ប្រុងប្រយ័ត្នមុខសញ្ញាបន្លំឈ្មោះស្ថាប័នគាំពារសង្គម សំណូមពរឱ្យធ្វើបច្ចុប្បន្នកម្មព័ត៌មានសំណុំឯកសារ អត្តសញ្ញាណប័ណ្ណពលរដ្ឋ

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ផ្នែកគាំពារសង្គមខេត្តត្រាវិញបានចេញផ្សាយសារលិខិតលេខ ៥៥៦/BHXH-TT ឱសានវាទអំពីករណីបោកប្រាសបន្លំឈ្មោះស្ថាប័នគាំពារសង្គមសំណូមពរឱ្យធ្វើបច្ចុប្បន្នកម្មព័ត៌មានសំណុំឯកសារ អត្តសញ្ញាណប័ណ្ណពលរដ្ឋចូលទៅក្នុងផ្នែកទន់ “VssID - គាំពារសង្គមឌីជីថល។ 

anh tin bai

 

ចំពោះស្ថានការណ៍ដូចនាពេលបច្ចុប្បន្ននេះ មានមុខសញ្ញាមួយចំនួនបន្លំឈ្មោះកម្មាភិបាលក្នុងប្រព័ន្ធគាំពារសង្គមខេត្តត្រាវិញទូរស័ព្ទសំណូមពរឱ្យប្រជាជនធ្វើបច្ចុប្បន្នកម្មព័ត៌មានសំណុំឯកសារអាស្រ័យដោយឆ្លកចន្លោះព័ត៌មាន ធ្វើបច្ចុប្បន្នកម្មអត្តសញ្ញាណប័ណ្ណពលរដ្ឋចូលទៅក្នុងផ្នែកទន់ “VssID - គាំពារសង្គមឌីជីថលតាមប៊ូតុង link ចម្លែក៖ “vssid.govvvn.com” ទន្ទឹមនឹងនោះសំណូមពរឱ្យប្រជាជនតភ្ជាប់ Zalo នៅលើទូរស័ព្ទ និងណែនាំតម្រែតម្រង់ដើម្បីគោលបំណងបោកប្រាស។

បច្ចុប្បន្ននេះ ផ្នែកគាំពារសង្គមខេត្តត្រាវិញពុំមានគោលការណ៍ទូរស័ព្ទឬផ្ញើសារសំណូមពរឱ្យអ្នកពលកម្មធ្វើបច្ចុប្បន្នកម្មព័ត៌មាននៅលើផ្នែកទន់ VSSID - គាំពារសង្គមឌីជីថលឡើយ។ ហេតុនេះ ប្រជាជនគប្បីជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន៖ មិនគប្បីតភ្ជាប់ជាមួយ  Zalo មិនគប្បីចុចចូលបណ្តាប៊ូតុង  link ចម្លែកឬផ្គត់ផ្គង់លេខកូដ OTP លេខកូដសម្ងាត់ឯកជន ឬសម្គាល់មុខ ។ល។ ឱ្យមនុស្សចម្លែកឡើយ ដើម្បីជៀសជៀសវាងត្រូវជនទុច្ចរិតឆ្លៀតឱកាសបោកប្រាស៕ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340