កសាងអង្គការចាត់តាំងមូលដ្ឋានបក្ស លើកកម្ពស់គុណភាពបក្ខជន៖ បង្កភាពវិវឌ្ឈន៍យ៉ាងខ្លាំងក្លា និងពិតប្រាកដជាង
កសាងអង្គការចាត់តាំងមូលដ្ឋានបក្សស្អាតស្អំ រឹងមាំ និងលើកកម្ពស់គុណភាពកងជួរបក្ខជនគឺជាភារកិច្ចយ៉ាងសំខាន់ ជានិច្ចកាល យូរអង្វែង បន្តបន្ទាប់ គឺជាភារកិច្ចរបស់គណៈកម្មាធិការបក្ស អង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជន រួមចំណែកកសាងរៀបចំបក្ស និងប្រព័ន្ធនយោបាយ ពង្រឹងក្តីជំនឿរបស់ប្រជាជនជាមួយនឹងបក្ស។ 

អង្គការចាត់តាំងមូលដ្ឋានបក្សគឺជាគ្រឹះធារ ជាមណ្ឌលស្នូលស្នឹងនយោបាយ ធានាការដឹកនាំរបស់មូលដ្ឋានបក្ស គឺជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន។ បន្តបង្កភាពវិវឌ្ឈន៍យ៉ាងខ្លាំងក្លា ពិតប្រាកដជាងក្នុងការលើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស និងគុណភាពរបស់កងជួរកម្មាភិបាល បក្ខជន ឆ្លើយតបសំណូមពរដឹកនាំអនុវត្តភារកិច្ចនយោបាយនៅមូលដ្ឋាន គឺជាគោលដៅសំខាន់ក្នុងកម្មវិធីធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្តត្រាវិញ (កម្មវិធីធ្វើសកម្មភាពលេខ ៣៩-CTr/TU ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២) អំពីការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២១-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១៣) ស្តីពីបង្កើន ពង្រឹង កសាងអង្គការចាត់តាំងមូលដ្ឋានបក្ស និងលើកកម្ពស់គុណភាពកងជួរបក្ខជនក្នុងស្ថានភាពថ្មី។

ប្រការជាក់ស្តែងនោះគឺ បណ្តាឆ្នាំមុននេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងយកចិត្តទុកដាក់ដល់ការដឹកនាំ ចង្អុលការផ្សព្វផ្សាយ ជ្រួតជ្រាប និងចាត់តាំងអនុវត្តល្អបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន សារាចរ សេចក្តីកំណត់របស់មជ្ឈិមស្តីពីកសាងបក្ស កសាងប្រព័ន្ធនយោបាយ។ យោងលើមូលដ្ឋាននោះ អង្គការចាត់តាំងមូលដ្ឋានបក្សសន្សឹមៗនឹងបានពង្រឹង រៀបចំឡើងវិញតាមសមត្ថកិច្ច ភារកិច្ចប្រហាក់ប្រហែល សមស្របជាមួយនឹងស្ថានភាពរបស់ស្ថាប័ន អង្គភាព មូលដ្ឋាន លទ្ធភាព និងកម្លាំងប្រយុទ្ធរបស់បណ្តាអង្គការចាត់តាំងមូលដ្ឋានបក្ស គុណភាពប្រជុំជីវភាពគណៈកម្មាធិការបក្ស សាខាបក្សក៏បានបង្កើនឡើង។ ការងារដឹកនាំតស៊ូ ទប់ទល់ រុញច្រានស្ថានភាពថមថយ បណ្តាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ល។ បាននាំមកលទ្ធផលយ៉ាងសកម្ម។ ការងារគ្រោងផែនការ បណ្តុះបណ្តាល បំពាក់បំប៉នកងជួរកម្មាភិបាលមូលដ្ឋានសន្សឹមៗនឹងឆ្លើយតបសំណូមពរភារកិច្ចនយោបាយ។ ការវាយតម្លៃ ចំណាត់ថ្នាក់គុណភាពអង្គការចាត់តាំបក្ស និងបក្ខជនជាប្រចាំឆ្នាំតែងបានយកចិត្តទុកដាក់ និងស៊ីជម្រៅពិតប្រាកដ អត្រាអង្គការចាត់តាំងមូលដ្ឋានបក្ស និងបក្ខជនសម្រេចល្អភារកិច្ច គិតជាមធ្យមក្នុងមួយឆ្នាំបង្កើនបានបង្គួរខ្ពស់ (ជាង ៩០%)។

