អាកាសធាតុបង្វែរដូវ៖ ត្រូវម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺលើដំណាំ សត្វចិញ្ចឹម និងជលផល
កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីអង្គប្រជុំបូកសរុបបឋមស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមខែឧសភា នៅលើភូមិសាស្រ្តខេត្ត។
anh tin bai

តំណាងចូលរួមអង្គប្រជុំ។

អញ្ជើញចូលរួមអង្គប្រជុំមានបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ង្វៀងហ្វិញធៀន ង្វៀងទ្រុងហ្វាង តំណាងមន្ទីរ គណៈ ស្ថាប័ន មូលដ្ឋាន។

ក្នុងខែឧសភា ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តមានការវិវឌ្ឍន៍យ៉ាងសកម្ម ទទួលបានលទ្ធផលសំខាន់ជាច្រើន។

ប្រមូលថវិការប៉ាន់ស្មានសម្រេចបានជាង ៨៤២ពាន់លានដុង ភាគលាភត្រួតខែ ប្រមូលបានជាង .៩២១ពាន់លានដុង សម្រេចបាន ៦៥,% នៃគ្រោងផែនការ កើន ,% ក្នុងនោះ ប្រមូលផ្ទៃក្នុងសម្រេចបានជាង .៦១៩ពាន់លានដុង សម្រេចបាន ៤២,១១%នៃគ្រោងផែនការ ប្រមូលពីបណ្តាសកម្មភាពនីរ័ណ អារ័ណសម្រេចបានជិត ៦៤៦ពាន់លានដុង សម្រេចបាន ៥០,១៤% គ្រោងផែនការ លើស១១,២ដងប្រៀបជាមួយដំណាក់កាដូចគ្នា។ ចំណាយថវិកាជាង ៧៧៤ពាន់លានដុង ភាគលាភត្រួតខែចំណាយជាង .៨០៩ពាន់លានដុង សម្រេចបាន ៣០, នៃគ្រោងផែនការ កើន ៧២,% ប្រៀបជាមួយដំណាក់កាលដូចគ្នា។

ផលិតកម្មកសិកម្មមានស្ថិរភាព មិនមានជំងឺរាតត្បាតធំកើតឡើងលើដំណាំ និងសត្វចិញ្ចឹម។ ទិន្នផលស្រូវរដូវដើមឆ្នាំសម្រេចបាន,តោនក្នុងហិកតា ខ្ពស់ជាងរយៈពេលដូចគ្នា ,តោនក្នុងមួយហិ ទិន្នផលវារីវប្បកម្មក្នុងខែសម្រេចបានសរុប១៩.៧៥៩ តោន ភាគលាភត្រួត៥ ខែ សម្រេចបាន ៦៧.០២៧ តោន សម្រេចបាន ២៧.៣៧% នៃផែនការ។

ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មបានកើនឡើងគ្រាន់បើ តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបាន .៩៣២ពាន់លានដុង ភាគលាភត្រួត សម្រេចបានជាង ១៧.២៧២ ពាន់លានដុង សម្រេចបាន ៤២,៨១% នៃផែនការ កើនឡើង ២៨,៩៦% ចំណូលពីការលក់រាយសរុបនៃទំនិញ និងសេវាកម្មក្នុងខែត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង៥.១៥៣ ពាន់លានដុង ភាគលាភត្រួតក្នុងរយៈពេល ខែសម្រេចបាន ២៥.៦៨៤ ពាន់លានដុង សម្រេចបាន៤៣,២៨% នៃផែនការ កើនឡើង ១៤,៦៣%

ទន្ទឹមនឹងនោះ សកម្មភាពជំរឿនការវិនិយោគ ការគាំទ្រការតភ្ជាប់ ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល អភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានយកចិត្តអនុវត្តជាទៀងទាត់។ ក្នុងខែ បង្កើតអាជីវកម្មថ្មីបានចំនួន ៣៥កន្លែង ភាគលាភត្រួតគិតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ មានអាជីវកម្មថ្មីចំនួន ១៩៥ ត្រូវបានបង្កើតឡើង សម្រេចបាន ៣៧,% នៃផែនការ។

anh tin bai

សមមិត្ត ង្វៀងវ៉ាំងតឹម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ របាយការការណ៍នៅអង្គប្រជុំ។

ការងារដោះស្រាយការងារទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការថែទាំសុខភាពរបស់ប្រជាជនត្រូវបានធានា។ សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សាខ្ជាប់ខ្ជួន បទល្មើសគ្រប់ប្រភេទបានផ្តោតសំខាន់លើការលុបបំបាត់ និងទប់ស្កាត់។

