ង្វៀន ធី រ៉ាវ (កើតឆ្នាំ ១៩២២)
យាយ ង្វៀន ធី រ៉ាវ ហៅ ចិញ រ៉ាវ នាមសម្ងាត់ គឺ បា ធី កើតថ្ងៃទី ១១/៨/១៩២២ នៅភូមិ ឡុង ថាញ់ , ឃុំ ប៉ិញ ខាន់ ធឿង, ខណ្ឌ កាងឡុង សព្វថ្ងៃជាឃុំញ៉ីឡុង ជាដំបន់មួយមានដីដុះភ្ជាប់ជាមួយទន្លេរ កោ ចៀង សម្បូរដោយជីវជាតិ មានដំណាំដុះលូតលាស់ល្អ ប៉ុន្តែពួកមូលធនស្រុក ឈ្មោះ ង៉ បានឃុកខិតជាមួយពួកអាណានិគមនិយមបារាំងទន្ទ្រានគ្រប់គ្រងដីធ្លី ម្ល៉ោះហើយគ្រួសារលោក យាយក៏ទុកដូចជាជីវភាពគ្រួសារកសិករនៅដំបន់នេះត្រូវរស់ពឹងទៅលើម្ចាស់ មេដៀន ជីវភាពរស់នៅយ៉ាងទុក្ខវេទនា។
ឪពុកបង្កើតរបស់លោកយាយ គឺលោកតា ង្វៀន វ៉ាំង រើក ពិតមែនតែជាកសិករក្រីក្រ រៀនសូត្របានតិចតួច តែលោកសម្បូរទឹកចិត្តយុត្តិធម៌។ 
 កាលពីឆ្នាំ១៩៣០លោកបានក្លាយជាបក្ខជនបក្សកុម្មុយនិស្ត ប្រជុំជីវភាពនៅសាខាបក្ស ឃុំញ៉ី ឡុង។ ត្រូវពួកមូលធនប្រផ្នូលនិងត្រូវចាប់ធ្វើទុក្ខបុកម្នេញយ៉ាងព្រៃផ្សៃ រួចបានបញ្ជូនទៅ បា រ៉ា ជាមួយកូនប្រសារទាំង២នាក់របស់លោក។
ជាគ្រួសារមានប្រវេណីដ៏អង់អាចក្លាហានបានជះឥទ្ធិពលដល់ការត្រិះរិះ, មនោសញ្ចេតនារបស់លោកយាយ ង្វៀន ធី  រ៉ាវ ។ ឆ្នាំ១៩៤០ អាយុមិនទាន់ពេញ១៨ឆ្នាំ លោកយាយ បានសាខាបក្សប្រគល់ភារៈកិច្ចអោយធ្វើជាអ្នកនាំសាររបស់បណ្តាឃុំ ញ៉ី ឡុង, អាន ទ្រឿន និងឃុំម៉ី ទ្រឿង ធ្វើជាអ្នកដើរលក់អង្ករ។ ដោយការបញ្ចេញកម្លាំង រហ័សរហួននិងការប៉ិនប្រសប់របស់អ្នកនាំសារនារីវ័យក្មេងមានចិត្តរុះរាយបង្កបានក្តីជំនឿរបស់សាខា។ ឆ្នាំ១៩៤៣ លោក យាយបានប្រគល់បន្ថែមការងារថ្មីមួយទៀត គឺ ប្រធានសមាគមកសិករឃុំ។ 
បម្រុងអោយសម័យធ្វើកុប្បកម្មបដិវត្តន៍ខែសីហា លោកយាយបានគណៈកម្មាធិការបក្សស្រុក កាងឡុងជំនឿ ប្រគល់ភារៈកិច្ចអោយលោកយាយដើរចលនាមហាជន ទីរួមស្រុកនិងដំបន់មួយចំនួនជិតៗនោះសកម្មបះក្រោក។ រួមជាមួយបណ្តាកងកម្លាំងដ៏ទៃផ្សេងទៀត នារីស្រុកកាងឡុងបានរួមចំណែកកសាងសក្តិសមក្នុងជ័យជម្នះរួម។ ពេលប្រជាជនបានកាន់កាប់រដ្ឋអំណាច ថ្ងៃទី ២០ កញ្ញា ឆ្នាំ ១៩៤៥ លោក យាយមានកិត្តិយសបានបញ្ចូលក្នុងកងជួរបក្សកុម្មុយនិស្តឥណ្តូចិន បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀត ណាម។ នៅក្នុងអង្គសន្និបាតនារីទូទាំងស្រុក លោកយាយបានបងប្អូននារីជំនឿបោះ ជ្រើសទទួលនាទីជាប្រធាននារីសង្គ្រោះជាតិស្រុកកាងឡុង ចំពោះមុខលោកយាយជាសមាជិក របស់ស្រុកកងទ័ព វៀក មិញ។ 
