ជនរួមជាតិខ្មែរធ្វើតាមអ៊ំហូដើម្បីកសាងភូមិស្រុករីកចម្រើន
ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញតាម សារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបា យ (នីតិកាលទី ១២) ជាពិសេស បណ្ដាសមណស័ក្ដិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ ជនជាតិខ្មែរនៅឃុំតឹងហ៊ីប ស្រុកថ្កូវមានការវិវឌ្ឍន៍ទាំងស្មារតី និងសកម្មភាពតាមរយៈ ទង្វើជាក់ស្ដែង រួមចំណែកកសាងភូមិស្រុកឲ្យបានរីកចម្រើន។

សមមិត្តគឹមថាយបិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ៊ីប ស្រុកថ្កូវវាយតម្លៃ៖ មូលដ្ឋានមានជនជាតិខ្មែររស់នៅជាង ៨០%។ ចំពោះបណ្ដាសម ណស័ក្ដិសាសនា និងអ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្រ្តឃុំតែងពង្រីកល្អតួនាទី ជាស្នូល ធ្វើជាគំរូហើយតែងសកម្មចូលរួមសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អតាម មាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ការខិតខំនោះបាន រួមចំណែកជាមួយមូលដ្ឋានរក្សាស្ថិរភាពសន្តិសុខនយោបាយ  សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គម តស៊ូបង្ការ ទប់ស្កាត់បណ្ដាប្រឧក្រឹដ្ឋជន គិតគូរដល់អ្នកក្រីក្រ កសាងជនបទថ្មី។

ព្រះតេជគុណថាច់សុវណ្ណ ព្រះចៅអធិការវត្តផ្នោរអំពូងថ្មីតែងអស់ពីចិត្តក្នុងការងារសប្បុ រសធម៌

 

ព្រះតេជគុណថាច់សុវណ្ណជាគំរូមួយក្នុងចលនារៀនសូត្រ និងធ្វើតាមអ៊ំ។ ព្រះអង្គតែង ជួយពុទ្ធបរិស័ទដោយអស់ពីព្រះទ័យតាមរយៈបណ្ដាសកម្មភាពសប្បុរសធម៌។ ក្នុងបណ្ដា ឆ្នាំកន្លង អនុវត្តទម្រង់ “ឧបត្ថម្ភគ្នាទៅវិញទៅមក”  ព្រះតេជគុណថាច់សុវណ្ណបានចលនា សប្បុរសជនជិតឆ្ងាយចូលរួមបំពេញការងារសប្បុរសធម៌ មនុស្សធម៌ដើម្បីឧបត្ថម្ភដល់ អ្នកដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំ។ គិតតាំងពីឆ្នាំ ២០១៦ មកទល់ ពេលនេះ ព្រះអង្គចលនាបានថវិកាជិត ០៧ ពាន់លានដុងសម្រាប់បំពេញការងារសប្បុរ សធម៌។ ក្នុងនោះ ព្រះអង្គបានឧបត្ថម្ភដល់អ្នកជំងឺក្រីក្រ ៣២០ នាក់ សរុបថវិកា ៨០០ លានដុង ឧបត្ថម្ភបុណ្យឈាបនកិច្ចដល់គ្រួសារក្រីក្រ ១៣១ គ្រួ សរុបថវិកាឧបត្ថម្ភជិត ៥០០ លានដុង។ ចលនាឧបត្ថម្ភអំណោយដល់គ្រួសារក្រីក្រចំនួន ៤.៥៤៣ លើក សរុបថវិកាជាង ១,៣៣ ពាន់លានដុង។

