បូកសរុបលទ្ធផល១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ៣៣-NQ/TW
កាលពីថ្ងៃទី ១៧ ខែឧសភា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីសន្និបាតបូកសរុបលទ្ធផល ១០ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW ចុះថ្ងៃទី ០៩/៦/២០១៤ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១១ ស្តីពី “ការកសាង និងអភិវឌ្ឍន៍វប្បធម៌មនុស្សវៀតណាមឆ្លើយតបតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិស្ថិរភាព”។
anh tin bai

តំណាងចូលរួមសន្និបាត។

អស់រយៈកាល ១០ ឆ្នាំកន្លង ត្រាវិញអនុវត្តមានប្រសិទ្ធភាពភារកិច្ច ០៦ យ៉ាងរបស់សេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW ដែលបានដាក់ចេញ៖ កសាងមនុស្សវៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យ កសាងបរិស្ថានវប្បធម៌តម្លាភាព កសាងវប្បធម៌ក្នុងនយោបាយនិងសេដ្ឋកិច្ច លើកកម្ពស់គុណភាព ប្រសិទ្ធភាពធ្វើសកម្មភាពវប្បធម៌ ពង្រីកឧស្សាហកម្មវប្បធម៌ទន្ទឹមនឹងកសាងសម្រេចទីផ្សារវប្បធម៌ ចូលរួមសមាហរ័ណកម្មអន្តរជាតិស្តីពីវប្បធម៌ និងក្រេបយកប្រណីតភាពវប្បធម៌មនុស្សលោក។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប្រមូលផ្តុំកម្លាំងកសាងមនុស្សត្រាវិញតាមបណ្តាក្រឹត្យក្រមតម្លៃវប្បធម៌មនុស្សវៀតណាមក្នុងដំណាក់កាលថ្មីសមស្របជាមួយនឹងបណ្តាប្រព័ន្ធតម្លៃរបស់មនុស្សវៀតណាម “ស្នេហាជាតិ សាមគ្គី ខ្លួនទីពឹងខ្លួន មនោសញ្ចេតនា ទៀងត្រង់ ទទួលបន្ទុក ក្រឹត្យវិន័យ ច្នៃប្រតិដ្ឋ”។ ទន្ទឹមនឹងនោះ កសាង និងសាយភាយអត្តចរិតលក្ខណៈពិសេសរបស់មនុស្សត្រាវិញក្នុងដំណាក់កាលបច្ចុប្បន្ននេះ “ស្រឡាញ់ធម្មជាតិ សម្របជាមួយធម្មជាតិ”។ កសាងបណ្តាតម្លៃរបស់មនុស្សត្រាវិញក្នុងដំណាក់កាលថ្មី “សាមគ្គី ខ្លួនទីពឹងខ្លួន និងបំណងប្រាថ្នាឈានឡើង” រួមចំណែកបង្រួញចន្លោះខាងទទួលយកវប្បធម៌រវាងទីក្រុង និងជនបទ ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ។  

 

anh tin bai

ព្រះបជ្ឈាយ៍ ថាច់ហ្វាយ អនុប្រធានអចិន្ត្រៃយ៍មាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តថ្លែងការណ៍រួមយោបល់។

ការងារអភិរក្ស ជួសជុលសាងសង់ ពង្រីកបណ្តាតម្លៃវប្បធម៌រូបី អរូបី ការងារជួសជុល កសាងកេរដំណែលទាញយកផលមានប្រសិទ្ធនៃតម្លៃកេរដំណែលគួបផ្សំជាមួយនឹងទេសចរណ៍រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

សន្និដ្ឋានសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានបញ្ជាក់ថា៖ ការយល់ដឹង និងស្មារតីទទួលបន្ទុករបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនជាមួយនឹងបុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌មនុស្សវៀតណាមមានការវិវឌ្ឍយ៉ាងសកម្ម។ ពេលខាងមុខនេះ ខេត្តត្រាវិញបន្តបញ្ជាក់ការកសាង និងអភិវឌ្ឍន៍វប្បធម៌មនុស្សជាតិគឺជាភារកិច្ចយ៉ាងសំខាន់ ជានិច្ចកាលរបស់ទូទាំងប្រព័ន្ធនយោបាយ។ បង្កើនការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស លើកកម្ពស់លទ្ធភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋអំពីកសាង និងអភិវឌ្ឍន៍វប្បធម៌មនុស្សជាតិ។ បញ្ជាក់វប្បធម៌គឺជាស្នឹងរបស់ជនជាតិ គឺជាគ្រឹះស្ថានស្មារតីរឹងមាំរបស់សង្គម គឺជាកម្លាំងមាំមួនផ្ទៃក្នុងយ៉ាងសំខាន់ ធានាឱ្យការអភិវឌ្ឍន៍ស្ថិរភាព និងការពាររឹងមាំមាតុភូមិ ស្តារឡើងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិថ្កុំថ្កើងរុងរឿង សុខដុម។

កសាងវប្បធម៌មនុស្សត្រាវិញក្នុងស្ថានភាពផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ សមាហរ័ណកម្ម គួបផ្សំជាមួយវប្បធម៌ប្រពៃណី និងទំនើប កសាងមនុស្សត្រាវិញស្វាហាប់រវៀសរវៃ ច្នៃប្រតិដ្ឋ រាបសា មនោសញ្ចេតនា ឆន្ទៈមោមុត។ កសាងសុជីវធម៌ប្រព្រឹត្តតាមគន្លងច្បាប់ តម្លាភាព គោរពតម្លៃភក្តីថ្លៃថ្នូរ គោរពយុត្តិធម៌ និងសីលធម៌សង្គមក្នុងបណ្តាស្ថាប័ន អង្គភាព អាជីវកម្ម ក្នុងសហគមន៍ អាសយជន នៅលើលំហបណ្តាញ។

 

anh tin bai

មិត្ត ឡឹមិញដាំង ថ្លែងការណ៍នៅសន្និបាត។

បន្តបង្កើនការងារអប់រំនយោបាយ សតិអារម្មណ៍ លើកកម្ពស់គុណភាពចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ភ្ជាប់ជាមួយនឹងចលនាកសាងជនបទថ្មី អារ្យធម៌ទីក្រុង លើកស្ទួយ និងពង្រីកតួនាទីស្មារតីឈានមុខរបស់កងជួរបញ្ញវន្ត សិល្បករ អ្នកកាសែត បណ្តាអ្នកបំពេញការងារវប្បធម៌ កម្មាភិបាលពូកែខាងមុខជំនាញ ស្វាហាប់ ច្នៃប្រតិដ្ឋ ស្មារតីទទួលបន្ទុក ឆ្លើយតបសំណូមពរភារកិច្ចពង្រីកវប្បធម៌ សល្បៈ សិល្បៈអក្សរសិល្ប៍ក្នុងសម័យផ្លាស់ប្តូរថ្មី សមាហរ័ណកម្ម។

នាឱកានេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់សមូហភាព ១៦ កន្លែង និងបុគ្គល ១៥ រូបដែលមានស្នាដៃឆ្នើមក្នុងរយៈកាល ១០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣៕

anh tin bai

បណ្តាមូភាពបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។

anh tin bai

សមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដល់បុក្គលដែលមានស្នាដៃឆ្នើម។

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340