បូកសរុបលទ្ធផលអនុវត្តបែបបទបោះឆ្នោតក្នុងបក្ស និងសារាចរលេខ៣៩-CT/TW ស្តីពីការពារនយោបាយផ្ទៃក្នុង
កាលពីថ្ងៃទី ២៩ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈប្រតិបតិ្តការបក្ខភាគខេត្ត (បើកទូលាយ)ដើម្បីបូកសរុបលទ្ធផលបែបបទបោះឆ្នោតក្នុងបក្ស និងបូកសរុបលទ្ធផល ១០ ឆ្នាំ អនុវត្តសារាចរលេខ ៣៩-CT/TWចុះថ្ងៃទី ១៨/៨/២០១៤ របស់ការិយាល័យនយោបាយស្តីពីបង្កើនការងារការពារនយោបាយផ្ទៃក្នុងក្នុងស្ថានភាពថ្មីនាពេកបច្ចុប្បន្ននេះ និងផ្សព្វផ្សាយជ្រួតជ្រាបសេចក្តីកំណត់លេខ ១៤៤-QĐ/TW ចុះថ្ងៃទី ៩/៥/២០២៤ របស់ការិយាល័យនយោបាយស្តីពីខ្នាតគំរូសីលធម៌បដិវត្តន៍របស់កម្មាភិបាល បក្ខជនក្នុងដំណាក់កាលថ្មី។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។អញ្ជើញចូលរួមមានបណ្តាសមមិត្តសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បណ្តាលេខាគណៈកម្មាធិការបក្សស្រុក ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែក អង្គការចាត់តាំងនយោបាយ-សង្គមខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណម្មាធិការបក្សស្ថិតក្រោមឱវាទ។   
anh tin bai

ទិដ្ឋភាពសន្និបាត។

អនុវត្តការងារបោះឆ្នោតក្នុងបក្ស គណៈកម្មាធិការបក្ស អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សដឹកនាំចង្អុលការផ្សព្វផ្សាយ ជ្រួតជ្រាបធ្វើលម្អិតបណ្តាឯកសារចង្អុលការដែលមានការទាក់ទិនដល់ការងារមហាសន្និបាត បោះឆ្នោតក្នុងបក្ស។ ឆ្លងតាមនោះ  បង្កបានភាពឯកភាព ការយល់ដឹងក្នុងគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស កម្មាភិបាល បក្ខជន។ ការអនុវត្តន៍បណ្តាខ្លឹមសារបោះឆ្នោតតែងបានអនុវត្តម៉ឺងម៉ាត់ ហ្មត់ចត់ ចំហ តម្លាភាព ត្រឹមត្រូវតាមសេចក្តីកំណត់បែបបទរបស់ការងារបោះឆ្នោតក្នុងបក្ស។ ការងារចាត់តាំងមហាសន្និបាតបានគណៈអធិបតី ក្រុមលេខាធិការ គណៈកម្មការត្រួតពិនិត្យបញ្ជាក់បុគ្គលិកលក្ខណៈតំណាង គណៈកម្មការពិនិត្យឆ្នោតធ្វើការត្រឹមត្រូវធានាតាមបែបបទបោះឆ្នោតក្នុងបក្ស និងបែបបទរបស់មហាសន្និបាត។

anh tin bai

លេខាបក្សស្រុកចូវថាញ់ហ្វិញកុងឡឹបថ្លែងយោបល់។

ការងារការពារនយោបាយផ្ទៃក្នុងតែងបានគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់តាមសារាចរលេខ ៣៩-CT/TW របស់ការិយាល័យនយោបាយ និងបណ្តាឯកសាររបស់បក្ស។ ការងារពិនិត្យឡើងវិញ ស៊ើបអង្កេត ត្រួតពិនិត្យ សន្និដ្ឋានអំពីនយោបាយរបស់កម្មាភិបាល បក្ខជនឆ្លើយតបតាមសំណូមពរនៃការងារកសាងបក្ស កសាងកងជួរកម្មាភិបាល។

anh tin bai

សមមិត្តង្វៀងវ៉ាំងតាម លេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មមានយោបល់ក្នុងសន្និបាត។

