កម្មវិធីជំរុញកសិកម្មជំរុញកសិកម្មសហគមន៍មានតួនាទីស្នូលក្នុងគម្រោងការផលិតស្រូវគុណភាពខ្ពស់ ១ លានហិកតា

កាលពីថ្ងៃទី ១៥ ខែមីនា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងសិក្ខាសាលា “តួនាទី បន្ទុករបស់សហគមន៍ ក្នុងគម្រោងការផលិតស្រូវគុណភាពខ្ពស់ដោយកាត់ជាតិសំណល់ប៉ះពាល់ទៅលើ បរិស្ថានចំនួន ១ លានហិកតា” (គម្រោងការ)។

anh tin bai

អធិបតីសិក្ខាសាលា

អញ្ជើញចូលរួមអង្គសិក្ខាសាលាមានអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រឹង ថាញ់ណាម តំណាងបណ្ដានាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌលស្ថិតក្រោមឱវាទក្រ សួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគ ណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទនិង មជ្ឈមណ្ឌលកសិកម្មនៃបណ្ដាខេត្តតំបន់វាលទំនាបទន្លេគឺវឡុងផ្សព្វផ្សាយគម្រោងការ ផលិតស្រូវ ១ លានហិកតា។ល។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រឹងថាញ់ណាមបានឲ្យដឹងថា៖ បច្ចុប្ប ន្នមានជាង ២០ ខេត្តមានកម្មវិធីជំរុញកសិកម្ម ជំរុញកសិកម្មសហគមន៍កំពុងធ្វើសកម្ម ភាពមានប្រសិទ្ធភាព។នេះជាកងកម្លាំងនៅផ្ទាល់មូលដ្ឋាន។ កម្មវិធីជំរុញឧស្សាហកម្ម សហគមន៍នាពេលខាងមុខនៅទាំងចូលរួមពិគ្រោះកសាងសហករណ៍កសិកម្ម ព័ត៌មា នទីផ្សារនិងបណ្ដាភារកិច្ចដែលមូលដ្ឋានប្រគល់ឲ្យ នេះជាវិធីបន្តការផ្សព្វផ្សាយរបស់ ផ្នែកកសិកម្មនៅមូលដ្ឋាន។

anh tin bai

មមិត្ត ត្រឹងថាញ់ណាម អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថ្លែងការណ៍ នៅសិក្ខាសាលា។

គម្រោងការជំនាញផលិតស្រូវគុណភាពខ្ពស់ ១ លានហិកតាក្នុងបំណងបង្កើនប្រភព ចំណូលដោយវិធីបន្ថយទុនវិនិយោគ លក់អនុផល តម្លៃអង្ករនៃពាណិជ្ជសញ្ញាអង្ករបន្ថ យជាតិសំណល់ គ្រួសារកសិករបង្កើនបន្ថែមប្រភពចំណូលពីការលក់ជាតិ cacbon។ តាមការគ្រោងទុក ស្រូវ ១ ហិកតាកាត់បន្ថយជាតិសំណល់អាចប្រមូលបាន ១០០ ដុល្លារ ពីការលក់ cacbon

អនុរដ្ឋមន្រ្តីត្រឹងថាញ់ណាមសង្កត់ធ្ងន់ថា៖ ប្រព័ន្ធជំរុញកសិកម្ម ជាពិសេសគឺកងកម្លាំ ងជំរុញកសិកម្មសហគមន៍មានតួនាទីស្នូលក្នុងដំណាក់កាលអនុវត្តគម្រោងការ។ កម្ម វិធីជំរុញកសិកម្មរួមដំណើរជាមួយកសិករ ជួយមាមីងកសិករចាត់តាំងការផលិតឡើង វិញ បណ្ដុះបណ្ដាលហ្វឹកហាត់លើកកម្ពស់លទ្ធភាពនិងជាស្ពានមេត្រីភាពរវាងកសិករ និងអាជីវកម្ម។