ឆ្នាំ ១៩៤៦ ឆ្លើយតបជាមួយសំណូមពរជាមួយសង្គ្រាមប្រយុទ្ធតស៊ូយូរអង្វែងប្រឆាំង នឹង ពួកអាណានិគមបារាំង គណៈកម្មាធិការបក្សស្រុកកាងឡុងបានពង្រឹងមក។ សមមិត្ត ចិញរ៉ាវ បានតែងតាំងជាសមាជិកបក្សស្រុក ទទួលនាទីប្រជាចលនានឹងជាលេខាអង្គការសមាគមនារីសង្រ្គោះជាតិថ្នាក់ស្រុក។
ឆ្នាំ ១៩៤៨ សមមិត្ត ង្វៀន ធី រ៉ាវ បានដកមកទទួលបន្ទុកជាអនុប្រធានសមាគម បន្ទាប់មកទៀតជាប្រធាន នឹងជាលេខាបក្សអង្គការសមាគមនារីសង្រ្គោះជាតិខេត្តត្រាវិញ។ 
នៅឆ្នាំដែលខេត្ត វិញត្រាបានបង្កើតនឹងបានបញ្ចូលខេត្តចំនួនពីរគឺ ត្រាវិញ និងវិញឡុង  សម មិត្ត ចិញ រ៉ាវ បានបញ្ជូនទៅរៀនថ្នាក់នយោបាយ វគ្គទី ៣ នៅតំបន់ ទិសបូព៌ភាគខាងត្បូង ។ នៅទីនោះ  ឆ្នាំ ១៩៥៣ លោកយាយបានរាបអាពាហ៍ពិពាហ៍ជាមួយសមមិត្ត ង្វៀន ត្រុង តៀង សមាជិកបក្សខេត្ត ទទួលបន្ទុកជាគណៈឃោសនាអប់រំនយោបាយបក្សខេត្ត យ៉ា ឌិញ។ ចាប់តាំងពីនោះមកលោកយាយមាននាមសម្ងាត់មួយទៀតគឺ  បាធី (ធី តៀង) ។ តាមសំណូមពរ ស្ថានភាព ក៏ទុកដូចបង្កលក្ខណៈអោយគូស្វាមីភរិយាថ្មីបានរស់នៅជិតគ្នាក្រោយពីពេលថ្នាក់រៀននយោបាយបានបញ្ចប់ គណៈកម្មាធិការបក្សបានបញ្ជូនសមមិត្ត ង្វៀន ធី រ៉ាវ ចាត់អោយមកទទួលបន្ទុកជា សមាជិកបក្សអង្គការសមាគមនារីសង្គ្រោះជាតិខេត្ត យ៉ា ឌិញ-ណិញ (កាលនោះជាខេត្ត យ៉ា ឌិញ និង តី ណិញបានបញ្ចូលគ្នាជាខេត្តមួយ) ។
នេះជាការសាកល្បងមួយដ៏សំខាន់ចំពោះសមមិត្ត ង្វៀន ធី រ៉ាវ ចាប់តាំងពីរស់នៅដំបន់ជនបទស្រុកស្រែ ហើយឡើងទៅរស់នៅនិងចលនាស្របច្បាប់នៅតំបន់ទីក្រុង សាយ ហ្គង។ ដោយបានការស្រឡាញ់រាប់អានរបស់បងប្អូនពលកម្មក្រីក្រតំបន់ បាង កើ, វឿង ចូយ, លោកយាយ បានជំនួសប្តីចិញ្ចឹមកូនតូច។ ចំពោះមុខលោកយាយដើរចលនា ប្រមូលផ្តុំ ចាត់តាំងបងប្អូននារី ដឹកនាំបងប្អូននារី ប្រឆាំងជាមួយពួកសត្រូវដោយផ្ទាល់។  
