គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបូកសរុបបឋមស្ថានភាពការងារខែមេសា ឆ្នាំ២០២៤

កាលពីព្រឹកថ្ងៃទី ខែឧសភា មិត្ត ង៉ូជីកឿង មាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាសមមិត្តអនុលេខាបក្សខេត្តធ្វើអធិបតីសន្និបាតបូកសរុបឋមស្ថានភាពការងារខែមេសា និងកសាងកម្មវិធីការងារសម្រាប់ខែភា ឆ្នាំ២០២៤។

anh tin bai

ទិដ្ឋភាពសន្និបាត

អញ្ជើញចូលរួមមានមមិត្ត ង្វៀងមិញត្វឹង អនុប្រធាននាយកកដ្ឋានភូមិភាគ នៃណៈកម្មការចាត់តាំងមជ្ឈិម បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋាន។

របាយការណ៍ក្នុងអង្គសន្និបាតបានឲ្យឃើញថា ក្នុងខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិកាបក្សខេត្តបានផ្តោតលើកិច្ចចង្អុលការយ៉ាងប្តូរផ្តាច់  សម្រេចបានលទ្ធផលសំខាន់ជាច្រើន។ លិតកម្មកសិកម្មបន្តបានផ្តោតលើការជម្រុញមាំ។ ផ្សព្វផ្សាយអនុវត្តគម្រោងការ ពង្រីកស្ថិរភាពតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ ០១ លានហិកតា និងបញ្ចេញកាកសំណល់តិចភ្ជាប់ជាមួយនឹងកំណើនបង្កើនបៃតងតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០”  ការចិញ្ចឹមសត្វបានរក្សាស្ថិរភាព ដោយយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំង និងគ្រប់គ្រងជំងឺនៅហ្វូងបសុសត្វ។ វារីវប្បកម្មមានការអភិវឌ្ឍន៍ ទិន្នផលវារីវប្បកម្ម និងទាញយកផលជលជាតិបានកើនឡើងជិត % ប្រៀបនឹងរយៈពេលដូចគ្នា។

ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបាកើនឡើង ៩៤,១៤% ប្រៀបនឹងរយៈពេលដូចគ្នា តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ១៣.០០០ ពាន់លានដុង កើនឡើង ៣៤,៣៩% លិតកម្មឧស្សាហកម្មក្នុងរយៈពេល ៤ខែបានកើនឡើងគ្រាន់បើ ភាគច្រើនដោយសារតែស្សាកម្មផលិតកម្មនិងចែកចាយអគ្គិសនីកើនឡើង,ដងប្រៀបនឹងរយៈពេលដូចគ្នា។ ឧស្សាហកម្មកែច្នៃ ការផលិតក៏មានសញ្ញាវិជ្ជមានជាច្រើន ដោយរក្សាបាននូវកំណើនដ៏ល្អ។ សរុបការលក់រាយនៃទំនិញនិងសេវាកម្មបានកើនឡើងគ្រាន់បើ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង .១០០ ពាន់លានដុង។

anh tin bai

សមមិត្ត ត្រឹងវ៉ាំនយុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ របាយការណ៍ពីស្ថានភាពផលិតកម្មកសិកម្ម និងការងារទប់ទល់គ្រោះរាំងស្ងួត ជ្រាបប្រៃ។

ក្នុង ខែដើមឆ្នាំ បានបង្កើតអាជីវកម្មថ្មីចំនួន ១៧០កន្លែង ទាក់ទាញបានគម្រោងវិនិយោគក្នុងនិងក្រៅប្រទេសចំនួន៥។ រំសាយបណ្តាប្រភពទុនសាងសង់សារវន្តហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ គឺ .១៥៨ពាន់លានដុង សម្រេចបាន ២៣,%ផែនការ។

ក្នុងវិស័យវប្បធម៌-សង្គមយើងកំពុងផ្តោតលើការរៀនសាឡើងវិញ ត្រៀមរៀបចំប្រឡងសញ្ញាបត្រវិទ្យាល័យជាតិឆ្នាំ២០២៤។ បន្តយកចិត្តទុកដាក់អនុវត្តល្អបណ្តារបបនិងគោលនយោបាយចំពោះអ្នកមានគុណ បណ្តាគោលនយោបាយសុខុមាលភាពសង្គម ក្នុងខែដើមឆ្នាំ បង្កើតការងារធ្វើថ្មីដល់ប្រជាជនជាង ១០.៣០០នាក់ សម្រេចបាន ៤៥,០១%ផែនការ បានបញ្ជូនពលករចំនួន ៤៨៥ នាក់ ទៅធ្វើការនៅក្រៅប្រទេសក្នុងរយៈពេលកំណត់ក្រោមកិច្ចសន្យា។

