ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដោះស្រាយការជាប់ជំពាក់ដល់អាជីវកម្ម

ដើម្បីបង្កើនការផ្លាស់ប្តូរ និងការចាប់យកព័ត៌មាន ដោះស្រាយការជួបលំបាករបស់អាជីវកម្មបានទាន់ពេល កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតសន្ទនាជាមួយអាជីវកម្មជាង៣៥កន្លែង កំពុងអនុវត្តគម្រោងការនៅលើភូមិសាស្រ្តខេត្ត។

anh tin bai

 

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័ន មូលដ្ឋានចូលរួម។

ជាមួយស្មារតីស្មោះត្រង់ រាក់ទាក់ ថ្នាក់ដឹកនាំខេត្តមានគោលបំណង ចង់ស្តាប់តិយោបល់របស់អាជីវករលើបញ្ហាជាប់ជំពាក់ ស្នើបណ្តាដំណោះស្រាយបំបាត់ការលំបាក ជម្នះឧបសគ្គក្នុងការផ្សព្វផ្សាយអនុវត្តគម្រោងការ កែលម្អជាងនេះទៀតបរិយាកាសធ្វើអាជីវកម្មក្នុងខេត្ត។ សន្និបាតក៏បានរំពឹងថានឹងជាមូលដ្ឋានដើម្បីមានដំណោះស្រាយ គោលយោបាយថ្មីជាច្រើនទៀតជំរុញអភិវឌ្ឍន៍អាជីវកម្ម។

 

anh tin bai

 

anh tin bai

 

សន្និបាតសន្ទនាបានកំណត់ត្រានូវតិ សំណើជាច្រើនរបស់អាជីវកម្មពីបណ្តាបញ្ហាដែលនៅជាប់ជំពាក់ក្នុងដំណើរការផ្សព្វផ្សាយវិនិយោគ ផលិតកម្ម ធ្វើអាជីវកម្ម។ បណ្តាអាជីវកម្មស្នើឲ្យខេត្តមានគោលនយោបាយគាំទ្របន្ថែមទៀតក្នុងការទាក់ទាញការវិនិយោគ លុបបំបាត់ការលំបាកមានជាប់ទាក់ទងដល់នីតិវិធីរដ្ឋបាល រុះរើដីធារ។ល។

នៅអង្គសន្និបានេះ មតិរបស់អាជីវកម្មបានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន មូលដ្ឋានឆ្លើយដោយផ្ទាល់ ជាក់ស្តែង។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង វាយតម្លៃខ្ពស់ចំពោះមតិ ដោះដូរដោយស្មោះត្រង់របស់អាជីវកម្ម ឆ្លងតាមនោះជួយថ្នាក់ដឹកនាំខេត្តក្តាប់ព័ត៌មានពីបណ្តាបញ្ហាជាប់ជំពាក់ និងមានផែនការដោះស្រាយទាន់ពេល ប្រសិទ្ធភាព។

anh tin bai

 

បន្ទាប់ពីសន្និបានេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការដល់មន្ទីរ ស្ថាប័ន មូលដ្ឋានត្រូវជ្រាវជ្រាវ មានដំណោះស្រាយជាក់ស្តែង ដើម្បីដោះស្រាយឆាប់ហ័ស ដាច់ស្រឡះរាល់ការជាប់ជំពាក់ដែលបានអាជីវកម្មលើកឡើង។ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្តតាមដានយ៉ាងដិតដល់នូវដំណើរការនៃដំណោះស្រាយ ហើយរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្តឲ្យបានទាន់ពេល។

នាពេលខាងមុខ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឱ្យមន្ទីរ ស្ថាប័ន និងមូលដ្ឋាន ជានិច្ចកាលយកចិត្តទុកដាក់ និងរួមដំណើរជាមួយអាជីកម្មក្នុងការវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្ម ដើម្បីទាន់ពេលវេលា ផ្ទៀងស្តាប់ ចែករំលែក និងដោះស្រាយការលំបាក។ បណ្តាខ្លឹមសារដែលហួសពីសមត្ថភាពរបស់ខេត្ត ត្រូប្រញាប់ធ្វើសេនាធិការ ស្នើដំណោះស្រាយជូនគណៈកម្មាធិការប្រជាជនខេត្ត និងស្នើក្រសួង ស្ថាប័នមជ្ឈិមដើម្បីរួមគ្នាដោះស្រាយ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអះអាងថា ត្រាវិញត្រៀមខ្លួនជាស្រេចដើម្បីស្តាប់ ព្យាយាមអស់ពីសមត្ថភាពដើម្បីក្តាប់ និងរួមជាមួយអាជីកម្មស្វែងរកធ្យោបាយជំនះការលំបាក។ ខេត្តនឹងបន្តរៀបចំកិច្ចសន្ទនាតាមកាលកំណត់ជាច្រើន ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ កំណត់បញ្ហារាំងស្ទះក្នុងយន្តការ និងគោលយោបាយបច្ចុប្បន្ន បង្កើតបរិយាកាសធ្វើអាជីកម្មប្រកបដោយភាពអំណោយផល និងតម្លាភាព។ លោក មានបំណងចង់ទទួលបានការជឿទុកចិត្តពីអាជីវកម្ម និងចែករំលែកមតិយោបល់ សំណើរ លើកយកផែនការដើម្បីជំរុញវឌ្ឍនភាពនៃការវិនិយោគ បង្កើនប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្ម រួមចំណែកដល់ការពង្រីកសេដ្ឋកិច្ចមូលដ្ឋាន៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340