អចិន្ត្រៃយ៍បក្សខេត្តស្តាប់របាយការណ៍ពីគម្រោងពេលត្រៀមរៀបចំចាត់តាំងព្រឹត្តិការណ៍និងសំណង់ គម្រោងការវប្បធម៌

កាលពីរសៀលថ្ងៃទី១៤ ខែឧសភា លេខាបក្សខេត្ត ង៉ូជីកឿង ធ្វើអធិបតីអង្គប្រជុំដើម្បីស្តាប់របាយការណ៍ពីការងារត្រៀមរៀបចំចាត់តាំងបណ្តាព្រឹត្តិការណ៍ធំរបស់ខេត្ត និងគម្រោងពេលអនុវត្តបណ្តាសំណង់ គម្រោងការវប្បធម៌នៅលើភូមិសាស្រ្តខេត្ត។ 

anh tin bai

សមមិត្ត ង្វៀងធីញៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ សុំយោបល់លើខ្លឹសារមួយចំនួនទាក់ទិនដល់ Festival ១០០ឆ្នាំ ដើមដូងខ្ទិះត្រាវិញ និងសប្តាហ៍ វូឡាងថាំងហូយ។

អញ្ជើញចូលរួមអង្គប្រជុំមានបណ្តាសមមិត្ត៖ គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ មាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋានមានជាប់ពាក់ពន្ធ។

របាយការណ៍ពីគម្រោងពេលត្រៀមរៀបចំចាត់តាំង Festival ១០០ឆ្នាំដើមដូងខ្ទិះត្រាវិញ និងសប្តាហ៍ វ៉ូឡាងថាំងហោយ ឆ្នាំ ២០២៤ តំណាងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានឲ្យដឹង៖ គិតមកដល់ពេលនេះ គណៈចាត់តាំងបានផ្សព្វផ្សាយផែនការ បង្កើតបណ្តាអនុកម្មការ ដំណើរការត្រួតពិនិត្យទីកន្លែង។

នៅអង្គប្រជុំ តំណាងអង្គភាពប្រឹក្សាបានធ្វើបទបង្ហាញអំពីទីកន្លែងរំពឹងទុក ប្រធាបទ អត្ថន័យ ទំហំ និងកម្មវិធីសម្រាប់ពិធីបើក និងសម្តែងសិល្បៈ Festival ១០០ឆ្នាំ ដើមដូងខ្ទិះត្រាវិញ។

anh tin bai

សមមិត្ត ផាមវ៉ាំនតាម នាយកមន្ទីរឧស្សាពាណិជ្ជកម្មរួមបំពេញយោបល់នៅអង្គប្រជុំ

តំណាងគ្រប់រូបបានរួមបំពេញនូវមតិជាច្រើនដើម្បីជ្រើសរើសទីកន្លែងចាត់តាំង ឈ្មោះប្រធានបទ សាច់រឿងនិងរយៈពេលកម្មវិធីនៃបណ្តាសកម្មភាពដែលប្រព្រឹត្តឡើងនៅក្នុង Festival មានមតិជាច្រើនបានស្នើឲ្យគណៈកម្មាការរៀបចំពង្រីទំហំនៃព្រឹត្តិការណ៍ និងចំនួនភ្ញៀវដើម្បីបង្កើតការទាក់ទាញ និងបង្កើនឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ ពិនិត្យហ្មត់ចត់នូវទីតាំងចាត់តាំងបណ្តាសកម្មភាព ដើម្បីធានាបាននូវការធ្វើដំណើរបានងាយស្រួលរវាងទីកន្លែនិងទីកន្លែងល។

anh tin bai

មមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ថ្លែងយោបល់នៅអង្គប្រជុំ។

លេខាបក្សខេត្ត ង៉ូជីកឿង សង្កត់ធ្ងន់ Festival ១០០ឆ្នាំដើមដូងខ្ទិះត្រាវិញត្រូវបានចាត់តាំងឡើងហ្មត់ចត់ ទាក់ទាញ មានអត្ថន័យ។ លេខាបក្សខេត្តស្នើ ពន្លឿននីតិវិធីដើម្បីប្រកាសឲ្យទាន់ពេលនូវវិញ្ញាបនបត្រការពារណែនាំភូមិសាស្ត្រ "ត្រាវិញ" សម្រាប់ដូងខ្ទិះនៅ Festiva លើកនេះ។ ទន្ទឹមនឹងនោះ ក្រើនរំលើកគណកម្មការរៀបចំ ភាពក្នុងការប្រើប្រាស់សំណុំពាក្យ។ ពង្រឹងកិច្ចការជាមួយអង្គភាពសារព័ត៌មានក្នុង និងក្រៅខេត្តផ្សាយបន្តផ្ទាល់ និងយកចិត្តទុកដាក់លើការត្រួតពិនិត្យកម្មវិធី។ ពង្រឹងការរួមបញ្ចូលពីការផ្សព្វផ្សាយអំពីគោលដៅ សមិទ្ធិផលជនបទថ្មីរបស់ខេត្តក្នុងព្រឹត្តិការណ៍លើកនេះ។

អំពីបទយកការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មផ្លែដូងខ្ទិះ លេខាបក្សខេត្តចង្អុលការ ទន្ទឹមជាមួយការបង្ហាញឡើងវិញប្រវត្តិសាស្រ្ត បង្កើតដូងខ្ទិះ ដំណើរការរបស់កសិករ បទយកការណ៍ត្រូវបង្ហាញបានឬទ្ធានុភាពមាតុភូមិ «អ្នកម្តាយកាន់កាំភ្លើង» ប្រវេណីបដិវត្តនៃទឹកដីកូវកែវីរភាព។

ក្រៅពីនោះ លេខាបក្សខេត្តក៏ស្នើដល់គណៈកម្មការរៀបចំយកចិត្តទុកដាក់ដល់វគ្គភស្តុភា ថ្ងៃបុណ្យ គិតគូរហ្មត់ចត់ចំនួនភ្ញៀវអញ្ជើញ ម្ចាស់ការអនុវត្តល្អផ្នែកការងារទទួលភ្ញៀវ រៀបចំកន្លែងហូបចុក សម្រាក និងរៀបចំផែនការទទួលនិងជូនដំណើរប្រតិភូ។ អនុវត្តសង្គមរូបនីកម្មនៃសកម្មភាពបាញ់កាំជ្រួចផ្កាភ្ញី។ ស្រុកកូវកែត្រូវមានផែនការកែលម្អទីក្រុង បណ្តាមណ្ឌល  ទីកន្លែងទេសចរណ៍ កន្លែងស្នាក់នៅ រៀបចំលិតផលកសិកម្ម ផ្លែឈើឲ្យបានគ្រប់គ្រាន់ ពិសេសដូងខ្ទិះ ដើម្បីបម្រើភ្ញៀវទេសចរណ៍ ធានាគុណភាព និងសុវត្ថិភាព។

anh tin bai

មិត្ត ង៉ូជីកឿង លេខាបក្សខេត្ត ថ្លែងយោបល់ចង្អុលការអង្គប្រជុំ។

ចំពោះគម្រោងការតំបន់រក្សាទុកជាអនុស្សាវរីយ៍របស់អតីតអ្នកនិព័ន្ធ-សិល្បករប្រជាជន វៀនចូវ រំពឹងទុកនឹងកសាងនៅភូមិកីយា ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ជាមួយផ្ទៃដីចំនួន ១១.៣០០ម៉ែត្រការ៉េ។ បច្ចុប្បនុ្ន មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍បានការជាមួយអង្គភាពប្រឹក្សាការចនា បំពេញសំណុំសារគម្រោងឲ្យបានពេញលេញ កំពុងក្នុងដំណើរការរៀបចំកសារវាយតម្លៃពីផលប៉ះពល់បរិស្ថានរបស់គម្រោង ទន្ទឹមនឹងនោះបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយផែនការចាត់តាំងចលនាបង្កមូលនីធិ ដើម្បីកសាងតំបន់រក្សាទុកអនុស្សារីយ៍របស់អតីតអ្នកនិព័ន្ធ-សិល្បករប្រជាជន វៀនចូវ នៅទីក្រុងហូជីមិញ ហាណូយ កឹនធើ និងបិញយឿង។ ពិសេសគឺសហកាជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហូជីមិញ រៀបចំកម្មវិធីសិល្បៈអបអរសាទរខួបគម្រប់ ១០០ ឆ្នាំទិវាខួបកំណើតរបស់អតីតអ្នកនិពន្ធ-វិចិត្រករប្រជាជន វៀនចូវ ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ ២០២៤

ឆ្លងតាមការស្តាប់បាយការណ៍ លេខាបក្សខេត្ត ង៉ូជីកឿង សំណូមពរត្រូវរួសរាន់បង្ហើយនូវបណ្តាជំហានរៀបចំ ផ្សព្វផ្សាយចលនាផែនការ សម្រេចគោលដៅដាក់ចេញ។ ការងាទំនាក់ទំនងក៏ត្រូវការការយកចិត្តទុកដាក់ជាពិសេសផងដែរ ពង្រីកបានប្រសិទ្ធភាពនៃការផ្សព្វផ្សាយដោយឆ្លងតាមរយៈបណ្តាញ និងទម្រង់ជាច្រើន។ អាចចងសម្ព័ន្ធ សហការនឹងបណ្តាខេត្ត ទីក្រុងជាមិត្ត ដើម្បីតភ្ជាប់បានបណ្តាញពត៌មានជាច្រើនទៀត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340