺវបោះបង្គោលភ្លើងថាមពលព្រះអាទិត្យចំនួន ៧៥បង្គោល និងអំពូលភ្លើងអុជបំភ្លឺ។ សំណង់មានប្រវែង ,គីឡូម៉ែត្រ សរុបវិកាជាង ១០០លានដុង។ ថវិកាភាគច្រើនអាស្រ័យដោយសម្ព័ន្ធយុវជនស្រុក និងសម្ព័ន្ធយុជនឃុំធ្វើជាគន្លឹះ ដំណើរការដំឡើងដោយផ្ទាល់ផង និងប្រភពធនធានសង្គមូបនីកម្មវិនិយោគផង។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង បន្ទាប់ពីសម្រេចនូវបណ្តាសំណង់ បណ្តាភូមិនឹងបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងដើម្បីដំណើរការ ធានានូវលក្ខឋានបរិស្ថាន និងសុវត្ថិភាពអគ្គិសនី។

ប្រជាជនភាគច្រើនមានក្តីរីករាយ ពីព្រោះសំណង់ «អុជបំភ្លឺផ្លូវជនបទ» បានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមក ដោះដូរទំនិញកាន់តែបានងាយស្រួលជាងនៅពេលយប់ផង និងកាត់បន្ថយបានស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ អបាយមុខសង្គមផង រួមចំណែកធានាសន្តិសុខ សណ្តាប់នៅមូលដ្ឋានផង។

ក្រៅពីនោះ យុវជនស្រុកថ្កូវនៅទាំងដាំផ្កាជាច្រើននៅតាមសងខាងផ្លូវ និងដាក់ទង់ជាតិនៅតាមខ្សែផ្លូវអន្តភូមិក្រលើ និងភូមិភោ។ នេះជាសកម្មភាពដ៏មាអត្ថន័យសំដែងនូវទឹកចិត្តស្នេហាជាតិ និងមោទនភាពនៃប្រជាពលរដ្ឋវៀតណាមគ្រប់រូប។ ទង់ជាតិជានិមិត្តរូបនៃស្មារតីសាមគ្គីភាព រួមកម្លាំងកាយ កម្លាំងចិត្ត ដើម្បីកសាងមាតុភូមិ ប្រទេសជាតិកាន់តែរីកចម្រើន និងជាសម្រស់វប្បធម៌របស់ប្រទេសជាតិ។ នៅពេដែលឃើញទង់ជាតិចងនៅខាងលើ ប្រជាជនកាន់តែយល់ដឹងជាងក្នុងការថែរក្សាទីកន្លែងសាធារណៈ រួមចំណែកបង្កើតសោភ័ណភាពធំទូលាយ និងស្រស់ស្អាត។

 

anh tin bai

 

បងគីមហៀង នៅភូមិសុខត្រលើ ឃុំអាងក្វាងហឺវ ស្រុកថ្កូវបានបញ្ចេញគំនិត៖ ប្រជាជននៅទីនេះបានឃើសម្ព័ន្ធយុវជនស្រុក និងសម្ព័ន្ធយុជនឃុំអនុវត្តនូវសំណង់ជាច្រើនមានអត្ថន័យដូចជា ដាក់ទង់ ដាំផ្កាលម្អស្អាតបែបនេះក៏គួររំភើបចិត្តដែរ។ ដោយឡែកខ្ញុំក៏នាមាជិកសម្ព័ន្ធយុជននិងប្រជាជនស្រោចទឹក ជម្រះស្មៅជារើយដើម្បីថែរក្សាខ្សែផ្លូវភ្លឺ បៃតង ជ្រះស្អាត។

