សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៤ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ប្រព្រឹត្តឡើងក្នុងរយៈពេល០៣ ថ្ងៃ ២៧-២៩ ខែមិថុនា ឆ្នាំ ២០២៤
anh tin bai

ទិដ្ឋភាពអង្គប្រជុំ។

កាលពីថ្ងៃទី ៣១ ខែឧសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៤ ។ បណ្តាសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត  យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត  អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមអង្គប្រជុំមានបណ្តាសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត   អនុប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត   ថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការបក្សខេត្ត ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត   ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត។

anh tin bai

អ្នកស្រីយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបំពេញយោបល់ក្នុងអង្គប្រជុំ។

សម័យប្រជុំបានឆ្លងសេចក្តីព្រាងកម្មវិធីសម័យប្រជុំលើកទី ១៥ (សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៤) -ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

យោងតាមនោះ សម័យប្រជុំបម្រុងនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃ ២៧-២៨ និង ២៩ ខែមិថុនា។ សម័យប្រជុំលើកនេះ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញផ្សាយបន្តផ្ទាល់ពិធីបើក បិទសម័យប្រជុំ កិច្ចចោទសួរឆ្លើយ ហើយបានទូរទស្សន៍ផ្សាយបន្តផ្ទាល់នៅមណ្ឌលទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកកូវង៉ាងផងដែរ។

anh tin bai

លោកឡេថាញ់បិញសមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងយោបល់ក្នុងអង្គប្រជុំ។

សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៤ ដើម្បីវាយតម្លៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីបណ្តាភាគកម្រិត ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ ០៦ ខែដើមឆ្នាំ ២០២៤ និងដាក់ចេញភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ ០៦ ខែចុងឆ្នាំ ២០២៤ ចោទសួរ ឆ្លើយ ពិភាក្សា រួមបំពេញយោបល់ និងសម្រេចចិត្តលើបណ្តាបញ្ហាផ្សេងៗដែលស្ថិតក្នុងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តតាមសេចក្តីកំណត់របស់ច្បាប់។

anh tin bai

អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គឹមង៉ុកថាយ សន្និដ្ឋានអង្គប្រជុំ។

មានយោបល់ចង្អុលការអង្គប្រជុំ សមមិត្តគឹមង៉ុកថាយសំណូមពរអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ម្ចាស់ការសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកពាក់ព័ន្ធត្រៀមបម្រុងល្អបណ្តាខ្លឹមសារជម្រាបជូនសម័យប្រជុំ ត្រួតពិនិត្យ ពិនិត្យកំណត់គុណភាពខ្លឹមសារនៃបណ្តាឯកសារ ជាពិសេសគឺបណ្តាខ្លឹមសារពាក់ព័ន្ធដល់សេចក្តីរបាយការណ៍ បណ្តាសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យឆ្លង ចេញផ្សាយក្នុងសម័យប្រជុំលើកនេះ៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340