ក្រោយពីសន្និសិទ្ធ Giơ-ne-vơ  (បារិយ៍) សមមិត្ត ង្វៀន ធី រ៉ាវ បានបក្សចាក់អោយនៅភាគខាងត្បូង, បន្តការច្បាមភូមិសាស្រ្ត សាយ ហ្គង-យ៉ា ឌិញ ចលនាមហាជនប្តេជ្ញាប្រឆាំងទាមទាខ្មាំងអោយអនុវត្តតាមសន្និសិទ្ធ បំរុងសម័យប្រជុំឯកភាពប្រទេសជាតិ។ ក្រោយពីខ្មាំងមិនព្រមអនុវត្តតាមសន្និសិទ្ធនោះពួកវាក៏បានបង្កសង្គ្រាមយ៉ាងខ្លាំងក្លាដល់កងកម្លាំងបដិវត្តន៍ សមមិត្ត បា ធី អង់អាចក្លាហានបានដើរចលនាក្រោមការស្រឡាញ់ពេញចិត្តរបស់ប្រជាជន នឹងបានប្រជាជនជួយលាក់បំពួនលោកយាយ។ 
ក្នុងដំណាក់កាលនេះ លោកយាយបានទទួលនាទីជាច្រើនដ៏ទៃផ្សេងទៀត ដូចជាអនុប្រធានប្រជាចលនា សាយ ហ្គង-យ៉ា ឌិញ, លេខាស្តីទីគណៈកម្មាធិការបក្សខណ្ឌ ខណ្ឌលេខ ៣, សមាជិកគណៈកម្មការផ្នែកលេខ១ ទទួលបន្ទុកគណៈឃោសនាអប់រំនយោបាយ ខណ្ឌ ហ្គ ហ្វឹប, ប៉ិញ ហ្វា, ខណ្ឌលេខ ២, ខណ្ឌលេខ ៣ និងខណ្ឌ ភូ ញឹង។ ជាពិសេសនៅ ពាក់ កណ្តាលឆ្នាំ១៩៥៩ សមមិត្ត ង្វៀន ត្រុង តៀង (កាលនោះលោកជាលេខាបក្សខេត្ត យ៉ា ឌិញ-ណិញ) បានពលីជីវិត ដំណឹងនេះចំពោះលោកយាយប្រៀបបានដូចរន្ទះបាញ់, ប៉ុន្តែ សមមិត្ត ង្វៀន ធី រ៉ាវ អង់អាចឆ្លងកាត់ទុក្ខលំបាកខិតខំបូជាច្រើនជាងទៀតអោយបដិវត្តន៍ មិនត្រឹមតែចំពោះខ្លួនតែប៉ុណ្ណោះ ថែមទាំងអោយដល់អ្នកដែលបាត់បង់ជីវិតទៀតផង។
ឆ្នាំ ១៩៦១សមមិត្ត បា ធី បានបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការសមាគមនារីរំដោះ សាយ ហ្គង -យ៉ា ឌិញ ។ ឆ្នាំ ១៩៦៤, នៅក្នុងសន្និបាតនារីទូទាំងតំបន់ លោកយាយបាន បោះជ្រើសចូលក្នុងគណៈប្រតិបត្តិការមជ្ឈិមសមាគមនារីរំដោះភាគខាងត្បូងវៀតណាម នឹងបានគណៈប្រតិបត្តិការបោះជ្រើសចូលគណៈអចិន្រ្តៃយ៍សមាគមមជ្ឈិម។ ចាប់តាំងពីពេលនោះមកដល់ប្រទេសជាតិបានរំដោះ សមមិត្ត បា ធី បានរួមវិភាគទានយ៉ាងច្រើនក្នុងបុព្វហេតុចលនានារីភាគខាងត្បូងប្រយុទ្ធជាមួយខ្មាំងឯកភាពប្រទេសជាតិ។ 
ខែមីនា ឆ្នាំ១៩៦៩ សមមិត្ត ង្វៀន ធី រ៉ាវ បានចូលរួមក្រុមប្រតិភូរណសិរ្សរំដោះជនជាតិ រំដោះភាគខាងត្បូងចេញទៅរវាំងភាគខាងជើង។ លើកនេះមានដំណាងនារីតែម្នាក់គត់ របស់ក្រុមប្រតិភូ។ ថ្ងៃទី ៥ មិនាឆ្នាំ ១៩៦៩ បានក្លាយជាទិវាប្រវត្តិសាស្រ្តមិនអាចណាភ្លេចបានក្នុងឆាកជីវិតរបស់លោកយាយ គឺបានជួបលោក អ៊ំហូជីមិញ នឹងបានអង្គុយក្បែរលោកអ៊ំ, រាយការណ៍ជាមួយលោកអ៊ំ អំពីចលនាប្រឆាំងអង់អាចក្លាហានរបស់នារីវៀតណាម។