ព្រះតេជគុណថាច់សុវណ្ណមានថេរដីកាឲ្យដឹងថា៖ ព្រះអង្គមានបំណងជួយដល់ពុទ្ធបរិ ស័ទឲ្យឆ្លងផុតទុក្ខលំបាក បង្កក្ដីជំនឿ និងព្រះទ័យសប្បុរសធម៌ឆ្ពោះទៅដល់ព្រះពុទ្ធ ដើម្បីពុទ្ធបរិស័ទជួបតែសេចក្ដីសុខ។ ចំពោះមូលដ្ឋាន ព្រះអង្គបានរួមដំណើរជាមួយ បណ្ដាគណៈ ផ្នែកក្នុងការអនុវត្តបាវចនា “សាសនា ជនជាតិ សង្គមនិយម” ប្រកបដោយ ស្មារតី “បសង្គមថ្លៃថ្លា សាសនារុងរឿង”។

ព្រះតេជគុណថាច់សុវណ្ណបានទទួលទំនុកបម្រុងព្រឹទ្ធាចារ្យអនាថា ០២ រូប (សរុបថវិកា ឧបត្ថម្ភជិត ៥០ លានដុង)។ សាងសង់ផ្ទះមេត្តាធម៌ ០៦ ខ្នងជូនគ្រួសារក្រីក្រ (សរុបថវិកា ១៤៥ លានដុង) និងជាវដី ២.០០០ ម៉ែត្រក្រឡាសម្រាប់សាងសង់ផ្ទះមេត្តា ធម៌ ៥/៦ ខ្នង ឧបត្ថម្ភផ្ទះមហាសាមគ្គី ១២ ខ្នង (សរុបថវិកា ៥២០ លានដុង) ឧបត្ថម្ភ ក្លឹប “ចូលរួមរស់ក្នុងសហគមន៍វិញ” របស់នគរបាលឃុំតឹងហ៊ីប សរុបថវិកា ១០០ លានដុង។ ឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ ៣៦ រូប ទទួលទំនុកបម្រុងសិស្ស ០២ រូប។ល។ ក្នុងការកសសាងជនបទថ្មី ព្រះអង្គបានចលនាធ្វើប្រព័ន្ធអំពូលភ្លើងនៅ តាមបណ្ដោយភូមិផ្នោរអំពូង សរុបថវិកា ២០០ លានដុង និងជួសជុលផ្លូវបេតុង ១,២ គីឡូម៉ែត្រ។

ជាមួយនឹងទង្វើ និងការរួមវិភាគទានរបស់ខ្លួន ព្រះតេជគុណថាច់សុវណ្ណបានគណៈកម្មា ធិការប្រជាជនខេត្តប្រគេនលិខិតសរសើរអំពីស្នាព្រះហស្ដឆ្នើមក្នុងការរៀនសូត្រ និងធ្វើ តាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដំណាក់កាល ២០១៦-២០២០។ រាល់ ឆ្នាំ ព្រះតេជគុណថាច់សុវណ្ណនៅទាំងបាននគរបាលខេត្តប្រគេនលិខិតសរសើរអំពីស្នា ព្រះហស្តឆ្នើមក្នុងចលនាការពារមាតុភូមិទៀតផង។

លោកត្រឿងយឿ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរភូមិទ្រព្រះបាទ ស្រុក ថ្កូវ៖ រៀនសូត្រអំពីអ៊ំហូត្រូវចេះធ្វើគំរូដើម្បីអ្នកដទៃយកតម្រាប់តាម

