អនុលេខាបក្សខេត្ត ឡឹមមិញដាំង ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតឃុំឡុងខាញ់
anh tin bai

 

កាលពីថ្ងៃទី១៣ ខែឧសភា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត និងបណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តរួមមាន៖ លោកឡេវ៉ូវភឿង លេខាគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ អ្នកស្រី ហ្វិញធីសោភា អនុប្រធានសមាគមសហព័ន្ធន៍នារីខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង៩០នាក់ នៅឃុំឡុងខាញ់ ស្រុកយ្វៀងហាយ។ អញ្ជើញចូលរួមជាមួយនៅមានសមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

នៅពេលជួបសំណេះសំណាល មានយោបល់ចំនួន របស់ម្ចាស់ឆ្នោតស្នើឡើងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងផ្នែកសមត្ថកិច្ចបានពិនិត្យ ដោះស្រាយនូវបណ្តាវិស័យដែលមានជាប់ទាក់ទិនដល់ការពង្រីកសេដ្ឋកិច្ច-សង្គម និងជីភាពរស់នៅរបស់ប្រជាជន។ ជាក់ស្តែង ម្ចាស់ឆ្នោតមានបំណងខេត្តយកចិត្តទុកដាក់អនុវត្តបណ្តារបបជូនគ្រួសារគោលនយោបាយ អ្នកចូលរួមតស៊ូ របបគោលយោបាយជូនអ្នកធ្វើកម្មភាពមិនជំនាញការនៅភូមិ អនុសង្កាត់។ ម្ចាស់ឆ្នោត ក៏បានសម្តែងនូវការលំបាកផងដែរ នៅពេលដែលការទូទាត់គាំពារសង្គម សំណងប្រាក់បៀវត្សរ៍ជូនគ្រួសាគោលនយោបាយមិនប្រើប្រាស់សាច់ប្រាក់ ខណៈដែលនៅក្នុងមូលដ្ឋានមិនមានម៉ាស៊ីន ATM ប្រការនេះបង្កការលំបាកជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសគឺអ្នកមានវ័យចាស់។

 

anh tin bai

 

ទន្ទឹមនឹងនោះ មានបងប្អូនមាមីងម្ចាស់ឆ្នោតជាច្រើនស្នើខេត្តយកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ពន្ធគមនាគមភូមិភាគ ឃុំកោះ ជួសជុល បើកទូលាយផ្លូវជាតិលេខ៥៣ ដោយសារផ្លូវនេះចុះទ្រុឌទ្រោម ផ្លូវតូចចង្អៀតផង គណៈពេលដែលរថយន្តមានចំណុះច្រើនបើកបរឆ្លងកាត់ផ្លូវនេះជាញ៉ឹកញ៉ាប់។ ម្ចាស់ឆ្នោតក៏ឆ្លុះបញ្ចាំងពីស្ថាភាពខ្វះអគ្គិសនីបម្រើដល់ការផលិត ពិសេសគឺនៅរដូវប្រាំង បណ្តាលជះឥទ្ធិពលផ្ទាល់ដល់បណ្តាគ្រួសារចិញ្ចឹមបង្កងឧស្សាហម្ម បច្ចេកវិទ្យាខ្ពស់។ ក្រៅពីនោះ ម្ចាស់ឆ្នោតក៏ស្នើមូលដ្ឋានគ្រោងផែនការកសាងផ្សារឡុងខាញ់ ចាំបាច់បង្កើតក្រុមបង្ការ ពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ។

ថ្លែងយោបល់នៅពេលជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត អនុលេខាបក្សខេត្ត ឡឹមមិញដាំង កំណត់ត្រានិងថ្លែងអំណរគុណចំពោះមតិរួមបំពេញរបស់ម្ចាស់ឆ្នោត សំដែងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជនក្នុងការចូលរួមពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ អនុលេខាបក្សខេត្ត ឡឹមមិញដាំង ស្នើដល់បណ្តាមន្ទីរ ស្ថាប័នខេត្ត រដ្ឋអំណាចមូលដ្ឋាន ទទួលពេញលេញ ដោះស្រាយ ធ្វើឲ្យច្បាស់លាស់នូវបណ្តាមតិ សំណើរបស់ម្ចាស់ឆ្នោត ទន្ទឹមនឹងនោះ អនុលេខាបក្សខេត្តចង្អុលការ៖ ចំពោះមុខ ផ្នែកអគ្គិសនីត្រូវយកចិត្តទុកដាក់ដល់ការកែលម្អបណ្តាញអគ្គិសនីសម្រាប់បម្រើដល់តម្រូវការរបស់ប្រជាជន ដាក់ផលប្រយោជន៍របស់ប្រជាជនជាចម្បង។ នារយៈពេលខាងមុខ គណៈអចិន្ត្រៃយ៍បក្សខេត្តនឹងមានសេចក្តីសម្រេចចិត្តកទេសស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយនៅតំបន់ឃុំកោះរហូតដល់ឆ្នាំ ២០៣០។

នៅក្នុងកាសនេះ អនុលេខាបក្សខេត្ត ឡឹមមិញដាំង បានផ្តល់ជូនព័ត៌មានដល់ម្ចាស់ឆ្នោតស្តីពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងបណ្តាខែដើមឆ្នាំ ២០២៤ និងស្ថានភាពដំណើការកសាងគម្រោងការសំខាន់ៗមួយចំនួនដូចជា៖ ស្ពានកោចៀន កំពង់ផែឌិញអាន ស្ពានដាយង៉ាយ។ល។ ពិសេសគឺខ្សែផ្លូវច្រករបៀងឆ្នេរសមុទ្រតៀនយ៉ាង-បេនត្រែ-ត្រាវិញភ្ជាប់ស្ពានដាយង៉ាយ គម្រោងការនេះបានរំពឹងថានឹងក្លាយជាចំណុចសំខាន់របស់បណ្តាខេត្តនៅមាត់សមុទ្រ ភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចទីក្រុងហូជីមិញ រួមចំណែកបង្កើតជាកម្លាំងពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340