ប្រមូលផ្តុំកម្លាំងបង្ហើយសំណុំឯកសារ នីតិវិធីទទួលស្គាល់ខេត្តជនបទថ្មីក្នុងខែសីហា

កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតបូកសរុបឋមស្ថានភាពការងារខែឧសភា និងកសាងកម្មវិធីការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៤។

anh tin bai

ទិដ្ឋភាពអង្គប្រជុំ។

អញ្ជើញចូលនិងធ្វើអធិបតីសន្និបាតរួមមានមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត មមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត មមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ក្នុងខែមេសា គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ផ្តុំកម្លាំងអនុវត្តល្អការងារអប់រំយោបាយ តិអារម្មណ៍ដជូនកម្មាភិបាល បក្ខជននិងប្រជាជន។ ដំណើរការពិនិត្យឡើងវិញ បំពេញបន្ថែមផែនការសម្រាប់មុខតំណែងកម្មាភិបាលដឹនាំ គ្រប់គ្រង ដំណាក់កាល ២០២៥-២០៣០។ ពង្រឹង លើកកម្ពស់គុណភាពកងជួរកម្មាភិបាល បក្ខជន។

ស្ថានភាពផលិតកម្មរបស់ប្រជាជនក្នុងខែបានលំនឹងជាសារវន្ត ផលិតកសិកម្មបានប្រមូលផ្តុំ ការងារបង្ការ ប្រឆាំងអាសន្នរោគជំងឺនៅលើដំណាំ សត្វចិញ្ចឹមបានគ្រប់គ្រងល្អជាសាវន្ត ការចិញ្ចឹមសត្វធាតុមានការរីកចម្រើនល្អជាងប្រៀបជាមួយខែមុន។ការគ្រប់គ្រង ដំណើរការមានប្រសិទ្ធភាពប្រព័ន្ធសំណង់ធារាសាស្រ្ត ទប់ស្កាត់ទឹកប្រៃ ស្តុកទឹកសាប។ ដំណើរការកសាងសំណង់ធារាសាស្រ្តវាលស្រែបាន ១៩២សំណង់ សម្រេចបាន ៥១,%នៃផែនការ។ ការចិញ្ចឹមដាំ ទាញយកផលជលជាតិមានការរីកចម្រើនល្អ សរុបទិន្នផលជាង ៧២.០០០តោន សម្រេចបានជិត ៣០%នៃផែនការ។

anh tin bai

សមមិត្ត ង្វៀងវ៉ាំងភឿង លេខាគណៈកម្មាធិការបក្សស្រុកទិវកឹង របាយការណ៍ពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមនៅលើភូមិសាស្រ្តស្រុក។

ប្រមូលផ្តុំកម្លាំងចង្អុលការសាង ពង្រឹង លើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី។ ស្រុកកូវកែ ទីកឹងបានក្រុមប្រឹក្សាពិនិត្យវាយតម្លៃមជ្ឈិមវាយតម្លៃសាវន្តសម្រេចលក្ខឋានស្រុកជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៣។ ខេត្តសារវន្តសម្រេចបាន៨/លក្ខឋានខេត្តជនបទថ្មី។

កម្មភាពផលិតឧស្សាកម្មបន្តរីកចម្រើន។ សន្ទស្សន៍ផលិតឧស្សាហកម្មថយចុះ ,៨៩% ប្រៀបជាមួយខែមុន ប៉ុន្តែគិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះកើន ៦៨,៣២% ប្រៀបជាមួយដំណាក់កាលតែមួយ។ បណ្តាអាជីវកម្មធ្វើសកម្មភាពផលិត ធ្វើអាជីវកម្មបានលំនឹង។ តម្លៃផលិតឧស្សាហកម្មប៉ាន់ប្រមាណសម្រេចបានជាង .៩០០ពាន់លានដុង បង្កើនមកដល់ពេលនេះជាង ១៧.២០០ពាន់លានដុង សម្រេចបាន ៤២,៨១%នៃផែនការ។

ការលក់រាយទំនិញសរុបរួម និងសេវាកម្មបានកើនឡើងគ្រាន់បើតាមការប៉ាន់ប្រមាណសម្រេចបានជាង .១០០ពាន់លានដុង គិតដល់បច្ចុប្បន្នកើនជាង ២៥.៦០០ ពាន់លានដុង សម្រេចបាន ៤៣,២៨% នៃផែនការ (កើន ១៤,៦៣%) តម្លៃសរុបនៃការនាំចេញកើនគ្រាន់បើ ប៉ាន់ប្រមាណសម្រេចបាន ១២៣លាន USD គិតតាំងពីដើមឆ្នាំហូតមកដល់ពេលនេះប៉ាន់ប្រមាណសម្រេចបាន ៥៩៣លានUSD (កើន ៩៧,១៧% ប្រៀបនឹងរយៈពេលដូចគ្នា) ប្រមូលថវិកាសម្រេចបាន ៨២៤ពាន់លានដុង ខែដើមឆ្នាំសម្រេចបានជាង .៩០០ពាន់លានដុង សម្រេចបាន ៦៥,% នៃសេចក្តីសម្រេចចិត្ត(កើន៣,% ប្រៀបនឹងរយៈពេលដូចគ្នា)

anh tin bai

មមិត្ត ង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាល របាយការណ៍ពីការងាររៀបចំចាត់តាំងសម័យប្រឡងវិទ្យាល័យជាតិ ឆ្នាំ២០២៤។