ក៏ប៉ុន្តែ ការអនុវត្តការងារពង្រីកសេដ្ឋកិច្ច-សង្គមក្នុងខែមេសា ខេត្តនៅតែប្រឈមនឹងការកំណត់មួយចំនួន។ ស្ថានភាពអាកាសធាតុក្តៅអូសបន្លាយ និងបរិយាកាសចិញ្ចឹមមិនអំណោយផល បង្កការខូចខាតដល់បង្កង។ ចំនួនអាជីវកម្មដែលផ្អាកប្រតិបត្តិការបណ្តោះអាសន្ន និងការរំលាយបានកើនឡើង។ ការចំណាយដើមទុនសម្រាប់កម្មវិធីគោលដៅជាតិទាំង មានកម្រិតទាប រហូតមកដល់ពេលនេះសម្រេចបានតែ ១៩,% នៃផែនការ។

ថ្លែងយោបល់នៅសន្និបាត លេខាបក្សខេត្ត ង៉ូជីកឿង វាយតម្លៃខ្ពស់រាល់លទ្ធផលសម្រេចបាននៅគ្រប់វិស័យ ទន្ទឹមនឹងនោះ ចង្អុលបង្ហាញនូវខ្លឹមសារមួយចំនួនដែលនៅមាកំណត់ដើម្បីផ្តោតលើដំណោះស្រាយជម្នះ។

anh tin bai

សមមិត្ត ឡេវ៉ាំនហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្កត់ធ្ងន់ដល់ខ្លឹមសាមួយចំនួនត្រូវផ្តោតសំខាន់ក្នុងរយៈពេលខាងមុខ។

ចង្អុលការភារកិច្ចនារយៈពេលខាងមុខ លេខាបក្សខេត្តស្នើបន្តពិនិត្យឡើងវិញ អនុវត្តល្អបណ្តាភារកិច្ចបានប្រគល់ក្នុងឆ្នាំ ២០២៤។ ពិនិត្យឡើងវិញជាប្រចាំ ពង្រឹង រៀបចំក្បាលម៉ាស៊ីនអង្គការ អនុវត្តល្អការងារកម្មាភិបាល។ ផ្សព្វផ្សាយកម្មវិធីត្រួតពិនិត្យ ឃ្លាំមើលត្រូវតាមផែនការ។ រៀបចំឱ្យបានពេញលេញ សម្រេចបានគុណភាពបណ្តាខ្លឹមសារនៃកិច្ចប្រជុំពាក់កណ្តាលឆ្នាំ-ក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាលទី ១០។ រួសរាន់ អនុវត្តការងារត្រួតពិនិត្យ និងបំពេញបន្ថែមផែនការសម្រាប់មុខតំណែងដឹកនាំ និងគ្រប់គ្រងសម្រាប់អាណត្តិ ២០២៥ - ២០៣០។

ទន្ទឹមនឹងនោះ ត្រូវដាស់តឿន និងពន្លឿនការរំសាយប្រភពទុនសាងសង់សារវន្ត ប្រភពទុនបណ្តាកម្មវិធីគោលដៅជាតិ។ ពន្លឿនដំណើរការអនុវត្តបណ្តាគម្រោងសំខាន់ៗដូចជា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹកសាបបណ្តោយតាមដងទន្លេឡាងថែ របៀងផ្លូវមាត់សមុទ្រ។

ទន្ទឹមនឹងនោះ លេខាបក្សខេត្តសំណើពង្រឹងការគ្រប់គ្រងរដ្ឋលើវិស័យកសិកម្ម ផ្តោតលើការទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ ក្តៅអូសបន្លាយ គ្រោះរាំងស្ងួត ជ្រាបប្រៃ ផ្សព្វផ្សាយ និងណែនាំប្រជាកសិករចុះពូជស្រូវត្រូវតាមរដូវកាល និងយកចិត្តទុកដាក់លើការងារធារាសាស្រ្តវាលស្រែ។

anh tin bai

សមមិត្ត ង៉ូជីកឿង ថ្លែងយោបល់ចង្អុលការសន្និបាត។

លេខាបក្សខេត្តចង្អុលការពង្រឹងការក្តាប់ស្ថានភាព ទាន់ពេលផ្សព្វផ្សាយគោលយោបាយ ដោះស្រាយការលំបាកឲ្យអាជីកម្ម។ ផ្សព្វផ្សាយល្អការងារសុខុមាលភាពសង្គម គិតគូរដល់ជនក្រីក្រ បណ្តុះបណ្តាលវិជ្ជាជីវៈដោយភ្ជាប់ជាមួយការដោះស្រាយការងារធ្វើ។ រៀបចំហ្មត់ចត់បណ្តាលក្ខណៈរៀបចំសម័យប្រឡងយកសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២៤ អនុវត្តល្អគោលយោបាយជនជាតិ សាសនា។ ម្ចាស់ការរៀបចំល្អសម្រាប់ ១០០ឆ្នាំដូងខ្ទិះត្រាវិញ ឆ្លងតាមនោះលើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយទេសចរណ៍។

លេខាបក្សខេត្ត ង៉ូជីកឿង ក្រើនរំលឹកដល់បណ្តាមូលដ្ឋានត្រូវអនុវត្តព្រមគ្នានូវដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងក្រិដ្ឋជននិងជនបំពានច្បាប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើភូមិសាស្រ្ត អនុវត្តល្អការងារទទួល សន្ទនាជាមួយប្រជាពលរដ្ឋ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293339