ផ្តុំកម្លាំងកសាងជនបទថ្មីដោយភ្ជាប់ជាមួយការសម្រេចភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ឆ្នាំ២០២៤

កាលពីរសៀលថ្ងៃទី១៦ ខែឧសភា គណៈចង្អុលការកម្មវិធីគោលដៅជាតិសាងជនបទថ្មី និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីភាពរស់នៅវប្បធម៌ខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ ចាត់តាំអង្គប្រជុំដើម្បីស្តាប់របាយការណ៍ពីវឌ្ឍនភាពអនុវត្តខេត្តសម្រេចភារកិច្ចកសាងជនបទថ្មី និងខេត្តអនុវត្តសេចក្តីសម្រេចចិត្តលេខ១១/NQ-HĐND ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត

anh tin bai

ទិដ្ឋភាពអង្គប្រជុំ

មមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត មមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុកការខេត្ត សមមិត្ត ឡេថាញ់បិញ មាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត មមិត្ត ង្វៀងទ្រុងហ្វាង មាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមធ្វើអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមនៅមាសមមិត្ត ង្វៀងវ៉ាំងទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័នខេត្តមានជាប់ទាក់ទង ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

យោងតាមរបាយការណ៍នៅអង្គប្រជុំ គិតមកដល់ពេនេះ មានឃុំចំនួន ៨៥/៨៥ នៅលើភូមិសាស្រ្តខេត្តសម្រេចលក្ខឋានជនបទថ្មីលើកកំពស់ ឃុំចំនួន សម្រេចលក្ខឋានជនបទថ្មីខ្នាគំរូ ស្រុកចំនួន/ សម្រេចលក្ខឋានជនបទថ្មី សម្រេចបាន១០០% មានស្រុក កូវកែនិងទីវកឹងបានក្រុមប្រឹក្សាវាយតម្លៃមជ្ឈិមភាពសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ (អត្រាបោះឆ្នោតសម្រេចបាន១០០%)

ឆ្លងតាមកាត្រួតពិនិត្យ នៅមានឃុំចំនួន៩ទៀត មិនទាន់កែលម្អគុណភាពទៅតាមលក្ខឋានដំណាក់កាលថ្មី ជាក់ស្តែង៖ បណ្តាឃុំ ដាឡុក ស៊ុងឡុង ហ្វាធ្វឹង ហ្វាឡើយ (ចូវថាញ់) នៅមកលក្ខឋានពីសុខាភិបាលនោះគឺ ឃុំញ៉ីឡុងភូ តឹងបិញ(កាងឡុង) មិនទាន់សម្រេចបានលក្ខឋានពីរៀបចំផលិតកម្ម ឃុំហ្វៀនហោយនៅមកលក្ខឋានហេដ្ឋាចនាសម្ព័ន្ធពាណិជ្ជកម្មជនបទ និងលក្ខឋានពីលំនៅដ្ឋាន។

ឃុំជនបទចំនួន ដែលមិនទាន់កែលម្អគុណភាពតាមលក្ខឋានរួមមាន៖ឃុំឡុងត្វង (យ្វៀងហាយ) នៅមកគឺលក្ខឋានពីនាគម ឃុំតឹងបិញ(កាងឡុង) មិនទាន់សម្រេចលក្ខឋានពីមូលដ្ឋានសម្ភារវប្បធម៌ រៀបចំផលិតនិងលក្ខឋានពីអប់រំនិងបណ្តុះបណ្តាល ឃុំដាយភឿក (កាងឡុង) នៅមកលក្ខឋានពីគមនាគមន៍ ឃុំញ៉ីឡុងភូ(កាងឡុង) មិនទាន់សម្រេចបានលក្ខឋានពីគ្រោងផែនការ និងរៀបចំផលិតកម្ម។

បច្ចុប្បន្ន បណ្តាមូលដ្ឋានកំពុងតែរួសរាល់អនុវត្តការលើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់ដើម្បីរក្សាខ្ជាប់ខ្ជួនលក្ខឋាន ដំណាក់កាល ២០២១-២០២៥។

anh tin bai

សមមិត្ត ង្វៀងវ៉ាំនទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្លែងយោបល់ស្តីពីការយកមតិអំពីភាពពេញចិត្តរបស់ប្រជាជន។

ត្រាវិញសម្រេចបានជាសារវន្ត / ខ្លឹមសារខេត្តសម្រេចភារកិច្ចកសាងជនបទថ្មី។ នៅមកខ្លឹមសារលេខ មិនទាន់សម្រេចបាន ជាក់ស្តែងនោះគឺ «សន្ទស្សពេញចិត្តរបស់ប្រជាជន អង្គការសម្រាប់សេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋចំណុះខេត្ត ទីក្រុងនៅក្រោមការគ្រប់គ្រងរបស់មជ្ឈិម សម្រេចបានពី៩០%ឡើងទៅ» (សន្ទស្ស SIPAS) មជ្ឈិមទើបតែប្រកាសឆ្នាំ ២០២៣ ខេត្តត្រាវិញសម្រេចបាន ៨៤,៥៨% ក្រសួងមហាផ្ទៃ ក៏មានឯកសារលេខ ១៩០៥/BNV-CTTN ស្តីពីការការ ដោះស្រាយការលំបាក ជាប់ជំពាក់របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ យោងតាមនោះ ក្រសួងមហាផ្ទៃបាឯកភាពតាមសំណើរបស់ខេត្តត្រាវិញ ហើយស្នើឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបូកសរុបដើម្បីជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល  ដោយកាត់បន្ថយអត្រាសន្ទស្សន៍ SIPAS ចុះមកនៅត្រឹម ៨០% (កំពុងរង់ចាំមជ្ឈិមយល់ព្រម)

