រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាន អញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញស្តីពីស្ថានភាពកសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការផ្លាសដ់ប្តូររចនាសម្ព័ន្ធកសិកម្មឡើងវិញ

កាលពីថ្ងៃទី ខែឧសភា គណៈប្រតិភូការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ឡេមិញហ្វាង មាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ធ្វើជាប្រធានក្រុម បានអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញស្តីពីស្ថានភាពអនុវត្តកសាងជនបទថ្មី ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូររនាសម្ព័ន្ធកសិកម្មឡើងវិញដំណាក់កាល ២០២៤-២០២៥។

anh tin bai

ទិដ្ឋភាពនៅពិធីធ្វើការ

 ទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូមានមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

នៅពិធីធ្វើការ មមិត្ត ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត របាយការណ៍សង្ខេបពីស្ថានភាពអភិវឌ្ឍន៍កសិកម្ម ជនបទរបស់ខេត្ត ផ្តោតសំខាន់លើការផ្សព្វផ្សាយកសាងជនបទថ្មី សេដ្ឋកិច្ចជនបទ ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូរនាសម្ព័ន្ធកសិកម្មឡើងវិញដំណាក់កាល ២០២៤-២០២៥ និងដាក់ចេញទិសដៅ គោលដៅ ភារកិច្ចនារយៈពេលខាងមុខ។

យោងតាមនោះ ទូទាំងខេត្តមាន ៨៥/៨៥ឃុំ សម្រេចលក្ខឋានជនបទថ្មី ក្នុងនោះមាន ៤៤ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ / អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋាន សម្រេចភារកិច្ចកសាងជនបទថ្មី។ បច្ចុប្បន្ន ខេត្តសម្រេចបាន៦/ខ្លឹមសារកសាងខេត្តជនបទថ្មី។

អំពីផលិតផល OCOP ខេត្តទាំងមូលមានផលិតផលចំនួន ២៩១ ដែលក្នុងនោះមានលិតផល សម្រេចបានផ្កាយ ផលិតផលចំនួន ៤២ ទទួលបានផ្កាយ និងផលិតផលចំនួន ២៣៩ ទទួលបានផ្កាយ ផលិតផលលេចធ្លោមួយចំនួនដូចជា៖ ផលិតផលអង្កររបស់សហករណ៍កសិកម្មឡុងហ៊ីប ផលិតផលស្ករគ្រាប់ដូងខ្ទិះ របស់ក្រុមហ៊ុនចំកាតកែច្នៃដូងខ្ទិះកូវកែ ផលិតផលទឹកដមដូងខ្ទិះរបស់ក្រុមហ៊ុនចំកាតត្រាវិញ Farm។ល។

ដល់ចុងឆ្នាំ ២០២៣ ខេត្តមាន .៤១៦គ្រួសារក្រ ស្មើអត្រា ,២៩% ប្រៀបជាមួយចំនួនគ្រួសារទូទាំងខេត្ត។ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីរបស់ប្រជាជនបានកើនឡើង ពិសេសខេត្តមិននៅមានឃុំជួបលំបាកទៀត ៥៩ឃុំតំបន់ជនជាតិភាគតិចសុទ្ធតែសម្រេចលក្ខឋានជនបទថ្មី។

anh tin bai

លោក ថាយភឿកឡុក ប្រធានសម្ព័ន្ធសហករណ៍ខេត្តផ្តល់ជូនព័ត៌មានពីគោលនយោបាយគាំទ្ររបស់ខេត្តចំពោះបណ្តាសហករណ៍នៅលើភូមិសាស្រ្តជូនរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។

ក្នុងដំណើរការអនុវត្តពង្រីកវិស័យកសិកម្ម និងជនបទ ការកសាជនបទថ្មីដោយផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បានលេចឡើងនូវគំរូឆ្នើមជាច្រើន របៀបធ្វើល្អគួរតែពង្រីកដូចជា៖  គំរូចិញ្ចឹមបង្កងតាមបច្ចេកវិទ្យាខ្ពស់។ គំរូសហករណ៍ចងសម្ព័ន្ធប្រើប្រាស់ផលិតផលសិកម្មសម្រាប់សមាជិក ដោះស្រាយការងារធ្វើសម្រាប់សិកនៅតំបន់ជនជាតិភាគតិច ទេសចរណ៍ជនបទត្រូវបានផ្សារភ្ជាប់ជាមួយនឹង OCOP ទេសចរណ៍គមន៍ និងទេសចរណ៍បៃតង

ការបង្វែប្តូរពីដីផលិតស្រូវ ដីផ្នូរចម្រុះ ចម្ការចម្រុះ និងដីដាំអំពៅអន់គុណភាពមកដាំដំណាំផ្សេង និងចិញ្ចឹមវារីវប្បកម្មមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គួបផ្សំនឹងការអនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសថ្មីចូលក្នុងការលិត រួមចំណែកលើកកំពស់តម្លៃផលិតកម្មលើផ្ទៃដីប្រើប្រាស់ និងលើកកំពស់កម្រិតចំណូលរបស់ប្រជាជននៅជនបទ។

anh tin bai

មមិត្ត ឡេវ៉ាំនហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងយោបល់នៅពិធីធ្វើការ។

