ពិនិត្យមើលតំបន់គម្រោងការផលិតស្រូវគុណភាពខ្ពស់ ០១ លានហិកតា នៅស្រុកចូវថាញ់

កាលពីថ្ងៃទី ១៤ ខែមីនា ក្រុមប្រតិភូការងារក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអាស្រ័យដោយអនុរដ្ឋមន្ត្រីត្រឹងថាញណាមបានអញ្ជើញទៅធ្វើការត្រួតពិនិត្យមើលតំបន់ផលិតស្រូវរបស់ខេត្តត្រាវិញនៅនឹងសហករណ៍កសិកម្មផាក់តៃ ឃុំថាញ់ម៉ី សហករណ៍កសិកម្មភឿកហៅ ឃុំភឿកហៅ ស្រុកចូវថាញ់។

anh tin bai

នាយកសហករណ៍កសិកម្មផាក់តៃជូនព័ត៌មានអំពីការធ្វើសកម្មភាពផលិតរបស់សហករណ៍ជាមួយនឹងក្រុមប្រតិភូការងារ និងថ្នាក់ដឹកនាំខេត្ត។

ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ សម្ព័ន្ធសហករណ៍ខេត្ត សមាគមកសិករខេត្ត នាយកដ្ឋានពង្រីកជនបទខេត្ត។

ក្រុមប្រតិភូការងារអញ្ជើញទៅទស្សនា និងស្វែងយល់បណ្តាទម្រង់ផលិតស្រូវរបស់សហករណ៍កសិកម្មផាក់តៃ (មាន សមាជិកចំនួន ៩៤ នាក់ចូលរួមផលិតលើផ្ទៃដី ១៥០ ហិកតា រដូវស្រូវសម្រកផលិតស្រូវពូជ OM៥៤៥១ និងពូជស្រូវ OM៨) សហករណ៍កសិកម្មភឿកហៅ (មានសមាជិកចំនួន ៦០ នាក់ចូលរួមផលិតលើផ្ទៃដី ៦៥០ ហិកតា ក្នុងរដូវស្រូវសម្រក ២០២៣-២០២៤ ផលិតពូជស្រូវ ST២៤ និង ST២៥)

ទន្ទឹមនឹងនោះ ក្តាប់ស្ថានភាពធ្វើសកម្មភាពរបស់ក្រុមជំរុញកសិកម្មនៅនឹងមូលដ្ឋានក្នុងការចូលរួមជាមួយនឹងផ្នែកកសិកម្ម សហករណ៍អនុវត្តបណ្តាបែបបទផលិត ណែនាំ ហ្វឹកហាត់ជូនប្រជាកសិករក្នុងការអនុវត្តន៍បណ្តាជឿនលឿនវិទ្យសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិតស្រូវ។

anh tin bai

អនុរដ្ឋមន្ត្រីក្រសួថកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រឹងថាញណាម ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងទស្សនាទម្រង់ផលិតស្រូវរបស់សហករណ៍កសិកម្មផាក់តៃ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រឹងថាញណាមជូនព័ត៌មានថា៖ ក្រោយពីរដ្ឋាភិបាលបានផ្តល់សច្ចាប័នគម្រោងការ “ពង្រីកស្ថិរភាពតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ ០១ លានហិកតា និងបញ្ចេញកាកសំណល់តិចភ្ជាប់ជាមួយនឹងកំណើនបង្កើនបៃតងតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០”  ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រញាប់ផ្សព្វផ្សាយដោយព្រមៗគ្នាបណ្តាអង្គប្រកបរបស់គម្រោងការដោយយោងលើបណ្តាវិស័យដើម្បីឆាប់បានអនុវត្តគម្រោងការនៅនឹងបណ្តាខេត្តតំបន់វាលទំនាបទន្លេគឺវឡុង។ ឆ្លងតាមការត្រួតពិនិត្យមើលនៅបណ្តាសហករណ៍នៅលើភូមិសាស្ត្រស្រុកចូវថាញ់ ខេត្តត្រាវិញលើកនេះដើម្បីក្តាប់តួនាទីរបស់សហករណ៍នៅក្នុងការចូលរួមអនុវត្តការផលិតតំបន់ស្រូវគុណភាពខ្ពស់។  អនុរដ្ឋមន្ត្រីត្រឹងថាញណាមបានឱ្យដឹងថា៖ ក្នុងគម្រោងការ កត្តាគន្លឹះដែលចូលរួមគឺជាបណ្តាសហករណ៍ និងកងកម្លាំងសហការផ្ទាល់ជាមួយនឹងសហករណ៍។ ការវាស់ស្ទង់កាក់ប៉ន(cacbon)គឺកងកម្លាំងជំរុញកសិកម្ម នោះគឺជាកងកម្លាំងសំខាន់ចូលរួមគម្រោងការ។  យើងខ្ញុំបានឃើញផ្ទាល់បណ្តាសហករណ៍គ្រប់លក្ខណៈដើម្បីចូលរួម ក្នុងនោះមានបណ្តាតម្រូវការសំខាន់នោះគឺប្រព័ន្ធធារាសាស្ត្រវាលស្រែ ប្រព័ន្ធធារាសាស្ត្ររបស់ចូវថាញ់បានសម្រេចសារវន្ត។  

គម្រោងការ “ពង្រីកស្ថិរភាពតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ ០១ លានហិកតា និងបញ្ចេញកាកសំណល់តិចភ្ជាប់ជាមួយនឹងកំណើនបង្កើនបៃតងតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០” បានផ្សព្វផ្សាយនៅនឹង ១២ ខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង (ក្រៅពីខេត្តបេនទ្រែ) និងបានចែកចេញជា ០២ ដំណាក់កាល៖

anh tin bai

នាយកសហករណ៍កសិកម្មភឿកហៅរៀបរាបពីការលំបាករបស់សហករណ៍ក្នុងការផលិតស្រូវជាមួយក្រុមប្រតិភូការងារ។

ដំណាក់កាលទី ១ ( ២០២៤-២០២៥) ប្រមូលផ្តុំពង្រឹងបណ្តាផ្ទៃដីដែលមានស្រាបរបស់គម្រោងការបង្វែរកសិកម្មស្ថិរភាពនៅនឹងវៀតណាម (VnSAT) គឺ ១៨០.០០០ ហិកតា។

ដំណាក់កាលទី ២ (២០២៦-២០៣០) បញ្ជាក់ច្បាស់តំបន់សំខាន់ដើម្បីបង្កើតគម្រោងការវិនិយោគពង្រីកតំបន់ជំនាញស្រូវគុណភាពខ្ពស់ បន្ថយការបញ្ចេញកាកសំណល់ថ្មី ក្នុងដំណាក់កាលនេះ នឹងត្រូវបានប្រមូលផ្តុំទៅលើបណ្តាសកម្មភាពសំខាន់ដូចជាវិនិយោគឱ្យបណ្តាតំបន់ផ្ទៃដីថ្មីដោយយោងលើមូលដ្ឋានសុក្រឹតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ចាត់តាំងការផលិតឡើងវិញ កសាងកន្សោមតម្លៃ៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292791