ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចអគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំការនៅទីក្រុងហូជីមិញ
កាលពីរសៀលថ្ងៃទី ខែមិថុនា មមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជួបនាការយ៉ាងរាក់ទាក់លោក Phonesy Bounmixay អគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំការនៅទីក្រុងហូជីមិញ។ អញ្ជើញចូលរួមជាមួយនៅមានថ្នាក់ដឹកនាំមន្ទីរផែនការនិងវិនិយោគ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច សាកលវិទ្យាល័យត្រាវិញ និងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត។
anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទទួលស្វាគមអគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Phonesy Bounmixay

នៅពេលទទួល ប្រធានគណៈកម្មាធិការប្រជាជនខេត្តចែករំលែកជាមួយលោក Phonesy Bounmixay នូវព័ត៌មានស្តីពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម របស់ខេត្តនារយៈកាលកន្លងទៅ លក្ខណៈវប្បធម៌ពិសេសមួយចំនួន ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់ខេត្ត។ ជាពិសេសគឺបណ្តាវិស័យដែលខេត្តកំពុងកោះហៅវិនិយោគដូចជា កសិកម្ម កែច្នៃ ការដឹកជញ្ជូនទំនិញ ពង្រីកវិស័យទេសចរណ៍ និងសេវាកម្ម។ល។

អំពីវិស័យអប់រំ ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យត្រាវិញបានរៀបចំជម្រើសសិស្សបណ្តុះបណ្តាលនៅប្រទេសឡាវ នារយៈកាលកន្លងទៅ សាលាបាននិងកំពុងបណ្តុះបណ្តាលនិស្សិតឡាវនៅមុខជំនាញទេសជាច្រើន

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមថា អគ្គកុងស៊ុលនឹងក្លាយជាស្ពានភ្ជាប់និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្តត្រាវិញ និងមូលដ្ឋាននានានៃប្រទេសឡាវនៅពេលខាងមុខ។

anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនអំណោយដល់អគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Phonesy Bounmixay ប្រចាំការនៅទីក្រុងហូជីមិញ។

anh tin bai

អគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Phonesy Bounmixay ប្រចាំការនៅទីក្រុងហូជីមិញ ជូនអំណោយអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្ត។

អគ្គកុងស៊ុលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Phonesy Bounmixay វាយតម្លៃខ្ពស់ចំពោះលទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាក្តានុពល និងលក្ខណៈវប្បធម៌ពិសេសរបស់ខេត្ត ទន្ទឹមនឹងនោះ លោក ថ្លែងអំណរគុណខេត្តត្រាវិញបានយកចិត្តទុកដាក់ គាំទ្រដល់និស្សិតឡាវមកសិក្សានៅខេត្ត រួមចំណែកជួយឧបត្ថម្ភបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីសាងប្រទេសឡាវ។

លោក Phonesy Bounmixay បានអះអាងថានឹងខិតខំប្រឹងប្រែងក្លាយទៅជាស្ពានជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តត្រាវិញ ជាមួយបណ្តាមូលដ្ឋាន អាជីវកម្មរបស់ប្រទេសឡាវ រួមចំណែកចូលក្នុងការភិវឌ្ឍន៍របស់ប្រទេសទាំងពីរវៀតណាម និងឡាវ៕

anh tin bai

តំណាងថតរូបអនុស្សាវរីយ៍នៅពិធីធ្វើការ។

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340