នៅអង្គប្រជុំ តំណាងគ្រប់រូបបានពិភាគ្សាធ្វើឲ្យជាក់ច្បាស់ថែមទៀតពីការងាយស្រួល ជួបលំបាកមានជាប់ពាក់ព័ន្ធដល់សកម្មផាពផលិតកម្មកសិកម្ម ការងារធ្វើផែនការ ផែនការប្រើប្រាស់ដី ការងារវិនិយោគសាធារណៈ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ល។ ទន្ទឹមនឹងនោះស្នើនូវដំណោះស្រាយលើកកម្ពស់គុណភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងអំឡុងពេលខាងមុខ។ ចង្អុលការភារកិច្ចសំខាន់មួយចំនួនក្នុងខែមិថុនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើមន្ទីរផែនកានិងវិនិយោគសហការជាមួយការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ឆាប់បញ្ចប់ការវាយតម្លៃនូវស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ខែដើមឆ្នាំ រៀបចំល្អបណ្តាខ្លឹមសារជម្រាបជូនម័យប្រជុំពាក់កណ្តាលឆ្នាំ - នៃក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាល ទី១០។

មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទតាមដានដិតដល់នូវអាកាសធាតុប្រែប្រួល ឧតុនិយម ធារាសាស្ត្រ ប្រភពទឹក និងការជ្រៀតចូលទឹកប្រៃ។ ម្ចាស់ការនូវវិធានការទប់ទល់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ ត្រូវម្ចាស់ការក្នុងការងារ បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺលើដំណាំ សត្វចិញ្ចឹម និងជលផល ក្នុងលក្ខណៈអាកាសធាតុបង្វែរដូវ។ អនុវត្តដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការទាញយកផលអាហារសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងមិនទៅតាមការកំណត់។

anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ថ្លែងយោបល់ចង្អុលការអង្គប្រជុំ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់មន្ទីរ ស្ថាប័ន មូលដ្ឋានប្រមូលផ្តុំកម្លាំងដោះស្រាយការលំបាក ជាប់ជំពាក់ ពិសេសគឺការលំបាក ជាប់ជំពាក់ក្នុងរំសាយទុនវិនិយោគសាធារណៈ។ ជម្នះអ្វីដែលនៅមានកំណត់ អន់ខ្សោយ អនុវត្តមានប្រសិទ្ធភាពបណ្តាដំ ណោះស្រាយដើម្បីកែលម្អពិន្ទុ និងចំណាត់ថ្នាក់នៃសន្ទស្សន៍ PAR, PAPI, SIPAS, PCI, PGI បន្តផ្តល់ការអនុវត្តជំនួយលំនៅឋានដល់គ្រួសារជួបការលំបាកនៅលើភូមិសាស្រ្តក្នុងខេត្ត។

ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋាន រៀបចំឲ្យបានល្អសម្រាប់សម័យប្រឡងយកវិទ្យាល័យឆ្នាំ ២០២៤ ពិនិត្យឡើងវិញ ក្តាប់ច្បាស់លាស់ស្ថានភាព នៃការចូលរួមធានារ៉ាប់រងសុខាភិបាល ជាពិសេសគឺចំពោះអ្នកមានវ័យចាស់ និងមានវិធានការចលនាប្រជាជនចូលរួមយ៉ាងសកម្មក្នុងការធានារ៉ាប់រងសុខាភិបាល ដោះស្រាយសម្រេច ត្រូវតាមការកំណត់នូវកិច្ចការបណ្តឹងតវ៉ា ថ្កោលទោសដែលនៅសេសសល់។  រៀបចំឲ្យបានល្អសម្រាប់សមយុទ្ធនៅតំបន់ការពារនៅស្រុកចូវថាញ់និងទីវកឹង សមយុទ្ធបង្ការ ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិនិងស្វែងរកជួយសង្គ្រោះនៅទីផ្សាររួមខេត្តយ្វៀងហាយ ឆ្នាំ២០២៤។

នៅអង្គប្រជុំ បណ្តាតំណាងក៏បានផ្តល់យោបល់ដើម្បីអនុម័តឆ្លងនូវខ្លឹមសារមួយចំនួនរៀបចំនឹងជម្រាបជូនសម័យប្រជុំពាក់កណ្តាលឆ្នាំ២០២៤ - ក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាលទី១០៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340