ផ្តើមពីភាពជាក់ស្តែងនៅមូលដ្ឋាន សមមិត្តហាថាញ់វ៉ូ លេខាសាខាបក្សអនុសង្កាត់លេខ ៨ សង្កាត់ទី ៧ ទីក្រុងត្រាវិញបានឱ្យដឹងថា៖ អនុវត្តសារាលិខិតលេខ ១២៨-CV/TU, ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពី “ការអនុវត្តន៍ទម្រង់ចង្អុលការប្រជុំជីវភាពអង្គការចាត់តាំងបក្សជំនួសឱ្យការប្រជុំជីវភាពសាខាបក្សប្រចាំខែចំពោះបណ្តាសាខាបក្សដែលមានបក្ខជនច្រើន ចែកចេញជាច្រើនក្រុមបក្ស” គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងត្រាវិញបានជ្រើសយកសាខាបក្សអនុសង្កាត់លេខ ៨ សង្កាត់ទី ៧ ធ្វើជាកន្លែងចង្អុលការអនុវត្តទម្រង់។ ថ្វីត្បិតការប្រជុំជីវភាពក្រុមបក្ស ឬទូទាំងសាខាបក្សដូចពីមុននេះ គុណភាពអង្គការចាត់តាំងមូលដ្ឋានបក្ស (ជាក់ស្តែងគឺសាខាបក្ស ក្រុមបក្សអនុសង្កាត់លេខ ៨) ពឹងអាស្រ័យយ៉ាងធំទៅលើគុណភាពបក្ខជន។ បក្ខជនមានការយល់ជ្រួតជ្រាបគ្រប់គ្រាន់ រួមបំពេញយោបល់ដោយអស់ពីចិត្ត ទទួលសុខត្រូវជាមួយនឹងភារកិច្ច ពិភាក្សាយ៉ាងផុលផុស។ល។ គឺគុណភាពធ្វើសកម្មភាពរបស់សាខាបក្ស ក្រុមបក្សទើបបានបង្កើនឡើង។ នៅក្នុងការប្រជុំជីវភាព ត្រូវធានាម៉ឺងម៉ាត់របប ល័ក្ខការណ៍ទិតៀន និងស្វ័យទិតៀនដោយយោងលើស្មារតីកសាងសមមិត្ត មិត្តរួមអាជីព សេចក្តីស្រឡាញ់ស្និទ្ធស្នាល ជួយឧបត្ថម្ភគ្នា រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពកងជួរបក្ខជន។ យោងតាមកម្មវិធីធ្វើសកម្មភាពលេខ ៣៩-CTr/TU របស់គណៈកម្មាធិការបក្សអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១៣) ស្តីបន្តពង្រឹង លើកកម្ពស់លទ្ធភាពសមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស មុនបង្អស់គឺគប្បីត្រូវផ្លាស់ប្តូរថ្មី សុក្រឹតអង្គការចាត់តាំងរបស់បណ្តាប្រភេទអង្គការចាត់តាំងមូលដ្ឋានបក្ស។

បន្តរៀបចំ ពង្រឹងអង្គការចាត់តាំងមូលដ្ឋានបក្ស ព្រមទាំងសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋាន និងគណៈកម្មាធិការបក្សផ្នែកត្រឹមត្រូវតាមគោលការណ៍របស់បក្ស សមស្របជាមួយនឹងសមត្ថកិច្ច ភារកិច្ចរបស់ប្រភេទនីមួយៗ។ អនុវត្តការរៀបចំលេខាគណៈកម្មាធិការបក្សព្រមទាំងជាប្រធានក្រុមប្រឹក្សាប្រជាជន ឬប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជនមិនមែនជាមនុស្សរបស់មូលដ្ឋាន នៅនឹងបណ្តាកន្លែងដែលគ្រប់លក្ខណៈ ពិនិត្យឡើងវិញ កែប្រែ បំពេញបន្ថែម សុក្រឹត និងអនុវត្តល្អសមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាច ទទួលបន្ទុក ភាពទំនាក់ទំនងការងាររបស់ប្រភេទអង្គការចាត់តាំងមូលដ្ឋានបក្ស។ បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ លើកកម្ពស់វិធីសាស្ត្រដឹកនាំរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស លើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស លើកកម្ពស់ឫទ្ធានុភាពនយោបាយ លទ្ធភាពដឹកនាំ មុខជំនាញការងារបក្សជូនកងជួរសមាជិកគណៈប្រតិបត្តិការបក្សមូលដ្ឋាន។

ផ្លាស់ប្តូរថ្មី និងបង្កើនជាងទៀតការងារអប់រំនយោបាយ សតិអារម្មណ៍ លត់ដំ លើកកម្ពស់ឫទ្ធានុភាពនយោបាយជូនបក្ខជន ប្តេជ្ញាចិត្ត អត់ធ្មត់អនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្ត សារាចររបស់មជ្ឈិម របស់គណៈកម្មាធិការបក្សស្តីពីការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ តស៊ូជម្នះ បង្ការមានប្រសិទ្ធភាពស្ថានភាពថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ អាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង”។ ផ្សព្វផ្សាយអនុវត្តទម្រង់ “ថ្នាក់លើធ្វើជាគំរូខ្នាត ថ្នាក់ក្រោមសកម្មធ្វើតាម” នៅក្នុងទូទាំងបក្ខភាគខេត្ត ក្នុងនោះ យកចិត្តទុកដាក់ដល់ប្រសិទ្ធភាព និងស៊ីជម្រៅពិតប្រាកដ។

ជាក់ស្តែងគឺចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៥ ខិតខំក្នុងមួយឆ្នាំមានជាង ៩០% អង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជនបានវាយតម្លៃ បែងប្រភេទគុណភាពសម្រេចល្អភារកិច្ចឡើងទៅ ពង្រីកបក្ខជនថ្មីពី ៥.៥០០-៦.០០០ រូប។ គិតតាំងពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ខិតខំក្នុងមួយឆ្នាំមានជាង ៩០% អង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជនបានវាយតម្លៃ បែងប្រភេទគុណភាពសម្រេចល្អភារកិច្ចឡើងទៅ។ អត្រាពង្រីកបក្ខជនថ្មីក្នុងមួយឆ្នាំក្នុងដំណាក់កាលនេះសម្រេចពី ៣-៤% នៃចំនួនបក្ខជនរួម៕ ប្រភពកាសែតត្រាវិញ

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340