នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញ៖ ប្រញាប់ជម្នះបែបបទរដ្ឋបាលសាំញ៉ាំស្មុគស្មាញ ប្រញាប់បើកទូលាយ កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពប្រភពធនធានសម្រាប់ស្តារឡើងស្រឡះស្រលួន និងពង្រីកប្រទេសជាតិក្នុងស្ថានភាពនាពេលបច្ចុប្បន្ន
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញធ្វើជាអធិបតីអង្គប្រជុំលើកទី ៦ របស់គណៈចង្អុលការកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល អង្គប្រជុំផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។ 

 នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាមន្ទីរ ផ្នែកខេត្ត ស្រុក។

តាមសេចក្តីរបាយការណ៍របស់គណៈចង្អុលការ គិតមកដល់ពេលនេះបង្កើតក្រុមការងារបាន ៥ ក្រុម និងក្រុមប្រតិភូការងាររបស់រដ្ឋាភិបាល ២៦ ក្រុមអញ្ជើញទៅត្រួតពិនិត្យ ដាស់តឿនរំសាយថវិកាវិនិយោគសាធារណៈ។      តួនាទីរបស់អ្នកជាប្រមុខក្នុងការកែទម្រង់រដ្ឋបាលសន្សឹមៗ នឹងបានជ្រោងខ្ពស់។  មាន ៦៣/៦៣ មូលដ្ឋានពង្រឹងបានគណៈចង្អុលការកែទម្រង់រដ្ឋបាល។ ការងារកែទម្រង់លទ្ធិគ្រប់គ្រង កសាងគតិយុត្តិតែងបានយកចិត្តទុកដាក់ពិសេស មានការផ្លាស់ប្តូរថ្មីជាច្រើន ការជំពាក់សាន់វុ័ណ្ឌក្នុងការផលិតធ្វើអាជីវកម្ម ឆ្នាំសារពើពន្ធ រូបិយប័ណ្ណ អចលនទ្រព្យ ឥណទានអាជីវកម្ម។ល។ តែងបានដោះស្រាយ។ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ រដ្ឋាភិបាលចាត់តាំងអង្គប្រជុំឯកទេសបទបាន ៨ លើកដើម្បីកសាងគតិយុត្តិ ចេញផ្សាយបាន ៧៩ អនុក្រឹត្យ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចេញផ្សាយបាន ២៧ សេចក្តីសម្រេចចិត្ត។ល។ គិតតាំងពីឆ្នាំ ២០២១ មកដល់ពេលនេះ កាត់បន្ថយសេចក្តីកំណត់ធ្វើជាជីវកម្មបានជិត ២.៥០០ ច្បាប់។  បណ្តាក្រសួងកាត់បន្ថយបែបបទរដ្ឋបាលចំនួន ៤៣៧ ច្បាប់ដែលទាក់ទិនដល់សំណុំលិខិតពលរដ្ឋ។ មាន ២១/២២ ក្រសួង និង ៦១/៦៣ មូលដ្ឋានបានប្រកាស់បញ្ជីរាយឈ្មោះបែបបទរដ្ឋបាលផ្ទៃក្នុង មាន ៦៣/៦៣ មូលដ្ឋានអនុវត្តសម្រេចជាសារវន្តពិនិត្យឡើងវិញ រៀបចំយន្តការផ្ទៃក្នុងបណ្តាមន្ទីរ ផ្នែក យន្តការចាត់តាំងបានសន្សុទ្ធសម្រាំង។

ការងារផ្លាស់ប្តូរឌីជីថលជាតិ កសាងរដ្ឋាភិបាលឌីជីថលបានផ្សព្វផ្សាយយ៉ាងផ្តាច់ប្តូរ ជាក់ស្តែង ជាពិសេសគឺការងារចេញផ្សាយឯកសារផ្សព្វផ្សាយអនុវត្តច្បាប់សេវាកម្មអេឡិចត្រូនិច       បង្កើនគុណភាពសេវាកម្មសាធារណៈ អត្រាសំណុំលិខិតលើប្រព័ន្ធរបស់បណ្តាក្រសួង ផ្នែកសម្រេចប្រមាណ ៨០,៧% (បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២២ កើន ១,៥ ដង) របស់ថ្នាក់មូលដ្ឋានប្រមាណ ៦៣,៥% (បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២២ កើន ១,៨ ដង) នៃចំនួនសំណុំលិខិតសរុបរួមដែលបានទទួល។  មាន ៦៣/៦៣ មូលដ្ឋានអនុវត្តសម្រេចការតភ្ជាប់ ចែករំលែកទិន្នន័យរវាងមូលដ្ឋាននិងទិន្នន័យជាតិចុះមកដល់ទីប្រជុំជនស្នាក់នៅដើម្បីដោះស្រាយព័ត៌មានបែបបទរដ្ឋបាល។  ផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់ឈីបបានជាង ៨៤,៧ លានប័ណ្ណ ធ្វើឱ្យដំណើរការគណនេយ្យ VneID បាន ៤៥ លានគណនេយ្យ។សុក្រឹតូបនីយកម្ម វិនិច្ឆ័យកាដសេវាជាវប្រចាំចំនួន ១៧ លានកាដ ពិនិត្យបញ្ជាក់ជាង ៩១,២ លានព័ត៌មានពលរដ្ឋក្នុងមូលដ្ឋានទិន្នន័យគាំពារសង្គម ធ្វើជម្រុះជម្រះ ៤២ លានទន្នន័យគណនេយ្យធនាគារ។