ក្រោយពីថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ សមមិត្ត ង្វៀន ធី រ៉ាវ បន្តការសកម្មភាពនៅ មជ្ឈិមសមាគមនារី ក្រោយមកបានបញ្ជូនទៅទទួលនាទីជានាយិការងនៃមន្ទីរពាណិច្ចកម្មស្បៀងទីក្រុង ហូ ជី មិញ ។ នេះពិតជាសង្គ្រាមថ្មីថ្មោងបំផុតរបស់សមមិត្តជាមួយនឹងតួនាទីដឹកនាំយ៉ាងណា ធានាមិនអោយប្រជាជនណាម្នាក់ក្រីក្រក្នុងចំណោមប្រជាជនទីក្រុងមានជិត ៤លាននាក់នៅទីក្រុងត្រូវអត់ឃ្លាន, ក្នុងស្ថានភាពប្រទេសជាតិទើបតែចាកផុតពីភ្នក់សង្គា្រម។ ប៉ុន្មានឆ្នាំមុនជា នារី ម្នាក់ លក់អង្ករដោយមានសមត្ថភាពវប្បធម៌ថ្នាក់ទី៤ បានបោះជំហ៊ានចូលសមរភូមិថ្មីដោយមានទឹកចិត្តស្រឡាញ់ស្មោះត្រង់ស្រឡាញ់អ្នកដ៏ទៃនិងរហ័សរហួនបានការទុំនុកទុកចិត្តពីអ្នកដ៏ទៃបានប្រគល់ភារៈអោយ។ 
សេចក្តីសំរេចកំណត់អង្គសន្និបាតគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី៦ (នីតិកាលទី៤)បានដាក់ចេញ បានបើកចេញអោយទិសដៅដើរថ្មីមួយក្នុងវិស័យដឹកជញ្ជូនបែងចែក។ អនុវត្ត តាមសេចក្តីសំរេចកំណត់នេះក្នុងការងារជាក់ស្តែង, គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនទីក្រុងសំរេចកំណត់បង្កើតក្រុមហ៊ុនពាណិច្ចកម្មស្បៀងទីក្រុង។ សមមិត្ត បា ធី បានចាត់អោយទទួលនាទីជានាយិកា នៅខែកក្កដា ឆ្នាំ១៩៨០។ សមភាព កម្មាភិបាលបុគ្គលឹករបស់ក្រុមហ៊ុនយកពីក្រុមប្រមូលទិញមានចំនួន មានចំនួន៦នាក់ រួមទាំងនិយោជិក និងអ្នកបើកបររថយន្តផង។ បណ្តាបុគ្គលិកទាំងនេះមានភារៈកិច្ចទាក់ទងជាមួយបណ្តាខេត្តវាលរាបទន្លេរមេគង់ ដើម្បីទិញអង្ករមកលក់អោយប្រជាជនទីក្រុងប្រមាណ៣,៥លាននាក់ នេះជាចំនួនមិនតិចចំពោះអតិថិជន ការរកស៊ីនេះរដ្ឋមិនធានាសងនាំបំពេញបន្ថែមចំពោះទុនដែលក្រុមហ៊ុនរកស៊ីត្រូវបង់ខាត ហើយក៏មិនដើម្បីទទួលបានចំណេញច្រើន។
