សហការចាត់តាំងសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ និងជម្រើសសិស្សមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈ

គណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយសារលិខិតចង្អុលការបង្កើនការងារសហការចាត់តាំងសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ និងជម្រើសសិស្សមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈឆ្នាំ២០២៤។

anh tin bai

 

បណ្តាបេក្ខសិស្សនៅនឹងមណ្ឌលប្រឡងសាលាវិទ្យាល័យផាមថាយបឿងឆ្នាំ ២០២៣។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យបណ្តាផ្នែកខេត្ត ចាងហ្វាងបណ្តាសាលាគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងអនុវត្ត និងទទួលខុសត្រូវទាំងស្រុងអំពីសម័យប្រឡងនៅលើភូមិសាស្ត្រខេត្ត ធានាភាពម៉ឺងម៉ាត់ គុណភាព សុវត្ថិភាពត្រឹមត្រូវតាមការកំណត់របស់សម័យប្រឡង និងសេចក្តីណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ម្ចាស់ការកសាងវិធីសាស្ត្រ និងត្រៀមបម្រុងគ្រប់គ្រាន់បណ្តាលក្ខណៈខាងធនធានមនុស្ស សម្ភារ បណ្តាលក្ខណៈចាំបាច់ផ្សេងៗដើម្បីចាត់តាំងសម័យប្រឡង ជាពិសេសគឺបណ្តាវិធីសាស្ត្រទប់ទល់ជាមួយនឹងអាកាសធាតុតឹងតែង សភាពការណ៍មានកើតឡើងដោយចៃដន្យ។

 ទន្ទឹមនឹងនោះ ចាត់តាំងវគ្គហ្វឹកហាត់ជូនបណ្តាអ្នកចូលរួមក្នុងការចាត់តាំងសម័យប្រឡង អធិការកិច្ចត្រួតពិនិត្យការងារត្រៀមបម្រុង និងចាត់តាំងសម័យប្រឡងត្រឹមត្រូវតាមការកំណត់ ដាច់ខាតមិនទុកឱ្យមានកើតឡើងការខុសឆ្លក អសកម្ម ល្មើសសេចក្តីកំណត់ ដាច់ខាតមិនទុកឱ្យបេក្ខសិស្សប្រើប្រាស់ទូរស័ព្ទ សម្ភារ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានទាក់ទងចូលក្នុងបន្ទប់ប្រឡង។  ម្ចាស់ការផ្សព្វផ្សាយការងារបង្ការប្រឆាំងរោគជំងឺ ធានាសុវត្ថិភាពអាហារ ថែទាំសុខភាពជូនបេក្ខសិស្សត្រឹមត្រូវតាមការណែនាំរបស់ស្ថាប័នសុខាភិបាល។

 បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមក ហូបចុក សម្រាកនៅជូនបេក្ខសិស្ស និងញាតិរបស់បេក្ខសិស្សនៅតាមបណ្តាមណ្ឌលប្រឡង ជាពិសេសគឺបេក្ខសិស្សដែលមានជីវភាពទុក្ខលំបាក តំបន់ជនរួមជាតិភាគតិច។  

ម្ចាស់ការអនុវត្តល្អការងារផ្សព្វផ្សាយ សហការជាមួយនឹងបណ្តាស្ថាប័នសារព័ត៌មាន ផ្គត់ផ្គង់គ្រប់គ្រាន់ទាន់ពេលព័ត៌មានអំពីសម័យប្រឡង ធានាភាពចំហ តម្លាភាពដើម្បីទុកឱ្យឪពុកម្តាយសិស្ស សង្គមបានជ្រួតជ្រាបជាព័ត៌មានដើម្បីព្រមព្រៀងក្នុងវគ្គចាត់តាំងអនុវត្ត។

 ចំពោះការងារជម្រើសសិស្សចូលរៀនមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈ ឆ្នាំសិក្សា ២០២៤ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរចាត់តាំងអនុវត្តគប្បីត្រូវធានាសុវត្ថិភាព សមភាព ចំហ តម្លាភាព មានប្រសិទ្ធភាព និងត្រឹមត្រូវតាមការកំណតសេចក្តីណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340