ត្រាវិញយកចិត្តទុកដាក់ ចែករំលែក និងអមដំណើរជាមួយអាជីវកម្ម

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្ម សហករណ៍ធ្វើអាជីវកម្មនៅលើភូមិសាស្ត្រខេត្តនាដើមនិទាឃរដូវយ៉ាបទិនឆ្នាំ២០២៤។

 

anh tin bai

 

តំណាងចូលរួមពិធីជួបជុំ។

អញ្ជើញចូលរួមមានបណ្តាសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញបិញ ង្វៀងគ្វិញធៀង និងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត និងអាជីវករ អាជីវកម្ម សហករណ៍ជាង ២០០ រូបលើភូមិសាស្ត្រខេត្ត។

ថ្លែងយោបល់ទទួលអំណរពិធីជួបជុំនេះ សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាក់ថា៖ ឆ្នាំ ២០២៣ គឺជាឆ្នាំដែលសេដ្ឋកិច្ចរបស់ខេត្តសម្រេចបានលទ្ធផលល្អបំផុតក្រោយពីអាសន្នរោគជំងឺកូវីដ-១៩។ បណ្តាភាគកម្រិតហាក់ដូចជាសម្រេច និងសម្រេចលើសសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ។ សម្ទុះកំណើន GRDP សម្រេច ៨,២៥% ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចសម្រេចជាង ៨៣,៤០០ ពាន់លានដុង (បើប្រៀបធៀបជាមួយឆ្នាំ ២០២២ កើនជិត ១០.៥០០ ពាន់លានដុង) ប្រមូលថវិការដ្ឋសម្រេច ១៣៤,៧៦% នៃគ្រោងថវិកា។ ទុនវិនិយោគទូទាំងសង្គមសរុបរួមសម្រេច ៣២.០១១ ពាន់លានដុង។ បរិស្ថានវិនិយោគធ្វើអាជីវកម្មបន្តបានកែលម្អ។  សន្ទស្សន៍លេខ PCI ឆ្នាំ ២០២៣ ចំណាត់ថ្នាក់ ២៦/៦៣ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបានសង្កត់ធ្ងន់ថា៖ បណ្តាលទ្ធផលដែលសម្រេចបានដូចបានពោលមកខាងលើដោយមានការរួមវិភាគទានយ៉ាងសំខាន់របស់សហគមន៍អាជីវកម្ម អាជីវករ និងប្រជាជននៅក្នុង និងក្រៅខេត្ត។

ត្រាវិញបច្ចុប្បន្ននេះមានជាង ៣.០០០ អាជីវកម្ម ហើយខេត្តបានចង្អុលការយ៉ាងរវៀសរវៃ ប្រមូលផ្តុំកម្លាំងកែតម្រង់បែបបទរដ្ឋបាល លើកកម្ពស់គុណភាពបម្រើរដ្ឋបាលសាធារណៈ ចាត់តាំងជួបសំណេះសំណាល សន្ទនាផ្ទាល់ជាមួយនឹងអាជីវកម្ម ម្ចាស់វិនិយោគដើម្បីជំរុញទឹកចិត្ត ចែករំលែក ដោះស្រាយការជំពាក់ជូនអាជីវកម្ម ម្ចាស់វិនិយោគ។ល។  រក្សាខ្ជាប់ការចាត់តាំងប្រឹក្សា ឧបត្ថម្ភដល់អាជីវកម្ម ម្ចាស់វិនិយោគ។ ផ្តើមពីនោះ ពង្រីកបានសា្មរតីម្ចាស់ការក្នុងការប្រឹក្សា ឧបត្ថម្ភ ដោះស្រាយទាន់ពេលចំពោះបណ្តាការទុកលំបាក ជំពាក់ ដោយសមស្របជាមួយនឹងគោលបំណង តម្រូវការរបស់អាជីវកម្ម ម្ចាស់វិនិយោគក្នុងការអនុវត្តន៍បណ្តាបែបបទរដ្ឋបាល។ ស្ថិតនៅពិ

anh tin bai

 