បង្កើតបរិយាកាស លើកទឹកចិត្តដល់សមាជិកសម្ព័ន្ធយុវជន យុវជនខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំ ពង្រីកតួនាទីក្នុងអនុវត្តភារកិច្ចយោបាយនៅមូលដ្ឋាន យុជនស្រុកថ្កូវជំរុញមាំអនុវត្តសន្និដ្ឋានលេខ០១ ស្តីពីបន្តការអនុវត្តសារាចរលេខ០៥ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញភ្ជាប់ជាមួយប្រធានបទឆ្នាំ ២០២៤ «យុវជនស្ម័គ្រចិត្ត រួមដៃគ្នាកសាងជនបទថ្មីដើម្បីជីវភាពគមន៍» ភស្តុតាង  គឺជួយប្រជាជនសាងស្ពា និងផ្លូវថ្នល់ ដាំដើមឈើអនុវត្តចលនាយុវជន ត្រាវិញរួមដៃគ្នាការពារបរិស្ថាន - យុវជនស្រុកថ្កូវបានលើកកំពស់តួនាទីឈានមុខក្នុងខែយុវជនឆ្នាំ ២០២៤។ ឆ្លងតាមរយៈនោះ បំផុសស្មារតី និងទទួលខុសត្រូវរបស់យុវជន និងបង្កើតការឯកភាពគ្នាខ្ពស់ក្នុងប្រជាជនដោយឆ្លងតាមបណ្តាសំណង់ជនបទថ្មី។

ដោះដូរជាមួយយើងខ្ញុំ បងស្រី ត្រឹងធីង៉ុកហ៊ឹង លេខាសម្ព័ន្ធយុវជនស្រុកថ្កូវឲ្យដឹង៖ ក្នុងខែយុវជន សម្ព័ន្ធយុវជនស្រុកថ្កូវបានផ្តោតលើការអនុវត្តសំណង់ វគ្គការងារចូលរួមសាងជនបទថ្មី កសាងអារ្យធម៌ទីកក្រុងដូចជា៖ ជួសជុលផ្លូវមនាគមជនបទ ចលនាកសាងស្ពានជនបទ បណ្តាសំណង់ «ឆ្លុះបំភ្លឺផ្លូវជនបទ» បណ្តាកម្មភាព «រួមដៃការពារបរិស្ថាន ការពារព្រែកមាតុភូមិ» បណ្តាកម្មភាពប្រឹក្សាអាជីព ប្រឹក្សាជម្រើសសិស្ស ប្រឹក្សាការងារធ្វើជូនមុខសញ្ញាយោធិនចេញពីជួរកងទ័ព សម្ព័ន្ធយុជនមូលដ្ឋានមិនទាន់មានការងារធ្វើ បណ្តាសកម្មភាពសុខុមាលភាពសង្គម សកម្មភាពថែទាំកុមារ។ល។

ចំពោះយុវ័យស្រុកថ្កូវ ខែយុវជនបានក្លាយជាសាលាអនុវត្តជាក់ស្តែងដ៏សំបូរបែប ជាបរិយាកាសសម្រាប់សមាជិកសម្ព័ន្ធយុវជនង្ហាញពីចំណង់ចំណូលចិត្ត ក្លៀវក្លាបស់យុវជន។ ពិសេសគឺលើកកំពស់ស្មារតីស្ម័គ្រចិត្តចំពោះសង្គមនិងគមន៍ ជំរុញឲ្យមានមោទនភាពចំពោះយុវជនអំពីប្រពៃណីដ៏រុងរឿងរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

បងស្រ្តី ត្រឹងធីង៉ុកង៉ឹន លេខាសម្ព័ន្ធយុជនស្រុកថ្កូវបានឲ្យដឹង៖ ឆ្នាំ ២០២៤ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់បានបង្កើតប្រធានបទប្រចាំឆ្នាំជាឆ្នាំយុវជនស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមក សម្ព័ន្ធយុវជនស្រុកថ្កូវបានបន្តខិតខំបំពេញការងារបានល្អក្នុងការអប់រំសមាជិកសម្ព័ន្ធយុវជន យុវ័យ កុមារតាមរយៈការអនុវត្តចលនានេះ។ លើកកម្ពស់តួនាទីឈានមុខរបស់យុវជនក្នុងការអនុវត្តការងារនយោបាយរបស់មូលដ្ឋាន អង្គភាព និងផ្តោតលើការអនុវត្តចលនាបដិវត្តន៍ចំនួន៣ និងកម្មវិធីរួមដំណើរជាមួយយុវជនចំនួន៣ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យុវជន នឹងបានធ្វើឲ្យជាក់ស្តែងក្នុងបណ្តាកម្មភាពស្ម័គ្រចិត្តដើម្បីជីវភាពសង្គម ដើម្បីសុខុមាលភាពសង្គម ជូនមាជិកសម្ព័ន្ធយុជន យុវជនចូលរួមអនុវត្តនូវបណ្តាសំណង់ វគ្គការងារយុវជន។ រាល់លនាសកម្មភាពត្រូវតែមានការច្នៃប្រឌិត និងភាពបត់បែនក្នុងវិធីសាស្រ្តរៀបចំ សមស្របនឹងស្ថានភាពមូលដ្ឋាន និងរីកចម្រើនកាន់តែខ្លាំងឡើងទាំងពីទំហំ ប្រសិទ្ធភាព បង្កើតបរិយាកាសល្អសម្រាប់យុវជន យុវ័យខិតខំរៀនសូត្រ និងធ្វើតាមតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ។