ស្ថិតក្នុងសន្និបាតនេះដែរ បណ្តាតំណាងបានជ្រួតជ្រាបខ្លឹមសាររបស់សេចក្តីកំណត់លេខ ១៣២-QĐ/TW ចុះថ្ងៃទី ២៣/៤/២០២៤ របស់ការិយាល័យនយោបាយស្តីពីកន្លែងធ្វើ ពិសោធប្រគល់សិទ្ធិទទួលបន្ទុកឱ្យអ្នកជាប្រមុខក្នុងការងារកម្មាភិបាល និងសេចក្តីកំណត់លេខ ១៤៤-QĐ/TW ចុះថ្ងៃទី ៩/៥/២០២៤ របស់ការិយាល័យនយោបាយស្តីពីខ្នាតគំរូសីលធម៌បដិវត្តន៍របស់កម្មាភិបាល បក្ខជនក្នុងដំណាក់កាលថ្មី។

anh tin bai

ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តង្វៀងវ៉ាំងហ៊ីវថ្លែងយោបល់ក្នុងសន្និបាត។

មានយោបល់ចង្អុលការសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងបក្ស បណ្តាស្ថាប័ន អង្គភាព មូលដ្ឋាន ជាពិសេសគឺអ្នកជាប្រមុខគប្បីបន្តជ្រួតជ្រាប លើកកម្ពស់ចំណេះដឹង ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកជាមួយនឹងភារកិច្ចកសាងបក្ស រៀបចំបក្ស ការពារនយោបាយផ្ទៃក្នុងភ្ជាប់ជាមួយជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងបណ្តាសេចក្តីកំណត់ធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។ ជំរុញមាំការងារការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាព។ ជាពិសេសគឺបណ្តាសកម្មភាពប្រឆាំងលើបណ្តាញ។ លើកកម្ពស់ភារកិច្ច គុណភាពប្រសិទ្ធភាពសកម្មភាពរបស់គណៈចង្អុលការ ៣៥ គ្រប់ថ្នាក់។  ប្រមូលផ្តុំផ្សព្វផ្សាយជ្រួតជ្រាប ធ្វើលម្អិតម៉ឺងម៉ាត់បណ្តាសារាចរ សេចក្តីណែនាំរបស់មជ្ឈិមស្តីពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស និងបែបបទបោះឆ្នោតក្នុងបក្ស។ បន្តផ្លាស់ប្តូរថ្មី រៀបចំ ពង្រឹងអង្គការចាត់តាំងយន្តការរបស់ប្រព័ន្ធនយោបាយបន្សុទ្ធធ្វើសកម្មភាពមានប្រសិទ្ធភាព។ អនុវត្តល្អការងារសហការការងារនយោបាយផ្ទៃក្នុង រកឃើញវិនិច្ឆ័យបញ្ហានយោបាយផ្ទៃក្នុង។  បង្កើនការត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តន៍បណ្តាបែបបទកំណត់របស់បក្ស ពង្រឹងកងជួរកម្មាភិបាលបំពេញការងារការពារនយោបាយផ្ទៃក្នុង បង្កើនការងារគ្រប់គ្រងកម្មាភិបាល បក្ខជនចេញទៅក្រៅប្រទេស ទំនាក់ទំនង សំណេះសំណាលជាមួយអង្គការ បុគ្គលបរទេស។ យកចិត្តទុកដាក់ត្រួតពិនិត្យឡើងវិញកម្មាភិបាល បក្ខជនដែលមានញាតិកំពុងធ្វើការឱ្យអង្គការ បុគ្គលក្រៅប្រទេស៕

 

anh tin bai

អនុលេខាបក្សខេត្តឡឹមមិញដាំងសន្និដ្ឋានសន្និបាត។

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340