ចាប់តាំងពី ឆ្នាំ ១៩៨១ ផ្អែកទៅលើកំរិតកំណត់ក្នុងផែនការរបស់ក្រុមហ៊ុនស្បៀងមជ្ឈិម អនុញ្ញាតិអោយទីក្រុងត្រូវទិញ នាយិកា ង្វៀន ធី រ៉ាវ សង្ឃឹមនឹងដាក់ជំនឿជាមួយបណ្តាខេត្តនៅ ដំបន់វារាបទន្លេរគឺវឡុង។ គួរចាំបាច់រំលឹកមកវិញផងដែរ, ដំណាក់កាលនេះជាដំណាក់កាលជួបទុក្ខលំបាករាប់រយចំពូកក្រោមរចនាច្បាប់របស់មន្រ្តីយនិយម ជានិច្ចកាលចាប់បង្ខំសហគ្រាស បំផុតគឺ សហគ្រាស ពាណិច្ចកម្មស្បៀង ជាទំនិញមុខព្រួញយុទ្ធសាស្រ្តដែលរដ្ឋអំណាចគ្រប់គ្រង។
ដើម្បីស្ទាបស្ទង់តម្លៃទីផ្សាមុខទំនិញ លោកយាយ  បា ធី គាត់បានចុះផ្ទាល់បណ្តាខេត្ត ជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាជន ស្តាប់វត្ថុបំណង់របស់ប្រជាជន, មុខទំនិញរបស់មាមីងកសិករដើម្បីផ្តល់ផលិតទាន់ពេលវេលា ប្តូរយកគ្រាប់អង្ករដែលកសិករធ្វើបាន។ ដឹងច្បាស់ថា មានប្រភពទំនិញក្នុងដៃគ្រប់គ្រាន់ ក្រុមហ៊ុនស្បៀងបានបង្កើតប្រពន្ធអាគារលក់ដូរចំនួន ១៧២កន្លែង និង តូបតូចធំចំនួន២.៥៧៨ កន្លែង សម្រាប់លក់រាយដាក់ពង្រាយគ្រប់ច្រកល្ហកទីក្រុង ធានាមានស្បៀងលក់ជូនប្រជាជនដោយភាពស្និទ្ធស្នាលបំផុត។ បណ្តាតូបលក់រាយនៅទីក្រុងទាំងនោះតែងបានរួមសហការមួយក្រុមហ៊ុន និងសមាគមនារីទីក្រុង។ ផ្តើមពីមានការរួមសហការនោះហើយ ក្រុមហ៊ុនធានាទិញអង្ករផ្ទាល់ប្រជាជន និងធានាមានគ្រប់គ្រាន់ ម្ចាស់ការបាននិងសេ្ថរភាពតម្លៃទីផ្សារស្បៀងនៅទីក្រុង ហូ ជី មិញ។
ពិតមែនស្បៀងដែលបម្រើប្រជាជននៅទីក្រុងហូជីមិញជិត៤លាននាក់មិនបានគ្រប់គ្រាន់ក៏ដោយ តែអាចអនុលោមបាន។ ក្រុមហ៊ុនពាណិច្ចកម្មស្បៀងទីក្រុង ហូ ជី មិញ និង នាយក បា ធី បានកត់សំគាល់ថាជាទម្រង់ពាណិច្ចកម្មគ្រប់លទ្ធភាពចលនា, មានប្រសិទ្ធភាព ក្នុងរចនាសម្ពន្ធចាស់ និងជាគំរូមួយលេចធ្លោជួយបក្ស ជួយរដ្ឋមានបទពិសោធយ៉ាងច្រើនជាក់ស្តែងក្នុងការផ្លាសថ្មីពីរចនាសម្ពន្ធពាណិជ្ជកម្មសង្គមនិយម។  អំពីបញ្ហានេះ សមមិត្ត ង្វៀន វ៉ាំង ឡិន កាលនោះជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជី មិញ លោកបានសរសេរ (ទម្រង់ក្រុមហ៊ុនពាណិជ្ជកម្ម ដែល បា ធី ធ្វើនាយក ពិតជារូបភាពគ្រប់គ្រងពាណិច្ចកម្មក្នុងដំណាក់កាលអន្តរៈកាល ជាដំណាក់កាលអនុវត្តផែនការសហការជាមួយ ការប្រើប្រាស់ទីផ្សារតស៊ូប្រយុទ្ធកែប្រែ ដើម្បីធ្វើម្ចាស់ទីផ្សារសន្សឹមៗដឹកដៃអ្នកលក់ទិញអង្ករឈានជើងចូលចក្រវាលសង្គមនិយម) (ង្វៀន វ៉ាំ ឡិន - អារព្ភកថាៈ ជាវិធីសាស្រ្តគ្រប់គ្រងថ្មី - ក្រុមហ៊ុន បង ស្រី បា ធី  រោងពុម្ភ ទីក្រុង ហូ ជី មិញ ១៩៨៤) 
