ផ្សព្វផ្សាយប្រធានបទឆ្នាំ ២០២៤ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ

កាលពីរសៀលថ្ងៃទី ១១ ខែរា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតដោយផ្ទាល់ គួបផ្សំជាមួយការផ្សាយបន្តផ្ទាល់ ដើម្បីជ្រួតជ្រាប អនុវត្តប្រធានបទឆ្នាំ ២០២៤ របស់ខេត្ត « រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យុត្តិធម៌សង្គម គិតគូរដល់ជីភាពរស់នៅខាងសម្ពារៈ ស្មារតីជូនប្រជាជនខេត្តត្រាវិញ»

anh tin bai

អញ្ជើញចូលរួមនៅមណ្ឌលថ្នាក់ខេត្តមានអនុលេខាបក្សខេត្ត ឡឹមមិញដាំង បណ្តាមិត្តជាមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័ន អង្គការចាត់តាំងហាជនខេត្ត មាជិកនៃគណៈកម្មាធិការត្រួតពិនិត្យថ្នាក់ខេត្ត អ្នករាយការណ៍ថ្នាក់មជ្ឈិម ថ្នាក់ខេត្ត មាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈឃោសនាអប់រំនៃបណ្តាគណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។ល។

ដើម្បីផ្សព្វផផ្សាយអនុវត្តមានប្រសិទ្ធភាពប្រធានបទឆ្នាំ ២០២៤ រៀនសូត្រនិងធ្វើតាមអ៊ំ អនុលេខាបក្សខេត្ត ឡឹមមិញដាំង ស្នើដល់តំណាងគ្រប់រូបត្រូវផ្តោតលើការតាមដាននូវខ្លឹមសារដែលអ្នករបាយការណ៍បានថ្លែងការណ៍ ដើម្បីទទួលយក ក្តាប់ច្បាស់លាស់នូវបញ្ហាស្នូល សំខាន់ បណ្តាខ្លឹមសារ ភារកិច្ច ដំណោះស្រាយអនុវត្ត។ បន្ទាប់ពីសន្និបាតនេះ ថ្នាក់ដឹកនាំបណ្តាមូលដ្ឋាន ស្ថាប័ន អង្គភាពត្រូវផ្តោតលើការដឹកនាំ ចង្អុលការរៀនសូត្រ ជ្រួតជ្រាបដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព ជម្នះជំងឺជាផ្លូវការក្នុងរៀនសូត្រសេចក្តីសម្រេចចិត្តនិយាយរួមរបស់កម្មាភិបាល និងបក្ខជន។

anh tin bai

អនុលេខាបក្សខេត្ត ឡឹមមិញដាំង សំណូមពរដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ធ្វើលម្អិត សាងផែនការផ្សព្វផ្សាយអនុវត្តប្រធានបទឆ្នាំ ២០២៤ ផ្តោតលើការដឹកនាំ ចង្អុលការពង្រឹង កសាង បើកទូលាយគំរូរៀនសូត្រ និងធ្វើតាមអ៊ំ យកចិត្តទុកដាក់កសាងគំរូពីការងារកសាងបក្ស កសាងប្រព័ន្ធយោបាយ កំណែទម្រង់រដ្ឋបាល

ទន្ទឹមនឹងនោះ ចង្អុលការចាត់តាំងល្អនូវការបំពេញបន្ថែមខ្លឹមសារ ភារកិច្ច ដំណោះស្រាយ និងផែនការធ្វើកម្មភាពរបស់បុគ្គលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភ្ជាប់ជាមួយការប្តេជ្ញាចិត្តកែលម្អខ្លួន ខិតខំប្រឹងប្រែង លត់ដំឆ្នាំ ២០២៤ ផ្តោតលើការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តសម្រេចបណ្តាភាគកម្រិត ភារកិច្ចក្នុងឆ្នាំ២០២៤ និងជាមូលដ្ឋានសម្រេចបណ្តាភាគកម្រិត នៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សខេត្តលើកទី១១ អាណត្តិ២០២០-២០២៥។

នៅសន្និបាត តំណាងគ្រប់រូបបានស្តាប់មមិត្ត ត្រឹងក្វឹកត្វឹង មាជិកណៈចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តផ្សព្វផ្សាយខ្លឹសារប្រធានបទឆ្នាំ ២០២៤ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យុត្តិធម៌សង្គម គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជនខេត្តត្រាវិញ»

anh tin bai

ប្រធានបទត្រូវបានរៀបចំឡើងដោយមានខ្លឹមសារសំខាន់ៗចំនួន៤នោះគឺ

. ការចាំបាច់ត្រូវជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យត្តិធម៌សង្គម គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជនខេត្តត្រាវិញនារយៈពេលខាងមុខ។

. ខ្លឹមសារសំខាន់ៗស្តីពីសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យុត្តិធម៌សង្គម គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជន។

. អនុវត្តសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យុត្តិធម៌សង្គម គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជនក្នុងដំណាក់កាលផ្លាស់ថ្មី។

. តម្រង់គោលដៅ ភារកិច្ចដំណោះស្រាយអនុវត្តមានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រិយាបថហូជីមិញស្តីពីការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តជឿនលឿន យុត្តិធម៌សង្គម គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជនខេត្តត្រាវិញនារយៈពេលខាងមុខ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293339