អំពីស្ថានភាពអនុវត្តទៅតាមសេចក្តីសម្រេចចិត្តលេខ ១១/NQ-HDND ចុះថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ស្តីពីការសាកល្បងចាត់ថ្នាក់ដល់ស្រុកក្នុងការគ្រប់គ្រង និងរៀបចំអនុវត្តកម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២៤ - ២០២៥។ ខេត្តអនុវត្តសាកល្បងនៅស្រុកកូវង៉ាង និង ស្រុកថ្កូវ ដើម្បីបែងចែកទុនរវាងបណ្តាកម្មវិធីគោលដៅជាតិ ដើម្បីរំសាយអស់ទុនដល់ចុងឆ្នាំ។

នៅអង្កប្រជុំ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គឹមង៉ុកថាយ ចង្អុលការ ពង្រឹងការងារឃោនាលើខ្លឹមសារទាំងចំណុចនៃការកសាងខេត្តជនបទថ្មីមុននឹងយកមតិលើការពេញចិត្តរបស់ប្រជាជន ការឃោសនាត្រូវតែធ្វើឡើងជាទៀងទាត់ លើប្រព័ន្ធផ្សព្វផ្សាយធំៗទាំងអស់ រួមទាំងការឃោសនាដោយផ្ទាល់ដល់គ្រួសាឆ្លងតាមរយៈអង្គការចាត់តាំងមហាជ ដើម្បីលើកកម្ពស់ការយល់ដឹង បង្កើតការឯកភាពគ្នារបស់ប្រជាជន។

anh tin bai

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ថ្លែងយោបល់ចង្អុលការ។

ថ្លែងសន្និដ្ឋានអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើការយាល័យសម្របសម្រួលជនបទថ្មីខេត្ត សហការជាមួយស្រុកកូវកែ និងទីវកឹង បណ្តាមន្ទីរ គណៈ ស្ថាប័នមានជាប់ពាក់ព័ន្ធកែសម្រួលឡើងវិញនូវសំណុំឯកសារ និងរបាយការណ៍ស្រុកជនបទថ្មីលើកកម្ពស់តាមយោបល់រួមបំពេញរបស់សមាជិកក្រុមប្រឹក្សាពិនិត្យវាយតម្លៃមជ្ឈិម និងបញ្ជូនឡើងការិយល័យសម្របសម្រួលជនបទថ្មីមជ្ឈិម ដើម្បីជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលពិនិត្យ ទទួលស្គាល់។

ទន្ទឹមនឹងនោះ ផ្តុំកម្លាំងចង្អុលការអនុវត្តបញ្ចប់សេចក្តីព្រាងឯកសារខេត្តជនបទថ្មីស្នើឡើងមជ្ឈិមពិនិត្យ និងវាយតម្លៃ (រួមមាន៖ របាយការណ៍សំខាន់ៗ រូបភាព វីដេអូឃ្លីប បណ្តាឯកសាក្ខីភាព។ល។) បញ្ចប់ផែនការបន្ត និងធ្វើកាជាមួយក្រុមវាយតម្លៃមជ្ឈិមចុះមកពិនិត្យវាយតម្លៃខេត្តសម្រេចភារកិច្ចកសាងជនបទថ្មី។

anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងសន្និដ្ឋានអង្គប្រជុំ។

បណ្តាមូលដ្ឋានត្រូវរួសរាល់អនុវត្តការលើកកម្ពស់គុណភាពបណ្តាឃុំសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់ស្រុកសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់ដើម្បីធានារក្សាខ្ជាប់ខ្ជួនលក្ខឋាននៃដំណាក់កាល ២០២១-២០២៥ និងបណ្តាលក្ខឋានដែលសម្រេចបានប្រកបដោយចីរភាព។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សង្កត់ធ្ងន់ ផ្តុំកម្លាំងសាងជនបទថ្មីដោយភ្ជាប់ជាមួយសម្រេចភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ឆ្នាំ២០២៤។ ពិសេសត្រូវយកចិត្តទុកដាក់អនុវត្តល្អបណ្តាលក្ខឋានដូចជា៖ នាប្រជាជនចូលរួមរ៉ាប់រងសុខាភិបាល កៀងគរទុនវិនិយោគសង្គមទាំងមូល កម្រិតកំណើនត្រូវសម្រេច និងលើសភាគកម្រិតសេចក្តីសម្រេចចិត្តដក់ចេញ សន្ទស្ស PCI PGI ពង្រីកអាជីវកម្ម និងផលិតផល OCOP។ល។៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293341