សន្និដ្ឋានអង្គប្រជុំ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញបានសង្កត់ធ្ងន់ថា៖        ការងារកែទម្រង់រដ្ឋបាលគឺជាបញ្ហាយ៉ាងសំខាន់រួមចំណែកលើកកម្ពស់លទ្ធភាព ប្រសិទ្ធភាពរបស់យន្តការរដ្ឋ ស្តារឡើងប្រភពធនធានឧបត្ថម្ភអាជីវកម្មឆ្លងកាត់ការលំបាកសាកល្បងជំរុញសម្ទុះកំណើន បង្កការងារធ្វើ របរចិញ្ចឹមជីវិតជូនប្រជាជន ធានាជីវភាពជូនពលករដែលបានបក្ស រដ្ឋ រដ្ឋសភា និងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេសយកចិត្តទុកដាក់ ជាពិសេសគឺក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥ កំពុងប្រព្រឹត្តឡើង។       កន្លងហើយ ដោយបានការយកចិត្តទុកដាក់ចង្អុលការយ៉ាងជិតដិត រវៀសរវៃរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ការខិតខំបញ្ចេញកម្លាំង និងការប្តេជ្ញាចិត្តរបស់បណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋាន របស់បណ្តាសមាជិកគណៈចង្អុលការ ការងារកែទម្រង់រដ្ឋបាលមានការវិវឌ្ឍន៍យ៉ាងសកម្ម និងសម្រេចបានលទ្ធផលលើគ្រប់វិស័យនៃខ្លឹមសារ ៦ យ៉ាងស្តីពីកែប្រែលទ្ធិគ្រប់គ្រង កែទម្រង់រដ្ឋបាល កែទម្រង់អង្គការចាត់តាំងយន្តការរដ្ឋបាលរដ្ឋ កែទម្រង់បែបបទរដ្ឋបាលសាធារណៈ កសាង និងពង្រីករដ្ឋាភិបាលអេឡិចត្រូនិច រដ្ឋាភិបាលឌីជីថល។  

ថ្វីត្បិត នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានបង្ហាញឱ្យឃើញការងារបែបបទរដ្ឋបាលនៅមានការសាំញ៉ាំស្មុគស្មាញ បរិស្ថានធ្វើអាជីវកម្ម មិនទាន់បានស្រឡះស្រលួន។   ប្រជាជន អាជីវកម្មនៅជួបការលំបាកច្រើនពេលដែលចូលមកដោះស្រាយសំណុំលិខិតបែបបទរដ្ឋបាលលើវិស័យមួយចំនួន។ ក្រឹត្យវិន័យរដ្ឋបាលនៅមានកន្លែងខ្លះមិនទាន់បានត្រឹមត្រូវ ស្ថានភាពគេចវេះ ច្រានទៅច្រានមកភារកិច្ចមិនទាន់បានដោះស្រាយដាច់អហំការ បណ្តាភាពសំណល់ អន់ខ្សោយ ទាំងនោះគប្បីត្រូវប្រញាប់ជម្នះដើម្បីស្តារឡើងភាពស្រឡះស្រលួន កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពរាល់ប្រភពធនធានសម្រាប់ស្តារឡើង និងពង្រីកប្រទេសជាតិដែលស្ថិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ។ ទន្ទឹននឹងនោះ សំណូមពរបណ្តាសមាជិកគណៈចង្អុលការគប្បីបញ្ជាក់ច្បាស់តួនាទី ភារកិច្ចរបស់ខ្លួន ម្ចាស់ការសហការ ស្អិតល្មួតជាមួយនឹងបណ្តាក្រសួង ផ្នែក និងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចដែលបានប្រគល់ជូន ជំរុញមាំការកែទម្រង់រដ្ឋបាល កែទម្រង់បរិស្ថានវិនិយោគធ្វើអាជីវកម្ម បង្កលក្ខណៈល្អបំផុត ស្រឡះស្រលួនបំផុតសម្រាប់ប្រជាជន អាជីវកម្ម បញ្ជាក់បានការម្ចាស់ការ ច្នៃប្រតិដ្ឋក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស៕រតនា 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293342