ទោះបីមានវ័យជាង ៨២ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកត្រឿងយឿនៅតែមិនខ្លាចនឿយ ហត់ក្នុងការចូលរួមជាមួយមូលដ្ឋានចលនា ផ្សព្វផ្សាយដល់ប្រជាជនក្នុងភូមិឲ្យចូលរួម អនុវត្តចលនាកសាងជនបទថ្មី ចូលរួមកសាងផ្លូវជនបទ ជីកស្ដារប្រឡាយធារាសាស្រ្ត ។ល។ អស់រយៈពេលជាង ២០ ឆ្នាំដែលបានជ្រើសឲ្យធ្វើជាអ្នកមានប្រជាប្រិយភាពក្នុង តំបន់ជនជាតិខ្មែរ គាត់បានឲ្យដឹងថា៖ កាលពីមុន គាត់ចូលរួមការងារប្រធានគណៈកម្ម ការប្រជាជនភូមិជិត ២៥ ឆ្នាំ។ ដល់ឆ្នាំ ២០១២ គាត់ធ្វើជាប្រធានសមាគមអ្នកមានវ័យ ចាស់ឃុំ (ពីឆ្នាំ ២០១២-២០១៨)។ បណ្ដាសំណង់ស្ទើរតែទាំងអស់នៅលើភូមិសាស្រ្តឃុំ តែងមានគាត់ចូលរួមចលនាប្រជាជនបរិច្ចាគដី ដំណាំដើម្បីដំណើរការកសាង។

បំណងល្អបំផុតគឺគាត់ចង់ចលនាឲ្យប្រជាជនយល់ រួចធ្វើនោះ ខ្លួនយើងផ្ទាល់ក៏ដូចជាគ្រួ សារត្រូវធ្វើជាគំរូ និងឈានមុខ។ ធ្វើបានដូច្នោះទើបហៅថានិយាយទន្ទឹមនឹងធ្វើ។ ហើយ នេះក៏ជាប្រការដែលអ៊ំហូតែងរំលឹកដល់ក្នុងការងារប្រជាចលនាយក “ប្រជាជនធ្វើជាឫស គល់”។ បច្ចុប្បន្ន រៀនអ្វីដែលល្អអំពីអ៊ំដើម្បីឆ្លុះពិនិត្យមើលខ្លួនឯងរួចខិតខំឲ្យក្លាយជាអ្នក មានប្រយោជន៍សម្រាប់សង្គម។

ណែនាំយើងខ្ញុំរួមជាមួយបងប្អូនក្នុងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹង ហ៊ីបទៅទស្សនាសំណង់ផ្លូវកៅស៊ូនៅកណ្ដាលវាលស្រែដែលទើបសម្រេចការរំសាយទី ធ្លាកំពុងត្រៀមបម្រុងផ្សព្វផ្សាយ (ប្រវែង ១.៨០០ ម៉ែត្រ)។ លោកត្រឿងឲ្យដឹងថា៖ បន្ទាប់ពីបានចលនា គ្រួសារប្រជាជនដែលមានដីទាក់ទងដល់សំណង់នេះបានឯកភាព ដើម្បីកសាងផ្លូវ។ ក្នុងដំណាក់កាលចលនាក៏ជួបនឹងការលំបាកច្រើនដែរ ប៉ុន្តែដោយមាន ការវិភាគរវាងផលប្រយោជន៍ និងការខាតដែលប្រជាជនសព្វថ្ងៃនរណាក៏ដឹងនោះ ប្រសិនបើមានផ្លូវកាត់ឆ្លងចំណែកដីរបស់ខ្លួននឹងបង្កើនតម្លៃដី ហើយការធ្វើដំណើរទៅ មកឬដឹកជញ្ជូនក៏ងាយស្រួល។ ដូច្នោះការបាត់ដីរបស់គ្រួសារនីមួយៗមិនច្រើនប៉ុន្មាន ទាមទារសហគមន៍ចូលរួមទើបធ្វើបាន។ល។ ផ្ដើមពីនោះ ប្រជាជនក៏បានជ្រោមជ្រែង ចូលរួម។ ដោយឡែកខ្លួនគាត់ផ្ទាល់ ពេលមានបណ្ដាសំណង់បានផ្សព្វផ្សាយលើចំ ណែកដីរបស់គ្រួសារ ដូចជាផ្លូវលេខ ១៦, ១៧ ផ្លូវទៅកាន់សាលាបឋមសិក្សាតឹងហ៊ីប (អា) ជាដើមនោះ គ្រួសារគាត់បានបរិច្ចាគជាង ៣.០០០ ម៉ែត្រក្រឡា៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293341