បណ្តាសកម្មភាពក្នុងវិស័យវប្បធម៌-សង្គមបន្តមានការផ្លាស់ថ្មី នាំមកនូវតម្លៃជាក់ស្តែងជាច្រើន រួមចំណែកលើកស្ទួយជីវភាពរស់នៅខាងស្មារតីជូនប្រជាជន ជំរុញដំណើរការពង្រីកសេដ្ឋកិច្ច-សង្គម។

នៅសន្និបាត តំណាងគ្រប់រូបបានផ្តោតសំខាន់លើការពិភាក្សាស្វែងរកដំណោះស្រាយដើម្បីជម្នះការលំបាកក្នុងផលិតកសិកម្ម និងស្សាហកម្ម ស្ថាភាពអាជីវកម្ម ករណ៍ជាច្រើនរំលាយ និងបញ្ឈប់ធ្វើសកម្មភាពបណ្តោះអាសន្ន ជម្រុញមាំការទាក់ទាញបណ្តាគម្រោងការវិនិយោគ។ល។

ថ្លែងយោបល់ចង្អុលការសន្និបាត អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គឹមង៉ុកថាយ ស្នើដល់មន្ទីរ ស្ថាប័ន មូលដ្ឋានត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយបណ្តាឯកសារចង្អុលការរបស់មជ្ឈិម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដែលពាក់ព័ន្ធដល់ការពង្រីកសេដ្ឋកិច្ច-សង្គម កសាងបក្សនិងប្រព័ន្ធយោបាយ ពិនិត្យឡើងវិញ និងឆាប់រៀបចំរបាយការណ៍ស្តីពីលទ្ធផលធ្វើសកម្មភាពក្នុយៈពេល៦ខែដើមឆ្នាំ និងផែនការសម្រាប់៦ខែចុងឆ្នាំ។ បន្តដឹកនាំ ចង្អុលការនុវត្តប្រកបដោយប្រសិទ្ធភាព ដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំង បង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម។ ដំណោះស្រាយផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពធ្វើកម្មភាពប្រជាចលនា។ រៀបចំល្អបណ្តាខ្លឹមសារប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៤ - ក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាលទី១០។

anh tin bai

មមិត្ត គឹមង៉ុកថាយ អនុលេខាចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ចង្អុលការភារកិច្ចក្នុងរយៈពេលខាមុខ។

ចំពោះវិស័យសេដ្ឋកិច្ច មមិត្ត គឹមង៉ុកថាយ ស្នើឲ្យយកចិត្តទុកដាក់ តាមដាន ដិតដល់នូវស្ថានភាពផលិតកសិកម្ម អាកាសធាតុប្រែប្រួល ប្រភពទឹក ម្ចាស់ការទប់ទល់ បង្ការ ប្រឆាំងជំងឺលើដំណាំ និងបសុសត្វ ធានាទិន្នផលជលផល។ ពន្លឿនការដំណើរការអនុវត្តការងារធារាសាស្រ្តវាលស្រែ ដំណោះស្រាយជាក់ស្តែងដើម្បីពង្រីកអាជីវកម្ម និងជំរុញការពង្រីកសេដ្ឋកិច្ចសមូហភាព និងសហករណ៍។

ក្នុងការកសាងជនបទថ្មី អនុលេខាអចិន្ត្រៃយ៍បក្សខេត្តសង្កត់ធ្ងន់៖ បណ្តាមូលដ្ឋានត្រូវមានភាពខ្លាំងក្លាជាងនេះទៀតដើម្បីលើកកម្ពស់បណ្តាលក្ខឋានជនបទថ្មី ប្រញ៉ាប់សាងបណ្តាសំណុំសារ នីតិវិធីពិនិត្យទទួលស្គាល់ខេត្តជនបទថ្មីក្នុងខែសីហា។

ទន្ទឹមនឹងនោះ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តក៏សំណូមពរពង្រឹងការត្រួតពិនិត្យ ពន្លឿនល្បឿនសាងលំនៅឋានជូនគ្រួសារក្រីក្រ ជិតក្រ គ្រួសារជួបលំបាកពីលំនៅដ្ឋាន។ រៀបចំល្អបណ្តាខ្លឹមសារចាត់តាំងពិព័រណ៍ពាណិជ្ជកម្ម- Festival ១០០ឆ្នាំដូងខ្ទិះត្រាវិញ និងសប្តាហ៍វ៉ូឡាងថាំងហោយ។ រៀបចំឲ្យបានល្អសម្រាប់សម័យប្រឡងជម្រើសសិស្សថ្នាក់ទី១០ និងសម័យប្រឡងយកវិញ្ញាបត្រវិទ្យាល័យជាតិឆ្នាំ២០២៤ ធានាសម្រេចគុណភាព សុវត្ថិភាព ប្រសិទ្ធភាព៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340