ដើម្បីធ្វើខែយុវជនឆ្នាំ ២០២៤ ពិតជាមានប្រសិទ្ធភាព អត្ថន័យនិងជាក់ស្តែង សម្ព័ន្ធយុវជនខេត្តត្រាវិញ បានកំណត់យ៉ាងច្បាស់នូវក្រុមភារកិច្ច និងដំណោះស្រាយចំនួន៣។ ជាក់ស្តែងនោះគឺ ការងារផ្សព្វផ្សាយ អប់រំ។ រៀបចំបណ្តាកម្មភាពថែទាំ រួមដំណើរនិងពង្រីកយុវជន។ សាងសម្ព័ន្ធយុវជនរឹងមាំ បើកទូលាយរណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជន សម្ព័ន្ធយុវជនចូលរួមកសាងបក្ស និងប្រព័ន្ធយោបាយ។ ត្រាវិញខិតខំឲ្យមានគំនិត និងគំនិតផ្តូចផ្តើមចំនួន ១០០ របស់មាជិកសម្ព័ន្ធយុវជនបានអង្គការសម្ព័ន្ធយុវជន គាំទ្រដល់ការអនុវត្ត និងការអនុវត្តជាក់ស្តែង។ ដាំដើមឈើថ្មីជាង ៨០០ដើម ផ្សាភ្ជាប់ជាមួយការងារការពារបរិស្ថាន។ បណ្តាស្រុក ទីផ្សាររួមខេត្ត សម្ព័ន្ធយុវជនទីក្រុង ផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តផ្សព្វផ្សាយនូវកម្មវិធីជាច្រើន «អនុវត្តបច្ចេកវិទ្យាក្នុងឃោសនា ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ខេត្តត្រាវិញ»។ល។

បងត្រឹងទ្រីកឿង លេខាសម្ព័ន្ធយុជនត្រាវិញបាននិយាយ៖ ទោះបីនៅមានគុណវិបត្តិខ្លះនិងបញ្ហាប្រឆោមជាច្រើនក៏ដោយ ប៉ុន្តែជាមួយសេចក្តីក្លៀវក្លារបស់យុវវ័យ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងខេត្តបានប្តេជ្ញាចិត្តជម្នះរាល់ការលំបាក ឆ្លងកាត់រាល់ការសាកល្បង ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្ត ឆ្នៃប្រតិដ្ឋ នាំយកទេពកោសល្យ កម្លាំងយុវវ័យកសាងនិងការពារមាតុភូមិ រួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្តរក្សាខ្ជាប់ខ្ជួន និងពង្រីកប្រវេណីបដិវត្តន៍ អនុវត្តគោលដៅធ្វើឲ្យខេត្តត្រាវិញបានក្លាយជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមកំពូលនៃតំបន់វាលរាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។

ទិសដៅខាងមុខ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តជំរុញមាំការងារឃោសនា អប់រំក្នុងសមាជិកសម្ព័ន្ធយុវជន កុមារអំពីសតិអារម្មណ៍ សីលធម៌ ឥរិមាបថហូជីមិញ។ ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់យុវជន ដើម្បីជីវភាពសហគមន៍។ ឆ្លងតាមរយៈនេះ បង្កើតបានការផ្លាស់ប្តូរវិជ្ជមានក្នុងការយល់ដឹង សកម្មភាពរបស់សមាជិកសម្ព័ន្ធយុវជន នាំការរៀនសូត្រ និងធ្វើតាមអ៊ំចូលក្នុងជីវភាពជាក់ស្តែង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340