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងយោបល់នៅពិធីជួបជុំ។

 ពេលអនាគត ត្រាវិញប្រមូលផ្តុំកម្លាំងពង្រីក និងទាញយកល្អបណ្តាសក្តានុពល ភាពមានព្រៀបដើម្បីពង្រីក ជាពិសេសគឺអំពីជលផល ឧស្សាហកម្មថាមពល ឧស្សាហកម្មកែច្នៃ កកើតឡើងវិញ សិប្បកម្ម និងពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍។ល។ ទន្ទឹមនឹងនោះ បន្តអនុវត្តមានប្រសិទ្ធភាពកម្មវិធីស្តារឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម។  ប្រមូលផ្តុំកម្លាំងទាញយកល្អសក្តានុភាព លទ្ធភាពសេដ្ឋកិច្ចសមុទ្រ និងពង្រីកអាជីវកម្ម ជំរុញមាំការផ្តើមអាជីព ពង្រីកផ្នែក មុខរបរ  វិស័យសក្តានុភាព ភាពមានព្រៀបរបស់ខេត្ត ដើម្បីឆ្ពោះដល់គោលដៅកសាងត្រាវិញក្លាយជាខេត្តមួយក្នុងបណ្តាខេត្តសំខាន់ខាងពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងអំពាវនាវដល់សហគមន៍អាជីវកម្ម អាជីវករគប្បីបន្តរួមដំណើរជាមួយខេត្ត។  សមមិត្តឡេវ៉ាំងហាំង សង្ឃឹមថាបណ្តាអាជីវកម្មគប្បីបន្តរវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការផលិត ធ្វើអាជីវកម្ម ធ្វើ ម្ចាស់ការទីផ្សារលក់ដូរផលិតផល។  ផ្លាស់ប្តូរការត្រិះរិះក្នុងការផលិត យកចិត្តទុកដាក់លើកកម្ពស់ចំណេះវិជ្ជាគ្រប់គ្រងអាជីវកម្ម ប្រមូលផ្តុំកម្លាំងពង្រីកការផលិត ធ្វើអាជីវកម្ម លើកកម្ពស់គុណភាពផលិតផល សេវា និងកម្លាំងប្រជែង។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការដល់បណ្តាមន្ទីរ គណៈ ផ្នែកខេត្តផ្សព្វផ្សាយព្រមៗគ្នាបណ្តាគោលការណ៍ គោលនយោបាយ បណ្តាក្រុមវិធានការ និងធ្វើសកម្មភាពឧបត្ថម្ភដល់អាជីវកម្មដោយមានប្រសិទ្ធភាពបំផុត។  ជានិច្ចកាល យកចិត្តទុកដាក់ ចែករំលែក រួមដំណើរជាមួយអាជីវកម្ម សហការដោះស្រាយការទុក្ខលំបាក ជំពាក់ស្ទះដល់ការធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្មឱ្យបានទាន់ពេល។

anh tin bai

 

មមិត្ត ឡរង៉ុកភឿង នាយករងក្រុមហ៊ុនប្រេងសាំងត្រាវិញថ្លែងយោបល់នៅពិធីជួបជុំ។

ធីជួបជុំនេះ បណ្តាអាជីវកម្មបានស្តាប់អ្នកឯកទេសសេដ្ឋកិច្ចង្វៀងហ្វាងយុងចែករំលែកអំពីបធានបទ “ឈុតមេសោស្នូលដើម្បីអាជីវកម្មត្រាវិញចងសម្ព័ន្ធឡើងវិញដោយខ្លួនឯង និងលើកកម្ពស់កម្រិតពាណិជ្ជសញ្ញាស្ថិរភាពក្នុងបរិការណ៍ប្រជែងយ៉ាងតឹងរឹង”។  តំណាងបណ្តាអាជីវកម្ម សហករណ៍ក៏ចូលរួមចែករំលែកពីលទ្ធផលធ្វើអាជីវកម្មដែលសម្រេចបានក្នុងឆ្នាំកន្លងផងដែរ ក៏ដូចជាបណ្តាការជួបលំបាក និងបទពិសោធក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនោះ មានយោបល់ជាច្រើនបានស្នើ និងរួមបំពេញយោបល់ដើម្បីដោះស្រាយការលំបាក ឧបត្ថម្ភជំរុញការធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្ម អភិវឌ្ឍន៍ខេត្តយើង៕

anh tin bai

Phương An

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292788