ថ្លែងយោបល់ក្នុងអង្គសិក្ឋាសាលា ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញលោក ឡេវ៉ាំងហាំងអះអាង៖ ដើម្បីអនុវត្តគម្រោងការជំនាញផលិតស្រូវគុណភាពខ្ពស់និងកា ត់បន្ថយជាតិសំណល់ ១ លានហិកតា ខេត្តត្រាវិញនឹងឧបត្ថម្ភសម្ព័ន្ធសហករណ៍ បណ្ដា សហករណ៍និងក្រុមសហការផលិតអំពីសំណុំលិខិត បែបបទក្នុងដំណាក់កាលសហការ ជាមួយអាជីវកម្មក្នុងការវិនិយោគនិងប្រមូលទិញផលិតផលស្រូវអង្ករ បណ្ដុះបណ្ដាល ធនធានមនុស្សគ្រប់គ្រងសម្រាប់បណ្ដាសហករណ៍ បង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធមូ លដ្ឋាន បណ្ដុះបណ្ដាល ហ្វឹកហាត់បច្ចេកទេសជូនប្រជាជន ជាពិសេសគឺបណ្ដុះបណ្ដា ល ហ្វឹកហាត់អំពីនីតិវិធីបច្ចេកទេសនិងបណ្ដាខ្លឹមសារដែលមានពាក់ព័ន្ធដើម្បីលើក កម្ពស់លទ្ធភាពជូនកងកម្លាំងជំរុញកសិកម្មនិងជំរុញកសិកម្មសហគមន៍ចូលរួមអនុវត្ត គម្រោងការ។

anh tin bai

មមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងការណ៍នៅសិក្ខាសាលា

នៅក្នុងអង្គសិក្ខាសាលា បណ្ដាតំណាងបានផ្ដុំពិភាក្សាអំពីតួនាទី ភារកិច្ចរបស់កម្មវិធី ជំរុញកសិកម្ម ជំរុញកសិកម្មសហគន៍ ចែករំលែកបណ្ដាវិធីសាស្ត្រ បទពិសោធន៍ចាត់ តាំងកងកម្លាំងជំរុញកសិកម្មសហគមន៍ដើម្បីផ្សព្វផ្សាយគម្រោងការ។ល។

អង្គសិក្ខាសាលាក៏បានអះអាងតួនាទីសំខាន់ លេចធ្លោរបំផុតរបស់កម្មវិធីជំរុញកសិ កម្ម ជំរុញកសិកម្មសហគមន៍គឺតំណភ្ជាប់រវាងបណ្ដាភាគីចូលរួមគម្រោងការ (រវាង កសិករជាមួយអាជីវកម្ម រវាងប្រជាជនជាមួយបណ្ដាអង្គការចាត់តាំងសង្គម រវាងអា ជីវកម្មជាមួយអាជីវកម្ម។ល។) ។ រួមដំណើរជាមួយមាមីងកសិករក្នុងដំណាក់កាល ផ្សព្វផ្សាយគម្រោងការ។ នេះជាពេលដែលកងជួរជំរុញកសិកម្មសម្ដែងតួនាទីជាមិត្ត របស់កសិករ រួមជាមួយកសិករ ដើម្បីផលប្រយោជន៍សម្រាប់មាមីងកសិករ។

anh tin bai

សមមិត្ត ឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទរួយោបល់នៅសិក្ខាសាលា។

ដើម្បីអនុវត្តភារកិច្ចខាងលើ ប្រព័ន្ធជំរុញកសិកម្ម ជំរុញកសិកម្មសហគមន៍គប្បីបន្ត ពង្រឹងប្រព័ន្ធអង្គការចាត់តាំងពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ជាពិសេសគឺចាត់តាំងជំរុញ កសិកម្មសហគមន៍ឲ្យបានសមស្របដើម្បីផ្សព្វផ្សាយបណ្ដាខ្លឹមសារក្នុងគម្រោងការ។ បណ្ដុះបណ្ដាលលើកកម្ពស់កម្រិតវិជ្ជាជូនកម្មាភិបាលបំពេញការងារជំរុញកសិកម្ម ជាពិសេសគឺកងកម្លាំងជំរុញកសិកម្មសហគមន៍ក្លាយជាបណ្ដាអ្នកឯកទេសក្នុងការផ លិតស្រូវនិយាយដោយឡែកនិងផលិតកសិកម្មនិយាយរួម៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292788