ថ្លែងយោបល់ចង្អុលការនៅពិធីធ្វើការ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង នារយៈកាលកន្លងទៅហើយ កសិកម្មតែងតែជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់ខេត្ត។ ដូច្នេះខេត្តមានការចាប់អារម្មណ៍ខ្លាំងដល់វិស័យកសិកម្ម និងភិវឌ្ឍជនបទ ដោយភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះខេត្តក៏បានចង្អុលការដល់វិស័យកសិកម្មត្រូវយកចិត្តទុកដាក់ពង្រីកកិសកម្មទៅតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ ផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ។

សន្និដ្ឋាននៅពិធីធ្វើការ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនដែលខេត្តត្រាវិញ ត្រូវស្រាវជ្រាវនិងអនុវត្តនាពេលខាងមុខ៖ ទី១ ខេត្តត្រូវផ្តោតការយកចិត្តទុកដាក់លើការពង្រីកវិស័យកសិកម្មតាមទិសដៅគិតគូរសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយទីផ្សារផលិតកម្ម ជាមួយនឹងតម្លៃសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន ជំនួសការធ្វើតាមទម្លាប់ប្រពៃណីនៃការដេញតាមបរិមាណផល។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើតួនាទីជម្រុញកសិកម្ម និងជម្រុញកសិកម្មសហគមន៍។

anh tin bai

សមមិត្ត ឡេមិញហ្វាង រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថ្លែងយោបល់សន្និដ្ឋាន។

ទាក់ទិននឹងកម្មវិធីកសាងជនបទថ្មី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានស្នើត្រូវលើកកម្ពស់តួនាទីរបស់ប្រជាជន និងអង្គការសាសនានៅមូលដ្ឋាន អនុវត្តសាមគ្គីភាពក្នុងប្រជាជនទាំងមូល កសាងទំនាក់ទំនងល្អតាមភូមិ អនុសង្កាត់ លើកកម្ពស់ស្មារតីស្រឡាញ់ជួយគ្នាទៅវិញទៅមកក្នុងការពង្រីកសេដ្ឋកិច្ច បង្កា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើអបាយមុខក្នុងសង្គម

ចំពោះគម្រោងការ លានហិកតាស្រូវកាត់បន្ថយជាតិចំណល់គោលដៅនៃការអនុវត្តគម្រោងការមិនត្រឹមតែលក់លិខិតបញ្ជាក់ cacbon ប៉ុណ្ណោះទេ ដោយឆ្លងតាមរយៈនោះ គឺរៀបចំប្រព័ន្ធផលិតកម្មឡើងវិញតាមកន្សោមតម្លៃ អនុវត្តដំណើរការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីបង្កើនតម្លៃ និងអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យស្រូវអង្ករ លើកកំពស់ប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីកម្ម ប្រាក់ចំណូល និងជីវភាពរបស់អ្នកដាំស្រូវ ការពារបរិស្ថាន សម្របសម្រួលជាមួយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

ទន្ទឹមនឹងនោះ ខេត្តត្រូវយកចិត្តទុកដាក់ និងគាំទ្រសមាជិកសហករណ៍ឲ្យផ្លាស់ប្តូរផ្នត់គំនិតថ្មី ការចងសម្ព័ន្ធ ទាញយកប្រយោជន៍នៃបរិយាកាសសេដ្ឋកិច្ច មានរបៀបគិតគូរ និងការងារថ្មី សហការ ផ្សារភ្ជាប់គ្នា ដើម្បីឲ្យករណ៍នីមួយៗក្លាយជាសហគមន៍មួយ ពង្រីកនូវប្រភេទសេវាកម្មជាច្រើនដើម្បីលើកកំពស់តម្លៃ ទាក់ទាញអាជីវកម្មមកបណ្តាក់ទុន និងសហការ ផ្តើមពីនោះ បង្កើនកម្រិតរស់នៅរបស់ប្រជាជន។ 

មុននោះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងបណ្តាមាជិកបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងនូវគំរូកសាងជនបទថ្មីមួយចំនួន ពង្រីកសេដ្ឋកិច្ចជនបទលេចធ្លោរបស់ជនជាតិភាគតិចនៅលើភូមិសាស្រ្តស្រុកចូវថាញ់ និងស្រុកថ្កូវ។ ក្រុមប្រតិភូបានអញ្ជើញទៅត្រួតពិនិត្យនិងស្វែងយល់ស្ថានភាពប្រតិបត្តិការរបស់សហករណ៍កសិកម្ម ភូមីចូវថាញ់ (ស្រុកចូវថាញ់) ហករណ៍កសិកម្មឡុងហ៊ីប (ឃុំឡុងហ៊ីប) គ្រឹះស្ថានសិប្បកម្មវិចិត្រសិល្បៈ ទ្រីកាញ់ (ឃុំង៉ុកបៀន) តំបន់ទេសចរណ៍ជនបទផ្ទះបុរាណ (ឃុំដាយអាង) ស្រុកថ្កូវ ទស្សនាវត្តស្វាយសៀមថ្មី(ឃុំង៉ាយស្វៀង) ស្រុកថ្កូវ៕

anh tin bai

សមមិត្ត ឡេមិញហ្វាង រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ធ្វើការជាមួយករណ៍កសិកម្មឡុងហ៊ីប។

anh tin bai

សមមិត្ត ឡេមិញហ្វាង រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សួរសុខទុក្ខវត្តស្វាយសៀមថ្មី (ឃុំង៉ាយស្វៀងថ្មី ស្រុកថ្កូវ)

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340