លំនឹង និងធ្វើម្ចាស់បានតម្លៃទីផ្សារស្បៀង ទីក្រុង ហូ ជី មិញ បណ្តាឆ្នាំ ១៩៨០ ជាស្នាដៃមួយមិនត្រឹមតែមានអត្ថន័យអំពីវិស័យ សេដ្ឋកិច្ច វានៅទាំងមានអត្ថន័យនយោបាយសង្គមដ៏សំខាន់។ ប្រការនេះបានជួយ និងពង្រឹងក្តីជំនឿរបស់ប្រជាជនស្ថិតក្នុងភូមិសាស្រ្តទីក្រុងចំពោះបក្ស និង រដ្ឋ។ អាស្រ័យហេតុនេះហើយ ដើម្បីកត់សំគាល់ការរួមចំណែករបស់នាយិការិនី បា ធី , ឆ្នាំ ១៩៨៣ រដ្ឋបានប្រទានជូនឥស្សរិយយសពលកម្ម លេខ ២ ។ បន្ទាប់មកទៀត ឆ្នាំ ១៩៨៣ ក្រុម ប្រឹក្សារដ្ឋបានប្រទានឥស្សរិយយសពលកម្មលេខ ១។ នឹងឆ្នាំ ១៩៨៥, លោកយាយ ក្នុងចំណោម នារីវៀតណាមបានបានស្ងើចសរសើរកិត្តិនាមវីរៈភាពពលកម្ម។
មិនត្រឹមតែបង្អង់ចំពោះការធ្វើពាណិជ្ជកម្មយុទ្ធសាស្រ្តអង្ករតែប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩៨៥ក្រុមហ៊ុនស្បៀងទីក្រុង ហូ ជី មិញ បានបណ្តាក់ទុនរកស៊ីផលិតម៉ី Colusa  បន្ទាប់ទៀត ធ្វើ នំ ដុង ខាន់។ បណ្តាមុខទំនិញនេះ មានមុខនៅទីផ្សារ រួមចំណែកបង្កើនប្រភពចំណូល យ៉ាងរហ័សជូនក្រុមហ៊ុន។ 
មហាសន្និបាតបក្សទូទាំងប្រទេសលើកទី៦ ឆ្នាំ ១៩៨៦, ជាមួយគោលនយោបាយផ្លាស់ថ្មីប្រទេសជាតិទាំងគ្រប់វិស័យ ពិសេសបំផុតនូវលើវិស័យសេដ្ឋកិច្ចបានជំនួយកម្លាំងអោយក្រុមហ៊ុនអភិវឌ្ឍន៍យ៉ាងរហ័ស។ គ្រាប់អង្ករវៀតណាមមិនត្រឹមតែធានាឆ្លើយតបតាមសំណូមពរក្នុងប្រទេសតែប៉ុណ្ណោះ ថែមទាំង បានលក់ចេញទីផ្សារអន្តរៈជាតិកាន់តែច្រើន។ មានក្រុមហ៊ុនចាប់ផ្តើមនាំអង្ករលក់ចេញបរទេសក្នុងនោះមានក្រុមហ៊ុនរបស់យាយ បា ធី ជាអង្គភាពនាំមុខ។
ចាប់ពីរូបិយវត្ថុដែលប្រមូលបានពីស្បៀង ក្រុមហ៊ុនបាននាំចូលនូវឧបករណ៍មួយចំនួន ដូចជា ម៉ាស៊ីនកិនស្រូវទំនើបបានជួយអោយអង្ករវៀតណាមមានលក្ខណៈលក់មួយថ្ងៃកាន់តែច្រើនជាង ហើយឈានចូលបណ្តាទីផ្សារពិបាកបំផុតមានជំហរប្រណាំងប្រជែងមានលំហ្នឹង។
ឈឺចិត្តបំផុតនៃភាពជាក់ស្តែងជារៀងរាល់ឆ្នាំ ប្រេងឆៅដែលបានស្វែងរកពីក្នុងដីប្រទេសវៀតណាមបាននាំចេញបរទេសមិនចំរ៉ាញ់បានធ្វើអោយខាតបង់ទឹកប្រាក់មួយចំនួនធំ ឃើញដូច្នោះ  យាយ បា ធី បានស្នើឡើងបណ្តាផ្នែកមានសមត្ថកិច្ចនៅទីក្រុង និងថ្នាក់មជ្ឈិម បណ្តាក់ទុនកសាងរោងចក្រច្នៃប្រេងឆៅតូច SaigonPetro  នៅ កាក ឡាយ ដោយផលិតបាន៤០.០០០ក្នុង១ឆ្នាំ។ SaigonPetro  បានកសាងឡើង ពិតមែនមានទម្រង់ផលិតតូចក៏ដោយ តែរកស៊ីមានប្រសិទ្ធភាពរបស់វាបានសបញ្ជាក់លទ្ធភាពទទួលយក និងធ្វើជាម្ចាស់របស់វៀតណាមនូវលើវិស័យឧស្សាហកម្មទំនើប ទើបបានបដិសន្ធិឡើង។ 
នៅបណ្តាឆ្នាំ១៩៩០ ក្រុមហ៊ុនពាណិច្ចកម្មស្បៀងទីក្រុង ហូ ជី មិញ បានក្លាយជាទម្រង់រកស៊ី ពហុសដ្ឋានបំពាក់ដោយការរកស៊ី ឯកជន កំរិតរដ្ឋ។ ចាប់តាំងពីពាណិច្ចកម្មប្រមូលទិញស្បៀង និងបែងចែក ក្រុមហ៊ុនឈានឡើងនូវលើវិស័យច្នៃប្រតិដ្ឋនាំចេញកសិផល, ឧស្សាហកម្មប្រេងឆៅនិងមូលនីធិធនាគារ។ មុខទំនិញផលិតផលរបស់ក្រុមហ៊ុនមិនត្រឹមតែមានមុខជាទំនិញប្រពៃណីដូចជានៅប្រទេស សហភាពសូវៀត និងបណ្តាប្រទេសអាហ្វិកខាងកើត នៅថែមទាំងបង្កបានកិត្តិយសនៅបណ្តាប្រទេសអភិវឌ្ឍន៍ក៏ទុកដូចជាជំហានប្រណាំងប្រជែងនៅទីផ្សារបណ្តាប្រទេសអាហ្វិកខាងលិច និងអាមេរិកខាងជើង ។ តាមព៌ត័មាន ប្រចាំសប្តាហ៍របស់កាសែត  ASIA WEEK  បានជ្រើសនាយក ង្វៀន ធី រ៉ាវ ជាអ្នកពាណិជ្ជកម្មសំរេចជោគជ័យបំផុតនៅអាស៊ី នៅឆ្នាំ១៩៩១នឹងបានបំពាក់នាមអោយលោកយាយ គឺនារីក្តុម្ពី រកបានប្រាក់ចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំ។
សមមិត្ត ង្វៀន ធី រ៉ាវ ជាដំណាងរដ្ឋសភា នីតិកាលទី ៨ អង្គភាពទីក្រុង ហូ ជី មិញ ។ ក្រៅពី កិត្តិនាមវីរៈភាពពលកម្ម និងមានឥស្សរិយយសពលកម្មចំនួន២បានប្រទានជូនឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៤ សមមិត្ត ង្វៀន ធី រ៉ាវ នូវទាំងបានបក្ស និងរដ្ឋប្រទានជូនៈ
-ឥស្សរិយយស ៥០ឆ្នាំអាយុបក្ស។
-ឥស្សរិយយស ៤០ឆ្នាំអាយុបក្ស។
-ឥស្សរិយយសឯករាជ្យលេខ១។
-ឥស្សរិយសរំដោះជាតិលេខ១។
-ឥស្សរិយសប្តេជ្ញាឈ្នះលេខ១។
-ឥស្សរិយសធ្វើសង្គ្រាមលេខ១។
-ឥស្សរិយសធ្វើសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកលេខ១។
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340